Chenda pharmacy

Chenda pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chenda pharmacy, #09, Sangkhat kraing thnoung, Khan Sen Sok, Phnom Penh.

Dynamogen ដែលខ្មែរយើងតែងចំណាំហៅថា កាល់ស្យូមជ័រ ហើយមនុស្សភាគច្រើនតែងតែយលើច្រឡំថានៅក្នុង Dynamogen មានផ្ទុកសារធាតុ  កាល់ស្...
23/07/2025

Dynamogen ដែលខ្មែរយើងតែងចំណាំហៅថា កាល់ស្យូមជ័រ ហើយមនុស្សភាគច្រើនតែងតែយលើច្រឡំថានៅក្នុង Dynamogen មានផ្ទុកសារធាតុ កាល់ស្យូម ។ ហើយមនុស្សភាគច្រើនចូលចិត្តប្រើវា ដើម្បីបំប៉នកម្លាំង ក៏ដូចជាចង់ឲ្យគេងលក់ស្រួល និង ញាំុបាយបាន ។ តើនៅក្នុង Dynamogen មានសារធាតុអ្វីដែលអាចឲ្យវាមានប្រសិទ្ធភាពបែបនេះ តោះបើចង់ដឹងច្បាស់មកអានអត្ថបទនេះទាំងអស់គ្នា ។

បងប្អូនមួយចំនួន ហៅថ្នាំនេះថា Calcium ជ័រ ។ ហើយគិតថាវាជាថ្នាំប៉ូវកំលាំង ហើយល្អជាង Calcium ដបកែវធម្មតា ព្រោះវាមានតម្លៃថ្លៃជាង ។

វាគឺជាការយល់ខុសទាំងស្រុង ។ Calcium ជ័រដែលអ្នកទាំងអស់គ្នាទំលាប់ហៅនោះ វាគ្មានសារធាតុ Calcium នោះទេ ហើយក៏មិនមែនថ្នាំប៉ូវកម្លាំងដែរ ។

វាមានឈ្មោះពាណិច្ចកម្មថា Dynamogen មានសារធាតុ Cyproheptadine ដែលធ្វើអោយអ្នកប្រើប្រាស់ ងងុយគេង ហេវហត់អស់កម្លាំង គេងលក់ស្រួល ហូបបាយបានច្រើនជាងមុន ។ គេប្រើវាសម្រាប់អ្នកដែល គេងមិនលក់ ហូបបាយអត់សូវបាន ហើយចង់ឡើងគីឡូ តែប៉ុន្នោះ ។ ជាទូទៅគេប្រើវានៅពេលល្ងាច ។

ចំណែកឯ Calcium ដបកែវ គឺវាមានសារជាតិស្ករ និង calcium ផ្តល់ថាមពលដល់ខួរក្បាល និងធ្វើអោយការកន្រ្តាក់របស់សាច់ដុំ ដំណើរការបានល្អ ព្យាបាលរោគល្ហិតល្ហៃ អស់កម្លាំង ។ ជាទូទៅគេ ប្រើវានៅពេលព្រឹក ។

ចំណែកឯស្ត្រីមានផ្ទៃពោះ ពេទ្យណែនាំ អោយប្រើ Calcium ដបកែវ ដើម្បីជំនួយកម្លាំង និងសាច់ដុំ ។
ប៉ុន្តែអ្នកមានផ្ទៃពោះមិនត្រូវប្រើ Dynamogen (calcium ជ័រ) ជាដាច់ខាត ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។

តាមរយះការរៀបរាប់ខាងលើ យើងឃើញថា ផលិតផលទាំង២នេះមានលក្ខណៈព្យាបាលខុសគ្នាទាំងស្រុង ។ ដូចនេះសូមបងប្អូនឈប់យល់ច្រលំ ហើយសូមមេត្តាពិគ្រោះយោបល់ជាមួយ ឱសថការីមុននឹងសម្រេចចិត្តប្រើប្រាស់ឱសថណាមួយ ចៀសវាងការទិញថ្នាំប្រើប្រាស់ដោយខ្លួនឯងធ្វើអោយខុសនូវគោលបំណងនៃការព្យាបាល ខាតបង់ប្រាក់កាស ក៏ដូចជាប៉ះពាល់ដល់សុខភាព រយះពេលវែង ។

Dynamogen មានផ្ទុកសារធាតុពីរ
- Arginine Aspartate : ជាអាសីុតអាមីនេ ដែលធ្វើឲ្យអ្នកឆាប់មានកម្លាំង
- Cyproheptadine : ជាសារធាតុស្ថិតក្នុងក្រុម Anti-Histamine ដែលវាលទ្ធភាពជ្រៀបចូលទៅក្នុងខូរក្បាល ដែលជំរុញឲ្យអ្នកឃ្លានអាហារនិងងងុយគេងបាន ( Appetite stimulant and Sedative Effect)

Dynamogen ត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងព្យាបាល ការបង្ការទុក នៅលក្ខ័ខណ្ឌខាងក្រោម
- សម្រាប់អត្តពលិកដែលហាត់ខ្លាំង
- សម្រាប់អ្នកបាត់បង់ចំណង់អាហារ
- សម្រាប់អ្នកញាំុអត់ឡើងគីឡូ
- សម្រាប់អ្នក Allergic ច្រមុះតាមរដូវកាល

ផលរំខាន
- ស្ងួតមាត់
- ល្វើយ ប្រសិនបើគាត់ញាំច្រើន
- វិលមុខ
- ពិបាកបត់ជើងធំ
ការប្រុងប្រយ័ត្ន
- ហាមប្រើប្រាស់សាធាតុមានផ្ទុក អាល់កុល
- ពិភាក្សាជាមួយវេជ្ជបណ្ឌិតប្រសិនបើអ្នកមានផ្ទៃពោះ
- ហាមញាំុអំឡុងពេលបំបៅដោះកូន
អន្តរកម្មឱសថ
- អាល់កុល
- ថ្នាំផ្សះ ( Aminoglycoside )
- ពពួកថ្នាំរំងាប់អារម្មណ៍
○ Barbiturates
○ Monamine Oxidase inhibitor
○ Sedatives
○ TCA anti-depressant
រៀបរាងដោយ : We-Pharm ( DNA )
ឯកសារយោង :
1. Dynamogen Oral Solution - Product - tabletwise.net [Internet]. TabletWise. 2021 [cited 2021 May 10]. Available from: https://www.tabletwise.net/nigeria/dynamogen-oral-solution

សូមអរគុណ
សូមចែករំលែក បើអ្នកយកចិត្តទុកដាក់នឹងសុខភាពប្រជាជនខ្មែរ ។
ប្រភព: ឱសថស្ថាន​ មហាសែនសុខ

អាយុនៃការចាក់វ៉ាក់សាំងកូននិងឈ្មោះវ៉ាក់សាំង-ទើបនឹងកើត(របេង+រលាកថ្លើមបេ)-1ខែកន្លះ(គ្រុនស្វិតដៃជើង+ខាន់ស្លាក់+តេតាណូស+ក្អកម...
12/05/2025

អាយុនៃការចាក់វ៉ាក់សាំងកូននិងឈ្មោះវ៉ាក់សាំង

-ទើបនឹងកើត(របេង+រលាកថ្លើមបេ)

-1ខែកន្លះ
(គ្រុនស្វិតដៃជើង+ខាន់ស្លាក់+តេតាណូស
+ក្អកមាន់+រលាកថ្លើមបេ+រលាកសួតដោយមេរោគHib +រលាកសួត+រលាកស្រោមខួរក្បាល)

-2ខែកន្លះ
(គ្រុនស្វិតដៃជើង+ខាន់ស្លាក់+តេតាណូស
+ក្អកមាន់+រលាកថ្លើមបេ+រលាកសួតដោយមេរោគHib+រលាកសួត+រលាកស្រោមខួរក្បាល)

-3ខែកន្លះ
(គ្រុនស្វិតដៃជើង+ខាន់ស្លាក់+តេតាណូស
+ក្អកមាន់+រលាកថ្លើមបេ+រលាកសួតដោយមេរោគHib +រលាកសួត+រលាកស្រោមខួរក្បាល)

-6ខែ(កញ្ជ្រិល+ស្អូច)
-9ខែ (កញ្ជ្រិល+ស្អូច+រលាកខួរក្បាល)
-18ខែ (កញ្ជ្រិល+ស្អូច)

#វ៉ាក់សាំងថ្នាក់ជាតិ
អត្ថបទ: ព្រែង រតនា

12/05/2025

ដំណឹង❗️
ជំងឺកូវីដប្រភេទថ្មីដែលទើបរកឃើញនៅកម្ពុជា និង កាចជាងមុន (ឆ្លងរហ័ស) មានឈ្មោះ Omicron JN.1❗️ថែរក្សាសុខភាព​ទាំងអស់គ្នាណា 👇

ទីតាំងឈឺចាប់ បញ្ជាក់ពីរោគសញ្ញានៃជំងឺ
05/05/2025

ទីតាំងឈឺចាប់ បញ្ជាក់ពីរោគសញ្ញានៃជំងឺ

Address

#09, Sangkhat Kraing Thnoung, Khan Sen Sok
Phnom Penh

Telephone

+85578676493

Website

Alerts

Be the first to know and let us send you an email when Chenda pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram