04/11/2018
ផ្លែទឹកដោះគឺជាផ្លែដែលមានពណ៌ស្វាយនិងពណ៌បៃតងនៅពេលទុំ។ហើយមានជ័រខាប់ពណ៌ដូចទឹកដោះគោ និងមានប្រយោជន៏ចំពោះសុខភាព ។ជាច្រើនឆ្នាំមកហើយ ដែលមនុស្សជាច្រើនចូលចិត្តទិញផ្លែ ទឹកដោះគោ គ្រាន់តែបរិភោគជាចំណីបន្ទាប់បន្សំតែប៉ុណ្ណោះ តែអ្នកទាំងនោះមិនទាន់ដឹងពីអត្ថប្រយោជន៍របស់ផ្លែទឹកដោះគោយ៉ាងណានោះទេ។សារធាតុចិញ្ចឹមខ្ពស់ដែលបានពីផ្លែទឹកដោះគោមានដូចជា៖ កាល់ស្យូម ១៤.៦៥មីលីក្រាម, ផូស្វ័រិច ៧៣.២៣មីលីក្រាម, ប៉ូតាស្យូម ៦៧.២មីលីក្រាម, ម៉ាញ៉េស្យូម ៣.៣មីលីក្រាម, ជាតិដែក ២.៣៣មីលីក្រាម, ទឹក ៧៣.២៣មីលីក្រាម, ប្រូតេអ៊ីន ២.៣៣មីលីក្រាម, ជាតិសរសៃធម្មជាតិ ៣.៣មីលីក្រាម, ថាមពល ៦៧.២មីលីក្រាម, កាបូហៃដ្រាត ១៤.៦៥មីលីក្រាម, វីតាមីន C ១៤.៥មីលីក្រាម…។ដោយឡែកវីតាមីន A, B1, B2, B3 ជាពិសេសកាបូហៃដ្រាត, កាល់ស្យូម, អាស៊ីតប្រេងម៉ាឡិចនៅក្នុងផ្លែទឹកដោះគាអាចជួយប្រឆាំងនឹងមេរោគបាន…។
សាច់ផ្លែទឹកដោះគោត្រូវបានគេយកមកធ្វើជាបង្អែម។ ផ្លែទឹកដោះគោមានរសជាតិផ្អែម ហើយអាចទទួលទានទាំងស្រស់ ឬត្រជាក់ៗ (១០-១៥អង្សាសេ)។
ស្លឹកផ្លែទឹកដោះគោត្រូវបានគេយកទៅធ្វើជាតែ នៅតាមតំបន់មួយចំនួន ហើយវាត្រូវបានគេចាត់ទុកថា អាចមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងរោគឈឺសន្លាក់ឆ្អឹង។ សំបកដើមទឹកដោះគោមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន និងអាចជួយព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធិភាព, សំបកដើមទឹកដោះគោត្រូវបានគេយកទៅដាំទឹកផឹក ដើម្បីព្យាបាលជំងឺក្អក។
ផ្តល់ជាតិទឹក, ជាតិសរសៃ៖នេះជាអាហារដែលល្អបំផុត សម្រាប់អ្នកធាត់។ មនុស្សជាច្រើនគិតថា ផ្លែទឹកដោះគោមានរសជាតិផ្អែមនឹងធ្វើឲ្យពួកគេធាត់ ប៉ុន្តែមិនមែនដូច្នោះឡើយ ផ្លែទឹកដោះគោមានផ្ទុកនូវជាតិទឹក និងជាតិសរសៃជាច្រើនក៏អាចធ្វើឲ្យអ្នកញ៉ាំឆ្អែត, ធ្វើឲ្យអ្នកមានរាងស្លីមស្អាត មិនឆាប់ឡើងទម្ងន់។
ផ្លែទឹកដោះគោផ្តល់នូវសារធាតុកាបូហៃដ្រាតដល់រាងកាយ៖ថាមពលដែលទទួលបានពីសារធាតុកាបូហៃដ្រាតមាន ៦០%។ កង្វះសារធាតុនេះ អាចនាំឲ្យខួចកោសិកាប្រសាទ។
ដូច្នេះ ក្រៅពីទទួលបានសារធាតុកាបូហៃដ្រាតពីអាហារ, ផ្លែឈើនេះក៏មានភាពចាំបាច់សម្រាប់សុខភាពរាងកាយ និងជួយសម្រួលដល់ក្រពះពោះវៀនផងដែរ។
ផ្លែទឹកដោះគោផ្តល់នូវជាតិកាល់ស្យូម, ជាតិដែក និងជំនួយដល់គភ៌៖នៅក្នុងផ្លែទឹកដោះគោមានផ្ទុកនូវកាល់ស្យូម, ផូស្វ័ររិច, ជាតិដែក និងម៉ាញ៉េស្យូមជាច្រើន ដែលជាសមាសធាតុសំខាន់ៗ ជំនួយដល់ស្ត្រីមានផ្ទៃពោះ និងឲ្យគភ៌លូតលាស់បានល្អ។ស្ត្រីមានផ្ទៃពោះគួរតែទទួលទានផ្លែទឹកដោះគោឲ្យបានពី ១០០ទៅ ២០០ក្រាមជាប្រចាំ ដើម្បីផ្តល់សារធាតុចិញ្ចឹមចាំបាច់ ជួយការពារការខ្វះឈាម, ធ្វើឲ្យកូនក្រិន។
ផ្លែទឹកដោះគោអាចជួយសម្រកទម្ងន់៖អាហារនេះពិតជាសក្តិសមចំពោះអ្នកដែលមិនចង់ឡើងទម្ងន់។
ផ្លែទឹកដោះគោជំនួយដល់ឆ្អឹង៖មនុស្សជាច្រើនមានការពេញនិយមនឹងផ្លែឈើនេះ ជាពិសេសស្ត្រីមានផ្ទៃពោះ។ ផ្លែទឹកដោះគោមានផ្ទុកនូវជាតិកាល់ស្យូម ១០%។ វាមិនត្រឹមតែជួយឲ្យឆ្អឹងរឹងមាំប៉ុណ្ណោះទេ តែវាក៏អាចជួយការពារភាពធាត់ផងដែរ៕