ឯកទេសជម្ងឺ អាឡែកស្ស៊ី Allergic Healthcare

ឯកទេសជម្ងឺ អាឡែកស្ស៊ី Allergic Healthcare ដោះស្រាយបញ្ហាសើរស្បែក និងបញ្ហា ដុំគីស 069 36 4693

🎉🎉🎉ដំណោះស្រាយជំងឺសើរស្បែកដូចជា ✍🏻ផ្សិតក្រចក ✍🏻ផ្សិតស្បែក  ✍🏻អាឡាក់ហ្សុី  ✍🏻ប្រទោលត្រអាក ✍🏻ឃ្លុងល្ពៅ ✍🏻ស្រែង ✍🏻តាអក ✍🏻ស្ប...
20/11/2023

🎉🎉🎉ដំណោះស្រាយជំងឺសើរស្បែកដូចជា
✍🏻ផ្សិតក្រចក
✍🏻ផ្សិតស្បែក
✍🏻អាឡាក់ហ្សុី
✍🏻ប្រទោលត្រអាក
✍🏻ឃ្លុងល្ពៅ
✍🏻ស្រែង
✍🏻តាអក
✍🏻ស្បែកស្ងួត
ការប្រើប្រាស់ដោយផលិតផលិតផលធម្មជាតិ ☘️Steam cell ☘️ជួយជំរុះកោសិកាចាស់ៗបង្កើតកោសិកាថ្មី ធ្វើឱ្យស្បែកស្អាតទន់ភ្លឺថ្លាឡើងវិញ
ប្រឹក្សាយោបល់បន្ថែមតាមរយៈលេខទូរស័ព្ទ
069 364693 /092 909448
សូមអរគុណ

 #មូលហេតុបង្កនៃជម្ងឺអាលែកស្សុីស្បែកមានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតអាល្លែកហ្ស៊ីដែលយើងអនុញ្ញាតលើកយកមកបង្ហាញជូនមួយចំនួនដូច...
06/03/2021

#មូលហេតុបង្កនៃជម្ងឺអាលែកស្សុីស្បែក

មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតអាល្លែកហ្ស៊ីដែលយើងអនុញ្ញាតលើកយកមកបង្ហាញជូនមួយចំនួនដូចជា៖

-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចកម្ទីនៅក្នុងខ្យល់ (Airbomesubstances) កើតមកពីស្រ្ពៃយ៏បាញ់សម្លាប់ សត្វល្អិត (មូស កន្លាត រុយ)។ ពេលដែលយើងហិតចូលទៅ វាធ្វើឲ្យយើងអាល្លែកហ្ស៊ីស្បែក ឬ ផ្លូវដង្ហើមក៏មាន។

-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចក្រណាត់។ ភាគច្រើនវាប៉ះពាល់ចំពោះកម្មការនីរោងចក្រធ្វើការនៅកន្លែងដែលមានកម្ទេចក្រណាត់ហុយ។ ពេលដែលវាមកប៉ះនឹងស្បែក​ ឬត្រូវបានស្រូបតាមប្រដាប់ដង្ហើមវាអាចបង្កឲ្យ ប្រតិកម្មដល់ស្បែក។

-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីសារធាតុគីមីដែលគេប្រើនៅក្នុងស្បែកជើង ឬសម្លៀកបំពាក់ក៏អាចធ្វើស្បែកមានកន្ទួលរមាស់នៅពេលដែលយើង ពាក់ឬប្រើប្រាស់វា។

-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីការប្រើប្រាស់ផលិតផល Cosmetic មួយចំនួន។ យើងដឹងស្រាប់ហើយថា ថ្នាំលាប លេជួយបង្កើន​សម្រស់ ថ្នាំជម្រុះរោម ដែលបច្ចុប្បន្នមានយ៉ាងច្រើនសន្ធឹកនៅលើទីផ្សារក៏អាចធ្វើឲ្យមានប្រតិកម្មស្បែកដែរ។

បន្ថែមលើនេះ ពពួកនេលផូលីស(NailPolish) ដូចជា ប្រដាប់ខាត់ក្រចក ថ្នាំបំបាត់ក្លិន ​ថ្នាំប្ដូរពណ៏សក់ ទឹកអប់ ថ្នាំដែលប្រើនៅបន្ទាប់ទឹកសាប៊ូដុះខ្លួនជាដើម សុទ្ធតែអាចបង្កឲ្យមានអាល្លែកហ្ស៊ីស្បែកបាន។

-អាល្លែកហ្ស៊ីបណ្ដាលមកពីសារធាតុនៅក្នុងរោងចក្រ (ផ្លាស្ទិក) សារធាតុផ្សំមួយចំនួននៅក្នុងថ្នាំលាបរឺត បំបាត់ឈឺដៃជើង ម្សៅឡាក់ទិច (ក្នុងស្រោមដៃ ស្រោមអនាម័យ ប៉េងប៉ោង)។

-អាល្លែកហ្ស៊ីបណ្ដាលមកពីការបរិភោគចំណីអាហារ ជាពិសេសអាហារមួយចំនួនដូចជា ត្រី បង្កងសមុទ្រ បង្គា ក្តាម លៀស ខ្យង ស្រាបៀរ ។ល។

-អាឡែកស៊ីបណ្ដាលមកពីមូលហេតុផ្សេងទៀតមាន៖ ការពាក់នាឡិកាដៃ ខ្សែក ខ្សែដៃ សារធាតុម្សៅនៅក្នុងខ្សែភ្លើង ជ័រស្វាយ កាំរស្មីថតស្កែន (មិនមែនទាំងអស់នោះទេ) ត្រូវកម្ដៅថ្ងៃយូរ ពពួកសត្វសង្កើច អាត់ ក៏សុទ្ធតែអាចធ្វើឲ្យប្រតិកម្មស្បែកដែរ។

#រោគសញ្ញា
ដោយឡែក ចំពោះរោគសញ្ញានៃជំងឺអាល្លែកហ្ស៊ីវិញមានខុសៗគ្នាអាស្រ័យលើមូលហេតុដែលបង្កជំងឺឡើង។ ឧទាហរណ៏អ្នកជំងឺគាត់អាល្លែកហ្ស៊ីដោយការប្រើទឹកអប់ ឬសាប៊ូដុសខ្លួន។ នៅពេលដែលគាត់ប្រើ ឬដុសវាត្រង់ណា គាត់នឹងមានកន្ទួលរមាស់ ត្រង់កន្លែងនោះ។ ស្របគ្នានេះអ្វីដែលអាចកត់សម្គាល់បាននោះគឺនៅពេលដែលលោកអ្នកមានអាល្លែកហ្ស៊ីស្បែក លោកអ្នកអាចមានបញ្ហាលើស្បែក ដូចជា អាចឈឺអាចរមាស់អាចឡើងកន្ទួលក្រហម។

ដំណោះស្រាយសើរស្បែក
092 909448
097 270 7066
សូមអរគុណ

ទំនាក់ទំនងលេខ 092 909 448/070 447160
09/12/2019

ទំនាក់ទំនងលេខ 092 909 448/070 447160

 #មូលហេតុបង្កនៃជម្ងឺអាលែកស្សុីស្បែកមានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតអាល្លែកហ្ស៊ីដែលយើងអនុញ្ញាតលើកយកមកបង្ហាញជូនមួយចំនួនដូច...
25/11/2019

#មូលហេតុបង្កនៃជម្ងឺអាលែកស្សុីស្បែក

មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតអាល្លែកហ្ស៊ីដែលយើងអនុញ្ញាតលើកយកមកបង្ហាញជូនមួយចំនួនដូចជា៖

-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចកម្ទីនៅក្នុងខ្យល់ (Airbomesubstances) កើតមកពីស្រ្ពៃយ៏បាញ់សម្លាប់ សត្វល្អិត (មូស កន្លាត រុយ)។ ពេលដែលយើងហិតចូលទៅ វាធ្វើឲ្យយើងអាល្លែកហ្ស៊ីស្បែក ឬ ផ្លូវដង្ហើមក៏មាន។

-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីកម្ទេចក្រណាត់។ ភាគច្រើនវាប៉ះពាល់ចំពោះកម្មការនីរោងចក្រធ្វើការនៅកន្លែងដែលមានកម្ទេចក្រណាត់ហុយ។ ពេលដែលវាមកប៉ះនឹងស្បែក​ ឬត្រូវបានស្រូបតាមប្រដាប់ដង្ហើមវាអាចបង្កឲ្យ ប្រតិកម្មដល់ស្បែក។

-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីសារធាតុគីមីដែលគេប្រើនៅក្នុងស្បែកជើង ឬសម្លៀកបំពាក់ក៏អាចធ្វើស្បែកមានកន្ទួលរមាស់នៅពេលដែលយើង ពាក់ឬប្រើប្រាស់វា។

-អាល្លែកហ្ស៊ីស្បែកបណ្ដាលមកពីការប្រើប្រាស់ផលិតផល Cosmetic មួយចំនួន។ យើងដឹងស្រាប់ហើយថា ថ្នាំលាប លេជួយបង្កើន​សម្រស់ ថ្នាំជម្រុះរោម ដែលបច្ចុប្បន្នមានយ៉ាងច្រើនសន្ធឹកនៅលើទីផ្សារក៏អាចធ្វើឲ្យមានប្រតិកម្មស្បែកដែរ។

បន្ថែមលើនេះ ពពួកនេលផូលីស(NailPolish) ដូចជា ប្រដាប់ខាត់ក្រចក ថ្នាំបំបាត់ក្លិន ​ថ្នាំប្ដូរពណ៏សក់ ទឹកអប់ ថ្នាំដែលប្រើនៅបន្ទាប់ទឹកសាប៊ូដុះខ្លួនជាដើម សុទ្ធតែអាចបង្កឲ្យមានអាល្លែកហ្ស៊ីស្បែកបាន។

-អាល្លែកហ្ស៊ីបណ្ដាលមកពីសារធាតុនៅក្នុងរោងចក្រ (ផ្លាស្ទិក) សារធាតុផ្សំមួយចំនួននៅក្នុងថ្នាំលាបរឺត បំបាត់ឈឺដៃជើង ម្សៅឡាក់ទិច (ក្នុងស្រោមដៃ ស្រោមអនាម័យ ប៉េងប៉ោង)។

-អាល្លែកហ្ស៊ីបណ្ដាលមកពីការបរិភោគចំណីអាហារ ជាពិសេសអាហារមួយចំនួនដូចជា ត្រី បង្កងសមុទ្រ បង្គា ក្តាម លៀស ខ្យង ស្រាបៀរ ។ល។

-អាឡែកស៊ីបណ្ដាលមកពីមូលហេតុផ្សេងទៀតមាន៖ ការពាក់នាឡិកាដៃ ខ្សែក ខ្សែដៃ សារធាតុម្សៅនៅក្នុងខ្សែភ្លើង ជ័រស្វាយ កាំរស្មីថតស្កែន (មិនមែនទាំងអស់នោះទេ) ត្រូវកម្ដៅថ្ងៃយូរ ពពួកសត្វសង្កើច អាត់ ក៏សុទ្ធតែអាចធ្វើឲ្យប្រតិកម្មស្បែកដែរ។

#រោគសញ្ញា
ដោយឡែក ចំពោះរោគសញ្ញានៃជំងឺអាល្លែកហ្ស៊ីវិញមានខុសៗគ្នាអាស្រ័យលើមូលហេតុដែលបង្កជំងឺឡើង។ ឧទាហរណ៏អ្នកជំងឺគាត់អាល្លែកហ្ស៊ីដោយការប្រើទឹកអប់ ឬសាប៊ូដុសខ្លួន។ នៅពេលដែលគាត់ប្រើ ឬដុសវាត្រង់ណា គាត់នឹងមានកន្ទួលរមាស់ ត្រង់កន្លែងនោះ។ ស្របគ្នានេះអ្វីដែលអាចកត់សម្គាល់បាននោះគឺនៅពេលដែលលោកអ្នកមានអាល្លែកហ្ស៊ីស្បែក លោកអ្នកអាចមានបញ្ហាលើស្បែក ដូចជា អាចឈឺអាចរមាស់អាចឡើងកន្ទួលក្រហមឬក៏មានមេរោគអ្វីមួយបង្កពីលើវាទៅជាខ្ទុះក៏ថាបាន។ ជាងនេះទៅទៀត រោគសញ្ញទាំងអស់អាចនឹង វិវឌ្ឍទៅជាជំងឺផ្សេងៗ បើយើងព្យាបាលមិនបានទាន់ពេលវេលា។

