មន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា

មន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា, Medical Lab, , Street 261, Sangkat Toek Laak II, Khan Touk Kork, Phnom Penh.

19/08/2020

មន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្ពុជាត្រូវការរើសបុគ្គលិកផ្នែកបច្ចេកមន្ទីរពិសោធន៍ដែលមានសក្តានុពលចំនួន០២នាក់(ការងារពេញម៉ោង)ជាបន្ទាន់។ បេក្ខជនដែលទើបនឹងបញ្ចប់ការសិក្សាដោយជោគជ័យត្រូវបានលើកទឹកចិត្តក្នុង
ការដាក់ពាក្យចូលធ្វើការ។
សូមយកប្រវត្តិរូបមកកាន់អាសយដ្ឋានខាងក្រោម៖
ផ្ទះលេខ៧២C សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក
រាជធានីភ្នំពេញ។ ផុតកំនត់ថ្ងៃទី៣១ ខែសីហា ២០២០
អ៊ីម៉ែលៈkampupp@yahoo.com
mao.leeheng@gmail.com

 #ចែកជូនរបាំងមុខដោយមិនគិតថវិកា សូមបញ្ជាក់ផងដែរថារបាំងមុខនេះក្រុមការងារយើងផលិតដោយខ្លួនឯង ដូច្នេះហើយវាអាចការពារបានខ្លះតែមិ...
27/03/2020

#ចែកជូនរបាំងមុខដោយមិនគិតថវិកា
សូមបញ្ជាក់ផងដែរថារបាំងមុខនេះក្រុមការងារយើងផលិតដោយខ្លួនឯង ដូច្នេះហើយវាអាចការពារបានខ្លះតែមិនអាចការពារបានត្រឹមត្រូវដូចផលិតផលស្តង់ដារដែលចេញពីរោងចក្រនោះទេ។

សូមលាងដៃឲ្យញឹកញាប់ ពាក់ម៉ាស់ ហើយរក្សាគម្លាតពីអ្នកផងទាំងពួងលើសពីមួយម៉ែត្រ និងស្វាគមន៍គ្នាដោយការសំពះ។

ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។

 #ទឹកនោមផ្អែមព្យាបាលមិនជាដាច់ ដូចការបោកប្រាស់នោះទេជំងឺទឹកនោមផ្អែមមិនទាន់មានវិធីសាស្រ្ត ឬក៏ឱសថដែលអាចព្យាបាលឲ្យជាដាច់នោះទេ...
11/03/2020

#ទឹកនោមផ្អែមព្យាបាលមិនជាដាច់ ដូចការបោកប្រាស់នោះទេ
ជំងឺទឹកនោមផ្អែមមិនទាន់មានវិធីសាស្រ្ត ឬក៏ឱសថដែលអាចព្យាបាលឲ្យជាដាច់នោះទេ ហើយគោលបំណងនៃការព្យាបាលគឺគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ ឬពន្យាពេលនៃផលវិបាកផ្សេងដូចជា ប៉ះពាល់បេះដូង និងតម្រងនោមជាដើម។

ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូវិត១៩ ប្រសិនបើ១. មានអាយុលើសពី៦០ឆ្នាំ២. មានជំងឺបេះដូង និងសរសៃឈាម២. មានជំងឺផ្លូវដង្ហើម៣. មានជំងឺ...
08/03/2020

ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូវិត១៩ ប្រសិនបើ

១. មានអាយុលើសពី៦០ឆ្នាំ
២. មានជំងឺបេះដូង និងសរសៃឈាម
២. មានជំងឺផ្លូវដង្ហើម
៣. មានជំងឺទឹកនោមផ្អែម

សូមកុំទៅកន្លែងដែលមានមនុស្សអ៊ូអរ ប្រសិនបើមិនចាំបាច់។

 #សេចក្តីប្រកាសព័ត៌មានកាលពីវេលាម៉ោង ២ រសៀល ថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ ទី១ ខែមីនា ឆ្...
05/03/2020

#សេចក្តីប្រកាសព័ត៌មាន
កាលពីវេលាម៉ោង ២ រសៀល ថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ ទី១ ខែមីនា ឆ្នាំ២០២០ មន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា(PUC) ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសម្តេចព្រះសង្ឃរាជជួនណាត សាខាខាងត្បូងវិមានឯករាជ្យ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិក PUC រួមជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និង លោក ម៉ៅ លីហេង ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្ពុជា។

ការចុះ MoU នេះក្នុងគោលបំណងសហការគ្នាផ្តល់ការយកចិត្តទុកដាក់ផ្នែកថែទាំសុខភាព ដូច្នេះគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក សិស្សនិស្សិតទាំងអស់របស់ PUC និងទទួលបានការបញ្ចុះតម្លៃពិសេសចំពោះការពិនិត្យសុខភាព នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្ពុជា ក៏ដូចជាបានទទួលការបណ្តុះបណ្តាលផ្នែកសុខភាព តាមរយៈសិក្ខាសាលាដោយឥតគិតថ្លៃផងដែរ។

គណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ ប្តេជ្ញាសម្រេចឲ្យបាននូវគោលបំណង ក៏ដូចជាខ្លឹមសារនៃអនុស្សរណៈនេះ។

 #ការហូចចុក  #នឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល  យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវផ្នែកសុខភាពដ៏ធំមួយទើបបានបោះពុម្ពផ្សាយបានបង្ហ...
25/02/2020

#ការហូចចុក #នឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវផ្នែកសុខភាពដ៏ធំមួយទើបបានបោះពុម្ពផ្សាយបានបង្ហាញថា អ្នកដែលទទួលទានរបបអាហារដែលសម្បូរទៅដោយជាតិសរសៃ បន្លែ ផ្លែឈើ ទឹកដោះគោ និងយ៉ាអ៊ួ ជួយកាត់បន្ថយហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាល ផ្ទុយទៅវិញអ្នកដែលទទួលទានសាច់ក្រហមច្រើនមានហានិភ័យខ្ពស់។
ដោយឡែកអ្នកដែលទទួលទានស៊ុតច្រើនក្នុងមួយថ្ងៃប្រឈមមុខជាមួយនឹងជំងឺដាច់សរសៃឈាមខួរក្បាលទៅវិញ។

 #ខ្លាញ់អាក្រក់(LDL-C)  #និងខ្លាញ់ល្អ(HDL-C)LDL-C គឺជាខ្លាញ់កូឡេស្តេរ៉ូលមួយប្រភេទដែលតោងជាប់នឹងជញ្ជាំងសរសៃឈាម យូរៗទៅវាធ្វ...
04/02/2020

#ខ្លាញ់អាក្រក់(LDL-C) #និងខ្លាញ់ល្អ(HDL-C)
LDL-C គឺជាខ្លាញ់កូឡេស្តេរ៉ូលមួយប្រភេទដែលតោងជាប់នឹងជញ្ជាំងសរសៃឈាម យូរៗទៅវាធ្វើឲ្យសរសៃឈាមរួមតូច បន្ទាប់មកឈាមហូរទៅចិញ្ចឹមសរីរាង្គសំខាន់ៗដូចជាបេះដូង និងខួរក្បាលចាប់ផ្តើមថយចុះឬកាត់ផ្តាច់ ដែលជាហេតុធ្វើឲ្យមានបញ្ហាគាំងបេះដូង( Heart Attack) ឬក៏ដាច់សរសៃឈាមខួរក្បាល(Stroke)ជាដើម។
HDL-C គឺជាកូឡេស្តេរ៉ូលមួយប្រភេទដែលការពារអ្នកពីជំងឺបេះដូងនិងសរសៃឈាម តាមរយៈការរារាំងLDL-Cពីការតោងជាប់ទៅនឹងជញ្ជាំងសរសៃឈាម។

 #ទិវាប្រយុទ្ធប្រឆាំងនិងជំងឺមហារីកពិភពលោកមហារីកបានសម្លាប់មនុស្សច្រើនជាងជំងឺអេដស៍ គ្រុនចាញ់ និងរបេងបូកបញ្ចូលគ្នា។ ក្នុងនោ...
04/02/2020

#ទិវាប្រយុទ្ធប្រឆាំងនិងជំងឺមហារីកពិភពលោក
មហារីកបានសម្លាប់មនុស្សច្រើនជាងជំងឺអេដស៍ គ្រុនចាញ់ និងរបេងបូកបញ្ចូលគ្នា។
ក្នុងនោះដែរច្រើនជាង១/៣នៃជំងឺនេះអាចបង្ការបាន ហើយ១/៣ទៀតអាចព្យាបាលជាសះស្បើយ ប្រសិនបើរុករកឃើញទាន់ពេល និងព្យាបាលបានត្រឹមត្រូវតាមបច្ចេកទេស។ 👨‍⚕️

 #អ្វីដែលអ្នកលើសសម្ពាធឈាមគប្បីដឹងរបាយការថ្មីមួយអំពីជំងឺលើសសម្ពាធឈាមនៅក្នុងប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍បានបង្ហាញថា អ្ន...
02/02/2020

#អ្វីដែលអ្នកលើសសម្ពាធឈាមគប្បីដឹង
របាយការថ្មីមួយអំពីជំងឺលើសសម្ពាធឈាមនៅក្នុងប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍បានបង្ហាញថា អ្នកលើសសម្ពាធឈាមត្រឹមតែ៣០%ប៉ុណ្ណោះបានប្រកាន់ខ្ជាប់ការព្យាបាល ហើយក្នុងនោះមានតែ១០%ទេដែលគ្រប់គ្រងបានត្រឹមត្រូវ។

28/01/2020

#វិធានការការពារមេរោគកូរ៉ូណា
១.😷✈️ត្រូវពាក់ម៉ាសរាល់ពេលធ្វើដំណើរតាមយន្តហោះ និងរថយន្តក្រុង ជាដើម។
២.គប្បីដាក់ទឹកលាងដៃដើម្បីសម្លាប់មេរោគ ឬកូនកន្សែងជូតដៃតាមខ្លួន។
៣.ត្រូវពាក់ម៉ាសនៅពេលទៅផ្សារ ឬចូលក្នុងទីប្រជុំជន។
៤-គប្បីទទួលទានទឹកឲ្យបានញឹកញាប់ជាងធម្មតា ព្រោះថានៅពេលបំពង់កយើងស្ងួតចាប់ពី១០នាទី មេរោគនេះអាចជ្រៀតចូលបាន។
៥.កាត់បន្ថយទទួលទានអាហារចៀន ឬបំពង
៦.ទទួលទានទឹកក្រូចច្របាច់ ឬវីតាមីនសេ។
៧.ទទួលទានអាហារដែលចម្អិនបានត្រឹមត្រូវ
៨.សម្អាតដៃឲ្យបានស្អាតមុនពេលប៉ះពាល់ភ្នែក ច្រមុះ និងមាត់។
៩.មិនត្រូវប៉ះពាល់សត្វឈឺ។

26/01/2020

#សារអប់រំ​
ការបង្ការចំលងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ ក្រសួងសុខាភិបាល​ ។

ពត៌មានបន្ថែម​ :​ ១១៥​ មិនគិតថ្លៃពីគ្រប់ប្រព័ន្ធ

 #វិនិយោគលើសុខភាពក្រៅពីការខិតខំរកប្រាក់ តើអ្នកមានផែនការចូលនិវត្តន៍ប្រកបដោយសុខភាពល្អ មានកម្លាំងពលំមាំមួន ដើម្បីបន្តធ្វើកិ...
21/01/2020

#វិនិយោគលើសុខភាព
ក្រៅពីការខិតខំរកប្រាក់ តើអ្នកមានផែនការចូលនិវត្តន៍ប្រកបដោយសុខភាពល្អ មានកម្លាំងពលំមាំមួន ដើម្បីបន្តធ្វើកិច្ចការមនុស្សធម៌ ធ្វើបុណ្យទាន និងដំណើរកំសាន្តដែរឬទេ?
បើមានសូមចាប់ផ្តើមរៀបចំផែនការវិនិយោគលើសុខភាពនៅថ្ងៃនេះជាមួយយើងខ្ញុំ។

បំណងល្អពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្ពុជា👨‍⚕️💉🧘⛹️🚴🍌🍇🍅🥭🐟🐠

Address

#72C, Street 261, Sangkat Toek Laak II, Khan Touk Kork
Phnom Penh

Telephone

012878627

Website

Alerts

Be the first to know and let us send you an email when មន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា:

Share

Category