
26/09/2025
អត្ថន័យនៃជីវិត គឺពុំមែនជាការមានអ្វីៗគ្រប់យ៉ាងទេ តែគឺការចេះពេញចិត្តនឹងអ្វីៗដែលខ្លួនមាន ព្រោះនេះគឺជាជំហានដែលជួយឱ្យយើងម្នាក់ៗអាចទទួលបានអ្វីដែលខ្លួនចង់បាន។
មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ គឺអាចប្រើប្រាស់ជីវិត១០ឆ្នាំ ឱ្យខុសពីមនុស្សដែលមិនស្គាល់ខ្លួនឯង។ ជីវិតដែលមានគុណភាព គឺជាជីវិតដែលចេះប្រឹង ហើយក៏ចេះបណ្តោយ។ ប៉ុន្តែមុននឹងបណ្តោយ គឺដាច់ខាតត្រូវប្រឹងឱ្យអស់លទ្ធភាពជាមុនសិន។
សម្រាប់អ្នកស្គាល់ខ្លួនឯង និងសម្រាប់អ្នកប្រឹង ថ្ងៃនេះ រស់នៅ១០ឆ្នាំក្រោយ គឺមិនដូចគ្នាទេ។ ដូច្នេះ កុំមើលងាយ កុំវាយតម្លៃ កុំប្រមាថអ្នកប្រឹងដែលស្គាល់ខ្លួនឯងឱ្យសោះ ដ្បិត១០ឆ្នាំក្រោយ គឺអ្វីៗនឹងប្រែប្រួលយ៉ាងល្អប្រសើរ។
---------------------------------------------
ដកស្រង់ចេញពីសៀវភៅ #ដំណើរស្វែងរកខ្លួនឯង 📖💕💌