#ប្រឹក្សានិងព្យាបាលតាមលេខ
092 909 448
070 447160
088 7860 224

 # ជំងឺសើរស្បែក “កមរមាស់ ឬអាត់”!កមរមាស់ ជាជំងឺមួយក្នុងចំណោមជំងឺសើរស្បែក ដែលជួបច្រើនញឹកញាប់ នៅប្រទេសកម្ពុជាយើង។ ជាជំងឺដែល...
24/11/2019

# ជំងឺសើរស្បែក “កមរមាស់ ឬអាត់”!
កមរមាស់ ជាជំងឺមួយក្នុងចំណោមជំងឺសើរស្បែក ដែលជួបច្រើនញឹកញាប់ នៅប្រទេសកម្ពុជាយើង។ ជាជំងឺដែលមានកន្ទួល និងពងទឹក ហើយរមាស់ពាសពេញខ្លួនប្រាណ ដែលបណ្តាលមកពីពពួកប៉ារាស៊ិតឬចៃ។ ការចម្លងជំងឺនេះកើតឡើងតាមរយៈ៖
👉» ការប៉ះពាល់ផ្ទាល់រវាងអ្នកជា និងអ្នកជំងឺ
👉ប៉ះពាល់ជាមួយសម្ភារៈប្រើប្រាស់ (សំលៀកបំពាក់ ស្រោមពូក…) ដែលមានមេរោគ
👉មនុស្សច្រើនរស់នៅផ្តុំគ្នា ឬរស់នៅជាមួយគ្នា។
ក) រោគសញ្ញា៖
👉ច្រើនកើតនៅកន្លែងណាដែលមានរាងត្រង់ផ្នត់ៗ ឬក្រវិចក្រវៀននៃស្បែក ចង្វែកម្រាមដៃ កដៃ ចង្កេះ គូថ ផ្ទៃខាងក្នុងប្រអប់ភ្លៅ និងកជើង ដែលស្តែងចេញជាកន្ទួល ឬពងទឹក (ពងទឹកមិនសូវប្រទះឃើញទេ ព្រោះវាត្រូវបំផ្លាញយ៉ាងលឿនដោយការអេះត្រដុសរបស់អ្នកជំងឺ)។
👉ចំពោះស្ត្រីវិញ គេឃើញច្រើនកើតមាននៅលើក្បាលដោះ រីឯបុរសភាគច្រើនកើតនៅលើលិង្គ និងលើស្បែកពងស្វាស។
👉ជំងឺនេះកម្រកើតមាននៅលើផ្ទៃមុខមនុស្សពេញវ័យណាស់ ប្រសិនបើក្មេងតូចៗ និងអ្នកមានមេរោគហ៊ីវ(HIV+) គេសង្កេតឃើញមាននៅលើផ្ទៃមុខ បាតដៃ បាតជើង រួមទាំងខ្លួនប្រាណផងដែរ។
ការកើតមានទាំងនេះ បង្កឲ្យមានការរមាស់យ៉ាងខ្លាំង ជាពិសេសនៅពេលយប់។ ជាទូទៅតែងមានឃើញស្នាមអេះ និងស្នាមក្រហូងដាច់រលាត់ស្បែក ការឆ្លងរោគ ជាមួយនិងការកកើតពងខ្ទុះ និងក្រម៉ធំៗ ត្រូវបានជួបញឹកញាប់គួរសមដែរ។
ខ) ការវិវត្តិន៍៖
👉ជំងឺកមរមាស់ ដែលមិនបានព្យាបាល អាចក្លាយជាជំងឺរ៉ាំរ៉ៃរួមជាមួយនឹងការថយចុះកម្រិតរមាស់។ ការបាត់រមាស់មិនមែនមានន័យថាពពួកប៉ារ៉ាស៊ីតឬចៃនោះបាត់ឬស្លាប់ឡើយ។ ការលាប់ឡើងវិញដែលបណ្តាលពីការព្យាបាលមិនត្រឹមត្រូវកើតមានជារឿយៗ ហើយវាត្រូវបានបិទបាំងរោគសញ្ញាផ្សេងៗ ដោយការលាបពពួកគ័រទីគួអ៊ីត (ថ្នាំលាបឲ្យស្បែកស ឬស្បែករលោង)ច្រើនពេក។
គ) ការព្យាបាល៖
👉ត្រូវព្យាបាលក្រុមគ្រួសារទាំងមូលរួមគ្នាក្នុងពេលតែមួយ ដើម្បីជៀសវាងការឆ្លងសារចុះសារឡើង ឬលាប់ឡើងវិញ
👉ត្រូវលាបថ្នាំដែលមានការណែនាំដោយគ្រូពេទ្យជំនាញឯកទេស
👉មុជទឹក ហើយដុសកន្លែងដែលកើតមានជំងឺនេះ ជាមួយយបន្ទះក្រណាត់ស្អាត នៅពេលយប់
👉លាបថ្នាំ អោយពេញខ្នួនទាំងអស់ ពីកដល់ចុងជើង(គ្រប់កន្លុកកន្លៀតទាំងអស់)
👉ទុកឲ្យស្ងួត ហើយរក្សាវាឲ្យនៅលើស្បែកខ្លួនមួយយប់ទល់ភ្លឺ(១២ម៉ោង)
👉មុជទឹកជំរះកាយវិញបាននៅពេលព្រឹក
👉ធ្វើដូចខាងលើម្តងទៀត នៅយប់ទី២ ទី៣ រហូតដល់មួយអាទិត្យ
👉ផ្លាស់ប្តូរ ហើយបោកគក់ សំលៀកបំពាក់ កម្រាលពូក ភួយ មុង ដែលមានមេរោគ ជាមួយសាប៊ូ ស្រុះទឹកក្កៅ និងហាលថ្ងៃឲ្យបានស្ងួត
“ សូមណែនាំក្រុមគ្រួសារ ឬអ្នកជុំវិញខ្លួនដែលជាប់ពាក់ព័ន្ធជាពិសេសអ្នកមានផ្ទៃពោះបើសិនជាមានរោគសញ្ញាដូចខាងលើ។
#ដំណោះស្រាយដ៏ល្អសម្រាប់ អ្នកមានបញ្ហាសើរស្បែក ឬ មហារីកស្បែក កមរមាស់ អាត់ និង ត្អក។
#ស្ទីមសេល
ផ្សំឡើងពី សារៈធាតុសំខាន់ៗពី ធម្មជាតិដូចជា ផ្លែប៉ោម ត្រីសាម៉ុង តាំងថាំងឆៅ ស៊ុបព័ររ៉ក់ សាយឌីសម្ញូថេស ម្សៅគុជខ្យង
បេតាឃ្លូឃែន និង អិលសុី ស្តេនអុីន
ដែលបានធ្វើអោយមានប្រសិទ្ធភាព ខ្ពស់ក្នុងពេលប្រើប្រាស់។

