Diahealth Medical Laboratory

Diahealth Medical Laboratory មានទទួលសេវាបូមឈាម​ ពិនិត្យ​ឈាម​ កំហាក​ លាមក​ ទឹកនោម​ ទឹកសរីរ:​ និងចាក់វ៉ាក់សាំង

31/05/2025
10/05/2025
😍😍😍
03/05/2025

😍😍😍

Happy Khmer new year
15/04/2025

Happy Khmer new year

13/04/2025
រីករាយ​ចូលឆ្នាំថ្មី
13/04/2025

រីករាយ​ចូលឆ្នាំថ្មី

13/03/2025
មេរោគឆ្កែឆ្កួត អាចមានសមត្ថភាពធ្វើដំណើរក្នុងល្បឿន 3mm(៣មីលីម៉ែត្រ) / ក្នុងមួយម៉ោង ឬ ប្រមាណជា 8cm(៨សង់ទីម៉ែត្រ) / ក្នុងមួយ...
24/02/2025

មេរោគឆ្កែឆ្កួត អាចមានសមត្ថភាពធ្វើដំណើរក្នុងល្បឿន 3mm(៣មីលីម៉ែត្រ) / ក្នុងមួយម៉ោង ឬ ប្រមាណជា 8cm(៨សង់ទីម៉ែត្រ) / ក្នុងមួយថ្ងៃ(ប្រហែលកន្លះចង្អាម)។ ក្នុងដំណើររបស់មេរោគនេះគឺវាឆ្ពោះទៅកាន់ខួរក្បាលរបស់មនុស្ស បើវានៅឆ្ងាយការធ្វើដំណើរវារាងយូរបន្តិចបានអាចដល់ខួរក្បាល(ឧទាហរណ៍ខាំនៅជើង) នៅពេលដែលវាទៅដល់ខួរក្បាលគឺវានឹងធ្វើអោយមនុស្សមានរោគសញ្ញា នៅពេលនោះគឺមិនអាចជួយសង្គ្រោះបាននោះទេ គ្មានថ្នាំណា គ្រូពេទ្យណាអាចព្យាបាលជានោះទេ អ្នកជំងឺនឹងស្លាប់ក្នុងរយៈពេល ៧ទៅ១០ថ្ងៃក្រោយចេញរោគសញ្ញា។

ចង់មករំលឹកថាចំងឺឆ្កែឆ្កួ…តគឺបណ្ដាលមកពីសត្វឆ្កែឆ្មានិងសត្វផ្សេងទៀតខាំដែលសត្វនោះមានផ្ទុកមេរោគឆ្កែឆ្កួ…តដែលវាចូលតាមមុខរបួសចូលតាមប្រព័ន្ធឈាមទៅធ្វើអោយរលាកខួរក្បាល។មិនមានថ្នាំព្យាបាលតែមានថ្នាំបង្ការបាន។
🐶ជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីឆ្កែខាំ (LA RAGE DECLAREE)
🐕ជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ គឺជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលអោយអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។

🐺តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ នៅលើពិភពលោកជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ស្លាប់ប្រហែល ៥៩០០០នាក់ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្រ្វិក។

ក) មូលហេតុ និងការចម្លង៖
- ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ដោយសារការខាំ (morsure), ខ្វាច (griffure), លិតលើដំបៅឬរបួស (léchage) ដែល៩៩%តាមរយះសត្វឆ្កែដែលមានផ្ទុកវីរុសឆ្កែឆ្កួត
- ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីមនុស្សមកមនុស្សគឺជាករណីមួយកម្រមាន។ តែអាចឆ្លងពីម្តាយមកកូននៅ ពេលមានផ្ទៃពោះ។

ខ) រោគសញ្ញានិងការបង្ករោគ៖
១) ការបង្ករោគ (Période d’incubation)៖ ចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា មានការប្រែប្រួលពី៧ថ្ងៃរហូតដល់លើសពី១ឆ្នាំ។ តែជាមធ្យមប្រហែលពី១៥ថ្ងៃដល់៦០ថ្ងៃ។
២) រោគសញ្ញា (Symptômes)៖
- រោគសញ្ញាដំបូង (Période prodromique) មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖
• មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក
• ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន
• អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ
• ឈឺក្បាល វិលមុខ តប់ប្រម៉ល់ក្នុងខ្លួន ដេកមិនលក់ យល់សប្តិ វង្វេងៗ

- រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état) គឺជាដំណាក់កាលដែលរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដែលមានរោគសញ្ញាដូចតទៅ៖
• អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន
• អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត (Hyperactivité)
• រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)
• ចេញទឹកមាត់ច្រើន (Hypersalivation) ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន
• ពិបាកលេបចំណីអាហារ (Dysphagie)
• មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma)
• ការស្លាប់ជាមធ្យម៥ ថ្ងៃក្រោយពីចេញរោគសញ្ញាណាមួយខាងលើនេះ

គ) ការព្យាបាលក្រោយពីឆ្កែខាំ៖
- ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួសដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទីដែរ បន្ទាប់មកលាងសំអាតជាមួយទឹកថ្នាំសំលាប់មេរោគដូចជា អាល់កុល ឬអ៊ីយ៉ូត
- មិនត្រូវដេររបួសដែលឆ្កែខាំ
- ចាក់វាក់សាំងការពារតេតាណូស
- ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)
- ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត)
- ជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក

ឃ) វិធានការការពារ៖
- ការការពារជំងឺឆ្កែឆ្កួតគឺផ្អែកលើការចាក់ថ្នាំបង្ការ
- ចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កូត ចំពោះសត្វដែលយើងចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)អោយបានទៀងទាត់
- ចាក់វ៉ាក់សាំងការពារមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា៖ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វ
- ជៀសវាងកុំអោយ ឆ្កែ ឬ ឆ្មាខាំ ឬលិតលើរបួសឬដំបៅ។
- ចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំ(Prophylaxie post-expositionnelle)។

ប្រសិនបើលោកអ្នកមានឆ្កែខាំ ឬ សត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើយស៊ីសាច់ជាអាហារខាំ សូមមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស។
Credit: FB

12/02/2025

Address

#BZ15, 80B, Sangkat Obekkam, Khan Sen Sok
Phnom Penh

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 09:00 - 20:00

Alerts

Be the first to know and let us send you an email when Diahealth Medical Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram