Angkor Pharmacy

Angkor Pharmacy We provide medical consultations and healthy products

កត្តាប្រឈមនៃការឈឺចង្កេះអាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បង...
29/12/2025

កត្តាប្រឈមនៃការឈឺចង្កេះ

អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើអោយអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលអោយបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ នឹងអាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ។

ក) កត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជា៖
- អ្នកធ្វើការងារដោយប្រើកំលាំងកាយខ្លាំងដូចជា លីសែងរបស់ធ្ងន់ៗ
- អ្នកធ្វើការងារដែលអង្គុយ ឬឈរដោយប្រើរយៈពេលយូរ
- ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា
- អ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំ
- ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ

ខ) មានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺចង្កេះរួមមាន៖
- វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់
- ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ
- ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ
- ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង
- ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម
- ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ
- ជំងឺមហារីក ។ល។

*បញ្ជាក់៖ មូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងព្យាបាលឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។

«សូមកុំទុកអោយបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀត ដោយសូមឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ។»

ប្រភពមន្ទីរពេទ្យកាល់ម៉ែត

📚ស្តុកបង្ហើយ ចុងឆ្នាំ ទិញថែម ទិញថែម🔊🔉រាល់ការទិញសៀវភៅមគ្គុទេសក៌ជំងឺ1ក្បាល លោកអ្នកនឹងទទួលបានទស្សនាវដ្តីហេលស៌ថាម1ក្បាលបន្ថែ...
24/11/2025

📚ស្តុកបង្ហើយ ចុងឆ្នាំ ទិញថែម ទិញថែម🔊🔉

រាល់ការទិញសៀវភៅមគ្គុទេសក៌ជំងឺ1ក្បាល លោកអ្នកនឹងទទួលបានទស្សនាវដ្តីហេលស៌ថាម1ក្បាលបន្ថែម📣📣

1/ សៀវភៅមគ្គុទ្ទេសក៍ជំងឺ
👍ដៃគូសុខភាពដែលនៅជិតអ្នកបំផុត 😊
☝ផ្តល់នូវចំណេះដឹងសុខភាពជាភាសាខ្មែរ
☝ជាង100ជំងឺ មានការបកស្រាយយ៉ាងលម្អិតដោយវេជ្ជបណ្ឌិតឯកទេសជាតិ និងអន្តរជាតិ

2/ វចនានុក្រមពាក្យបច្ចេកទេសពេទ្យ
👉ជាភាសាអង់គ្លេស-ខ្មែរ ពី A_Z
👉មានជាង16000ពាក្យ
👉អត្ថន័យនៃពាក្យបកស្រាយបែបវេជ្ជសាស្ត្រ

3/ សៀវភៅមគ្គុទ្ទេសក៍ប្រើប្រាស់ឱសថ
👉ណែនាំអំពីរបៀប និងកម្រិតប្រើឱសថ
👉ការហាមប្រើប្រាស់របស់ឱសថ
👉ប្រាប់អំពីជំងឺដែលត្រូវប្រើឱសថនីមួយ

4/ សៀវភៅ មិត្តគ្រូពេទ្យ
👉បកស្រាយអំពីប្រភេទជំងឺនីមួយៗ
👉លម្អិតការព្យាបាលបន្ថែម និងថ្នាំ

📖សៀវភៅវេជ្ជសាស្ត្រ
សម្រាប់បង្កើនចំណេះដឹងសុខភាពបន្ថែមដោយខ្លួនឯង📔និងផលិតផលសុខភាពផ្សេងទៀត

ចូលមើលបន្ថែម តម្លៃ ឬទំនាក់ទំនងតាមតេឡេក្រាមខាងក្រោម
https://t.me/+2qqvJ3aKPUhhZGY1

#ឱសថស្ថានអង្គរ

អ្វីដែលអ្នកជំងឺគួរដឹង មុនធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយ “ការឆ្លុះក្រពះ”!ការឆ្លុះ ឬសុងក្រពះ គឺជាមធ្យោបាយមួយសម្រាប់ការធ្វើ...
22/11/2025

អ្វីដែលអ្នកជំងឺគួរដឹង មុនធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយ “ការឆ្លុះក្រពះ”!

ការឆ្លុះ ឬសុងក្រពះ គឺជាមធ្យោបាយមួយសម្រាប់ការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាព្យាបាលទៅលើភាពមិនប្រក្រតីនៃប្រដាប់រំលាយអាហារផ្នែកខាងលើដូចជា បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
ដើម្បីអោយអ្នកទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីដំណើរការនៃការឆ្លុះក្រពះនេះ ពួកយើងស្នើសុំអោយអ្នក អានឯកសារនេះដោយយកចិត្តទុកដាក់។ ក្រុមគ្រូពេទ្យនឹងរង់ចាំផ្តល់ព័ត៌មានបន្ថែមទៀតសម្រាប់អ្នក បើសិនជាអ្នកមិនសូវយល់ត្រង់ចំណុចណាមួយ និងមានចម្ងល់ផ្សេងៗក្រៅពីនេះ។

ក) ហេតុអ្វីបានជាអ្នកត្រូវធ្វើការឆ្លុះក្រពះ?
បច្ចុប្បន្ននេះ “ការឆ្លុះក្រពះ” នៅតែជាមធ្យោបាយល្អ និងច្បាស់ជាងគេបំផុត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទៅលើជំងឺផ្សេងៗនៃបំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។

ខ) តើយើងគួរតែត្រៀមខ្លួនដូចម្តេច មុនការឆ្លុះក្រពះ?
អ្នកត្រូវអត់អាហារយ៉ាងតិច ៦ម៉ោងមុនការឆ្លុះក្រពះ។

គ) តើការឆ្លុះក្រពះដំណើរការទៅយ៉ាងដូចម្តេច?
អ្នកនឹងត្រូវបានដាក់អោយសម្រាកនៅលើគ្រែ ហើយយើងនឹងដាក់ឧបករណ៍ទន់មួយ ហៅថា “អង់ដូស្កុប” រាងដូចទុយោ ដែលភ្ជាប់នឹងកាមេរ៉ា ចូលទៅក្នុងមាត់របស់អ្នក ដើម្បីពិនិត្យមើល បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។

ឃ) តើការឆ្លុះក្រពះមានការលំបាកដែរឬទេ ?
ការឆ្លុះក្រពះ ដោយថ្នាំសណ្តំ មិនមានការលំបាកទេ ។ អ្នកជំងឺគេងលក់ក្នុងពេលដំណើការនៃការឆ្លុះ ។ គាត់មិនមានអារម្មណ៍ដឹងថាគាត់បានឆ្លុះរួចផង។

ង) តើមានផលវិបាកអ្វីខ្លះកើតឡើង កំឡុងពេល ឬក្រោយការឆ្លុះក្រពះ?
គ្រប់សកម្មភាព ឬអន្តរាគមន៍វេជ្ជសាស្រ្ត ទៅលើរាងកាយរបស់មនុស្ស បើទោះជាស្ថិតក្រោមលក្ខខ័ណ្ឌល្អបំផុតនៃ
សមត្ថភាពគ្រូពេទ្យ និងបើទោះជាអនុវត្តក្រោមលក្ខខ័ណ្ឌសុវត្ថិភាព ដែលស្របនឹងទិន្នន័យវិទ្យាសាស្រ្តបច្ចុប្បន្ន យ៉ាងណាក៏ដោយ ភាគរយនៃការកើតជាផលវិបាកនៅតែមាន ប៉ុន្តែក្នុងអត្រាទាបបំផុត។

សម្រាប់ការឆ្លុះក្រពះ ផលវិបាកដែលអាចកើតឡើងគឺកម្រខ្លាំង ផលវិបាកទាំងនោះរួមមាន៖
- ការរងរបួស ឬការរហែកភ្នាសជញ្ជាំងប្រដាប់រំលាយអាហារ ដែលតម្រូវអោយធ្វើការវះកាត់ (លទ្ធផលអាស្រ័យតាមករណីនីមួយៗ)។
- នៅក្នុងករណីកម្របំផុត ការហូរឈាមមិនបាត់ ក៏អាចតម្រូវអោយមានការវះកាត់ដូចគ្នា។ ក្នុងករណីខ្លះ អ្នកជំងឺអាចនឹងត្រូវការការបញ្ចូលឈាម។
- ផលវិបាកផ្សេងៗទៀតអាចកើតមានដែរ តែកម្រខ្លាំង ដូចជា វិបត្តិបេះដូង និងសរសៃឈាម វិបត្តិដង្ហើម និងការឆ្លងរោគជាដើម។
- ផលវិបាកទាំងនេះអាចកើតឡើង អាស្រ័យទៅតាមកត្តាផ្សេងៗ ដូចជាជំងឺប្រចាំកាយ ប្រវត្តិជំងឺពីមុន រឺក៏ការផឹកថ្នាំដែលមានផលប៉ះពាល់មួយចំនួន។

ប្រភព មន្ទីរពេទ្យកាល់ម៉ែត

ប្រើប្រាស់គ្រឿងស្រវឹងបង្ករជំងឺច្រើនប្រភេទ រួមមាន ញៀន ជំងឺក្រិនថ្លើម មហារីកថ្លើម ជំងឺបេះដូងសរសៃឈាម ជំងឺផ្សេងៗជាង ២០០ មុខ ...
05/01/2025

ប្រើប្រាស់គ្រឿងស្រវឹងបង្ករជំងឺច្រើនប្រភេទ រួមមាន ញៀន ជំងឺក្រិនថ្លើម មហារីកថ្លើម ជំងឺបេះដូងសរសៃឈាម ជំងឺផ្សេងៗជាង ២០០ មុខ និងបញ្ហាផ្សេងៗទៀត ដូចជា អំពើហឹង្សា គ្រោះថ្នាក់ចរាចរណ៍ និងសុខភាពផ្លូវចិត្ត

«សូមចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង»
ប្រភព ក្រសួងសុខាភិបាល

កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់ទឹកដោះ?ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖   - ទារកដែលកើតមិនគ្រប់ខែ ឬទំងន់មិនគ្រប់   - ទារកដែល...
03/01/2025

កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់ទឹកដោះ?

ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖
- ទារកដែលកើតមិនគ្រប់ខែ ឬទំងន់មិនគ្រប់
- ទារកដែលមានបញ្ហាបេះដូង
- ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់
- ទារកដែលក្អែរញឹកញាប់
- ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកអោយបៅ ឬការបំបៅមិនបានត្រឹមត្រូវ

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។ សូមចងចាំថា“ទឹកដោះម្តាយគឺជាជំរើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”។
ប្រភព មន្ទីរពេទ្យកាល់ម៉ែត

គ្រោះថ្នាក់លាក់មុខ ដែលបង្ករពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ”សេ”!   ក-ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺមួ...
31/12/2024

គ្រោះថ្នាក់លាក់មុខ ដែលបង្ករពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ”សេ”!

ក-ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺមួយដែលយើងទាំងអស់គ្នាតែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេលខ្លះជំងឺមួយនេះក៏អាចបណ្តាលឲ្យមានផលបះពាល់ជាច្រើនដល់សុខភាព និងអាយុជីវិតផងដែរ។

ខ-រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជម្ងឺគឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន)។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដើម្បីអាចអោយយើងបានគិតទៅដល់ជំងឺរលាកថ្លើម : មានការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់, ឡើងលឿងភ្នែក និងស្បែក, មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសសាយធំ, មានការហើមជើងជាដើម...។ គួរកត់សំគាល់ផងដែរថាជាង ៨០% នៃអ្នកជំងឺរលាកថ្លើមគឺមិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយ ដូច្នេះមានតែការពិនិត្យឈាមដើម្បីរកវត្តមានរបស់អង្គបដិប្រាណវីរុសសេ Anticorp HCV និងរាប់មេរោគ (PCR HCV) ទេ ដែលអាចកំណត់រោគវិនិច្ឆ័យនៃជម្ងឺប្រភេទនេះបាន ។

គ-ការចម្លងរបស់មេរោគថ្លើមប្រភេទ សេ នេះគឺវាអាចឆ្លងបានតាមរយះ ការប៉ះពាល់ជាមួយនឹងឈាម, ទឹករងៃ, ការមុតដាច់ស្បែក, ការរួមភេទដោយមិនមានប្រើប្រាស់ស្រោមអនាម័យ, ការប្រើប្រាស់វត្ថុមុតស្រួចចាក់ឆ្លងកាត់ស្បែក...។

ឃ-វិធានការក្នុងការបង្ការជំងឺនេះគឺ ជៀសវាងរាល់ការបះពាល់ឈាម និងទឹករងៃរបស់អ្នកជំងឺ, រួមភេទដោយប្រើប្រាស់ស្រោមអនាម័យអោយបានត្រឹមត្រូវ, ជៀសវាងការប្រើវត្ថុមុតស្រួចរួមគ្នា។ គួរសំគាល់ផងដែរថាយើងមិនមានវ៉ាក់ស៊ាំងសម្រាប់ចាក់ការពារមេរោគប្រភេទនេះនៅឡើយទេ។

ការពិនិត្យសុខភាព និង ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានៅដំណាក់កាលដំបូងជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត (ថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីក) របស់ជម្ងឺរលាកថ្លើមប្រភេទ សេ នេះគឺអាចអនុញ្ញតឲ្យគ្រូពេទ្យធ្វើការព្យាបាលបានជាសះស្បើយទាន់ពេលវេលា និងដើម្បីជៀសវាងរាល់ផលវិបាករបស់ជំងឺនេះផងដែរ (ការរលាករាំរៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម...)។
ប្រភព មន្ទីរពេទ្យកាល់ម៉ែត

📖📖សៀវភៅវេជ្ជសាស្ត្រ សម្រាប់បង្កើនចំណេះដឹងសុខភាពបន្ថែមដោយខ្លួនឯង📔និងផលិតផលសុខភាពផ្សេងទៀត ពីហ្គ្រីនហ្វាម៉ា...1/ សៀវភៅមគ្គុ...
15/07/2024

📖📖សៀវភៅវេជ្ជសាស្ត្រ
សម្រាប់បង្កើនចំណេះដឹងសុខភាពបន្ថែមដោយខ្លួនឯង📔និងផលិតផលសុខភាពផ្សេងទៀត ពីហ្គ្រីនហ្វាម៉ា...

1/ សៀវភៅមគ្គុទ្ទេសក៍ជំងឺ តម្លៃ15$
👍ដៃគូសុខភាពដែលនៅជិតអ្នកបំផុត 😊
☝ផ្តល់នូវចំណេះដឹងសុខភាពជាភាសាខ្មែរ
☝ជាង100ជំងឺ មានការបកស្រាយយ៉ាងលម្អិតដោយវេជ្ជបណ្ឌិតឯកទេសជាតិ និងអន្តរជាតិ

2/ វចនានុក្រមពាក្យបច្ចេកទេសពេទ្យ តម្លៃ 8$
👉ជាភាសាអង់គ្លេស-ខ្មែរ ពី A_Z
👉មានជាង16000ពាក្យ
👉អត្ថន័យនៃពាក្យបកស្រាយបែបវេជ្ជសាស្ត្រ

3/ សៀវភៅមគ្គុទ្ទេសក៍ប្រើប្រាស់ឱសថ តម្លៃ 7$
👉ណែនាំអំពីរបៀប និងកម្រិតប្រើឱសថ
👉ការហាមប្រើប្រាស់របស់ឱសថ
👉ប្រាប់អំពីជំងឺដែលត្រូវប្រើឱសថនីមួយ

4/ សៀវភៅ មិត្តគ្រូពេទ្យ តម្លៃ 6.5$
👉បកស្រាយអំពីប្រភេទជំងឺនីមួយៗ
👉លម្អិតការព្យាបាលបន្ថែម និងថ្នាំ

5/រ៉ូយ៉ាល់ឌី វីតាមីនស៊ី 9$
👉ជំនួយស្បែក ការបន្ថយការរបកស្បែក
👉បង្គ្រប់ជាតិទឹកក្នុងរាងកាយ
👉បង្កើតប្រព័ន្ធការពាររាងកាយ

6/ឈុតសេរ៉ូមប្រៃ(1លីត្រ)&សំឡីជូតមុខ 6.5$
👉ជូតសម្អាតផ្ទៃមុខ កម្ចាត់មេរោគ
👉កាត់បន្ថយការរោលស្បែក
👉អាចប្រើសម្រាប់លាងច្រមុះបាន

🚴‍♀សេវ៉ាដឹកជញ្ជូន2$-2.5$

តើជំងឺសើរស្បែក Molluscum Contagiosum ជាជំងឺឆ្លងរឺទេ?Molluscum Contagiosum ជាជំងឺឆ្លង បណ្តាលមកពីវីរុសឈ្មោះ Poxvirus ដែលបង...
24/05/2024

តើជំងឺសើរស្បែក Molluscum Contagiosum ជាជំងឺឆ្លងរឺទេ?

Molluscum Contagiosum ជាជំងឺឆ្លង បណ្តាលមកពីវីរុសឈ្មោះ Poxvirus ដែលបង្ហាញសញ្ញាលើសែ្បកជាកន្តួលតូចរាយប៉ាយលើផ្ទៃសើរបស់ស្បែក។

ក) កត្តាប្រឈម៖
- ភាគច្រើនកើតលើក្មេង ហើយក៏កើតលើមនុស្សធំដែលមានសុខភាពល្អផងដែរ។
- អ្នកដែលមានប្រពន្ធការពារចុះខ្សោយ ឬ អ្នកផ្ទុកមេរោគអេដស៍ជាដើម

ខ) រោគសញ្ញា៖
ដុំកន្តួលរបស់ Molluscum contagiosum ជាកន្តួលតូចៗមូលរលោងផតកណ្ដាលហើយរឹងនៅផ្តុំគ្នា ឬ នៅរាយប៉ាយ។ វាអាចចេញនៅគ្រប់កន្លែង តែភាគច្រើនគេសងេ្កតឃើញនៅឃ្លៀក គ្រលៀន ឬ ប្រដាប់ភេទ។ ក្រៅពីកន្តួលលើស្បែក វាគ្មានរោគសញ្ញាអ្វីទាំងអស់ តែអាចរមាស់ផងដែរបន្ទាប់ពីស្ទាបប៉ះ ឬ កេះកន្តួល។

