Faculty of Veterinary Medicine - RUA

Faculty of Veterinary Medicine - RUA FVM educates on the fields of veterinary medicine to improve the methods used to control and prevent animal diseases in the professional skills.

05/01/2026

មហាវិទ្យាល័យ វេជ្ជសាស្ត្រសត្វ សូមជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី ១៦ ជំនាន់ ១៥ (អ៊ីស្រាអែល) និងនិស្សិតថ្នាក់បសុវេជ្ជបណ្ឌិតជំនាន់ទី ៩ ទាំងអស់ជ្រាបថា កាលបរិច្ឆេទទទួលគម្រោងស្រាវជ្រាវនឹងផុតកំណត់នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៥រសៀល។ សូមនិស្សិតទាំងអស់មេត្តារៀបចំឲ្យបានទាន់ពេលវេលា ដើម្បីមហាវិទ្យាល័យរៀបចំពិធីការពារឲ្យបានទាន់ពេលវេលាមុនបញ្ជូនទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អាស្រ័យហេតុនេះ សូមនិស្សិតជ្រាបជាព័ត៌មាន!

សួស្តីឆ្នាំថ្មី ២០២៦!
31/12/2025

សួស្តីឆ្នាំថ្មី ២០២៦!

Call for support!GEDSI (Gender Equalities, Disability and Social Inclusion) Collaborative Project of AAVS in partnership...
30/12/2025

Call for support!

GEDSI (Gender Equalities, Disability and Social Inclusion) Collaborative Project of AAVS in partnership with FAVA and IVSA, supported by WOAH. The AAVS VEE Technical Working Group will be coordinating the administration of this survey for veterinary educators.

The project respectfully request faculty members to participate by completing the survey via https://docs.google.com/forms/d/e/1FAIpQLScUX1TzvtHUXQz2zdmOhCtwT4UVhze6SvXyhFA2L8nWUXiN8Q/viewform

Further, a survey link for students is https://docs.google.com/forms/d/e/1FAIpQLSebZdUKr5VUktfCadJ-Z_Fd3IT_AkZxdZgLH5Df4GO99Bgowg/viewform

The information gathered will be vital in identifying best practices, determining priority areas for capacity building, and formulating recommendations to strengthen GEDSI initiatives within our institutions further.

ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។ សូមនិស្សិតជ្រាបជាព័ត៌មាន!
30/12/2025

ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។ សូមនិស្សិតជ្រាបជាព័ត៌មាន!

30/12/2025

🌟🌾 Calling all women leaders shaping the future of food! 🌾🌟

In celebration of the International Year of the Woman Farmer, the Agrifood Leadership Education Programme (ALEP) by the World Food Forum is opening its doors to women ready to lead change across agrifood systems 💪✨

If you’re 18–35 and passionate about agriculture, food, climate action, or community leadership—this is for you. Whether you’re already part of a WFF National Youth Chapter or thinking of joining, ALEP is your chance to grow, connect, and make an impact 🚀

🔥 What’s in it for you?
• Leadership and advocacy skills
• Mentorship and global networking
• Support to design advocacy projects tackling real challenges faced by women across agrifood systems
• A pathway to local action inspired by the WFF Youth Assembly 2025–2026

🏆 Finale alert: Five participants will receive grants to bring their advocacy projects to life and advance to the final Experience phase.

📅 Apply by 7 January
👉 Apply here: https://youth.world-food-forum.org/education/agrifood-leadership-education-programme/form/en

Your voice matters. Your leadership matters. Let’s shape the future of food—together 🌱

មហាវិទ្យាល័យ វេជ្ជសាស្ត្រសត្វបានរៀបចំពិធីការពារសារណាបទ និងនិក្ខេបបទលើកទី ២ ដែលបានបញ្ចប់នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥។ សូម...
20/12/2025

មហាវិទ្យាល័យ វេជ្ជសាស្ត្រសត្វបានរៀបចំពិធីការពារសារណាបទ និងនិក្ខេបបទលើកទី ២ ដែលបានបញ្ចប់នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥។ សូមចូលរួមអបអរសាទរនិស្សិតចំនួន ១៩នាក់ ដែលការពារបញ្ចប់ដោយជោគជ័យ។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
Veterinary Teaching Hospital-FVM-RUA

ក្លឹបនិស្សិតសុខភាពតែមួយនៃមហាវិទ្យាល័យវេជ្ជសាស្រ្ដសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមគោរពជូនពីរបាយការសង្ខេបនៃមូលនិធិបេ...
20/12/2025

ក្លឹបនិស្សិតសុខភាពតែមួយនៃមហាវិទ្យាល័យវេជ្ជសាស្រ្ដសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមគោរពជូនពីរបាយការសង្ខេបនៃមូលនិធិបេះដូងតែមួយ

យោងតាមការរៃអង្គាសថវិការនិងទទួលការបិច្ចាគសម្ភារៈប្រើប្រាស់រួមទាំងស្បៀងអាហារចាប់តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ក្រុមការងារបានរៀបចំនិងសម្ភារៈបិច្ចាគដូចជា៖

-នំចំណីរួម និងសម្ភារៈសិក្សាសម្រាប់កុមារជាកញ្ចប់បានចំនួន ២៥០កញ្ចប់ (សៀវភៅ ខ្មៅដៃ រូបផាត់ពណ៍ នំទឹកដោះគោ)

-សម្ភារៈប្រើប្រាស់សម្រាប់ទារកទើបកើតចំនួន៧០កញ្ចប់ (ខោទឹកនោម ទឹកដោះគោ សំឡីសម្អាតត្រចៀក ក្រដាសសើម ក្រដាសអនាម័យសម្រាប់ទារក,បន្ទះបញ្ចុះកម្ដៅ)

-កញ្ចប់នំ និងទឹកដោះគោសម្រាប់ក្មេងៗ ២៥០កញ្ចប់

-សម្ភារៈ និងស្បៀងបានចំនួន ២១០គ្រួសារ ស្មើរនឹង ២១០ឈុត ដោយក្នុង1ឈុតរួមមាន (ភួយ ១ សាប៊ូបោកខោអាវ ១កញ្ចប់ ថ្នាំដុសធ្មេញ ១ប្រអប់ សាប៊ូកក់សក់ ៧បន្ទះ សាប៊ូដុសខ្លួន១ដុំ នំ១ថង់ និងមី៥កញ្ចប់ រួមទាំងគ្រឿងទេសមួយចំនួន)

-សម្រាប់កងទ័ពជួរមុខរួមមាន កាហ្វេមួយកេស (១០កញ្ចប់ធំ) បារី១០សុង ទឹកសុទ្ធ ៣កេស និង ផេសជ្ជៈប៉ូវកម្លាំង ២កេស
-ទឹកសុទ្ធ២៥យួរ
-ខោអាវចំនួន២៨ថង់ធំៗដែលទទួលបានពីការបរិច្ចាគ
-នំឃុកឃីចំនួន ៣៧៨កញ្ចប់តូចៗ
-សម្ភារៈក្មេងលេង មួយចំនួន
និងសម្ភារៈផ្សេងៗជាច្រើនទៀត

ជាចុងក្រោយ ក្លឹបនិស្សិតសូមគោរពថ្លែងអំណរគុណម្ចាស់ជំនួយទាំងអស់ដែលបានចូលរួមមិនថាជាថវិការក្ដីរឺចំណីអាហារ សម្ភារៈប្រើប្រាស់ដើម្បីចែកជូនទៅកាន់ជនភាសសឹកនិងបងៗកងទ័ពជួរមុខនៅតាមព្រំដែន

សូមឲ្យទទួលបាននូវជោគជ័យ រកសុីទទួលទានមានបាន និងសុខភាពល្អគ្រប់ៗគ្នា។ សូមអរគ!

ជួបគ្នាឆាប់ៗនេះ! មហាវិទ្យាល័យ វេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មនឹងរៀបចំពិធីការពារសារណាបទ និងនិក្ខេបបទបញ្ចប់...
17/12/2025

ជួបគ្នាឆាប់ៗនេះ!

មហាវិទ្យាល័យ វេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មនឹងរៀបចំពិធីការពារសារណាបទ និងនិក្ខេបបទបញ្ចប់ការសិក្សាលើកទី ២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
Veterinary Teaching Hospital-FVM-RUA

មហាវិទ្យាល័យ វេជ្ជសាស្រ្តសត្វ រៀបចំសិក្ខាសាលាស្តីពី ការរៀបចំប្លង់មេរៀនតាមទម្រង់ការអប់រំផ្អែកលើលទ្ធផល (Course Specificati...
15/12/2025

មហាវិទ្យាល័យ វេជ្ជសាស្រ្តសត្វ រៀបចំសិក្ខាសាលាស្តីពី ការរៀបចំប្លង់មេរៀនតាមទម្រង់ការអប់រំផ្អែកលើលទ្ធផល (Course Specification Preparation for Outcome Based Education)។

សិក្ខាសាលា មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុក្គលិកមហាវិទ្យាល័យចំនួន ២៣រូប ដែលនឹងរៀបចំប្លង់មេរៀនតាមទម្រង់ការអប់រំផ្អែកលើលទ្ធផលចំនួន ២១មុខវិជ្ជា។ សិក្ខាសាលានេះ រៀបចំធ្វើឡើងចាប់ពីថ្ងៃទី ១២-១៦ ខែធ្មូ ឆ្នាំ២០២៥ នៅខេត្តកំពត ដែលគាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សាវគ្គ ២។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
Veterinary Teaching Hospital-FVM-RUA

សួស្ដីមិត្តនិស្សិតទាំងអស់គ្នា ក្លិបនិស្សិតយើងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ក្លិបនិស្សិតយើងខ្ញុំបានធ្វើការបង្កើតនូវមូលនិធិមួយម...
11/12/2025

សួស្ដីមិត្តនិស្សិតទាំងអស់គ្នា ក្លិបនិស្សិតយើងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥

ក្លិបនិស្សិតយើងខ្ញុំបានធ្វើការបង្កើតនូវមូលនិធិមួយមានឈ្មោះថា ONE HEART (បេះដូងតែមួយ) ដើម្បីជួយជាចំណែកមួយនៃទឹកចិត្តទៅកាន់ប្រទេសកម្ពុជាយើង ដែលបានទទួលរងគ្រោះពីការឈ្លានពានរបស់ប្រទេសជិតខាង ដែលធ្វើអោយប្រជាជនស្លូតត្រង់ និងកងទ័ពជួរមុខទទួលរងនូវការលំបាកយ៉ាងខ្លាំងខ្លា ដោយឃើញពីកង្វះខាតស្បៀងអាហារសម្រាប់បងប្អូនជនភាសសឹក និងបងៗកងទ័ពជួរមុខនៅតាមព្រំដែនក៏ជារឿងដែលគួរអោយព្រួយបារម្ភ។

រាល់អ្វីពួកយើងទទួលបាន មិនថាជាសម្ភារៈប្រើប្រាស់ ស្បៀងអាហារសម្ងួត ឬអាហារចម្អិនរួចរាល់ ពួកយើងនឹងជូនទៅកាន់ជនភាសសឹក និងកងទ័ពជួរមុខដែលនៅជាប់តាមព្រំដែន។

ទឹកចិត្តរបស់បងប្អូនពិតជាមានតម្លៃណាស់ក្នុងការជួយលើកទឹកចិត្តដល់បងប្អូនប្រជាជន ជនភាសសឹក និងកងទ័ពជួរមុខដែលនៅតាមព្រំដែន។

ជាថ្មីម្ដងទៀតពួកខ្ញុំសូមគោរពថ្លែងអំណរអរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លាមួយនេះ 🙏

🔵 កុងដុល្លារ: https://acledabank.com.kh/acleda?payment_data=qWY5B2SAUfIhLblxzOtfuw47udzmGygaljo5Jttm2qQOxLZDewXuPZcnNA/NkgMSwbC26GouNlm03RDXCrGL8QfFd2WnO9eXMYgvV1otp72zoPmALjBLg/hs8X+i7Y/0svM+xlQ9j3CLZZImpeDsMVu6UVeMx1Gnn6wOVoJZwWxpOqGgT2/lVybR+2fKyq0k/THxlF2Rgz/PY704xgxFalT5Nh7Ay2ufnbSJklYIRXrD85xoXli1myD6Pm/zHJvjPnxfBQF16pEx35ADMtjRqOmUABZZ9QhdzvX8rpSREx8=&key=khqr (ហ៉ិន រ៉េបេកា)

🔵 កុងរៀល: https://acledabank.com.kh/acleda?payment_data=qWY5B2SAUfIhLblxzOtfuw47udzmGygaljo5Jttm2qQOxLZDewXuPZcnNA/NkgMSwbC26GouNlm03RDXCrGL8QfFd2WnO9eXMYgvV1otp72zoPmALjBLg/hs8X+i7Y/0XPyW/vH/UIy9lDcfHnP7cvq1kDcQuuzadk/cWZ+/UZF2wbtarsMaTUC5+8wzQCbysm6MxkYcEW5de1PjAreKqH8PKijawopAw3ZImrtJG3JG9JewaMEgmutD3h6U4gbdRsj0R9iUGeft5JDbP89o7ds/UeoSPxAvMqdlGX/ks+s=&key=khqr (ហ៉ិន រ៉េបេកា)

🔵 ក្រុមតេឡេក្រាម: https://t.me/+xXxDH8Kw4JxlZmNl

[កម្មវិធីកិច្ចសហការ] ...តាមរយៈកិច្ចសហការរវាងមហាវិទ្យាល័យ វេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងគ្លីនិកសត្វជុ...
04/12/2025

[កម្មវិធីកិច្ចសហការ] ...

តាមរយៈកិច្ចសហការរវាងមហាវិទ្យាល័យ វេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងគ្លីនិកសត្វជុំវិញពិភពលោក (PAW) នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥ មកដល់ពេលនេះ គ្លីនិកសត្វជុំវិញពិភពលោក (PAW) បានផ្តល់ជំនួយឧបត្ថម្ភ ស្គ្រីនកុំព្យូទ័រ (Computer Monitor) ចំនួន ១៤គ្រឿង ដើម្បីគាំទ្រដល់ការងារអប់រំរបស់និស្សិតវេជ្ជសាស្ត្រសត្វ។

សូមថ្លែងអំណរគុណដល់ Dr. Pauline ម្ចាស់គ្លីនិកសត្វជុំវិញពិភពលោក (PAW) សម្រាប់ការផ្តល់ជំនួយនេះ។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
Veterinary Teaching Hospital-FVM-RUA
Global Veterinary

Address

Chamkar Daung, Dangkor District
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Faculty of Veterinary Medicine - RUA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Faculty of Veterinary Medicine - RUA:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram