10/12/2025
🫡 🫂
សប្បុរសជនជាង ៣០០០ នាក់បានបរិច្ចាកឈាមនៅសាកលវិទ្យាល័យការពារជាតិបង្ហាញជំហររឹងមាំពីសមរភូមិក្រោយកម្ពុជា
Over 3,000 volunteers donated blood at the National Defense University, showcasing the unbreakable strength and unity of our Cambodian battleline.
-------------------------
(English Below)
ដើម្បីជាកម្លាំងចិត្ត និងជួយគាំទ្រដល់កងទ័ពជួរមុខដែលកំពុងតែប្រយុទ្ធនឹងសត្រូវឈ្លានពានសៀម និងជួយប្រជាជនជាជនរងគ្រោះនៅតាមបន្ទាត់ព្រំដែន សាកលវិទ្យាល័យការពារជាតិបានសហការណ៍ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តទ្រង់ទ្រាយធំមួយដោយមានសប្បុរសជនចូលរួមជាព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុបជាង ៣០០០ នាក់ នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៤ល្ងាច នៅសាកលវិទ្យាល័យការពារជាតិ។
សាកលវិទ្យាល័យការពារជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងស្មារតីសាមគ្គីភាពជាតិខ្មែរក្នុងចំនួនដ៏ច្រើនកុះក ដែលជាមហាកម្លាំងចិត្តសម្រាប់បងប្អូនវរៈកងទ័ពដែលកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាននាពេលនេះ។
To support our frontline troops who are bravely fighting against the Siamese invaders and to help our compatriots affected along the border, the National Defense University, in cooperation with the Samdech Techo Youth Volunteer Doctors Association (TYDA) and the National Blood Center, organized a large-scale voluntary blood donation program on Tuesday, December 9, 2025. From 8:00 a.m. to 4:00 p.m., more than 3,000 volunteers, including monks, leaders, civil servants, armed forces, military families, and citizens, came together in unity to donate blood at the National Defense University.
The National Defense University would like to express its deepest gratitude to all volunteers. Your overwhelming participation and strong spirit of national solidarity have become a tremendous source of strength and encouragement for our military brothers and sisters who are courageously defending the nation.
សូមចូលតាមតំណភ្ជាប់ (Link) នេះទៅកាន់គេហទំព័រសាកលវិទ្យាល័យការពារជាតិ ៖ https://ndu.edu.kh/
Please visit the National Defence University’s website here: https://ndu.edu.kh/
#សាកលវិទ្យាល័យការពារជាតិ