គ) ការចម្លង៖
Molluscum contagiosum អាចចម្លងតាមរយៈ ៖
- ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ
- ការប្រើប្រាស់សំភារៈរួមជាមួយអ្នកជំងឺរួមមាន កន្សែង កន្រ្តៃ ប្រដាប់ជោះញិច ឬអាងហែលទឹករួម
- ការរាលដាលកន្តួលពីកន្លែងមួយទៅកន្លែងមួយតាមរយៈការអេះ ឬ កេះ
- ការរួមភេទ

ឃ) វិធីព្យាបាល៖
សូមអញ្ចើញទៅពិគ្រោះជាមួយគ្រូពេទ្យេឯកទេសស្បែក ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ។ កន្តួល Molluscum contagiosum អាចបំបាត់បានដោយយកវាចេញតាមបច្ចេកទេសពេទ្យ ឬថ្នាំលាប។

ង) វិធីការពារ៖
- រស់នៅស្អាត
- ជៀសវាងប្រើប្រាស់របស់រួមគ្នា
- អនុវត្តន៍ការរួមភេទដោយសុវត្ថិភាព
- រក្សាសុខភាពអោយបានល្អ

ក្នុងករណីលោកអ្នកមានចម្ងល់ ឬបញ្ហាជំងឺសើរស្បែក លោកអ្នកអាចអញ្ចើញមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញសើរស្បែកនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងការបង្កការរំខាន ឬចម្លងជំងឺក្នងទ្រង់ទ្រាយធំ។
ប្រភព មន្ទីរពេទ្យកាល់ម៉ែត
ហ្គ្រីនហ្វាម៉ា

ការរលាកថ្លើមធ្ងន់ធ្ងរដោយសារគ្រឿងស្រវឹង! ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាលើសលប់ ដែលអ្នកជំងឺម...
21/05/2024

ការរលាកថ្លើមធ្ងន់ធ្ងរដោយសារគ្រឿងស្រវឹង!

ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាលើសលប់ ដែលអ្នកជំងឺមានអត្រាស្លាប់លើសពី 50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ!

ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ គេចាត់ ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី 4កែវស្តង់ដារក្នុងមួយថ្ងៃ ឬ15កែវស្តង់ដារក្នុងមួយសប្តាហ៍ចំពោះបុរស និងលើសពី 3កែវស្តង់ដារក្នុងមួយថ្ងៃ ឬ7កែវស្តង់ដារក្នុងមួយសប្តាហ៍ ចំពោះស្រ្តី ។
- (1កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%)
- 150មល ស្រាក្រហម (អាល់កុល12%)
- 45-50មល ស្រា whiskey (អាល់កុល 40-45%)

ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។

“សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹងក្នុងកំរិតលើសលប់ ដែលជាហានិភ័យខ្ពស់បង្កអោយមានការរលាកថ្លើមធ្ងន់ធ្ងរ”

#មន្ទីរពេទ្យកាល់ម៉ែត
ហ្គ្រីនហ្វាម៉ា

📚 វចនានុក្រមពាក្យបច្ចេកទេសពេទ្យ📚 មគ្គុទ្ទេសក៍ប្រើប្រាស់ឱសថ📚 មិត្តគ្រូពេទ្យសៀវភៅមានក្នុងស្តុកស្រាប់ កុំុំភ្លាមបានភ្លាម #ហ...
04/02/2024

📚 វចនានុក្រមពាក្យបច្ចេកទេសពេទ្យ
📚 មគ្គុទ្ទេសក៍ប្រើប្រាស់ឱសថ
📚 មិត្តគ្រូពេទ្យ
សៀវភៅមានក្នុងស្តុកស្រាប់ កុំុំភ្លាមបានភ្លាម
#ហ្គ្រីនហ្វាម៉ា

28/01/2024

📚ស្តុកថ្មី ក្តៅៗ សៀវភៅមគ្គុទ្ទេសក៍ជំងឺ
💲15$

ទំនាក់ទំនងបន្ថែមតាម
តេឡេក្រាម 096 333 8847

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត
20/01/2024

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត

Address

No. 6A, Street 2004, Sangkat Ou Baek K'am, Khan Sen Sok
Phnom Penh
120805

Telephone

+85517836847

Website

Alerts

Be the first to know and let us send you an email when Angkor Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Angkor Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram