Punleur Tmey Clinic

Punleur Tmey Clinic សុខភាពជាទ្រព្យសម្បត្តិទីមួយសំរាប់?

រដូវវស្សាមកដល់ សូមប្រុងប្រយ័ត្ន ជំងឺគ្រុនឈាម!ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះ កើតមាននៅលើមនុស្សព...
29/05/2020

រដូវវស្សាមកដល់ សូមប្រុងប្រយ័ត្ន ជំងឺគ្រុនឈាម!

ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា។ យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។

ក) រោគសញ្ញា៖
- ក្តៅខ្លួនខ្លាំង
- ឈឺក្បាល
- ឈឺសន្លាក់ដៃជើង និងសាច់ដុំ
- ស្នាមអុចក្រហមលើស្បែក
- អាចមានជាអាការៈចុកនៅក្នុងពោះ, ក្អួតចង្អោរ

ខ) ការវិវត្តន៍នៃជំងឺ និងផលវិបាក៖
១) ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖
- ការហូរឈាមនៅក្នុងភ្នែក(Hémorragie Conjonctivale)
- ហូរឈាមតាមច្រមុះ
- ស្នាមជាំនៅលើស្បែក
ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ

២) ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា(ប្រព័ន្ធរំលាយ អាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។

គ) ការកំណត់រោគវិនិច្ឆ័យ៖
- ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ អាចត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាម នេះនៅក្នុងឈាមអ្នកជំងឺ (PCR) ឬដោយការកំណត់រកពពួក អង់ទីហ្សែន (NS1) និងពពួកអង់ទីករ (IgM, IgG) របស់មេរោគនេះនៅក្នុងឈាមអ្នកជំងឺ។
- ក្នុងករណីដែលអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះកើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ អោយបានឆាប់រហ័សដើម្បីទទួលបាននូវការព្យាបាលដែលសមស្របមួយ។

ឃ) ការព្យាបាល៖
មកទល់ពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់មានការព្យាបាលចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកំដៅ ត្រូវបានហាមឃាត់ព្រោះអាចបណ្តាលអោយមានការហូរឈាមខ្លាំងក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។

ង) វិធីបង្ការ៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ
- លុបបំបាត់ជម្រកមូស
- ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់):
• គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
• ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)
• ចៀសវាងនៅក្នុងទីងងឺត
• ប្រើផលិតផលការពារមូស (លាបលើស្បែក)

Address

Phnom Penh

Telephone

+85512333744

Website

Alerts

Be the first to know and let us send you an email when Punleur Tmey Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram