ពេទ្យភ្នែកបុទមវត្តី-Botumvatey Eye Clinic

ពេទ្យភ្នែកបុទមវត្តី-Botumvatey Eye Clinic Eye Specialist.

“បេសកកម្មមនុស្សធម៌ចុះពិនិត្យជំងឺភ្នែក វាស់ភ្នែក និងចែកវ៉ែនតាតាមសហគមន៍”
17/07/2025

“បេសកកម្មមនុស្សធម៌ចុះពិនិត្យជំងឺភ្នែក វាស់ភ្នែក និងចែកវ៉ែនតាតាមសហគមន៍”

• ចក្ខុវិស័យរបស់ខ្ញុំ គឺប្រើប្រាស់ចំណេះជំនាញផ្នែកចក្ខុសាស្រ្ត ដើម្បីចូលរួមកាត់បន្ថយភាពពិការភ្នែក គោរពក្រមសីលធម៌វិជ្ជាជីវ...
15/07/2025

• ចក្ខុវិស័យរបស់ខ្ញុំ គឺប្រើប្រាស់ចំណេះជំនាញផ្នែកចក្ខុសាស្រ្ត ដើម្បីចូលរួមកាត់បន្ថយភាពពិការភ្នែក គោរពក្រមសីលធម៌វិជ្ជាជីវ: គុណធម៌ ប្រសិទ្ធភាពការព្យាបាល និងចែករំលែកចំណេះដឹង-បទពិសោធន៍ដល់ប្អូនៗជំនាន់ក្រោយ !!!

លោកចក្ខុបណ្ឌិត យូ ពិសិដ្ឋ បានចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការស្តីពី "ការរៀបចំបង្កើតកម្មវិធីសិក្សាបណ្តុះបណ្តាលចក្ខុមាត្រស...
14/07/2025

លោកចក្ខុបណ្ឌិត យូ ពិសិដ្ឋ បានចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការស្តីពី "ការរៀបចំបង្កើតកម្មវិធីសិក្សាបណ្តុះបណ្តាលចក្ខុមាត្រសាស្រ្ត នៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល" នៅខេត្តកែប ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

KEP, 13/07/2025: Technical and Management Committee Meetings for “The Establishment of the Optometry Training Program”.

▶️ ជំងឺទឹកដក់ក្នុងភ្នែក ជាជំងឺភ្នែកដែលបណ្តាលមកពីសំពាធទឹកក្នុងភ្នែកកើនឡើងតិចតួច ឬ ខ្ពស់ខុសពីធម្មតា ជារឿយៗសង្កត់ទៅលើសរសៃប្...
04/07/2025

▶️ ជំងឺទឹកដក់ក្នុងភ្នែក ជាជំងឺភ្នែកដែលបណ្តាលមកពីសំពាធទឹកក្នុងភ្នែកកើនឡើងតិចតួច ឬ ខ្ពស់ខុសពីធម្មតា ជារឿយៗសង្កត់ទៅលើសរសៃប្រសាទបាតភ្នែក ជាហេតុធ្វើឱ្យសរសៃប្រសាទបាតភ្នែកស្វិតនិងខូចបន្តិចម្តងៗ និងបង្កឱ្យគំហើញថយចុះ។

🔽 មូលហេតុ :
• ការស្ទះប្រព័ន្ធសំរូបទឹក (ប្រព័ន្ធចលនាទឹកហូរ) នៅក្នុងភ្នែក ដែលជាហេតុធ្វើឱ្យសំពាធទឹកក្នុងភ្នែកកើនឡើងខ្ពស់
• ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកផ្តេសផ្តាស ឬ ថ្នាំមានសារជាតិស្តេរ៉ូអុីតរយៈពេលយូរ
• មានបញ្ហាកំហុសកំណុំខ្ពស់
• ការប៉ះទង្គិច ឬ របួសភ្នែក
• អ្នកជំងឺភ្នែកឡើងបាយ
• អ្នកជំងឺទឹកនោមផ្អែម
• អ្នកជំងឺលើសឈាម
* កត្តាហានិភ័យខ្ពស់ ៖ អ្នកមានប្រវត្តិគ្រួសារមានជំងឺទឹកដក់ក្នុងភ្នែក និងអ្នកមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។