#វិធីប្រើៈ ហែកកញ្ចប់ រួចចាក់ដាក់មាត់ត្រង់ក្រោមអណ្ដាត ហើយបៀមទុក
ពី១នាទី ទៅ៣នាទីចាំហូបទឹកតាមក្រោយ១ថ្ងៃ១កញ្ចប់ និងផឹក១ថ្ងៃ២ដងព្រឹកល្ងាច

#អាចទាក់ទងសួរព័ត៌មានលំអិតតាម
លេខ 070 447160/092909448
សូមជួយចុចLikeនិងShare ដើម្បីសុខភាពល្អ៕

សូមជួយ Like និង Share ផង
ទុកជាចំនេះដឹងខាងផ្នែកសុខភាព។

 #ជំងឺលើសឈាម      ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានតាមរយះម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាច...
24/11/2019

#ជំងឺលើសឈាម
ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានតាមរយះម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតករសំងាត់ ដែលអាចសំលាប់យើងបានគ្រប់ពេលវេលា។

ក) រោគសញ្ញា៖
ជាទូទៅ មនុស្សភាគច្រើនដែលកើត ជំងឺលើសឈាមមិនមានស្តែងចេញជារោគសញ្ញាផ្សេងៗទេ បើទោះបីជាសម្ពាធឈាមឡើងខ្ពស់ដល់ កំរិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតក៍ដោយ។ ការដែលមិនមែនរោគសញ្ញានេះ ទើបធ្វើអោយគេ ហៅជំងឺលើសឈាមថា ឃាតករសំងាត់។ ក៏ប៉ុន្តែ មានអ្នកជំងឺលើសឈាមមួយចំនួនតូចអាចមានរោគសញ្ញាដូចជា:
– ឈឺក្បាល
– រោយកញ្ជឹងក
– វិលមុខ
– ស្រវាំងភ្នែក
– ឈាមច្រមុះ ជាដើម។

ចំណាត់ថ្នាក់កំរិតសំពាធឈាម៖
– សំពាធឈាមធម្មតា សំពាធអតិបរមាតិចជាង 120 mmHg និងសំពាធអប្បបរមាតិចជាង 80 mmHg
– សំពាធឈាមមុនលើសឈាម សំពាធអតិបរមា120-139 mmHg និងសំពាធអប្បបរមា 80-89mmHg
– លើសសំពាធឈាមដំនាក់កាលទី1 សំពាធអតិបរមា140-159 mmHg និងសំពាធអប្បបរមា90-99mmHg
– លើសសំពាធឈាមដំនាក់កាលទី2 សំពាធអតិបរមាធំជាងឬលើស160 mmHg និងសំពាធអប្បបរមាធំជាងឬលើស100 mmHg

ខ) មូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺលើសឈាម៖
តាមការសិក្សាបានបញ្ជក់ ៩០-៩៥% នៃជំងឺលើសឈាម គឺមិនមាន មូលហេតុពិតប្រាកដឡើយ។ ចំណែក ១០-១៥% នៃជំងឺលើសឈាមអាចមាន មូលហេតុច្បាស់លាស់ដែលមានដូចខាងក្រោម៖
– ជំងឺតំរងនោម (Kidney problems)
– ជំងឺក្រពេញក (Thyroid problems)
– ជំងឺក្រពេញលើក្រពេញតំរងនោម (Adrenal gland problems)
– ជំងឺពិបាកចិត្ត (stress)
– ពិសាគ្រឿងស្រវឹង(Alcohol abuse or chronic alcohol use)
– ប្រើប្រាស់គ្រឿងញៀន (co***ne និង amphetamines)
គ) កត្តាប្រឈមមុខ ដែលជំរុញអោយកើតជំងឺលើសឈាម៖
– អាយុច្រើន(បុរសលើសពី៥៥ឆ្នាំ ស្ត្រីលើសពី៦៥ឆ្នាំ)
– មិនសូវ ឬមិនបានហាត់ប្រាណ
– ជក់បារី
– ជំងឺទឹកនោមផ្អែម
– លើសទម្ងន់ ធាត់
– លើសជាតិខ្លាញ់
– មានប្រវត្តិ ឬកំពុងប្រើប្រាស់ថ្នាំដែលនាំអោយលើសឈាម
– ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។

ឃ) ជំងឺលើសឈាមផ្តល់ផលវិបាក ដល់សុខភាព៖
ការកើនឡើងនៃសំពាធឈាមលើសពីកំរិតធម្មតា អាចធ្វើអោយប៉ះពាល់ដល់ជញ្ចាំងសរសៃឈាម និងសរីរាង្គផ្សេងៗ។ កាលបើ សំពាធឈាមកាន់តែខ្ពស់ និងមិនបានព្យាបាលត្រឹមត្រូវកាន់តែយូរ ផលវិបាក និងហានិភ័យដល់សុខភាពកាន់ តែមានច្រើនឡើងៗ។
អ្នកជំងឺលើសឈាមដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាព ដូចជា៖
– ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល
– ជំងឺគាំងបេះដូង
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតំរងនោម
– ជំងឺងងឹតភ្នែក
– ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។

ង) វិធានការអ្វីខ្លះដើម្បីបង្ការជំងឺលើសឈាម៖
– បញ្ចុះទម្ងន់ និងរក្សាទម្ងន់អោយត្រឹមត្រូវតាមស្តង់ដារ
– ហូបអាហារណាដែលផ្តល់ផលល្អដល់សុខភាពមានដូចជា បន្លែ ផ្លែឈើ បាយអង្ករសំរោប អាហារដែលសំបូរ ជាតិប៉ូតាស្យូម ជាពិសេសផ្លែចេកណាំវ៉ា ផ្កាខាត់ណា ផ្លែប៊័រ និងគ្រាប់ធុញជាតិជាដើម។
– តមការហូបប្រៃ
– បន្ថយការហូបជាតិខ្លាញ់ និងប្រេង
– ឈប់ពិសាបារី និងគ្រឿងស្រវឹង
– បន្ថយបញ្ហាពិបាកចិត្ត គិតច្រើន
– ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់អោយបាន៣០នាទីរៀងរាល់ថ្ងៃ។

ច) ការព្យាបាលជំងឺលើសឈាម៖
មកដល់សព្វថ្ងៃនេះ ជំងឺលើសឈាម មិនទាន់អាចព្យាបាលឲ្យជាសះស្បើយ បាននៅឡើយទេ។ ប៉ុន្តែ ការព្យាបាលដោយថ្នាំ អាចធ្វើអោយសំពាធឈាម ធ្លាក់មកស្ថិតនៅក្នុងកំរិតធម្មតាវិញ ជៀសផុតពី ផលវិបាក និងហានិភ័យផ្សេងៗដែល បណ្តាលមកពីជំងឺលើសឈាម។ អ្នកជំងឺ ត្រូវលេបថ្នាំឲ្យបានទៀងទាត់ និងត្រឹមត្រូវ តាមវេជ្ជបញ្ជា ហើយមិនត្រូវឈប់ពាក់កណ្តាលទីទេ ព្រោះការកើនឡើងនៃ សម្ពាធឈាម អាចនឹងរើឡើងវិញ។ អ្នកជំងឺត្រូវ ក៏ត្រូវអនុវត្តតាម វិធានការដើម្បី បង្ការជំងឺលើសឈាមផងដែរ។ ក្នុងករណីដែលសំពាធឈាមឡើងខ្ពស់ខ្លាំង ឬមាន រោគសញ្ញាមិនធម្មតា ត្រួវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់ អាយុជីវិត។

សូមចែករំលែកបន្ត ដើម្បីីទុកជាចំណេះផ្នែកសុខភាព ។

សូមអរគុណ

25/04/2019

មូលហេតុនៃជម្ងឺរលាកច្រមុះ

 #អត្ថប្រយោជន៍នៃទឹកដោះគោទឹកដោះគោ គឺជា ផ្នែក មួយ យ៉ាង សំខាន់ នៃ របប អាហារ របស់ យើង ។ យើង ចាប់ផ្តើម ផឹក ទឹកដោះគោ តាំងពី យើ...
12/01/2019

