16/01/2015
ដំណឹងជ្រើសរើសបុគ្គលិក (សម្រាប់និសិត្សផ្នែកកសិកម្ម)
MedikhmerPharmaceutical Co., Ltd ត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទដែលមានជំនាញខាងដាំដំណាំ គ្រប់ប្រភេទ។
-លក្ខណការងារ៖ ត្រូវមានភាពអំណត់ និងស្មោះត្រង់។
-ប្រាក់ខែអាចចរចារគ្នាបាន
-សូមទាក់ទងនាយកទំនាក់ទំនងសាធារណៈ ទូរស័ព្ទលេខ ០១១ ៥៥៩ ០៨៨
អាស័យដ្ឋាន បូរីពិភពថ្មី ខ័ណ្ឌសែនសុខ សង្កាត់ទឹកថ្លា
រាជធានីភ្នំពេញ។
-ផ្ទះលេខ ១ និងលេខ៣ ផ្លូវលេខ ៦
www.medikhmer.com
សូមបញ្ជាក់ថា៖សិដ្ឋានម្រុំសិរិរាង្គនេះស្ថិតនៅឃុំសំរោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ក្រុមហ៊ុនមេឌីខ្មែរបានយកពូជម្រុំសិរិរាង្គពីប្រទេសឥណ្ឌាមកដាំ ។
ការដាំសាកល្បងដំបូងដើម្បីសិក្សានិងពិនិត្យពីគុណភាពនិងឈានទៅដាំ៧០ហិកតានៅជំហ៊ានបន្ទាប់នាពេលដ៏ខ្លីខាងមុខនេះ។
ក្រុមហ៊ុន MedikhmerPharmaceutical Co., Ltd ជាក្រុមហ៊ុនផលិត ឱសថមួយរបស់ប្រទេសកម្ពុជាដែលវាជាបុត្រសម្ភ័នរបស់ក្រុមហ៊ុន PHARNEXT។
PHARNEXTគឺជាក្រុមហ៊ុនផ្នែកស្រាវជ្រាវនិងផលិតឱសថលំដាប់ពិភព លោក នៅប្រទេសបារាំង ដែលមានអ្នកប្រាជ្ញវិទ្យាសាស្ត្រជាច្រើនរូបដូចជាPro.DanielCoheអ្នកប្រាជ្ញវិទ្យាសាស្ត្រផ្នែកកោសិកាវិទ្យាដំបូងបង្អស់ដែលបានរកឃើញនិងបង្កើតនូវបច្ចេកវិទ្យាសំរាប់អានកូដកោសិកា ADN (DNA) និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនៃទីក្រុងប៉ារីសប្រទេសបារាំង,សាកលវិទ្យាល័យ Shanghai, Xian ប្រទេសចិន, សាកលវិទ្យាល័យ BêeCheva ប្រទេសអ៊ីស្ត្រាអែលហើយបានបោះពុម្ពសៀវភៅ និងអត្ថបទវិទ្យាសាស្ត្រចំនួនជាង 100ច្បាប់និងបានរកឃើញឳសថព្យាបាលជំងឺផ្សេងៗជាង20មុខ។
លើសពីនេះគាត់ក៍ធ្លាប់បានទទួលនូវគ្រឿងឥស្សរយសជាន់ខ្ពស់របស់ប្រទេសបារាំងChevalier de la legion d'honneur គ្រឿងឥស្សរយសជាន់ខ្ពស់មនុស្សធម៌របស់អង្គការសហប្រជាជាតិPrix des Droits de l'homme de l'Unesco , គ្រឿងឥស្សរយសជាន់ខ្ពស់របស់សហរដ្ឋអាមេរិកPrix des Grands accomplissements (USA) . និង គ្រឿងឥស្សរយសជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រជាច្រើនទៀត.៕