Hang Heng Pharmacy

Hang Heng Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hang Heng Pharmacy, Medical and health, Phnom Penh.

ជំងឺស្រែងស្រែងជាជំងឺសើស្បែកមួយប្រភេទ​ងាយឆ្លង​ដែលបង្កដោយមេរោគ​ផ្សិត​លើផ្ទៃស្បែកឈ្មោះថា “ឌែម៉ាតូហ្វីត”​(Dermatophyte)។ ជំង...
25/04/2026

ជំងឺស្រែង
ស្រែងជាជំងឺសើស្បែកមួយប្រភេទ​ងាយឆ្លង​ដែលបង្កដោយមេរោគ​ផ្សិត​លើផ្ទៃស្បែកឈ្មោះថា “ឌែម៉ាតូហ្វីត”​(Dermatophyte)។ ជំងឺនេះកើតលើមនុស្សគ្រប់វ័យ​អាចកើតនៅលើគ្រប់កន្លែងទាំងអស់នៃខ្លួន​ប្រាណ ជាពិសេសច្រើនចូលចិត្តកើត​នៅត្រង់កន្លែងស្បែក​ផ្អិបគ្នា​ មានលក្ខណះបិទបាំង ឧស្សាហ៍បែកញើសសើម​ហើយពុំសូវប៉ះនឹងពន្លឺថ្ងៃដូចជានៅ​តាមក្រលៀន ក្លៀក ចង្វែកគូថ ឬ​ចន្លោះ​ម្រាមដៃជើងជាដើម។

បង្កដោយមេរោគ
បង្កដោយមេរោគ Trichophyton, Microsporum និង​ Epidermophyton។​​ មេរោគដែលច្រើនជួបជាងគេនៅប្រទេសកម្ពុជាយើងគឺ Trichophyton​​ ។ មេរោគទាំងនេះ​ឆ្លង​នៅពេលដែល​មាន ការ​ប៉ះ​គ្នាផ្ទាល់​រវាង​ស្បែកនិង​ស្បែក ជាមួយនឹង​មនុស្ស ឬ​សត្វ​ដែល​មាន​កើត​ជំងឺស្រែង​។​ វា​ក៏​អាច​ឆ្លង​បាន​ផង​ដែរ នៅពេល​ដែល​អ្នក​ប្រើ​សំភារះ​​ឧបករណ៍​ប្រើប្រាស់ផ្សេងៗរួមគ្នាដែលមានផ្ទុកមេរោគដូចជា សម្លៀក​បំពាក់​ កន្សែង ក្រម៉ា​ មួក ស្រោមជើង ស្រោមដៃ​ ស្បែកជើង។​ម្យ៉ាងទៀតជំងឺនេះអាចឆ្លងតាមរយះការប៉ះផ្ទាល់ជាមួយដី ​ធូលី​​ដែលមានផ្ទុកមេរោគនេះ។ ​គេច្រើនជួបប្រទះនៅប្រទេសមានអាកាសធាតុក្តៅ​ហើយសើម។​​​

រោគសញ្ញា​ជំងឺស្រែង​
រោគសញ្ញា​ជំងឺស្រែង​សំគាល់ដោយរមាស់ ហើយមានរាង​ជារង្វង់បន្ទះមូល ឬរាងពងក្រពើ​​ដោយមានក្រម៉ស្រកាៗហើយគែម​ជុំវិញ​រាងខ្ពស់និង​ក្រហម​​ ជាងផ្នែក​កណ្ដាល​ដែលមាន​លក្ខណៈ​ដូចស្បែក​ធម្មតា​ឬអាចមានក្រម៉ស្តើងតិចតួច​​ជួនកាលពេលខ្លះដោយសារអ្នកកើតជំងឺគាត់បានប្រើបាស់ថ្នាំលាបផ្សេងៗ​នាំអោយរូបរាង​ក៏​មិនច្បាស់អាចធ្វើអោយច្រឡំនឹងជំងឺសើស្បែកផ្សេងទៀតបាន។
ដោយសារជំងឺនេះធ្វើអោយអ្នកជំងឺរមាស់ អ្នកជំងឺព្យាយាមអេះ នាំអោយដាច់រលាត់ស្បែកនឹងជាប់​មេរោគ​ហើយពេលដែលគាត់អេះកន្លែងផ្សេងទៀតឆ្លងនាំអោយមេរោគអាចឆ្លង​បាន​ លើសពីនេះទៅទៀតបើរួមផ្សំនឹងអ្នកមិនបាន​ អនាម័យផងនោះវាអាចមានការបង្កបន្ថែមនូវមេរោគបាក់តេរីធ្វើអោយមានខ្ទុះ​​និងហើម តំរូវអោយមានការព្យាបាលអោយបានត្រឹមត្រូវទើបអាចជាបាន។
​ម្យ៉ាងទៀតបើសិនជំងឺនេះកើតនៅលើក្រចកនាំអោយក្រចកខូចទ្រង់ទ្រាយ​​​ ហើយបើកើតមាននៅលើ​ស្បែកក្បាល វាធ្វើ​ឱ្យសក់ជ្រុះនៅទីតាំងនោះបាន។