#អត្ថប្រយោជន៍នៃទឹកដោះគោ

ទឹកដោះគោ គឺជា ផ្នែក មួយ យ៉ាង សំខាន់ នៃ របប អាហារ របស់ យើង ។ យើង ចាប់ផ្តើម ផឹក ទឹកដោះគោ តាំងពី យើង នៅ ក្មេង ម្ល៉េះ ប៉ុន្តែ របប អាហារ នេះ បែរជា ថយ ចុះ ទៅ វិញ នៅពេលដែល យើង ធំ ឡើង ។ មនុស្ស មួយចំនួន មាន ការអៀន ខ្មាស់ អំពី រឿង នេះ ដោយសារ តែ ពួកគេ ខ្លាច ថា វា នឹង បន្ថែម ជាតិ ខ្លាញ់ កាន់តែច្រើន ក្នុង របប អាហារ ពួកគេ ។ អ្នកខ្លះ ទៀត បែរជា អោយ ហេតុផល ថា ពួក គេ លែង ត្រូវការ ផឹក ទឹកដោះគោ ទៀតហើយ ។ ការ ទទួលទាន ទឹកដោះគោ មិន ដែល ប្រកាន់ ថា មនុស្ស ក្មេង ទើប ញ៉ាំ ហើយ មនុស្ស ចាស់ ហាម ញ៉ាំ នោះទេ ព្រោះ វា គឺជា ប្រភព ដ៏ អស្ចារ្យ មួយ នៃ វីតាមីន និង ជីវជាតិ ជាច្រើន ព្រមទាំង មាន ប្រយោជន៍ ចំពោះ សុខភាព ទៀតផង ។
1/ #ការលូតលាស់ ស្បែក
ផឹក ទឹកដោះគោ ពីរ បី កែវជា រៀងរាល់ថ្ងៃ ដើម្បី ទទួលបាន អត្ថប្រយោជន៍ របស់ វា ។ ទឹកដោះគោ មាន ជីវជាតិ ជាច្រើន ក្នុង ការជួយ ថែរក្សា ស្បែក អោយ មើល ទៅ ល្អ បំផុត ។ វា មាន ជាតិ ឡា ក់ទិច អាស៊ី ត ដែល អាច ដើរតួរ ជា Exfoliant និង អង់ស៊ីម ដើម្បី ជួយ ថែរក្សា ស្បែក អោយ នៅ រលោង ។ សារធាតុ អាមីណូអាស៊ីត ក្នុង ទឹកដោះគោ ក៏ ជួយ ថែរក្សា ស្បែក អោយ មាន សំណើម ផងដែរ ។ ទឹកដោះគោ មាន សារធាតុ អង់ ទី អុកស៊ី ដង់ សម្រាប់ ជួយ ការពារ ការខូចខាត ដោយសារ តែ ជាតិពុល ពី បរិដ្ឋាន ជុំវិញ ខ្លួន ។ ទោះបីជា យ៉ាងណា ក៏ដោយ បើសិន ជា អ្នក អា លែ ក ស៊ី នឹង ទឹកដោះគោ ឬ ផលិតផល ធ្វើ ពី ទឹកដោះគោ វា ពិតជា ធ្វើអោយ ស្បែក មាន បញ្ហា កាន់តែ ខ្លាំង ទៀត ។
2/ #ធ្មេញនិង ឆ្អឹង មាន សុខភាព ល្អ
ទឹកដោះគោ គឺជា ប្រភព នៃ ជាតិ កាល់ស្យូម ដ៏ អស្ចារ្យ មួយ ដែល មាន សារៈសំខាន់ ក្នុង ការជួយ ថែរក្សា ឆ្អឹង អោយមាន សុខភាព ល្អ ។ មិនមែន មាន តែ កូន តូចៗ របស់ អ្នកត្រូវកា រញ៉ាំ ទឹក ដោះ ដើម្បី ឆ្អឹង លូតលាស់ នោះទេ ប៉ុន្តែ មនុស្ស ធំ ក៏ ត្រូវការ ទឹកដោះគោ ដើម្បី ឆ្អឹង រឹងមាំ និង ការពារ ខ្លួន ពី ជំងឺ ពុក ឆ្អឹង ដែរ ។ ទឹកដោះគោ ក៏ ជា ប្រភព ដ៏ អស្ចារ្យ សម្រាប់ ធ្មេញ ដ៏ រឹងមាំ និង ជួយ ការពារ ពី ជំងឺ ពុក ឆ្អឹង ទៀតផង ។ ដើម្បី អាច បឺត ស្រូប ជាតិ កាល់ស្យូម បាន រាងកាយ ត្រូវតែ មាន វីតាមីន D ។ បើសិនជា រាងកាយ អ្នក ខ្វះ វីតាមីន D ចូរ ទិញ ទឹកដោះគោ ណា ដែល មាន បន្ថែម វីតាមីន D ស្រាប់ ។
3/ #សាច់ដុំ
ទឹកដោះគោ ផ្ទុក ទៅ ដោយ ជាតិ ប្រូតេអ៊ីន ដើម្បី ជួយ សាងសង់ សាច់ដុំ ឡើងវិញ ។ ចូរ ផឹក ទឹកដោះគោ មួយ កែវ ក្រោយពី ហាត់ប្រាណ រួច ដើម្បី អោយ រាងកាយ វិល មក រក សភាព ដើម វិញ ។
4/ #សម្រក ទម្ងន់
ការសិក្សា ជា ច្រើន បានអោយដឹងថា ស្ត្រី ដែល ផឹក ទឹកដោះគោ មាន ជាតិ ខ្លាញ់ ទាប ឬ ទឹកដោះគោ ស្រស់ អាច ស្រក ទម្ងន់ បាន ច្រើន ជាង ស្ត្រី ដែល មិន ផឹក ទឹកដោះគោ ។ វា គឺជា របប អាហារ ដ៏ អស្ចារ្យ ព្រមទាំង ជា អាហារសម្រន់ ប្រកប ដោយ សុខភាព ល្អ ផង ដែរ ។ ចូរ បន្ថែម ទឹកដោះគោ មួយ កែវ សម្រាប់ អាហារ ពេល យប់ របស់ អ្នក ឬ ផឹក ទឹកដោះគោ មួយ កែវ ខណៈពេល កំពុង តែ ញ៉ាំ ផ្លែឈើ មួយ ដុំ ។
5/ #បន្ថយ ស្ត្រេ ស
ទឹកដោះគោ គឺជា មធ្យោបាយ ដ៏ ល្អ បំផុត មួយ ក្នុង ការបំបាត់ ភាព តានតឹង នៅ ពេល ថ្ងៃ ។ ទឹកដោះគោក្តៅ ឧណ្ហៗ មួយ កែវ ជួយ បន្ធូរ សាច់ដុំ និង បំបាត់ ភាព មួរ ម៉ៅ របស់ សរសៃប្រសាទ ។ ទឹកដោះគោ ក៏ ត្រូវបាន គេ អះអាង ដែរ ថា អាច ជួយ បន្ថយ រោគសញ្ញា នៃ អា ការៈឈឺចាប់ មុន មក រដូវ និង ប៉ូវ កម្លាំង ។ ដូច្នេះ ថ្ងៃក្រោយ បើសិនជា អ្នក មាន អារម្មណ៍ អស់កម្លាំង ចូរ សាកល្បង ផឹក ទឹកដោះគោ មួយ កែវ ទៅ ។
6/ #រាងកាយ មាន សុខភាព ល្អ
ទឹកដោះគោ មាន សមាសធាតុ ជាច្រើន ក្នុង ការបញ្ចុះ សម្ពាធ ឈាម និង កាត់បន្ថយ ការ ប្រឈម នឹង ជំងឺ ដាច់ សរសៃឈាម ខួរក្បាល ។ វា ជួយ កាត់បន្ថយ ការ ផលិតកូ ឡេ ស្ទេ រ៉ូ លរបស់ ថ្លើម និង ជួយ បន្សាប ជាតិ អាស៊ីត ទៀតផង ។ វីតាមីន A និង B ក្នុង ទឹកដោះគោ អាច ជួយ ធ្វើអោយ ភ្នែក មើល ឃើញ ច្បាស់ ល្អ និង បន្ថយ ការ ប្រឈម នឹង ជំងឺ មហារីក ជាច្រើន ផងដែរ ៕
#សូមជួយចែករំលែកបន្តដើម្បីទុកជាចំណេះដឹងខាងសុខភាព
សូមអរគុណ

 #អត្ថប្រយោជន៍នៃការ៉ុតការ៉ុត គឺជា ប្រភេទបន្លែដែលងាយស្រួល ដាំដុះនៅជុំវិញពិភពលោក។ ប្រជាពលរដ្ឋខ្មែរយើង ចូលចិត្តយកវាមកធ្វើជា...
10/01/2019

