12/02/2018
តើទឹកមានសារៈសំខាន់អ្វីខ្លះដល់សុខភាព?
ហេតុបានជាយើងត្រូវតែញាំទឹកអោយបានគ្រប់គ្រាន់?
ជាការពិតមនុស្សគឺត្រូវការទឹកជាចាំបាច់សម្រាប់ជីវិតរស់នៅ។
ហើយទឹកដែលយើងបរិភោគចូលទៅ មួយចំណែកធំជួយធ្វើឲ្យឈាមនៅក្នុងខ្លួនរាវល្អ ពិសេសវាជួយជញ្ជូនសារធាតុសម្រាប់ទ្រទ្រង់ទៅគ្រប់ផ្នែកនៃរាងកាយ ដើម្បីរក្សាឲ្យរាងកាយនេះរីកចំរើនធំធាត់ មានជីវិត។ នៅក្នុងសារពាង្គកាយរបស់យើងគឺមានជាតិទឹកប្រហែល70%ឯណោះ។
នៅពេលដែលយើងធ្វើសកម្មភាពប្រចាំថ្ងៃ បែកញើស បត់ជើងតូច ទឹកជួយរក្សាកំដៅក្នុងរាងកាយឲ្យនៅដដែល និងបំពេញជាតិទឹកដែលបាត់បង់។ ទឹកក៏មាននាទីសំខាន់ផងដែរក្នុងការជួយបញ្ជូនអុកស៊ីសែនពីសួត ទៅក្នុងរាងកាយ ជួយអោយសន្លាក់ឆ្អឹងដំណើរការបានល្អ។ ទឹកដែលមាននៅក្នុងមាត់ ឬហៅថាទឹកមាត់ មាននាទីជួយឲ្យអណ្តាតដឹងរសអាហារ និងជួយធ្វើឲ្យអាហារម៉ត់ល្អពេលដែលយើងទំពារអាហារ។ ទឹកមួយផ្នែកជំរុញសារធាតុពុលឲ្យចេញមកក្រៅ ដែលយើងហៅថា ទឹកនោម។ ទឹកគឺជាចំណែកមួយ យ៉ាងសំខាន់នៃរាងកាយមនុស្ស។
🥛តើយើងត្រូវការបរិមាណទឹកប៉ុន្មាន ដើម្បីគ្រប់គ្រាន់សម្រាប់រាងកាយ ទ្រទ្រង់ក្នុងមួយថ្ងៃ?🥛
បរិមាណនៃតម្រូវការទឹកមានការប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ បើយោងទៅតាម Institute of Medicine (IOM) តម្រូវការទឹកប្រចាំថ្ងៃសម្រាប់មនុស្សប្រុសគឺ ប្រហែលជា 3 លីត្រ និង មនុស្សស្រី 2,2លីត្រ។ អនុសាសន៏នេះមិនរាប់បញ្ចូល គ្រឿងស្រវឹងឡើយ។
🥛តើការពិសារទឹកមិនគ្រប់គាន់ អាចប៉ះពាល់ដល់តម្រងនោម ឬទេ?
