Pharmacie Madyna

Pharmacie Madyna Care your health and improve your health. Safety first

13/02/2025
15/12/2024

#យល់ដឹងពីជំងឺបង្កឡេីងដោយមេរោគ
ដេីម្បីបំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុស​
-​ ជាជំងឺកេីតឡេីងជាប្រចាំនៅបណ្តាប្រទេសត្រជាក់​ ឬហៅថា​ ជំងឺក្អូតរាកបង្កឡេីងដោយមេរោគនៅរដូវត្រជាក់​ ដែលតែងតែកេីតឡេីង​ និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា​ ចិន​ អាមេរិក​ អឺរ៉ុប​ ។ ល។
​-​ ជាមេរោគមានវត្តមានយូរមកហេីយ​ និងមិនមែនជាមេរោគផ្ទុះថ្មីទេ​ឬក៏គម្រាមកំហែងរាតត្បាតសកលទេ
-​ ជាមេរោគងាយងាប់នៅសីតុណ្ហភាពក្តៅ​ ចាប់ពី​ ៦០អង្សាសេឡេីងទៅ​ ដូច្នេះមិនងាយមានរាតត្បាតនៅក្នុងប្រទេសក្តៅសេីម​ទេ​ ដូចជាប្រទេសយេីងជាដេីម​
-​ អ្នកឆ្លងជំងឺនេះមានរោគសញ្ញា​ ចង្អោរ​ ក្អួត​ រាក​ និងងាយជាទៅវិញរយៈពេលខ្លី​
-​ ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺ​ដូចជា​ ក្អក​ កំអួត​ លាមក​
-​ បង្ការជំងឺតាមរយៈ​ ពាក់ម៉ាស់​ លាងដៃ​ សំអាតអនាម័យ​ ប្រដាប់ប្រេីប្រាស់​ និងបរិដ្ឋានជុំវិញ​
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥

27/10/2024

រោគសញ្ញា​ជំងឺ​ អឹមផក​ (ពីមុនហៅអ៊ុតស្វា)

23/10/2024

ហេតុអ្វីបានជា #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?

ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។

ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។

យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះគួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។

បើ​អ្នកមិនងូត​ទឹក​តាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និង​សក់​មុន​ដំបូងពេល​ចូលងូតទឹក​នោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើងគឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្សត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។

ការលើស​សម្ពាធ​ឈាម​ក៏អាច​បណ្តាលឱ្យប្រេះសរសៃឈាម​ខួរក្បាល​តូចៗបានដែរ។

✨ វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖

ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។

វិធីសាស្រ្តនេះគួរតែត្រូវអនុវត្តសំរាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។

សូមមេត្តា Share ជូនដំណឹងព័ត៌មាននេះ ទៅដល់ឪពុកម្តាយចាស់ៗ និងសាច់ញាតិរបស់អ្នក។

សូមចុចចូល(Telegram)ផ្លូវការ​ខាងក្រេាម ដេីម្បីទទួលបាន​ចំណេះដឹងវេជ្ជសាស្រ្ត​ និង​ បញ្ហាសុខភាពថ្មីៗបន្ថែម👇
https://t.me/Doctorofcam

ប្រភព៖ Page Ate Sara, 3 Feb 2022.

24/08/2024

ក្រសួងសុខាភិបាល៖ ការពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺនៅតាម ច្រកចេញចូលប្រទេស។

https://t.me/NationTelevision/23048

05/08/2024
03/05/2024
12/02/2024

ជម្រាបសួរបងប្អូនទាំងអស់គ្នា

16/11/2023

Address

Phnom Penh

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00

Telephone

+85592528993

Website

Alerts

Be the first to know and let us send you an email when Pharmacie Madyna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share