ក្រុមប្រឹក្សាសកម្មភាពជនពិការ Disability Action Council

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមប្រឹក្សាសកម្មភាពជនពិការ Disability Action Council

ក្រុមប្រឹក្សាសកម្មភាពជនពិការ Disability Action Council Government Officials

26/04/2026
មន្រ្តីជំនាញចំនួន១១រូបនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយអង្គការស្តារលទ្ធភាពពលកម្មអន្តរជាតិកូរ៉េ...
25/04/2026

មន្រ្តីជំនាញចំនួន១១រូបនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយអង្គការស្តារលទ្ធភាពពលកម្មអន្តរជាតិកូរ៉េ (RI KOREA) អនុវត្តគម្រោងលើកកម្ពស់សុខភាពបរិយាបន្នពិការភាព ជំហ៊ានទី២ ឆ្នាំ២០២៦ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល÷ នៅថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឱ្យមន្ត្រីជំនាញ សហការជាមួយ អង្គការ RI Kore មន្ទីរពេទ្យបង្អែកអង្គស្នួល និងអាជ្ញាធរដែនដី ក្រោមការគាំទ្រពី អង្គការ RI Korea បានសម្របសម្រួលឱ្យប្រជាពលរដ្ឋក្រុមងាយរងគ្រោះចំនួន២០០នាក់ក្នុងគម្រោង ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ពិនិត្យសុខភាពលើកទី១ ក្នុងឆ្នាំ២០២៦។

ការអញ្ជើប្រជាពលរដ្ឋក្រុមងាយរងគ្រោះក្នុងគម្រោងមកពិនិត្យសុខភាពនេះ ស្ថិតក្នុងកម្មវិធីការផ្តល់សេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈ របស់គម្រោង ដែលផ្តល់ជូនការពិនិត្យសុខភាព ការពិគ្រោះយោបល់ ការជួសឈាមពិនិត្យជំងឺ វាស់កំដៅ វាស់សម្ពាធឈាម ថតសួត តេស្តកូលេស្តេរ៉ុលនិងទ្រីគ្លីសេរីត ការផ្តល់ឱសថតាមប្រភេទជំងឺ និងផ្សេងៗទៀត ការផ្តល់ទាំងអស់នេះដោយមិនបង់ប្រាក់ឡើយ និងមានការផ្តល់ថវិការសម្រាប់ការធ្វើដំណើមកពិនិត្យសុខភាពផងដែរ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការនិងការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីឈានទៅកាន់ឯករាជ្យភាពនិងសហគ្រិនភាពប្រកបដ...
25/04/2026

ពិធីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការនិងការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីឈានទៅកាន់ឯករាជ្យភាពនិងសហគ្រិនភាពប្រកបដោយចីរភាពជំហានទី៣ ឆ្នាំ២០២៦!

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការនៃកម្មវិធីឈានទៅកាន់ឯករាជ្យភាពនិងសហគ្រិនភាពប្រកបដោយចីរភាពជំហានទី៣ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលធនាគារមេយប៊ែងភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ ស្រេង សោភា អគ្គលេខាធិការរង តំណាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃធនាគារមេយប៊ែងកម្ពុជា លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធ និងសិក្ខាកាមសរុបប្រមាណ៩០ នាក់។

គួរកត់សំគាល់ផងដែរថាមូលនិធិធនាគារមេយប៊ែងចុះអនុស្សារណ:ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការនិងអាជ្ញាធរមីនមួយឆ្នាំម្តងគឺក្នុងឆ្នាំ២០២៤បានបណ្តុះបណ្តាលជនមានពិការភាពបានចំនួន១២៥២នាក់និងក្នុងឆ្នាំ២០២៥បានចំនួន១៤២៤នាក់ នៅតំបន់គោលដៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ ដោយឡែកក្នុងឆ្នាំ២០២៦នេះគម្រោងគ្រោងនឹងបណ្តុះបណ្តាលជនមានពិការភាពឱ្យបាន១៤០០នាក់ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។ គម្រោង RISE បាននឹងកំពុងអនុវត្តនៅប្រទេសម៉ាឡេស៉ី ប្រទេសសឹង្ហបុរី ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ និងប្រទេសកម្ពុជាយើងក្នុងទម្រង់ដូចៗគ្នា។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋដែលមានពិការភាព ឱកាស និងលទ្ធភាពក្នុងការរកប្រាក់ចំណូល គឺជាកត្តាចម្បងបំផុតដើម្បីឱ្យគាត់អាចរស់នៅដោយសមធម៌ និងមានឯករាជ្យភាពពេញលេញ។ ការពង្រឹងសមត្ថភាពរបស់ជនមានពិការភាពមិនត្រឹមតែធ្វើឱ្យជីវិតបុគ្គលម្នាក់ៗកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកកសាងសង្គមមួយដែលគ្មានការរើសអើង និងមានតុល្យភាពសម្រាប់កម្ពុជាទាំងមូល។

ឯកឧត្តមអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ទទួលជួបប្រជុំជាមួយ គណៈប្រតិភូរបស់អង្គការស្តារលទ្ធភាពពលកម្មអន្តរជាតិកូរ...
24/04/2026

ឯកឧត្តមអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ទទួលជួបប្រជុំជាមួយ គណៈប្រតិភូរបស់អង្គការស្តារលទ្ធភាពពលកម្មអន្តរជាតិកូរ៉េ (RI KOREA) ពិភាក្សាអំពីការអនុវត្តគម្រោងលើកកម្ពស់សុខភាពបរិយាបន្នពិការភាព លើកទី២ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឆ្នាំ២០២៦ បន្តពីវគ្គមុនឆ្នាំ២០២៥។

ទីស្តីការក្រសួង ស.អ.យ.៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញតដ៏ខ្ពងខ្ពស់ពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការបានអនុញ្ញាតឱ្យ លោក Jo Sung-min អគ្គលេខាធិការ លោកស្រី Lee Reena នាយកការិយាល័យ លោក Lee Sung-hoon អ្នកគ្រប់គ្រងនិងអនុវត្តផ្ទាល់គម្រោង និងក្រុមការងារចំនួន៣ នាក់ទៀត របស់អង្គការ RI Korea ពិភាក្សាអំពីការគ្រប់គ្រងសមិទ្ធផល និងយុទ្ធសាស្ត្រចាកចេញគម្រោងលើកកម្ពស់សុខភាពបរិយាបន្នពិការភាព នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឆ្នាំ២០២៦ លើកម្មវិធី ការគ្រប់គ្រងករណីដោយក្រុមថែទាំសុខភាពតាមផ្ទះ ការផ្តល់សេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈ ការស្ទង់មតិថែទាំសុខភាព ការលើកកម្ពស់បរិស្ថានបរិយាបន្នពិការភាព ដាក់បន្ថែមឧបករណ៍វេជ្ជសាស្ត្រ ការបណ្តុះបណ្តាលអ្នកថែទាំសុខភាព ខ្លឹមសារនៃការថែទាំសុខភាព និងផ្សេងៗទៀត។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ ក.ស.ជ បានផ្តល់យុទ្ធសាស្ត្រដើម្បីឱ្យជនងាយរងគ្រោះក្នុងគម្រោងមាននិរន្តរភាព សូមឱ្យមានកិច្ចសហការរវាងភាគីពាក់ព័ន្ធរួមមាន អ្នកតំណាងសុខាភិបាល អ្នកតំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ អាជ្ញាធរក្នុងតំបន់ ជាពិសេសមេភូមិ និងឃុំ ទើបដឹងកាន់តែច្បាស់នៃការចំណាកស្រុករបស់ប្រជាពលរដ្ឋ។

បន្ថែមលើសពីនេះទៀត ឯកឧត្តមអគ្គលេខាធិការ ក.ស.ជ ថ្លែងអំណរគុណដល់អង្គការស្តារលទ្ធភាពពលកម្មអន្តរជាតិកូរ៉េ (RI KOREA) ដែលបានឧបត្ថម្ភ គាំទ្រថវិការ និងសម្ភារៈ ដល់ប្រជាពលរដ្ឋក្រុមងាយរងគ្រោះក្នុងគម្រោង នៅភូមិបុរីកម្មករ និងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងសូមជំរុញលើកទឹកចិត្តដល់ក្រុមការងារឱ្យប្រឹងប្រែងយកចិត្តទុកដាក់លើការងារបន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងគោលដៅទទួលផលតាមទិសដៅរបស់គម្រោង និងជាពិសេសជនមានពិការភាព ឱ្យទទួលបានបរិយាបន្នសុខុមាលភាព និងបានចុះឈ្មោះសម្គាល់ពិការភាពគ្រប់គ្នា។

តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្ត្រជាត...
23/04/2026

តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦-២០៣០ និងកិច្ចពិគ្រោះយោបល់

រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦-២០៣០ និងកិច្ចពិគ្រោះយោបល់ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដែលមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម រឿន រិទ្ធីរ័ត្ន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម ខុម ផលលឿន នាយកមូលនិធិជនពិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងអង្គការដៃគូជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ៕

ឯកឧត្តមអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយប្រធានផ្នែកសិទ្ធិមនុស្សនៃការ...
22/04/2026

ឯកឧត្តមអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយប្រធានផ្នែកសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជាមុនថ្ងៃចូលឆ្នាំខ្មែរ!

ទីស្តីការក្រសួង ស.អ.យ.៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយមានការអនុញ្ញតដ៏ខ្ពងខ្ពស់ពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអនុញ្ញាតឱ្យ លោក អាណាន់ បាហាឌួរ ចន្ទ ប្រធានផ្នែកសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្សប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោក អាណាន់ បាហាឌួរ ចន្ទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាកន្លងមក ហើយក៏បានកោតសរសើរកម្ពុជាដែលបានដាក់របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធជនពិការនៅកម្ពុជាជូនឲអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ លោកមានការចាប់អារម្មណ៍លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព ហើយលោកនឹងបន្តគាំទ្រផ្នែកបច្ចេកទេស។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណដល់ OHCHR ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំនិងបញ្ជូនរបាយការណ៍ទៅអង្គការសហប្រជាជាតិ។ ឯកឧត្តមបានស្នើឱ្យពិនិត្យផែនការសកម្មភាពឆ្នាំ២០២៦ ដោយរៀបចំឱ្យទៅជាផែនការប្រតិបត្តិ និងស្នើឱ្យមានការជ្រើសរើសអង្គការជនពិការ សម្រាប់កិច្ចសន្ទនាក្នុងឆ្នាំ២០២៦នេះ។ ឯកឧត្តមក៏បានសន្យានិងបន្តកិច្ចសហប្រតិបត្តិជាមួយ OHCHR ក្នុងឆ្នាំ២០២៦នេះក៏ដូចជាឆ្នាំបន្តបន្ទាប់ក្នុងគោលបំណងគាំពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា។

ឯកឧត្ដម ម៉េត មករា អញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ «សេចក្តីថ្លែងការណ៍អាម៉ែន-ប៊ែឡាំងស្តីពីបរិយាបន្នពិការភ...
21/04/2026

ឯកឧត្ដម ម៉េត មករា អញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ «សេចក្តីថ្លែងការណ៍អាម៉ែន-ប៊ែឡាំងស្តីពីបរិយាបន្នពិការភាពសកល និងបរិយាបន្នក្នុងការងារពិការភាព» នៅសណ្ឋាគារកាំបូឌីយ៉ាណា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានទី១ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ «សេចក្តីថ្លែងការណ៍អាម៉ែន-ប៊ែឡាំងស្តីពីបរិយាបន្នពិការភាពសកល និងបរិយាបន្នក្នុងការងារពិការភាព» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលានេះ គឺជាក្របខ័ណ្ឌអន្តរជាតិដ៏សំខាន់មួយ ដែលផ្តោតលើការធានាថា ជនមានពិការភាពមិនត្រូវបានទុកចោលពីក្រោយឡើយ នៅក្នុងរាល់ទិដ្ឋភាពនៃការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌។

បើយោងតាមប្រសាសន៍ ឯកឧត្ដមរដ្ឋលេខាធិការ ម៉េត មករា បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ «សេចក្តីថ្លែងការណ៍អាម៉ែន-ប៊ែឡាំង» នេះមានគោលបំណង៣ សំខាន់ៗដូចខាងក្រោម៖
១. ផ្សព្វផ្សាយការងារពិការភាពដល់ក្រុមការងារសកម្មភាពជនពិការក្រសួង ស្ថាប័ន ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត
២. លើកកម្ពស់ការយល់ដឹងដល់សមាជិកក្រុមការងារ និងក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ជាតិនិងក្រោមជាតិ អំពីសេចក្តីថ្លែងការណ៍ស្តីពីបរិយាបន្នពិការភាពសកល បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ និងថវិកាជាតិ
៣. តម្រឹមផែនការពាក់ព័ន្ធនិងពិការភាពនៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត រួមទាំងបរិយាបន្នថវិកាថ្នាក់ក្រោមជាតិ ទៅនឹងអាទិភាពពាក់ព័ន្ធនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួង-ស្ថាប័ន ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ រាជធានី-ខេត្ត លោកបណ្ឌិត អាណឺរបាន ឆាតឺរជី អនុប្រធានអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា និងលោក លោកស្រី តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធសរុបចំនួន ១៣១រូប (ស្រី ៤៣រូប ជនមានពិការភាពចំនួន ៥រូប ស្រី ១រូប)៕

ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក...
18/04/2026

ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមលើកហត្ថប្រណមបួងសួងគុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ អតីតព្រះមហាក្សត្រិយ៍គ្រប់ព្រះអង្គ និងទេវតាឆ្នាំថ្មី សូមប្រោសព្រះរាជទានពរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទទួលបានជោគជ័យក្នុងព្រះរាជកិច្ចវះកាត់ ឆាប់ជាសះស្បើយពីព្រះរោគា មានព្រះរាជសុខភាពល្អបរិបូរណ៍ និងមានព្រះរាជកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខដុមថ្កុំថ្កើងរុងរឿងដល់ប្រជានុរាស្រ្តខ្មែរតរៀងទៅ៕

សារលិខិតរំលែកមរណទុក្ខ ផ្ញើជូន ចំពោះលោកស្រី មៀច ស្រីកា មន្ត្រីផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្ស...
11/04/2026

សារលិខិតរំលែកមរណទុក្ខ ផ្ញើជូន ចំពោះលោកស្រី មៀច ស្រីកា មន្ត្រីផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងក្រុមគ្រួសារ

សារលិខិតជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការ
10/04/2026

សារលិខិតជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការ

សារលិខិតជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា
10/04/2026

សារលិខិតជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា

សារលិខិតជូនពរ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ព្រមទា...
10/04/2026

សារលិខិតជូនពរ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ព្រមទាំងបុត្រា​ បុត្រី

Address

Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

(855)23 727 428

Alerts

Be the first to know and let us send you an email when ក្រុមប្រឹក្សាសកម្មភាពជនពិការ Disability Action Council posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ក្រុមប្រឹក្សាសកម្មភាពជនពិការ Disability Action Council:

Share