ការធ្វើ​រោគវិនិច្ឆ័យ​
ការធ្វើ​រោគវិនិច្ឆ័យ​ គេអាច​ធ្វើរោគ​វិនិច្ឆ័យ​បានតាមរយះ ៖
• ការមើល​ដោយភ្នែកផ្ទាល់ទៅតាម​សញ្ញា​ដែលចេញ​លើស្បែក(គ្លីនិក)
• កោសយកក្រម៉​រដែលនៅ​គែមនោះ​យកទៅ​ពិនិត្យក្នុងមី​ក្រូទស្សន៍ (KOH) ដើម្បី​វិភាគ​រកមើល​មេរោគផ្សិត។
• ការបណ្ដុះ​មេរោគដោយកោស​ក្រម៉​ទៅបណ្ដុះរក​មេរោគ​(Culture)​​​​​​
• ការច្រិប​យកស្បែក​ដែលសង្ស័យ​មានស្រែង នោះទៅ​វិភាគ​(Skin Biopsy)​។

ការព្យា​​បាល​
ករណីកើតលើស្បែកតែមួយកន្លែងតិចតួច​​​ អាចប្រើថ្នាំប្រភេទជាក្រែម​សម្លាប់​ពពួក​ផ្សិត ដូចជា​Miconazole​ឬ​Clotrimazole, Ketoconazole លាបលើស្បែកមានបញ្ហាពីរដងក្នុង១ថ្ងៃរយះពេល៣ទៅ៤សប្តាហ៍។ បើការលាបថ្នាំមិនបានធូរស្រាលគួរទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យជំនាញសើស្បែក។
ប្រសិនបើ​កើតមាននៅច្រើន​កន្លែង​នោះ​ការព្យាបាលទាមតារប្រើថ្នាំ​លេបទៅ​តាមកម្រិត​​​ និងតាមទីតាំងនៃ​ជម្ងឺ ហើយអ្នកជំងឺគួរទៅពិនិត្យ​ និងព្យាបាលជំងឺជាមួយគ្រូ​ពេទ្យជំនាញសើស្បែក។

ដំបូន្មានពីវេជ្ជបណ្ទិតឯកទេស
ចំពោះលោកអ្នក​ដែលកើត​ជម្ងឺស្រែងជាការល្អគួរ​អញ្ជើញ​រ​ជួបជាមួយគ្រូពេទ្យ​ឯកទេសជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បី​ទទួលការរ​ពិនិត្យ និង​ព្យាបាល​ឱ្យមានប្រសិទ្ឋភាព​ និងសុវត្ថិភាព​ត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប។

វិធីសាស្រ្តការការពារជំងឺ
- ត្រូវអនាម័យ​ខ្លួនប្រាណ​ជាប្រចាំដោយងូតទឹក​សម្អាតខ្លួនជា​មួយសាប៊ូ និង​ជៀសវាងអោយខ្លួនប្រាណនៅសើមយូរ ។
- ពេកក្រោយពីងូតទឹក ជាពិសេសជៀសវាងស្លៀកសំលៀកបំពាក់សើមផ្អិបជាប់ខ្លួនយូរពេក។
- ប្រុងប្រយ័ត្ន​លើការ​ប៉ះពាល់​​ ការ​ប្រើប្រាស់​សម្ភារៈ​រួមគ្នាជាមួយ​អ្នកកើតជំងឺ​ស្រែងដោយផ្ទាល់ ព្រោះអាចឆ្លងមេរោគ។

ការប្រើថ្នាំក្រពះអោយបានត្រឹមត្រូវ1. Esome 40mg ព្យាបាល រលាកក្រពះ ដំបៅក្រពះ ជំងឺច្រាលអាស៉ីតក្រពះ2. Nexium 40mg ព្យាបាល រល...
23/04/2026

ការប្រើថ្នាំក្រពះអោយបានត្រឹមត្រូវ

1. Esome 40mg ព្យាបាល រលាកក្រពះ ដំបៅក្រពះ ជំងឺច្រាលអាស៉ីតក្រពះ
2. Nexium 40mg ព្យាបាល រលាកក្រពះ ដំបៅក្រពះ ជំងឺច្រាលអាស៉ីតក្រពះ
3. Risek 40mg ព្យាបាល រលាកក្រពះ ដំបៅក្រពះ ជំងឺច្រាលអាស៉ីតក្រពះ
✅របៀបប្រើ Esome 40mg, Nexium 40mg, Risek 40mg ជាប្រភេទថ្នាំព្យាបាល រលាកក្រពះ ពិសារ 1ថ្ងៃ 1ដង មុនអាហារ30នាទី
4. Polysilane ជាប្រភេទgel ផ្សំពី Dimethicone ព្យាបាល
ការឈឺចាប់ រលាក ស្រួចស្រាវ នៃក្រពះ ពោះវៀន
5. Pimag Premium ជាប្រភេទ Suspension ក្រឡុកមុនប្រើ Sugar free ផ្សំពី Aluminium Oxyde Magnesium hydroxide Simethicone ជួយបន្សាបអាសុីតក្រពះ បញ្ហាពិបាករំលាយអាហារ
6. Gaviscon ជាប្រភេទSuspension (ក្រឡុកមុនប្រើ)ផ្សំឡើងពី Bicarbonate de sodium Alginate de sodium ជួយបន្សាបអាសុីតក្រពះ បំបាត់អាការៈក្រហាយពោះ ក្រហាយដើមទ្រូង ភើរជូ ការពារការច្រាលអាសុីតឡើងលើ
✅របៀបប្រើ វាជាប្រភេទថ្នាំបំបាត់អាការះ ប្រភេទ Antacid ពិសារពេលពោះទទេ ឬ មុនអាហារ ១ម៉ោង ឬ ក្រោយអាហារ2ម៉ោង ហាមប្រើក្នុងពេលតែមួយឱសថដទៃ

7. Avarine ព្យាបាលអាការះ ចុកច្អល់ តឹងណែន ពិបាករំលាយអាហារ
✅របៀបប្រើ មនុស្សធំ 1គ្រាប់ 1ថ្ងៃ 3ដង ក្រោយបាយ
8. Motilium M ព្យាបាលអាការះ ក្អួត ចង្អោរ រមូលរកក្អួតមុនបាយ
✅របៀបប្រើ មនុស្សធំ 1គ្រាប់ 1ថ្ងៃ 3ដង
9. Debridat ព្យាបាលអាការះចុកចុងដង្ហើម ចុកក្នុងពោះ
✅របៀបប្រើ មនុស្សធំ 1គ្រាប់ 1ថ្ងៃ 3ដង ក្រោយបាយ
10. Bedelix
* ជាប្រភេទឱសថម្សៅ សម្រាប់លាយជាមួយទឹក
* មាននាទីជួយព្យាបាលgលើមុខងាពោះវៀន ជាពិសេសហើមពោះ ឈឺពោះ តឹងពោះ ទល់ខ្យល់និងឈឺក្រពះផងដែរ រឺ មានបញ្ហាក្តៅក្នុងពោះ អត់សូវស្រួលពោះ
✅របៀបប្រើ មនុស្សធំ 1កញ្ចប់ 1ថ្ងៃ 3ដង ក្រោយបាយ

ជំងឺ មុន (Acne)🔎 ប្រភេទមុន (Types of Acne)មុនអាចបែងចែកជា៖1️⃣ មុនមិនរលាក (Non-inflammatory) • មុនក្បាលខ្មៅ (blackheads) •...
22/04/2026

ជំងឺ មុន (Acne)

🔎 ប្រភេទមុន (Types of Acne)
មុនអាចបែងចែកជា៖
1️⃣ មុនមិនរលាក (Non-inflammatory)
• មុនក្បាលខ្មៅ (blackheads)
• មុនក្បាលស (whiteheads)

2️⃣ មុនដែលរលាក (Inflammatory)
• មុនក្រហម (papules)
• មុនមានខ្ទុះ (pustules)

3️⃣ មានកម្រិតធ្ងន់ (Severe Acne)
• មុនធំ (nodules)
• គីស (cystic acne) 👉 ងាយបង្កស្នាម



⚠️ មូលហេតុបង្កមុន (Causes)
• ក្រពេញបញ្ចេញប្រេងលេីសកម្រិត (sebaceous gland ផលិត sebum ច្រើន)
• រន្ធញើសត្រូវបានបិទដោយកោសិកាស្បែកបានស្លាប់
• បាក់តេរីលើស្បែក
• ការប្រែប្រួលអរម៉ូន (វ័យក្មេង, មុនមករដូវ, PCOS)
• កត្តាតំណពូជ (genetic)
• គ្រឿងសំអាង ឬផលិតផលមិនត្រូវជាមួយស្បែក
• ស្ត្រេស និងបរិភោគអាហារខ្លាញ់/ផ្អែមខ្លាំង

🚫 គីសdermoide រឺ teratoma នៅក្នុងក្រពេញភេទស្ត្រី.... ជំនឿផ្លូវងងឹតហៅថា  #អំពើធ្មប់ 🚫🔥⛔     នេះជាជំងឺគីសសរីរាង្គរបស់ដៃស្ប...
08/04/2026

🚫 គីសdermoide រឺ teratoma នៅក្នុងក្រពេញភេទស្ត្រី.... ជំនឿផ្លូវងងឹតហៅថា #អំពើធ្មប់ 🚫🔥⛔
នេះជាជំងឺគីសសរីរាង្គរបស់ដៃស្បូន (ក្រពេញអូវែ) ដែលមានធាតុផ្សំសរីរាង្គដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់...។ល។ ប្រសិនបើព្យាបាលមិនទាន់ពេលអាចបណ្តាលឱ្យស្លាប់បានដោយសារចុករមួល ឬបែកហូរឈាមក្នុងពោះជាដើម។ ជំងឺគីសនេះមានពីកំណើត មិនមែនជាអំពើអាបធ្មប់នោះទេ🚫។ ករណីនេះកម្រក្លាយជាមហារីកណាស់។
រោគសញ្ញា៖
- ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ ឬចង្កេះ។
- ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក។
- ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ។
- នោមញឹក ឬក៏ពិបាកនោម។
- អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន។
- ភាគច្រើនវាវិវត្តន៍ធំទៅៗដោយស្ងាប់ស្ងាត់។

ប្រសិនបើស្រ្តីមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញពិគ្រោះជាមួយគ្រូពេទ្យឯកទេស សម្ភព និងរោគស្រ្តី ដែលមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាលសមស្រប៕pageគ្រូពេទ្យក្មេង Young Doctor

⭕ គីស ដៃស្បូន : Kyste dermoïde រឺ Tératome mature de l'ovaire រឺ Tératome kystique mature de l'ovaire រឺ Dysembryome bénin : ជាដុំគីសនៅដៃស្បូន ភាគច្រើន មាន : សក់ ឆ្អឹង ខ្លាញ់ ទឹក ។

⭕ វាមានពីកំណើតពី កោសិកាពូជដើម(Cellule germinale ) របស់ Embryon ដែលមាន ៣ស្រទាប់ (DET) គឺ :

1-Epiblaste : សក់ រោម ធ្មេញ ...
2-Mésoblaste : ឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ ជាលិកាសន្ឋាន ...
3-Hypoblaste : Epithelium នៃផ្លូវអាហារ និងផ្លូវដង្ហើម ...

🔔 អេកូសាស្រ្ត (Echographie pelvienne) អាចជួយបញ្ជាក់រោគវិនិច្ឆ័យ

07/04/2026
បុរសធាត់ម្នាក់ បានរត់ប្រាណជារៀងរាល់ល្ងាចនៅមាត់ទន្លេទាំងអាការៈហត់ស្ទើរដកដង្ហើមមិនដល់គ្នា។ នៅទីនោះមានយុវជនមួយក្រុមកំពុងផឹក...
06/04/2026

បុរសធាត់ម្នាក់ បានរត់ប្រាណជារៀងរាល់ល្ងាចនៅមាត់ទន្លេទាំងអាការៈហត់ស្ទើរដកដង្ហើមមិនដល់គ្នា។ នៅទីនោះមានយុវជនមួយក្រុមកំពុងផឹកសុីនៅមាត់ទន្លេនោះដែរ។ បុរសធាត់នោះតែងតែរត់កាត់ទីនោះ ហើយជួបនឹងយុវជនទាំងនោះជល់កែវជារៀងរាល់ថ្ងៃ ព្រមទាំងបានសើចចម្អក ពេបជ្រាយដល់បុរសធាត់ម្នាក់នោះទៀតផង។ ពួកគេបាននិយាយគ្នាថា មនុស្សអីរាងធាត់ដូចជ្រូក មូលដូចឪឡឹក ខំរត់ស្ទើរដាច់ខ្យល់ តែមិនឃើញប្លែកទៅណាផង រត់អស់តែទឹកផឹក គ្មានប្រយោជន៍។
ពួកគេទាំងនោះនៅតែបន្តផឹកសុីជារៀងរាល់ថ្ងៃ ហើយបុរសនោះក៏បន្តទម្លាប់ហាត់ប្រាណជារៀងរាល់ថ្ងៃដែរ។
ច្រើនឆ្នាំកន្លងផុតទៅ បុរសនោះបានប្រែប្រួលពីរូបរាងធាត់ ទៅជារឹងមាំ និងមានសុភាពល្អ ហើយគាត់ក៏មិនបានឃើញក្រុមទាំងផឹកសុីទាំងនោះ នៅទីនោះទៀតដែរ។
ថ្ងៃមួយពួកបានជួបគ្នានៅមន្ទីរពេទ្យ ដោយអ្នកផឹកសុីនោះទៅមន្ទីរក្នុងនាមជាអ្នកជម្ងឺ ឯបុរសដែលហាត់បា្រណជាប្រចាំនោះ ទៅមន្ទីរពេទ្យក្នុងនាមជាអ្នកបរិចាគឈាមស្ម័គ្រចិត្ត ដើម្បីជួយដល់មនុស្ស និងសង្គម។ ឃើញបែបនេះអ្នកដែលផឹកសុីនោះមានអារម្មណ៍អៀនខ្មាស ហើយបានសន្យាថា នៅពេលដែលខ្លួនជា ខ្លួននឹងឈប់បំផ្លាញសុខភាពខ្លួនឯងទៀត ហើយ ព្រមទាំងប្តេជ្ញាចិត្តយកបុរសធាត់នោះជាគម្រូទៀតផង។

រដូវក្ដៅបានមកដល់ហើយ ដូច្នេះហើយក្មេងៗងាយប្រឈមនឹងជំងឺប្រភេទនេះណាស់។សូមពុកម៉ែ បងប្អូន អាណាព្យាបាលគ្រប់រូបមេត្តាយកចិត្តទុកដា...
02/04/2026

រដូវក្ដៅបានមកដល់ហើយ ដូច្នេះហើយក្មេងៗងាយប្រឈមនឹងជំងឺប្រភេទនេះណាស់។
សូមពុកម៉ែ បងប្អូន អាណាព្យាបាលគ្រប់រូបមេត្តាយកចិត្តទុកដាក់ចំពោះសុខភាពកូនៗអោយខ្ពស់តាមរយៈវិធីសាស្រ្ដខ្លះៗដូចខាងក្រោម÷
_ប្រុងប្រយ័ត្នចំពោះចំណីអាហារ(ព្យាយាមស្វែងយល់ ផ្ដល់នូវចំណីអាហារណាដែលមានឥទ្ធិពលជួយទៅដល់ប្រព័ន្ធការពាររាងកាយពួកគាត់បានល្អ ជៀសវាងអាហារបំពង់ អាហារកែច្នៃ នំកញ្ចប់ជាដើម-ល-)
_ព្យាយាមយកចិត្តទុកដាក់ចំពោះការហូបទឹករបស់ពួកគាត់អោយបានត្រឹមត្រូវ បើអាចអោយពួកគាត់ញាំទឹកដូងបន្ថែមខ្លះផង
_សូមពិនិត្យតាមដាន ទៅលើការធ្វើអនាម័យមាត់ធ្មេញរបស់ពួកគាត់អោយបានជាប់លាប់ផង។

ជំងឺហ្គោដ (Gout) មានឱកាសជាសះស្បើយ ប្រសិនបើ...អ្នកដែលញ៉ាំអាហារបែប Low Carb មានឱកាសកើតជំងឺហ្គោដតិចតួចបំផុត ហើយមនុស្សជាច្រើ...
01/04/2026

ជំងឺហ្គោដ (Gout) មានឱកាសជាសះស្បើយ ប្រសិនបើ...
អ្នកដែលញ៉ាំអាហារបែប Low Carb មានឱកាសកើតជំងឺហ្គោដតិចតួចបំផុត ហើយមនុស្សជាច្រើនបានជាសះស្បើយដាច់ បន្ទាប់ពីងាកមកញ៉ាំតាមរបៀបដែលខ្ញុំបានណែនាំ។

#ជំងឺហ្គោដ៖
នៅក្នុងចរន្តឈាមរបស់យើងមានកាកសំណល់ម្យ៉ាងដែលហៅថា "អាស៊ីតអ៊ុយរិក" (Uric acid) ដែលត្រូវបានបង្កើតឡើងជាប្រចាំ។ ជាធម្មតា វាត្រូវបានរលាយក្នុងឈាម កាត់តាមតម្រងនោម ហើយត្រូវបានបញ្ចេញចោលពីរាងកាយយ៉ាងស្ងប់ស្ងាត់។

តាមក្បួនវេជ្ជសាស្រ្តបានពន្យល់ថា កម្រិតអាស៊ីតនេះហក់ឡើងខ្ពស់ ប្រហែលមកពីរាងកាយបង្កើតអាស៊ីតអ៊ុយរិកច្រើនជ្រុល ឬបញ្ចេញចោលបានតិចពេក ទើបជាហេតុធ្វើឱ្យគ្រូពេទ្យណែនាំឱ្យកាត់បន្ថយការញ៉ាំសាច់បក្សីដែលមានសារធាតុ Purine (ដែលជាវត្ថុធាតុដើមនៃអាស៊ីតអ៊ុយរិក)។

ប៉ុន្តែម្យ៉ាងវិញទៀត មានយន្តការគីមីដែលប្រែប្រួលធ្វើឱ្យអាស៊ីតអ៊ុយរិកលែងរលាយក្នុងទឹក។ យន្តការនេះគឺជាចំណុចដែលគេតែងតែជជែកវែកញែកគ្នា ប៉ុន្តែព័ត៌មានចុងក្រោយបានចង្អុលបង្ហាញថាវាបណ្ដាលមកពី "ការរលាកតាមសន្លាក់" ដែលខ្ញុំក៏ជឿជាក់បែបនោះដែរ។ ដូច្នេះហើយ ទើបខ្ញុំសង្កត់ធ្ងន់ថា ត្រូវតែការពារការរលាកតាមសន្លាក់ ទើបអាចការពារ និងព្យាបាលជំងឺហ្គោដបានយ៉ាងដាច់ស្រឡះ។

#តើអាការឈឺចាប់កើតឡើងយ៉ាងដូចម្ដេច?
វាគឺការកកើតជា "គ្រីស្តាល់" (Crystals) ដែលមិនមែនជាគ្រីស្តាល់រលោង ឬទន់នោះទេ ប៉ុន្តែវាមានរចនាសម្ព័ន្ធ ស្រួចដូចម្ជុល។ គ្រីស្តាល់ទាំងនេះនឹងទៅទើរតាមសន្លាក់ផ្សេងៗ ដែលកន្លែងជួបប្រទះញឹកញាប់បំផុតគឺ "មេជើង"។

ក្នុងដំណាក់កាលដំបូង អ្នកនឹងមិនមានអារម្មណ៍អ្វីឡើយ រហូតទាល់តែប្រព័ន្ធការពាររាងកាយរបស់អ្នករកឃើញវា។ វាចាត់ទុកគ្រីស្តាល់ទាំងនេះគឺជាអ្នកឈ្លានពាន ទើបគ្រាប់ឈាមសសម្រុកចូលមកចាត់ការ។ ការរលាកក៏ផ្ទុះឡើង សន្លាក់ចាប់ផ្ដើមឡើងក្រហម ក្តៅភាយ និងហើមប៉ោង។ ការឈឺចាប់វាយលុកយ៉ាងលឿន ដែលជារឿយៗកើតឡើងនៅពេលយប់។

សូម្បីតែ "ភួយ" ប៉ះស្បែកបន្តិច ក៏ឈឺចាប់រហូតទ្រាំមិនបានដែរ។ នៅខាងក្នុងនោះ គ្រីស្តាល់ទាំងនោះកំពុងតែចាក់ទម្លុះទៅក្នុងសាច់ដូចជាបំណែកកញ្ចក់តូចៗ ហើយរាល់ពេលដែលប្រព័ន្ធការពាររាងកាយតបត វារឹតតែធ្វើឱ្យការហើមនោះកាន់តែអាក្រក់ទៅៗ។ វដ្តនេះអាចកើតឡើងដដែលៗ កាន់តែមានគ្រីស្តាល់ច្រើន ការវាយលុកក៏កាន់តែខ្លាំង។

ដូច្នេះ ជំងឺហ្គោដមិនមែនគ្រាន់តែជារឿងនៃអាស៊ីតអ៊ុយរិកខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺ "ការវាយលុកនៃគ្រីស្តាល់" ដែលរាងកាយរបស់អ្នកតបតយ៉ាងខ្លាំងក្លា ចំពោះអ្វីដែលខ្លួនវាផ្ទាល់ជាអ្នកបង្កើតឡើង។

វិធីការពារជំងឺហ្គោដ ៣ យ៉ាង
សូមបញ្ជាក់ថា មិនមែនចៀសវាងអាហារដែលមានជាតិ Purine ខ្ពស់នោះទេ (ការលោតអន្ទាក់មិនមែនធ្វើឱ្យអ្នកបាក់ជើងទេ ប៉ុន្តែបើបាក់ជើងហើយ គឺហាមលោតអន្ទាក់)។ មានន័យថា បើអ្នកកំពុងឈឺហ្គោដ អ្នកត្រូវចៀសវាងអាហារដែលមាន Purine ខ្ពស់ ប៉ុន្តែបើមិនទាន់កើតទេ មិនបាច់ចៀសវាងឡើយ ញ៉ាំទៅវាមិនទៅសន្សំតាមសន្លាក់ទេ ប្រសិនបើមិនមានការរលាកនៅសន្លាក់។ Keyword សំខាន់គឺ៖ ត្រូវតែការពារមិនឱ្យមានការរលាកនៅសន្លាក់ ដែលអាចធ្វើបានដូចខាងក្រោម៖

ផ្អាកភេសជ្ជៈ និងភេសជ្ជះមានជាតិអាល់កុល៖ ជាពិសេស "ស្រាបៀរ" ព្រោះវាជាភ្នាក់ងារជម្រុញការបង្កើតអាស៊ីតអ៊ុយរិក និងរារាំងការបញ្ចេញចោលតាមតម្រងនោម។

កាត់បន្ថយម្សៅ នំចំណី ទឹកផ្អែម និងទឹកផ្លែឈើ៖ ព្រោះវាជាអ្នករំញោចឱ្យរាងកាយផលិតអាស៊ីតអ៊ុយរិកខ្ពស់ឡើងយ៉ាងរហ័ស។

គ្រប់គ្រងទម្ងន់៖ ភាពធាត់មានទំនាក់ទំនងផ្ទាល់ជាមួយកម្រិតអាស៊ីតអ៊ុយរិកដែលខ្ពស់ ប៉ុន្តែគួរសម្រកទម្ងន់សន្សឹមៗ ព្រោះការបង្អត់អាហារលឿនពេក អាចធ្វើឱ្យអាស៊ីតអ៊ុយរិកក្នុងឈាមហក់ឡើងខ្ពស់មួយគ្រាបាន។

ព័ត៌មានលម្អិតស្តីពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) អំពីហានិភ័យនៃសាច់កែច្នៃ និងមហារីកពោះវៀនធំ៖🟣 ព័ត៌មានចុងក្រោយបង...
31/03/2026

ព័ត៌មានលម្អិតស្តីពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) អំពីហានិភ័យនៃសាច់កែច្នៃ និងមហារីកពោះវៀនធំ៖
🟣 ព័ត៌មានចុងក្រោយបង្អស់ពីអង្គការសុខភាពពិភពលោក (WHO)
អង្គការសុខភាពពិភពលោក នៅតែបន្តចាត់ទុករបបអាហារដែលមាន សាច់កែច្នៃ (Processed meat) និង សាច់ក្រហម (Red meat) ខ្ពស់ ជាកត្តាបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ (Colorectal cancer)។ នៅក្នុងខិត្តប័ណ្ណព័ត៌មានចុងក្រោយដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ សាច់កែច្នៃ និងសាច់ក្រហម នៅតែស្ថិតក្នុងបញ្ជីកត្តាហានិភ័យនៃរបៀបរស់នៅដ៏សំខាន់បំផុត។
🟣 តើអ្វីទៅដែលហៅថា "សាច់កែច្នៃ"?
• សាច់កែច្នៃ សំដៅលើសាច់ដែលត្រូវបានគេដាក់អំបិល, ផ្អាប់, បំពុះផ្សែង, ធ្វើឱ្យជូរ (ផ្អក/ណែម) ឬឆ្លងកាត់ដំណើរការផ្សេងៗដើម្បីបង្កើនរសជាតិ ឬរក្សាទុកឱ្យបានយូរ។
• ឧទាហរណ៍រួមមាន៖ សាច់ជ្រូកបីជាន់ឆ្អើរ (Bacon), សាច់ក្រក, ហតដត (Hot dogs), ហ្សំបុង (Ham), សាឡាមី (Salami), ផិបភឺរ៉ូនី (Pepperoni), សាច់គោប្រៃ និងសាច់ប៉ាតេវេចខ្ចប់ជាច្រើនទៀត។
• និយមន័យនេះគឺយោងតាមភ្នាក់ងារស្រាវជ្រាវមហារីកអន្តរជាតិ (IARC) ដែលជាស្ថាប័នចំណុះឱ្យ WHO។
🟣 ការចាត់ថ្នាក់មហារីកសំខាន់ៗរបស់ WHO / IARC
• ភ្នាក់ងារ IARC បានចាត់ថ្នាក់សាច់កែច្នៃចូលក្នុង "ក្រុមទី ១" (Group 1) ដែលមានន័យថា "ជាសារធាតុបង្កមហារីកដល់មនុស្ស"។
• និយាយបែបងាយយល់គឺ៖ មានភស្តុតាងរឹងមាំគ្រប់គ្រាន់ដែលបង្ហាញថា សាច់កែច្នៃអាចបង្កឱ្យមានជំងឺមហារីកចំពោះមនុស្ស ជាពិសេសគឺមហារីកពោះវៀនធំ។
• បញ្ជាក់៖ ការចាត់ថ្នាក់នេះផ្អែកលើ "កម្រិតនៃភស្តុតាង" មិនមែនមានន័យថាការញ៉ាំសាច់កែច្នៃមានគ្រោះថ្នាក់ខ្លាំងស្មើនឹងការជក់បារី (ដែលនៅក្នុងក្រុមទី ១ ដូចគ្នា) នោះទេ។
🟣 តើលេខកម្រិតហានិភ័យដែលគេតែងតែឮគឺអ្វី?
• តួលេខដែលគេដកស្រង់ញឹកញាប់បំផុតគឺ៖ ការបរិភោគសាច់កែច្នៃ ៥០ ក្រាមជារៀងរាល់ថ្ងៃ ផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកពោះវៀនធំប្រហែល ១៨%។
• ៥០ ក្រាម គឺប្រហាក់ប្រហែលនឹង ហតដត ១ ដើម ឬ សាច់ជ្រូកបីជាន់ឆ្អើរ ២-៣ បន្ទះ។
• ចំណុចសំខាន់៖ នេះគឺជា "ការកើនឡើងហានិភ័យធៀប" (Relative risk) មិនមែនមានន័យថាមនុស្ស ១៨ នាក់ក្នុងចំណោម ១០០ នាក់នឹងកើតមហារីកនោះទេ។
🟣 ហេតុអ្វីបានជាសាច់កែច្នៃអាចបង្កហានិភ័យមហារីក?
អ្នកស្រាវជ្រាវយល់ថា ហានិភ័យនេះអាចទាក់ទងនឹងសមាសធាតុដែលកកើតឡើងក្នុងកំឡុងពេលកែច្នៃ និងការរំលាយអាហារ រួមមាន៖
• សារធាតុនីទ្រីត/នីត្រាត (Nitrites/Nitrates) និងសមាសធាតុ N-nitroso។
• ជាតិដែក Heme នៅក្នុងសាច់។
• សារធាតុគីមីមួយចំនួនដែលកើតឡើងក្នុងពេលរក្សាទុកសាច់ ឬការចម្អិនក្នុងកម្ដៅខ្លាំង។
🟣 តើមានន័យថាអ្នកត្រូវតែឈប់ញ៉ាំសាច់កែច្នៃមែនទេ?
• ទេ! WHO មិនបានប្រាប់ឱ្យមនុស្សឈប់បរិភោគសាច់កែច្នៃទាំងស្រុងនោះទេ។
• ប៉ុន្តែ WHO/IARC បានបញ្ជាក់ថា "ការកាត់បន្ថយការបរិភោគ អាចជួយកាត់បន្ថយហានិភ័យមហារីកពោះវៀនធំ"។
• ដូច្នេះ សារសំខាន់សម្រាប់អនុវត្តគឺ៖ ញ៉ាំកាន់តែតិច កាន់តែល្អ ជាពិសេសប្រសិនបើអ្នកជាមនុស្សដែលញ៉ាំសាច់ទាំងនេះជាប្រចាំ។
🟣 តើគួរយល់ដឹង និងអនុវត្តដូចម្តេច?
1. កម្រិតការញ៉ាំ៖ ការញ៉ាំម្តងម្កាលគឺខុសពីការញ៉ាំរាល់ថ្ងៃ។ ហានិភ័យនឹងកើនឡើងតាមបរិមាណដែលអ្នកញ៉ាំជាប្រចាំ។
2. តុល្យភាពរបបអាហារ៖ គួរងាកមកញ៉ាំអាហារដែលមានជាតិសរសៃ (Fiber) ខ្ពស់ ដូចជា ផ្លែឈើ បន្លែ សណ្តែក និងគ្រាប់ធញ្ញជាតិ ដែលជួយដល់សុខភាពពោះវៀន។
3. មើលរូបភាពរួម៖ ហានិភ័យមហារីកពោះវៀនធំ ក៏អាស្រ័យលើកត្តាផ្សេងទៀតដែរដូចជា៖ អាយុ, ប្រវត្តិគ្រួសារ, ភាពធាត់, ការមិនសូវធ្វើចលនា, គ្រឿងស្រវឹង និងការជក់បារី។
📝 សេចក្តីសន្និដ្ឋាន
ព័ត៌មានចុងក្រោយពី WHO នៅតែអះអាងពីទំនាក់ទំនងច្បាស់លាស់រវាងសាច់កែច្នៃ និងមហារីកពោះវៀនធំ។ ដំបូន្មានគឺសាមញ្ញ៖ កុំស្លន់ស្លោ ប៉ុន្តែកុំព្រងើយកន្តើយ។ ព្យាយាមកាត់បន្ថយការញ៉ាំសាច់កែច្នៃឱ្យនៅកម្រិតទាបបំផុត ដើម្បីសុខភាពយូរអង្វែង។

មុនព្យាបាល និង ក្រោយព្យាបាល
31/03/2026

មុនព្យាបាល និង ក្រោយព្យាបាល

25/03/2026

Address

Phnom Penh
1206

Website

Alerts

Be the first to know and let us send you an email when Hang Heng Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share