Dr. OAUN Charya

Dr. OAUN Charya Chief of Gynecology and obstetrics at sokha kombol clinic and maternity
Medical doctor

16/03/2024

មូលហេតុបណ្តាលឲ្យរលូតកូន!

រលូតកូន គឺជាការខ្ជាក់ចេញនៃទារក ឬគត៌ពីស្បូនមុន ២៦សប្តាហ៍ទោះជាគត៌ឈប់វិវត្តន៏ ឬទារកនៅរស់ក៏ដោយ
ហើយយើងត្រូវញែកដាច់ពីគ្នារវាង៖
- ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់កើតដោយចៃដន្យមូលហេតុមកពីកូនខ្លួនឯង (d’origine ovulaire)
- ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants)
- ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់: ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ (Cause infectieuse)។

ក) រោគសញ្ញាគ្លីនិក៖
រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់
១) គំរាមរលូត មានសញ្ញាដូចជា ៖
- ធ្លាក់ឈាម តិច ឫច្រើន ប្រសិនជាពណ៌ខ្មៅ ជាករណីស៊ុតលែងលូតលាស់ (Oeufclair)
- ឈឺពោះ តិច ឫខ្លាំង ដែលបណ្តាលមកពីស្បូនកន្រ្តាក់

២) កំពុងរលូត (Avortement en cours) មានសញ្ញាដូចជា ៖
- ធ្លាក់ឈាមខ្លាំង, ច្រើន
- ឈឺពោះ ញឹក, ខ្លាំង
- មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស

ខ) ផលវិបាក៖
គត៌រលូតនៅដំណាក់កាលដំបូង (Précose) កម្រអោយផលវិបាកណាស់ ក្នុងករណីហូរមិនអស់ តម្រូវឲ្យធ្វើការបូមសំអាត (Aspiration)។

គ) មូលហេតុ ៖
១) បណ្តាលមកពីស៊ុត (Les causes ovulaires)
- កត្តាកូនភ្លោះ
- ការជំរុញបង្កកំណើត
- កូនពង
- ភាពមិនប្រក្រតីនៃក្រូម៉ូសូម (50% -60%)

២) មូលហេតុពីស្បូន
- ស្បូនខុសប្រក្រតី
- ស្បូនព្រែក
- ស្បូនតូច
- ស្បូនដុះសាច់ (Myome, Synéchies, Polype fibreux)
- មាត់ស្បូនចំហរ

៣) កត្តាឆ្លងរោគ (Les causes infectieuses)
- រោគផ្តាសាយ
- រលាកបំពង់ក
- គ្រុនពោះវៀន
- រោគសង្គម (MST)
- រោគឆ្លងបង្កដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose។

៤) កត្តាអរម៉ូន (Les causes hormonales)
- ជំងឺពក-ក
- លើស អង់ដ្រូសែន
- កង្វះលុយតេអាល់

៥) កត្តាទូទៅ (Les causes généfales)
- ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
- មានផ្ទៃពោះញឹកញាប់
- បាក់កំលាំង (Surmenage)
- ធ្វើដំណើរផ្លូវឆ្ងាយពេក
- កត្តាផ្លូវចិត្ត (Psy chique)
- កត្តាភាពស៊ាំ (Immunologique)

ឃ) បង្ការ និងព្យាបាល៖
១) ករណីគម្រាមរលូត ត្រូវ
- សម្រាកពីការងារ
- បំបាត់ឈឺស្បូន (Antispasmodique)
- ព្យាបាលដោយអរម៉ូន

២) ករណីកំពុងរលូត: បើគត៌មានអាយុលើសពី ១០សប្តាហ៍ត្រូវធ្វើការបូមសម្អាត (Aspiration)។

❤️️
12/11/2022

❤️️

18/03/2022

តេីមូលហេតុអ្វីបានជាស្រ្តីមានផ្ទៃពោះត្រូវមកពិនិត្យផ្ទៃពោះរាល់ខែ?

Address

Phnom Penh
12405

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85593656567

Website

Alerts

Be the first to know and let us send you an email when Dr. OAUN Charya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. OAUN Charya:

Share