#អត្ថប្រយោជន៍នៃការ៉ុត

ការ៉ុត គឺជា ប្រភេទបន្លែដែលងាយស្រួល ដាំដុះនៅជុំវិញពិភពលោក។ ប្រជាពលរដ្ឋខ្មែរយើង ចូលចិត្តយកវាមកធ្វើជាបន្លែ ខណៈដែលអ្នកខ្លះទៀត បានយកវាមកធ្វើទឹកក្រលុក។ ប៉ុន្តែលោកអ្នកដឹងទេថា ការទទួលទានផ្លែការ៉ុត ពិតជាផ្តល់អត្ថប្រយោជន៍ ច្រើនយ៉ាងណាស់សំរាប់សុខភាព។ ខាងក្រោមគឺជា អត្ថប្រយោជន៍ ៥ យ៉ាងរបស់ផ្លែការ៉ុត ៖
១. ធ្វើឲ្យភ្នែកភ្លីច្បាស់ល្អ ៖ តើលោកអ្នកដឹងទេថា ផ្លែការ៉ុតសំបូរទៅដោយ សារធាតុ បេតាការូទីន ហើយបានបំលែង ទៅជាវីតាមីន A ក្នុងថ្លើមរបស់អ្នក ដែលផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ ប្រស្រីភ្នែក ធ្វើឲ្យអ្នកមើលច្បាស់ល្អ នៅពេលយប់។ ជាពិសេសនោះ យ៉ោងតាមការស្រាវជ្រាវ បានបង្ហាញថា សារធាតុបេតាការូទីន កីអាចការពារជំងឺងងឺតភ្នែកបានផងដែរ ព្រោះអ្នកដែលបានទទូលទាន សារធាតុបេតាការូទីន ជាប្រចាំ អាចប្រឈមមុខនឹងជំងឺ ងងឹតភ្នែក ៤០ ភាគរយ ឯណោះ។
២.ធ្វើឲ្យស្បែកស្រស់ស្អាត ៖ វីតាមីន A និង សារធាតុប្រឆាំងអុកស៊ីតកម្ម បានការពារស្បែក របស់អ្នក មិនឲ្យខូច បណ្តាលមកពីពន្លឺព្រះអាទិត្យ។ ម្យ៉ាងវិញទៀត វីតាមីន A បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំបាត់ ស្នាមខ្មៅលើស្បែក មុន និង ស្នាមជ្រៀវជ្រួញ បានផងដែរ។
៣. ការពារជំងឺបេះដូង ៖ តាមការស្រាវជ្រាវ បានបង្ហាញថា ការទទួលទានការ៉ុត ជាប្រចាំ អាចកាត់បន្ថយអត្រា ប្រឈមមុខនឹង bជំងឺបេះដូង ព្រោះតែ ផ្លែការ៉ុតសំបូរទៅដោយ សារធាតុ បេតាការូទីន និង ប្រូតេអ៊ីន អាល់ផាល ការូទីន និងឡូទីន។ មិនតែប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយ កម្រិតកូឡេស្តូរ៉ល បានទៀតផង។
៤. ធ្វើឲ្យធ្មេញនិង អញ្ចាញមានសុខភាពល្អ ៖ តើអ្នកដឹងទេថា គ្រាន់តែទំពារផ្លែការ៉ុត ក៏អាចធ្វើឲ្យធ្មេញ និង អញ្ចាញធ្មេញ មានសុខភាពល្អដែរឫទេ? នៅពេលដែលអ្នកទំពារ ផ្លែការ៉ុត វាបានជួយឲ្យអ្នក ផលិតនូវទឹកមាត់ច្រើន ធ្វើឲ្យអាស៊ីដ នៅក្នុងមាត់របស់អ្នក មានតុល្យភាព។ មិនតែប៉ុណ្ណោះទេ ជាតិរ៉ែ ដែលមាននៅក្នុងផ្លែការ៉ុត អាចការពារ ជំងឺពុកធ្មេញបានទៀតផង។
៥. ការពារជំងឺដាច់សរសៃឈាមខួរក្បាល ៖ យោងតាមសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យ Havard បានឲ្យដឹងថា មនុស្សដែល ទទូលទានការ៉ុត អស់៦ ផ្លែ ក្នុងមួយសប្តាហ៍ ប្រឈមមុខនឹង ជំងឺដាច់សរសៃឈាមខួរក្បាល តិចជាង អ្នកដែលអ្នកទទួលទានការ៉ុត មួយផ្លែក្នុងមួយខែ ឫ មួយសប្តាហ៍។
ទាំងនេះ គឺជាអត្ថប្រយោជន៍ ៥ យ៉ាងរបស់ផ្លែការ៉ុត។ តើប្រិយមិត្ត បានពិសាផ្លែការ៉ុត ញឺកញាប់ហើយឫនៅ?
#សូមចែករំលែកបន្តផង
សូមអរគុណ

 #អត្ថប្រយោជន៍របស់ផ្លែប៉ោមផ្លែប៉ោម គឺជាប្រភេទផ្លែឈើម្យ៉ាងដែលផ្តល់គុណប្រយោជន៍ខ្ពស់សម្រាប់សុខភាពមនុស្ស គ្រប់រូប។យោងតាម គេហ...
09/01/2019

#អត្ថប្រយោជន៍របស់ផ្លែប៉ោម

ផ្លែប៉ោម គឺជាប្រភេទផ្លែឈើម្យ៉ាងដែលផ្តល់គុណប្រយោជន៍ខ្ពស់សម្រាប់សុខភាពមនុស្ស គ្រប់រូប។
យោងតាម គេហទំព័រ Best Health បានអោយដឹងថា ការទទួលទាន ផ្លែប៉ោម ផ្តល់ អត្ថប្រយោជន៍១០យ៉ាង៖
១ . ផ្លែប៉ោមមានប្រយោជន៍សម្រាប់សុខភាពមាត់ធ្មេញ
សូមកុំច្រឡំថា ផ្លែប៉ោមអាចប្រើជំនួសច្រាសដុសធ្មេញ ប៉ុន្តែការខាំ និងទំពារផ្លែប៉ោមអាចរំញោចការផលិតទឹកមាត់នៅក្នុងមាត់របស់អ្នក និងវាអាចកាត់បន្ថយការពុកធ្មេញតាមរយៈការកាត់បន្ថយចំនួនបាក់តេរី។
២. ជៀសវាងជំងឺបាត់បង់ការចងចាំ
ការសិក្សាថ្មីមួយបានអនុវត្តនៅលើសត្វកណ្តុរបានបង្ហាញថាការទទួលទាន ទឹកផ្លែប៉ោមអាចធ្វើឲ្យយើងមិនសូវមានភាពភ្លេចភ្លាំង និងប្រឆាំងនឹងឥទ្ធិពលនៃការចាស់ទៅតាមអាយុរបស់ខួរក្បាល។
៣. ប្រឆាំងនឹងជំងឺញ័រសរសៃសាច់ដុំ (Parkinson)
ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលទទួលទាន ផ្លែឈើ និងអាហារដែលមានជាតិសរសៃ (Fiber) ខ្ពស់ផ្សេងទៀតទទួលបានការការពារប្រឆាំងនឹងជំងឺញ័រសរសៃសាច់ដុំ (Parkinson) ដែលជាជំងឺមួយបានកំណត់ដោយការវិភាគនៃកោសិកាប្រសាទ dopamine ។ អ្នកវិទ្យាសាស្ដ្របានភ្ជាប់វាដើម្បីប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅទីនេះ។
៤. ទប់ស្កាត់នឹងជម្ងឺមហារីកគ្រប់ប្រភេទ
អ្នកវិទ្យាសាស្ត្រមកពីសមាគមស្រាវជ្រាវជំងឺមហារីកនៅសហរដ្ឋអាមេរិក បានយល់ស្របថាការទទួលទានផ្លែប៉ោមដែលសម្បូរសារធាតុ Flavonol អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកលំពែងរហូតដល់ ២៣ ភាគរយ។ អ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Cornell បានរកឃើញសំបកផ្លែប៉ោមមានជាតិ triterpenoids'in ជាច្រើនដែលមានសកម្មភាពប្រឆាំងនឹងការរីកចម្រើនដ៏ខ្លាំងក្លានឹងកោសិកាមហារីកក្នុងថ្លើម ពោះវៀនធំនិងសុដន់។
៥. កាត់បន្ថយហានិភ័យដែលប្រឈមនឹងជម្ងឺទឹកនោមផ្អែម
គេបានរកឃើញថា ស្ត្រីដែលបានទទួលទាន ផ្លែប៉ោមយ៉ាងហោចណាស់ឲ្យបាន១ក្នុងមួយថ្ងៃមានភាគរយតិចដែលវិវត្តទៅរកជម្ងឺទឹកនោមផ្អែម។ ផ្លែប៉ោមត្រូវបានផ្ទុកជាមួយជាតិសរសៃរលាយដែលជាគន្លឹះសំខាន់ក្នុងការបន្សាបឥទ្ធិពលជាតិស្ករក្នុងឈាម។
៦. កាត់បន្ថយជាតិកូឡេស្តេរ៉ូល
ផ្លែប៉ោម ជាប្រភេទផ្លែប៉ោមដែលសម្បូរដោយជាតិសរសៃ Fiber មានជាតិ Fiber ងាយរលាយ ជាវត្ថុធាតុរំអិល មានប្រសិទ្ធភាពក្នុងការកាត់បន្ថយជាតិកូឡេស្តេរ៉ូលមិនល្អ ។ ជាតិសរសៃFiber នេះអាចទប់ស្កាត់នូវការស្រូបចូលនៃជាតិកូឡេស្តេរ៉ូលដែលជួយឲ្យរាងកាយបំប្លែងវា ជាជាងផ្ទុកវានៅមួយកន្លែង។
៧. គ្រប់គ្រងកម្រិតសម្ពាធឈាម និងចង្វាក់បេះដូង
បរិមាណនៃសារធាតុប៉ូតាស្យូម ជាតិផូស្វ័រ និងសារធាតុកាល់ស្យូមដែលមាននៅក្នុងផ្លែប៉ោមជំនួយដល់ការគ្រប់គ្រងចង្វាក់បេះដូង និងកម្រិតសម្ពាធឈាម។
៨. បងា្ករជំងឺគ្រួសក្នុងថង់ទឹកប្រមាត់
ដើម្បីបង្ការជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ គ្រូពេទ្យបានណែនាំអោយញ៉ាំអាហារដែលមានជាតិសរសៃដើម្បីជួយឱ្យអ្នកគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលរបស់អ្នកនិងមានទំងន់។
៩. បង្កើនប្រព័ន្ធភាពស៊ាំរបស់លោកអ្នក
ផ្លែប៉ោមមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មបានគេហៅថា Quercetin ។ ការសិក្សាថ្មីនេះបានរកឃើញថាសារជាតិនេះអាចជួយបង្កើន និងពង្រឹងកម្លាំងប្រព័ន្ធភាពស៊ាំរបស់អ្នកជាពិសេសនៅពេលដែលអ្នកកំពុងស្ថិតក្នុងភាពតានតឹង។
១០. ការការពារជម្ងឺភ្នែកឡើងបាយ
ការសិក្សាបានបង្ហាញថាមនុស្សដែលមានរបបអាហារដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានដូចជាផ្លែប៉ោម មនុស្ស១០ទៅ១៥ភាគរយដែលទំនងជាមិនមានជម្ងឺភ្នែកឡើងបាយ។

#សូមចែករំលែកបន្តដើម្បីទុកជាចំណេះដឹងផ្នែកសុខភាព
សូមអរគុណ

Address

#130G, Street NorthBridge, Tuek Thla, Sen Sok
Phnom Penh
12000

Telephone

+85569364693

Website

Alerts

Be the first to know and let us send you an email when ឯកទេសជម្ងឺ អាឡែកស្ស៊ី Allergic Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram