Anti-Drug Department

Anti-Drug Department Anti-Drug Police Department

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើ...
02/01/2026

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

រាជធានីភំ្នពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សម សម្បត្តិ ប្រធានលេខាធិការដ្ឋាន នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ នាយការិយាល័យទាំង១១ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ និងបទបញ្ជា០១ បប គឺជាត្រីវិស័យចង្អុលទិស ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងគោលការណ៍ចង្អុលដឹកនាំដ៏មុតស្រួច និងមានភាពបត់បែនរស់រវើករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងអនុវត្តភារកិច្ចស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំផែនការសកម្មភាព និងកម្មវិធីការងារច្បាស់លាស់ ជាពិសេសការបើកប្រតិបត្តិការប្រកបដោយស្មារតី ទទួលខុសត្រូវ និងឆន្ទៈមោះមុតរបស់កងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ជំរុញសកម្មភាព បោសសម្អាតការប្រើប្រាស់គ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនក្នុងផ្ទៃប្រទេស តាមគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ» ក្នុងការបោសសម្អាតបទល្មើសគ្រឿងញៀននៅកម្ពុជា។

ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ជំរុញដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រម សីលធម៌ និងមនសិកា វិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាល៕

លោកឧត្តមសេនីយ៍ទោ អ៊ិន សុង ដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារសម្អាតប្រាក់ និងការអនុវត្តដីកាប្រចាំឆ្នាំ២០២៥ និ...
26/12/2025

លោកឧត្តមសេនីយ៍ទោ អ៊ិន សុង ដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារសម្អាតប្រាក់ និងការអនុវត្តដីកាប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

រាជធានីភំ្នពេញ៖ ដោយទទួលបានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារសម្អាតប្រាក់ និងការអនុវត្តដីកាប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីនាយការិយាល័យទាំង១១ មន្រ្តីនគរបាលយុត្តិធម៌ តាមបណ្តាក្រុមប្រតិបត្តិការ មន្រ្តីជំនាញទទួលការងាររដ្ឋបាល និងក្រុមការងារសម្អាតប្រាក់ជាច្រើនរូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងបទបញ្ជា ០១ បប គឺជាត្រីវិស័យចង្អុលទិសក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងគោលការណ៍ចង្អុលដឹកនាំដ៏មុតស្រួច និងមានភាពបត់បែនរស់រវើករបស់ ឯកឧត្តមអភិបន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អនុវត្តនូវបទបញ្ជាដ៏ហ្មឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានចាត់តាំងអនុវត្តភារកិច្ចស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំផែនការ សកម្មភាព និងកម្មវិធីការងារច្បាស់លាស់ ជាពិសេសការបើកប្រតិបត្តិការប្រកបដោយស្មារតី និងឆន្ទៈមោះមុតរបស់កងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការបោសសម្អាតបទល្មើសគ្រឿងញៀន។

ដើម្បីទទួលបានប្រសិទ្ធភាពលើការអនុវត្តភារកិច្ចបន្តទៀត មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដាក់ទិសដៅបន្តដូចខាងក្រោម ៖
១-បន្តអនុវត្តតាមផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងតាមគោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព។
២-បន្តការស៊ើបអង្កេតលើករណីដែលមានសញ្ញាណសម្អាតប្រាក់ក្នុងឆ្នាំ២០២៤ និង២០២៥
៣-ករណីធម្មតាដែលនៅដក់សល់ បើគ្មានសញ្ញាណសម្អាតប្រាក់ត្រូវធ្វើរបាយការណ៍បិទការស៊ើបអង្កេត
៤-ត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលប្រចាំខែ នៃការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ជូនការិយាល័យរដ្ឋបាលសរុប(ក១) និងការិយាល័យសម្អាតប្រាក់(ក៥) ដូចមានក្នុងតារាងគំរូ។
៥-នាយការិយាល័យទាំហង១១ ត្រូវជំរុញធ្វើបច្ចុប្បន្នភាពដីកាដែលនៅសេសសល់ហើយមានសុពលភាព ត្រូវស្រាវជ្រាវរករូបថត មុខសញ្ញា ស្នើសុំនិវេទន៍ក្រហម និងបញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបង្កើនការស៊ើបអង្កេតមុខសញ្ញា ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន ជាពិសេសមុខសញ្ញាមេក្លោង និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។
៦-ជំរុញការងារស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរកទ្រព្យដែលជាផលនៃបទល្មើសគ្រឿងញៀន ដើម្បីពន្លាតនីតិវិធីចោទប្រកាន់បទល្មើសសម្អាតប្រាក់ និងឃាត់ទុក បង្កក រឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។
៧-បង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងនិងក្រៅប្រទេស។
៨-បង្កើនការអប់រំ ណែនាំ រំលឹកដាស់តឿនដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រមសីលធម៌ និង មនសិកាវិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល។ ទន្ទឹមនោះ យកចិត្តទុកដាក់ ក្នុងការលើកទឹកចិត្ត តាមរយៈការលើកសរសើរ ជូនរង្វាន់ចំពោះមន្ត្រីដែលមានស្នាដៃ ព្រមទាំងអនុវត្ត វិន័យ ឬវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងចំពោះមន្ត្រីប្រតិបត្តិការ ដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន៕

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព ...
25/12/2025

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ។

ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ភាគីថៃម្តងហើយម្តងទៀត បានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ទន្ទឹមនេះ យើងខ្ញុំសូមអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្ដរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ដឹកនាំកងកម្លាំងនគរបាលជាតិគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តម នាយឧត្តម...
17/12/2025

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ដឹកនាំកងកម្លាំងនគរបាលជាតិគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ទោ នាង សារី​ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច​

ខេត្តព្រៃវែង៖ ដោយទទួលបានការអនុញ្ញាតពីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចំនួន ៨ ០០០ ០០០រៀល ព្រមទាំងសាររំលែកមរណទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ទោ នាង សារី អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅគេហដ្ឋានភូមិព្រងើយទី១ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

នៅក្នុងសារលិខិតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត មានខ្លឹមសារថា តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានសេចក្ដីក្តុកក្តួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ លោកវរសេនីយ៍ទោ នាង សារី អធិការរងនគរបាលស្រុកកញ្ជ្រៀច នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

មរណភាពរបស់ លោកវរសេនីយ៏ទោ នាង សារី គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីគោរព ស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវនាយនគរបាលជាតិដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួនរហូតអវសាននៃជីវិតចូលរួមបុព្វហេតុ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៏ទោ នាង សារី សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិចិ្ឆកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ...
09/12/2025

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិចិ្ឆកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៥ របស់មន្ទីរប្រឆាំងគ្រឿងញៀន

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី៩ ខែធ្នូ​ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិចិ្ឆកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៥ របស់មន្ទីរប្រឆាំងគ្រឿងញៀន ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយពី លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរទទួលផែន លោកនាយការិយាល័យទាំង១១ក លោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីនាយ-នាយរងផ្នែកនិងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងកោតសរសើរដល់មន្រ្តីក្នុងការិយាល័យទាំង១១ ដែលមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អ ពិសេសអនុវត្តតាមគោលការណ៍ ក៏ដូចជាតាមបញ្ជាថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនតាមវិន័យនគរបាលជាតិកម្ពុជា។

ដើម្បីជំរុញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេចបានលទ្ធផលល្អ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានដាក់ទិសដៅ និងណែនាំដល់កងកម្លាំង បន្តគោរពបទវិន័យនគរបាលជាតិកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពប្រសិទ្ធភាពថែមទៀត៕

តុលាការខេត្តព្រៃវែង សម្រេចឃុំខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដែលប្រើប្រាស់គ្រឿងញៀន ហើយថតជាវីដេអូបង្ហោះលើបណ្តាញសង្គម, ស...
08/12/2025

តុលាការខេត្តព្រៃវែង សម្រេចឃុំខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដែលប្រើប្រាស់គ្រឿងញៀន ហើយថតជាវីដេអូបង្ហោះលើបណ្តាញសង្គម, សូមកុំយកគំរូតាមជននេះ !