ទឹកគឺមានសារៈសំខាន់សម្រាប់ ដំណើរការតម្រងនោម( ក្រលៀន )។ទឹកប្រមាណជា2លីត្រ ត្រូវបានយកចេញពីរាងកាយក្រោមទម្រង់ជាទឹកនោម។
ប្រសិនបើតម្រងនោម( ក្រលៀន ) ដំណើរការ មិនបានត្រឹមត្រូវ កាកសំណល់ជាតិពុលនិងជាតិទឹកនៅសល់ពេញខាងក្នុងរាងកាយ។
វិបត្តិខ្សោយតម្រងនោម( ក្រលៀន ) ដែលព្យាបាលមិនបានត្រឹមត្រូវ អាចនាំឱ្យវិវឌ្ឍន៌ទៅជា ជំងឺខ្សោយតម្រងនោមរាំរ៉ៃ ឈប់ដំណើរការ ពេលនោះគឺទាមទារអោយមានការលាងឈាមឬប្តូរតម្រងនោម( ក្រលៀន )។
ការរលាកផ្លូវទឹកមូត្រ (UTIs) គឺជាប្រភេទនៃការឆ្លងមេរោគដែលកើតមានជាញឹកញាប់។
ប្រសិនបើមានការឆ្លងមេរោគរីករាលដាលទៅផ្លូវទឹកម៉ូត្រខាងលើរួមទាំងតម្រងនោម ( ក្រលៀន ) នោះ ការគំរាមកំហែងដល់អាយុជីវិតដោយសារ septicemia អាចនិងកើតមាន។
ការពិសារទឹកឱ្យបានគ្រប់គ្រាន់ជាវិធីសាស្រ្តដ៏សាមញ្ញបំផុតមួយដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺ រលាកផ្លូវទឹកមូត្រ (UTIs) ជំងឺគ្រួសតម្រងនោម( ក្រលៀន ) ហើយក៏មានប្រសិទ្ធភាពសំរាប់ជួយដល់ការព្យាបាល ជំងឺទាំងនេះនេះផងដែរ។
ការបាត់បង់ទឹកច្រើនអាចនាំឱ្យមានអតុល្យភាពអេឡិចត្រូលីត electrolytesក្នុង រាងកាយ មានដូចជា ជាតិប៉ូតាស្យូម, ផូស្វាត, និងសូដ្យូម ដែលជួយដល់ដំណើរការនៃកោសិកា និងធានារដល់ស្ថេរភាពមុខងារនៃតម្រងនោម( ក្រលៀន ) ផងដែរ។
🥛កត្តាប៉ះពាល់ជាច្រើនទៀត🥛
ជាការពិតណាស់មិនមែនគ្រាន់តែតម្រងនោម ( ក្រលៀន ) មួយទេដែលរងផលប៉ះពាល់ដោយការខ្វះជាតិទឹក ហើយខាងក្រោមនេះគឺជាគំរូនៃផលវិបាកផ្សេងទៀតមានដូចជា:
• ឈាមផ្សំឡើងដោយទឹកច្រើនជាង 90 %ដូច្នេះប្រសិនបើជាតិទឹកមិនគ្រប់គ្រាន់ ឈាមអាចទៅជាខាប់និងបង្កើនសម្ពាធឈាម។
• កត្តាជំរុញអោយជំងឺហឺតនិងអាឡែស៊ីកាន់តែអាក្រក់។
• ស្បែកមានសភាពជ្រីវជ្រួញមុនអាយុហើយ ងាយនឹងកើតជំងឺស្បែកផ្សេងៗ។
• ពោះវៀនត្រូវការទឹកដើម្បីដំណើរការបានត្រឹមត្រូវ។ ប្រសិនបើខ្វះជាតិទឹក ចលនាពោះវៀនដំណើរការមិនបានល្អ ទល់លាមក និង ងាយកើតដំបៅក្រពះ។
• ការខ្សោះជាតិទឹកក៏ជាកត្តាមួយប៉ះពាល់ដល់ទឹកសន្លាក់ ដែលនាំឱ្យមានការឈឺចាប់សន្លាក់ឆ្អឹង។
• ការខ្សោះជាតិទឹកអាចប៉ះពាល់ដល់រចនាសម្ព័ន្ធនិងមុខងាររបស់ខួរក្បាល បណ្តាលអោយសមត្ថភាពយល់ដឹងចុះខ្សោយ។
ទឹកធម្មតា ឬ ទឹកសុទ្ធ ជាប្រភពដ៏ល្អនៃសារធាតុរាវ ព្រោះវាគ្មានកាឡូរី គ្មានជាតិកាហ្វេអ៊ីន និង គ្មានជាតិស្រវឹងដែលល្អបំផុតសម្រាប់រាងកាយ។
🥛ញាំទឹក២កែវ បន្ទាប់ពីភ្ញាក់ពីដំណេក ដើម្បីជួយឱ្យសរីរាង្គខាងក្នុងរបស់អ្នកធ្វើការបានល្អ។
🥛ញាំទឹកឱ្យ១កែវ ៣០នាទីមុនពេលដែលអ្នកបរិភោគអាហារ ដើម្បីជួយឱ្យការរំលាយអាហាររបស់អ្នកឱ្យបានល្អ។
🥛ញាំទឹក ១កែវ មុនពេលដែលអ្នកទៅងូតទឹក ដើម្បីជួយរក្សាសម្ពាធឈាមរបស់អ្នកឱ្យនៅធម្មតា។
អ្នកគួរតែផឹកទឹកឱ្យបាន ១កែវ មុនពេលអ្នកទៅគេង ដើម្បីចៀសវាង ឬបង្ការជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង៕