Dr. LIM Techheng,វេជ្ជ.ឯកទេស លឹម តិចហេង

Dr. LIM Techheng,វេជ្ជ.ឯកទេស លឹម តិចហេង ឯកទេសផ្នែក សម្ភព និង រោគស្ត្រី
(Obstetrician and Gynecologist)

កូនពូជរបស់អ្នកម៉ាក់ លោកប៉ា 🥰💕ការមើលអេកូ4D ទៅលើទារកក្នុងផ្ទៃដែលមានអាយុ27សប្តាហ៍
19/11/2024

កូនពូជរបស់អ្នកម៉ាក់ លោកប៉ា 🥰💕
ការមើលអេកូ4D ទៅលើទារកក្នុងផ្ទៃដែលមានអាយុ27សប្តាហ៍



The 2nd BDMS Advanced Minimally Invasive Gynecology Congress 2024
06/10/2024

The 2nd BDMS Advanced Minimally Invasive Gynecology Congress 2024


06/08/2024

☑️ ការមានផ្ទៃពោះគឺជារឿងមួយដែលសំខាន់ហើយក៏ជាសុភមង្គលមួយនៃជីវិតដូច្នេះស្ត្រីក៏ដូចជាគូស្វាមីគាត់តែងតែចង់ឱ្យកូនរបស់គាត់មានសុខភាពល្អ។អ្វីដែលសំខាន់ជាងនេះទៀតនោះគឺគាត់ចង់បានឃើញមុខរបស់កូនគាត់នៅក្នុងអំឡុងពេលពពោះ ដែរធ្វើឪ្យគាត់មានអារម្មណ៍សប្បាយចិត្តដែលបានឃើញមុខរបស់កូនគាត់។
☑️ នេះជារូបភាព 4D របស់មុខទារកនៅក្នុងផ្ទៃ ដែរមានអាយុ 27 សប្តាហ៍
☑️ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅលើផ្ទៃមុខទារកនេះគឺទៅលើបបូរមាត់របស់គេដែលមានលក្ខណៈជារូបបេះដូងហើយស្រាប់ ❤️❤️😆😆



https://youtu.be/_sflfdu34Nk?si=Tq528J6Z1_JDf93-
10/05/2024

https://youtu.be/_sflfdu34Nk?si=Tq528J6Z1_JDf93-

សួស្ដីអ្នកទាំងអស់គ្នាការពិភាក្សាទាំងអស់គ្នានៅក្នុងប្រធានបទនេះគ្រាន់តែជាការចែករំលែកចំណេះដឹងមូលដ្ឋានគ្...

ការពិនិត្យអេកូផ្ទៃពោះ! 🤰ការពិនិត្យអេកូសាស្ត្រ គឺជាវិធីសាស្ត្រមួយពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះប...
10/05/2024

ការពិនិត្យអេកូផ្ទៃពោះ! 🤰

ការពិនិត្យអេកូសាស្ត្រ គឺជាវិធីសាស្ត្រមួយពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ ជាធម្មតាអ្នកម្តាយត្រូវពិនិត្យអេកូសាស្ត្រ អោយបាន ៥ដង (ឬច្រើនជាងនេះក្នុងករណីមិនមានបញ្ហាក្នុងពេលពពោះជាក់ស្តែង) ទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតជំនាញ។
ការពិនិត្យអេកូសាស្ត្រឲ្យបាន ៥ដងនេះគឺមានសារៈសំខាន់ទៅតាមអាយុ និងការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖

1️⃣ លើកទី១ (នៅពេលបាត់រដូវ)៖
- តើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?
- ទារកកំពុងវិវត្តន៍ ឬឈប់វិវត្តន៍?
2️⃣ លើកទី២ (១២សប្តាហ៍ - ១៥សប្តាហ៍)៖
- តើកូនតែមួយ ឬភ្លោះ? (ភ្លោះអាច ២ ឬ ៣ ឬ ៤)
- ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ
- វាស់កម្រាស់កញ្ចឹងកកូន (nuchal translucency) និងពិនិត្យរក trisomy 21 - 11 weeks for better evaluation
- ភាពមិនប្រក្រតីរបស់ទារក (malformation):
• សន្ទះទ្រូងចំហ (hernia diaphragmatic)
• ពោះវៀនចេញក្រៅ (Gastroschisis)
• ទារកអត់លលាដ៏ក្បាល (anencephalic)
- តើជាកូនពង (កូនដែលមិនមានរូបរាងជាទារក molar pregnancy) ឬកូនធម្មតា
- កំណត់ភេទកូន ស្រី ឬ ប្រុស
3️⃣ លើកទី៣ (២៣សប្តាហ៍ - ២៥សប្តាហ៍)៖
ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក:
- ខួរក្បាល (មានទឹកក្នុងខួរក្បាល។ល។)
- មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប-ល-។)
- បេះដូង (បេះដូងប្រហោង-ល-)
- សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម (ពេញលក្ខណៈ។ល។)
- ឆ្អឹងខ្នង សន្ទះទ្រូង (hernia diaphragmatic)
- អវយវៈ (លើស ឬខ្វះ)
4️⃣ លើកទី៤ (៣៣សប្តាហ៍ - ៣៥សប្តាហ៍)៖
- ការលូតលាស់ និងសុខភាពទារក
- ទម្រង់ និងទម្ងន់កូន
- ទីតាំងរបស់សុក
- បរិមាណទឹកភ្លោះ
- បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក
5️⃣ លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖
- តាមដានសុខភាពកូន (កូនខ្សោយ។ល។)
- តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក ច្រើនពេក។ល។)

“ ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។

An ultrasound exam may be performed throughout pregnancy for the following medically-necessary reasons:
First Trimester:
* Confirm viable pregnancy
* Confirm heartbeat
* Measure the crown-rump length or gestational age
* Confirm molar or ectopic pregnancies
* Assess abnormal gestation
Second Trimester:
* Diagnose fetal malformation
* Weeks 13-14 for characteristics of potential Down syndrome
* Weeks 18-20 for congenital malformations
* Structural abnormalities
* Confirm multiples pregnancy
* Verify dates and growth
* Confirm intrauterine death
* Identify hydramnios or oligohydramnios – excessive or reduced levels of amniotic fluid
* Evaluation of fetal well-being
Third Trimester:
* Identify placental location
* Confirm intrauterine death
* Observe fetal presentation
* Observe fetal movements
* Identify uterine and pelvic abnormalities of the mother

*Copyright © 2023 American Pregnancy Association
* The safety of obstetrical ultrasound: a
review.
*ប្រភពៈ មន្ទីរពេទ្យកាល់ម៉ែត្រ

ចំណេះដឹងមូលដ្ឋាននៃការវះកាត់ដោយចោះក្នុងផ្នែករោគស្រ្តី អ្វីទៅជាការវះកាត់ដោយចោះ ?ប្រភពរូបភាពពីមន្ទីរពេទ្យព្រះអង្គឌួង
19/03/2024

ចំណេះដឹងមូលដ្ឋាននៃការវះកាត់ដោយចោះក្នុងផ្នែករោគស្រ្តី

អ្វីទៅជាការវះកាត់ដោយចោះ ?

ប្រភពរូបភាពពីមន្ទីរពេទ្យព្រះអង្គឌួង

ជំងឺខ្វះគ្រាប់ឈាមក្រហមអំឡុងពេលពរពោះ?ហើយការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលពរពោះមានផលប៉ះពាល់ដល់ម្ដាយនិងកូនក្នុងផ្ទៃដូចម្ដេចខ្លះ...
11/03/2024

ជំងឺខ្វះគ្រាប់ឈាមក្រហមអំឡុងពេលពរពោះ?

ហើយការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលពរពោះមានផលប៉ះពាល់ដល់ម្ដាយនិងកូនក្នុងផ្ទៃដូចម្ដេចខ្លះ ?

ជាទូទៅជំងឺខ្វះគ្រាប់ឈាមក្រហមឬក៏ខ្មែរយើងហៅថាស្តេកស្លាំងមានន័យថាបរិមាណគ្រាប់ឈាមក្រហមរបស់ស្ត្រីនោះមានបរិមាណថយចុះជាងអ្នកដ៍ទៃ។

WHO បានកំណត់និយមន័យ លើស្រ្តីមានផ្ទៃពោះដែលគាត់មានជំងឺខ្វះគ្រាប់ឈាមគឺនៅពេលដែលអេមូក្លូប៊ីនរបស់ស្ត្រីនោះតូចជាង Hb < 11g/dL ។

ហើយគ្រាប់ឈាមក្រហមមានតួនាទីក្នុងការដឹកនាំអុកស៊ីសែនសារធាតុចិញ្ចឹមក៏ដូចជារបបអាហារផ្សេងៗទៀតដែលមានតួនាទីក្នុងការឲ្យទារកនៅក្នុងផ្ទៃមានការលូតលាស់ល្អ។ដូច្នេះហើយបើសិនជាគ្រាប់ឈាមក្រហមរបស់យើងមានបរិមាណទាប នោះការដឹកនាំអុកស៊ីសែនក៏ដូចជាសារធាតុចិញ្ចឹម ផ្សេងៗទៀតមានការថយចុះ ធ្វើឲ្យមានការប៉ះពាល់ទៅលើការលូតលាស់របស់ទារកនៅក្នុងផ្ទៃ ដែលភាសាបច្ចេកទេសគេហៅថា
Fetal growth restriction

=> តើស្ត្រីពពោះចាប់ពីត្រីមាសទីប៉ុន្មានទៅដែលមានការប្រឈមក្នុងការមានជំងឺខ្វះគ្រាប់ឈាមក្រហម ?

ជំងឺខ្វះគ្រាប់ឈាមក្រហមអាចកើតឡើងទៅក្នុងស្ត្រីដែលគាត់មានផ្ទៃពោះចាប់ពីត្រីមាសទីមួយឡើងទៅ ប៉ុន្តែទៅតាមការសិក្សារបស់ WHO គេបានសិក្សាទៅឃើញថាស្ត្រីនៅមានផ្ទៃពោះក្នុងត្រីមាសទី 3 មានការប្រឈមក្នុងការខ្វះគ្រាន់ឈាមក្រហមច្រើនជាង ត្រីមាសទី 2 និង ទី1 ដោយសារនៅក្នុងត្រីមាសទី 3 ទារកក្នុងផ្ទៃកាន់តែមានការលូតលាស់ធំតម្រូវការកាន់តែកើនឡើងក៏ដូចជាសារធាតុចិញ្ចឹម អុកស៊ីសែនមានការកើនឡើង។

=> តើស្ត្រីមានផ្ទៃពោះដែលខ្វះគ្រាប់ឈាមក្រហមមានអាការៈដូចម្ដេចខ្លះ ?

ស្ត្រីដែលគាត់មានជំងឺខ្វះគ្រាប់ឈាមគាត់អាចមានអាការៈដូចជា ឈឺក្បាល ហត់ខុសធម្មតា ចង្វាក់បេះដូងដើរញាប់ មានការថប់ដង្ហើមក៏ដូចជាមានការស្ពឹកនៅចុងដៃចុងជើងហើយនិងមានអាការៈធីងធោងក៏ដូចជាមានការស្លេកស្លាំងជាដើម។

=> តើធ្វើដូចម្ដេចខ្លះដើម្បីការពារកុំឲ្យមានជំងឺខ្វះគ្រាប់ឈាមអំឡុងពេលមានផ្ទៃពោះ?

មានមូលហេតុជាច្រើនដែលធ្វើឲ្យមានបញ្ហាខ្វះគ្រាប់ឈាមក្រហមអំឡុងពេលពពោះប៉ុន្តែទៅតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រគេសង្កេតឃើញថាស្ត្រីដែលមានផ្ទៃពោះហើយគាត់មានការខ្វះគ្រាប់ឈាមក្រហម មូលហេតុចម្បងច្រើនជាងគេគឺមកពីខ្វះជាតិដែក ដូចនេះហើយយើងតែងតែឮការណែនាំឲ្យមានការលេបថ្នាំជាតិដែកអំឡុងពេលពពោះយ៉ាងតិចណាស់អោយបាន 90 គ្រាប់ ប៉ុន្តែក៏មានមូលហេតុផ្សេងៗទៀតដែរដែលធ្វើឲ្យមានការខ្វះគ្រាប់ឈាមក្រហម ដូចជាការខ្វះទៅលើវីតាមីន B9 ខ្វះទៅលើវីតាមីន B12 ក៏ដូចជាជំងឺគ្រាប់ឈាមពីកំណើតផ្សេងៗទៀតក៏ជាកត្តា និង មូលហេតុសំខាន់ផងដែរ ដូចនេះក្រៅពីថ្នំាជាតិដែក ស្រ្តីក៏ត្រូវញុំាទៅលើវីតាមីន B9 វីតាមីន B12 ក៏ដូចជាវីតាមីនជំនួយផ្សេងៗទៀតផងដែរមុនពេលពពោះនិងអំឡុងពេលពរពោះ។

ជាចុងក្រោយស្ត្រីគ្រប់រូបគប្បីត្រូវដឹងអំពីចំនួនគ្រាប់ឈាមក្រហមក៏ដូចជាបរិមាណគ្រាប់ឈាមក្រហមមុនពេលពពោះនិងអំឡុងពេលពរពោះ និង ត្រូវប្រឹក្សាជាមួយនឹងគ្រូពេទ្យឯកទេសដើម្បីឲ្យដឹងអំពីមូលហេតុនៃការខ្វះគ្រាប់ឈាមក្រហមក៏ដូចជាកំណត់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ ។

រូបភាពពីWHO

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Dr. LIM Techheng,វេជ្ជ.ឯកទេស លឹម តិចហេង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share