🔽 រោគសញ្ញា (ជំងឺទឹកដក់ក្នុងភ្នែក មានពីរប្រភេទធំៗ៖ ប្រភេទមុំបើករាំរ៉ៃ និងប្រភេទមុំបិទស្រួចស្រាវ)

(១) ជំងឺទឹកដក់ក្នុងភ្នែក ប្រភេទមុំបើករាំរ៉ៃ៖
• សំពាធទឹកក្នុងភ្នែកកើនឡើងតិចតួចខុសពីធម្មតា ស្រវាំងភ្នែក គំហើញថយចុះបន្តិចម្តងៗ
• ឈឺក្បាលតិចតួចជាប់ជាប្រចាំ
• ភ្នែកឧស្សាហ៍ឡើងក្រហម
• កូនក្រមុំភ្នែករីក និងគ្មានប្រតិកម្មនឹងពន្លឺ
• ផ្លាស់ប្តូរវ៉ែនតាសម្រាប់មើលជិតញឹកញាប់

(២) ជំងឺទឹកដក់ក្នុងភ្នែក ប្រភេទមុំបិទស្រួចស្រាវ៖
• សំពាធទឹកក្នុងភ្នែកកើនឡើងខ្ពស់ ស្រវាំងភ្នែក គំហើញថយចុះខ្លាំង
• ឈឺក្នុងគ្រាប់ភ្នែក ឈឺក្បាលខ្លាំង និងអាចមានអាការ:ក្អួតចង្អោរ
• ភ្នែកឡើងក្រហម កូនក្រមុំភ្នែករីកធំជាងធម្មតា
• មើលទៅភ្លើងឃើញដូចលោកខែបាំងឆ័ត្រ

🔽 ការព្យាបាល
• ការប្រើថ្នាំ (ដើម្បីបញ្ចុះសំពាធដែលចេញដោយវេជ្ជបណ្ឌិតឯកទេសភ្នែក និងមកពិនិត្យអោយបានទៀងទាត់)
• ការប្រើកាំរស្មី
• ការវះកាត់

💡ចូរចងចាំថា “ការប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺទឹកដក់ក្នុងភ្នែក គឺចាំបាច់បំផុតត្រូវចេញដោយវេជ្ជបណ្ឌិតឯកទេសភ្នែក ហាមប្រើប្រាស់ថ្នាំផ្តេសផ្តាស ជៀងវាងគ្រោះថ្នាក់ធ្ងន់ធ្ងរឈានដល់ពិការភាព”។

💡ចូរចងចាំថា “ការបាត់បង់គំហើញបណ្តាលមកពីជំងឺទឹកដក់ក្នុងភ្នែក មិនអាចព្យាបាលឱ្យធម្មតាបានទេ។ ជាចាំបាច់ការព្យាបាល គឺដើម្បីរក្សាគំហើញដែលនៅសេសសល់ឱ្យនៅគង់វង្ស”។

💡ប្រសិនបើលោកអ្នកមានបញ្ហាភ្នែក សូមស្វែងរកវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីទទួលបាននូវការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

➡️ សម្រាប់ពត៌មានបន្ថែម៖ 017 554240/017 928885

📍ទីតាំងពេទ្យភ្នែកបុទមវត្តី៖ ផ្ទះលេខ០៦ ផ្លូវលេខ១៩ (ក្រោយវត្តបុទុមវត្តីឈៀងខាងត្បូង) ទីក្រុងភ្នំពេញ
➡️ផែនទី៖ https://maps.app.goo.gl/iEcwhPAgE4oQc9iS9?g_st=ic


លោកចក្ខុបណ្ឌិត យូ ពិសិដ្ឋ អញ្ជើញចូលរួមសិក្ខាសាលា (ស្តីពីការពង្រឹងព័ត៌មានសុខភាពភ្នែកក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលថ្នាក់ក្...
21/06/2025

លោកចក្ខុបណ្ឌិត យូ ពិសិដ្ឋ អញ្ជើញចូលរួមសិក្ខាសាលា (ស្តីពីការពង្រឹងព័ត៌មានសុខភាពភ្នែកក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលថ្នាក់ក្រោមជាតិ និងការកែលម្អគុណភាពនៃការវះកាត់ជំងឺបាយភ្នែក និងសុវត្ថិភាពអ្នកជំងឺ) នៅសណ្ឋាគារ ហុីម៉ាវារី ភ្នំពេញ ។

សូមក្រាបថ្វាយព្រះពរ ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរ...
18/06/2025

សូមក្រាបថ្វាយព្រះពរ ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស គម្រប់ ៨៩ ព្រះវស្សា យាងចូល ៩០ ព្រះវស្សា🙏🏼


16/06/2025

Too much time spent indoors and intensive near vision activity lead to more children suffering from nearsightedness or .

Taking regular breaks and spending more time outdoors can reduce this risk. Get regular eye checks!

▶️ ជំងឺស្ទះរន្ធទឹកភ្នែក អាចកើតលើភ្នែកតែម្ខាង ឬភ្នែកទាំងសងខាង ជាញឹកញាប់កើតលើទារក ដោយសារតែផ្នែកខាងក្រោមចុងបញ្ចប់នៃប្រព័ន្ធ...
14/06/2025

▶️ ជំងឺស្ទះរន្ធទឹកភ្នែក អាចកើតលើភ្នែកតែម្ខាង ឬភ្នែកទាំងសងខាង ជាញឹកញាប់កើតលើទារក ដោយសារតែផ្នែកខាងក្រោមចុងបញ្ចប់នៃប្រព័ន្ធរន្ធទឹកភ្នែកមិនទាន់មានរន្ធបង្ហូរត្រឹមត្រូវ និងកើតលើកុមារដោយសារមានការបង្ករោគប្រព័ន្ធផ្លូវដង្ហើម (ជាពិសេសនៅពេលកុមារមានជំងឺផ្តាសាយ)។

🔽 រោគសញ្ញា
• ហៀរទឹកភ្នែកជាប់ជាប្រចាំ
• មានពពឹកភ្នែកដែលធ្វើអោយស្អិតជាប់រោមភ្នែកជាប្រចាំ
• អាចមានសភាពហើមផ្នែកខាងក្រោមនៃភ្នែក និងអាចមានសភាពក្រហមក្នុងភ្នែក (ដែលបង្កមកពីការរលាកសន្ធានភ្នែកដោយបាក់តេរី)
• ករណីខ្លះ មានខ្ទុះនិងទឹករងៃពីរន្ធទឹកភ្នែក ឬថង់ទឹកភ្នែក (Lacrimal sac) និងមានការរលាកប្រព័ន្ធផ្លូវឬថង់ទឹកភ្នែកស្រួចស្រាវ (Acute dacryocystitis)

🔽 ការព្យាបាល
• ការម៉ាស្សា លាងដៃអោយស្អាតនិងលាបជែលតិចៗលើចុងម្រាមដៃ (ចុងកូនដៃ) ហើយម៉ាស្សាថ្មមៗលើផ្នែកគល់ភ្នែកក្បែរច្រមុះ តាមការណែនាំរបស់គ្រូពេទ្យជំនាញ

• ក្នុងករណីចាំបាច់ គ្រូពេទ្យនឹងព្យាបាលដោយប្រើថ្នាំបន្តក់

• ក្នុងករណីចាំបាច់ គ្រូពេទ្យនឹងព្យាបាលដោយការរុក និងលាងប្រព័ន្ធទឹកភ្នែក (Probing) ដើម្បីអោយប្រព័ន្ធទឹកភ្នែកដំណើរការបានធម្មតាវិញ

• ក្នុងករណីចាំបាច់ គ្រូពេទ្យនឹងព្យាបាលដោយការវះកាត់ (DCR Dacryocystorhinostomy) ដើម្បីបើកផ្លូវទឹកភ្នែកដែលស្ទះ និងអោយប្រព័ន្ធទឹកភ្នែកដំណើរការបានធម្មតាវិញ។

💡ប្រសិនបើលោកអ្នកមានបញ្ហាភ្នែក សូមស្វែងរកវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីទទួលបាននូវការព្យាបាលត្រឹមត្រូវ និងជាសះស្បើយទាន់ពេលវេលា។

➡️ សម្រាប់ពត៌មានបន្ថែម៖ 017 554240/017 928885

📍ទីតាំង: ផ្ទះលេខ០៦ ផ្លូវលេខ១៩ (ក្រោយវត្តបុទុមវត្តីឈៀងខាងត្បូង) ទីក្រុងភ្នំពេញ
➡️ផែនទី៖ https://maps.app.goo.gl/iEcwhPAgE4oQc9iS9?g_st=ic


ចូលរួមពិនិត្យ-ព្យាបាលជម្ងឺភ្នែក និង ផ្តល់វ៉ែនតាតាមសហគមន៍
12/06/2025

ចូលរួមពិនិត្យ-ព្យាបាលជម្ងឺភ្នែក និង ផ្តល់វ៉ែនតាតាមសហគមន៍

កញ្ចក់កម្ម៉ង់ មានរយៈពេលពី 10ថ្ងៃ ទៅ 14ថ្ងៃ😎អតិថិជនបានធ្វើការកម្ម៉ង់យកកញ្ចក់ជប៉ុន ដែលមានកម្រាស់ស្តើង (Brand    Full Contr...
09/04/2025

កញ្ចក់កម្ម៉ង់ មានរយៈពេលពី 10ថ្ងៃ ទៅ 14ថ្ងៃ😎

អតិថិជនបានធ្វើការកម្ម៉ង់យកកញ្ចក់ជប៉ុន ដែលមានកម្រាស់ស្តើង (Brand Full Control RX Nulux-Trueform Clear HVLL Index 1.60 ) ជាមួយដងប្រេនដងអុីតាលី BOLON ដែលមានគុណភាពស្តង់ដា ៖

▶️ សាច់កញ្ចក់ស្តើងខ្លាំងថ្លាល្អគំហើញច្បាស់ដូចធម្មជាតិ
▶️ ធន់នឹងឆ្កូត និងងាយស្រួលក្នុងការសំអាត
▶️ ប្រែពណ៌ និងត្រលប់ពណ៌លឿនរហ័ស
▶️ ការពារកាំរស្មីUV100%
▶️ ការពារពន្លឺគ្រោះថ្នាក់ពណ៌ខៀវបានយ៉ាងល្អឥតខ្ចោះ។

📍 ទីតាំង: ផ្ទះលេខ០៦ ផ្លូវលេខ១៩ (ក្រោយវត្តបទុមវត្តីឈៀងខាងត្បូង)

➡️ផែនទី៖ https://maps.app.goo.gl/iEcwhPAgE4oQc9iS9?g_st=ic

➡️សំរាប់ពត៌មានបន្ថែម៖ 017 554240/017 928885/097 3570882

តើត្រូវជ្រើសរើសដងវ៉ែនតាបែបណាដើម្បីអោយសមនឹងទំរង់មុខរបស់យើង?
01/04/2025

តើត្រូវជ្រើសរើសដងវ៉ែនតាបែបណាដើម្បីអោយសមនឹងទំរង់មុខរបស់យើង?

រីករាយទិវានារីអន្តរជាតិHappy International Women’s Day«ជូនពរស្ត្រីទូទាំងពិភពលោក មានតែស្នាមញញឹម សេចក្ដីសុខ និងជីវិតពោរពេញ...
08/03/2025

រីករាយទិវានារីអន្តរជាតិ
Happy International Women’s Day

«ជូនពរស្ត្រីទូទាំងពិភពលោក មានតែស្នាមញញឹម សេចក្ដីសុខ និងជីវិតពោរពេញដោយសុភមង្គល ស្ត្រីដើម្បីសន្តិភាពនិងវឌ្ឍនភាព ស្ត្រីជាមាតាពិភពលោក»

Address

#6E0, Preah Ang Yukanthor Street (19)
Phnom Penh
12207

Alerts

Be the first to know and let us send you an email when ពេទ្យភ្នែកបុទមវត្តី-Botumvatey Eye Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

ពេទ្យភ្នែកបុទមវត្តី-BOTUMVATEY EYE CLINIC


  • ព្យាបាលវះកាត់ជំងឺភ្នែកគ្រប់ប្រភេទ

  • វាស់ភ្នែកមនុស្សចាស់ កុមារ

  • តម្រូវវ៉ែនតាភ្នែកស្រលៀង គំហើញខ្សោយ

  • កាត់វ៉ែនតា និង ផ្តល់កែវពង្រីកគ្រប់ប្រភេទ