👉រោគសញ្ញាសង្ស័យ ១១ យ៉ាង ដែលលោកអ្នកអាចកើតមានជំងឺឬសដូងបាត...............
សុខភាព៖ ជំងឺឬសដូងបាត គឺជាបណ្ដុំសរសៃឈាមធម្មតានៅរន្ធបាតរបស់មនុស្ស ដែលជាធម្មតាវាមានបីដុំ គឺ ផ្នែកខាងស្តាំខាងមុខ ផ្នែកកខាងស្តាំខាងក្រោយ និងផ្នែកខាងឆ្វេងនៃរង្វង់រន្ធគូទ។ ទោះបីជាជំងឺនេះ មិនបានប៉ះពាល់អាយុជីវិតក៏ពិតមែន ប៉ុន្តែ វាបានរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នកខ្លាំង។
ជាទូទៅ ដើម្បីដឹងថាខ្លួនមានជំងឺឬសដូងបាត លោកអាចតែងសង្កេតលើរោគសញ្ញា
មួយចំនួន ដូចជា បន្ទោរបង់លាមកមានឈាម ឈឺរន្ធគូទ មានដុំបោងនៅរន្ធគូទ និងមានដុំសាច់លៀនចេញចូលនៅពេលបន្ទោបង់ជាដើម។
ដោយឡែក តាមវេជ្ជបណ្ឌិតជំនាញបានបង្ហាញថា យើងអាចសង្ស័យថាខ្លួនមានកើតមានជំងឺឬសដូងបាតបាន ដោយសង្កេតតាមរយៈរោគសញ្ញា ១១ យ៉ាង រួមមាន៖
✅បន្ទោរបង់មានលាមកសំប៉ែត
✅បន្ទោរបង់ហើយ មានអារម្មណ៍ថាបន្ទោរបង់មិនអស់
✅លាមកមានលាយឈាម
✅មានការឈឺចាប់នៅទ្វារធំ
✅រមាស់ទ្វារធំ
✅ឈឺសៀតទ្វារធំ
✅មានហូរខ្ទុះ
✅មានហូរចេញទឹករងៃ ឬទឹករំអិល
✅លាមកមកទន់ តែពិបាកបត់ជើង
✅មានអារម្មណ៍ថាមានរបស់ចំឡែកនៅក្នុងរន្ធគូថ
✅ក្រោយបន្ទោរបង់ មានសាច់លៀនចេញក្រៅ។
ចំពោះផលប៉ះពាល់ អ្នកកើតជំងឺជំងឺឬសដូងបាត តែងតែប្រឈមនឹងការវិលមុខ ងងឹតមុខជារើយៗ មានអារម្មណ៍ស្មុគស្មាញ មួរម៉ៅ ញ័រដៃជើង ញ័រដើមទ្រូង រកខ្យល់ អស់កម្លាំងល្ហិតល្ហៃ ចុកឆ្ងល់ពោះជាប្រចាំ ហើមពោះ ទល់លាមក អាចមានទល់នោម (ពិបាកបត់ជើងតូច) សក់ឆាប់ស្កូវ ឧស្សាហ៍ព្រិលភ្នែក ពណ៍សប្បុរមិនស្រស់ថ្លា ថយ ឬអត់មានចំណង់ផ្លូវភេទ មុខមាត់ឆាប់ជ្រៀវជ្រួញ ចុកខ្នង ចុករោយដៃជើង ស្លេកស្លាំង ខ្វះគ្រាប់ឈាមផងដែរ។
ដូច្នេះ ប្រសិនបើលោកអ្នក សង្ស័យថាខ្លួនមានរោគសញ្ញា នៃជំងឺឬសដូងបាត ដូចបានរៀបរាប់ខាងលើ សូមរួសរាន់ទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការព្យាបាលបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស៕
Alerts
Be the first to know and let us send you an email when ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.