រាជធានីភ្នំពេញ៖ តុលាការខេត្តព្រៃវែង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដាក់ពន្ធធាគារ បន្ទាប់ពីរូបគេត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធបទល្មើសប្រើប្រាស់គ្រឿងញៀន ហើយបង្ហោះលើបណ្តាញសង្គម។

ជនត្រូវចោទមានឈ្មោះ មោក ណា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាអ៊ួក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់តុលាការខេត្តព្រៃវែង។

សូមជម្រាបថា ក្រោមការសហការរវាងមន្ទីរប្រឆាំងគ្រឿងញៀន និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ និងផ្តល់ព័ត៌មានជូននគរបាលជំ​នាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទើបនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិតាអ៊ួក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ១នាក់ ឈ្មោះ មោក ណា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាអ៊ួក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដកហូតបានទូរស័ពដៃចំនួន០១គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១គ្រឿង, លទ្ធផលធ្វើតេស្ត អវិជ្ជមាន។

ទង្វើបែបនេះ មន្ទីរប្រឆាំងគ្រឿងញៀន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន យុវនារី សូមកុំយកតម្រាប់តាមជនខាងលើនេះ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាកជាមួយគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអ្នក គ្រួសារ និងសង្គមជាតិទាំងមូល។

មន្ទីរប្រឆាំងគ្រឿងញៀន ក៏សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា តាមរយៈលេខ Hotline ៦៧០ (ខលមិនគិតកម្រៃសម្រាប់ប្រព័ន្ធ Cellcard) និង 093 456 888 / 011 24 8888 ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាប៕

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសបានថ្នាំញៀន និងសារធាតុ...
03/12/2025

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសបានថ្នាំញៀន និងសារធាតុផ្សំជិត៤០គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១៖៤០នាទី កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ម៉េងស្រ៊ុន បានបង្រ្កាបករណីផលិត កែច្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តិនៅចំនួន៥គោលដៅ។

ចំពោះវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទកូកាអ៊ីន (Co***ne) ទម្ងន់ ១២,១៧៤.៨៩ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ី (M**A) ទម្ងន់៥,៨២១.៥៨ក្រាម, គ្រឿងញៀនប្រភេទ រុក្ខជាតិក្រៀម (កញ្ចា) ទម្ងន់ ៤៧៥.៤២ក្រាម, សារធាតុគីមីផ្សំ ទម្ងន់២២,៨៨៤ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ១៧,៩៩៦.៤៧ក្រាម (១៧គីឡូ៩៩៦,៤៧ក្រាម), សរុបរួមសារធាតុគីមីផ្សំ ទម្ងន់២២,៨៨៤ក្រាម (២២គីឡូ ៨៨៤ក្រាម) ព្រមទាំងចាប់យកសម្ភារៈរួមមាន៖ ឧបករណ៍សម្រាប់ផលិត និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តអំពាវនាវដល់ពលរដ្ឋ ចូលរួមសហការ រាយការណ៍មកសមត្ថកិច្ច តាមរយៈលេខ Hotline ៦៧០ ពីទីតាំងសង...
25/11/2025

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តអំពាវនាវដល់ពលរដ្ឋ ចូលរួមសហការ រាយការណ៍មកសមត្ថកិច្ច តាមរយៈលេខ Hotline ៦៧០ ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន

រាជធានីភ្នំពេញ ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពឲ្យសមត្ថកិច្ចធ្វើការបង្ក្រាប ខណៈថ្មីៗនេះកើតមានករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះសម្បែងដល់ផ្ទះអ្នកដទៃ និងបានធ្វើឲ្យមនុស្សស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មផងដែរ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ឲ្យបានដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ការដុតបំផ្លាញផ្ទះសម្បែង និងបទល្មើសមួយចំនួន គឺកើតឡើងដោយសារការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ព្រោះថាគ្រឿងញៀនដែលកំពុងធ្វើការរាតត្បាតសព្វថ្ងៃភាគច្រើនជាគ្រឿងញៀនសំយោគ ដែលធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធប្រសាទយ៉ាងធ្ងន់ធ្ងរ ។

ឆ្លៀតក្នុងកាសនេះ ឯកឧត្ដមនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា តាមរយៈលេខ Hotline ៦៧០ (ខលមិនគិតកម្រៃ) និង 093 456 888 / 011 24 8888 ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាប។

បន្ថែមពីលើនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានគូសបញ្ជាក់ថា ក្នុងអាណត្តិថ្មីរាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហាចំបង ជាមួយគ្នានេះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានពង្រឹងការសហការជាមួយស្នងការដ្ឋានរាជធានី-ខេត្ត ក្នុងការបង្ក្រាប, បង្ការទប់ស្កាត់ការរីករាលដាលនៃបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ ដោយធ្វើការបង្ក្រាបអោយដល់ប្ញសគល់។

ទន្ទឹមនឹងនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន ករណីធំៗជាច្រើន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស រួមទាំងធ្វើការបង្ក្រាបក្លឹបកម្សាន្ត ដែលលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពីស្រទាប់យុវវ័យផងដែរ៕

ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយមិនពិតរបស់គណនី TikTok អនាមិកឈ្ម...
19/11/2025

ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយមិនពិតរបស់គណនី TikTok អនាមិកឈ្មោះ «បក្សីចាំក្រុង» ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្លឹបពេជ្រលើមេឃ

រាជធានីភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការផ្សាយចោទប្រកាន់ដោយគ្មាន មូលដ្ឋាន មានចរិតញុះញុង បំភ្លៃការពិតរបស់គណនីអនាមិក ឈ្មោះ «បក្សីចាំក្រុង» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ក៏ដូចជាកងកម្លាំងទាំងអស់របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល លើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក្នុងនាមអង្គភាពចូលរួមអនុវត្តន៍ច្បាប់គ្រឿងញៀន បានអំពាវនាវដល់សាធារណជនសូមប្រុងប្រយ័ត្ន ចំពោះគណនីមួយនេះ ដែលតែងតែផ្សាយព័ត៌មានមិនពិត ព្រមទាំងវាយប្រហារមកលើថ្នាក់ដឹកនាំ និងមន្ត្រីដែលបានខិតខំបង្ក្រាបបទល្មើស ទន្ទឹមនឹងនេះមន្ទីរប្រឆាំងគ្រឿងញៀន ក៏កំពុងធ្វើការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកម្ចាស់គណនី TikTok នេះយកមកចាត់ការតាមផ្លូវច្បាប់ផងដែរ៕

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីថ្កោលទោស ចំពោះការបាញ់ប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា...
13/11/2025

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីថ្កោលទោស ចំពោះការបាញ់ប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់

តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ​ដឹកនាំកងកម្លាំងអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាមន...
12/11/2025

តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ​ដឹកនាំកងកម្លាំងអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាមន្ទីរប្រឆាំងគ្រឿងញៀន ១២ ១៤​០ ០០០រៀល និងលុយដុល្លារ ១៤៩០ដុល្លារ ជូនដល់ក្រុមគ្រួសារនៃសពលោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានទទួលមរណភាព

រាជធានីភំ្នពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ គឹម ច័ន្ទគ្រឹស្នា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំកងកម្លាំងចំណុះមន្ទីរប្រឆាំងគ្រឿងញៀន គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការបស់មន្ទីរប្រឆាំងគ្រឿងញៀន​ជាង ១២ ១៤០ ០០០រៀល និងលុយដុល្លារចំនួន ១៤៩០ដុល្លារ ជូនលោកស្រី ថាន ច័ន្ទសុជាតា ព្រមទាំងក្រុមគ្រួសារ នៃសពលោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ៤២ នាទី ក្នុងជន្មាយុ ៣២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅផ្ទះលេខ៥២B ផ្លូវលំទី៤ ភូមសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

រាជធានីភំ្នពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏...
12/11/2025

រាជធានីភំ្នពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចំនួន ៥ ០០០ ០០០រៀល និងថវិកាសមាគមមិត្តនគរបាលជាតិចំនួន​​​​​​​ ៦ ០០០ ០០០ រៀល ព្រមទាំងសាររំលែកមរណទុក្ខ​របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនលោកស្រី ថាន ច័ន្ទសុជាតា ព្រមទាំងក្រុមគ្រួសារ នៃសពលោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅផ្ទះលេខ៥២B ផ្លូវលំទី៤ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Address

Preah Norodom Bvld (41), Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh
120101

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 15:00

Telephone

+85511 24 8888

Alerts

Be the first to know and let us send you an email when Anti-Drug Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram