បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺទូទៅរីតាមហាសុខ

  • Home
  • Cambodia
  • Phnom Penh
  • បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺទូទៅរីតាមហាសុខ

បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺទូទៅរីតាមហាសុខ ទទួលពិគ្រោះ និងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ,ពិនិត្យស្រ្តី(មុននិង ក្រោយសម្រាល) ចាក់វ៉ាក់សាំង មានលក់បោះដុំ និងរាយ ឈុតក្មេងគ្រប់ប្រភេទ

វីតាមីនសម្រាប់ក្មេងអាយុចាប់ពី 2ឆ្នាំឡើង ជំនួយខួរក្បាល ភ្នែកលូតកំពស់ធ្មេញរឹងមាំបំពេញគ្រាប់ឈាមជួយអោយក្មេងមានកំលាំងមាំមួន
19/02/2024

វីតាមីនសម្រាប់ក្មេងអាយុចាប់ពី 2ឆ្នាំឡើង
ជំនួយខួរក្បាល
ភ្នែក
លូតកំពស់
ធ្មេញរឹងមាំ
បំពេញគ្រាប់ឈាម
ជួយអោយក្មេងមានកំលាំងមាំមួន

18/11/2023

អាកាសធាតុចុះត្រជាក់ហើយ សូមថែទាំកូនៗ អោយបានល្អណាម៉ាក់ៗ!

17/11/2023

💁‍♀️សញ្ញានៃការមានផ្ទៃពោះ🤰
1. បាត់រដូវ : វដ្តនៃរដូវប្រចាំខែមិនធ្លាក់មក

2. ឈឺសុដន់: អាចដោយសារតែបម្រែបម្រួលនៃអរ័ម៉ូនក្នុងរយ:ពេល៣ខែដំបូងនៃគភ៌

3. អស់កំលាំង ឧស្សាហ៍វិលមុខ : អាចបណ្តាលមកពីការកើនឡើងនៃអរ័ម៉ូន progesterone ក្នុងឈាម ហើយសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះក៏ជាកត្តារួមផ្សំ ។

4. ក្អួត ឬ ចង្អោរ : អាការៈនេះភាគច្រើនចាញ់នៅខែទី២នៃគភ៌ ប៉ន្តែខ្លះក៏អាចចាប់ផ្តើមតាំងពីទើបពរពោះដំបូងដែរ ។
5. អារម្មណ៍ប្រែប្រួល : ឆាប់ខឹង ឆាប់ភ័យ ឆាប់បាក់ទឹកចិត្ត ខុសៗពីគ្នា។

6. ចំណង់អាហារប្រែប្រួល : អាចឃ្លានអាហារប្លែកៗ អាចចាញ់ក្លិនអាហារមួយចំនួន អាចមិនចូលចិត្តអាហារដែលធ្លាប់ចូលចិត្តខ្លាំង។

7. អាចឈឺក្បាល និងខ្នង ជាងធម្មតា អាចបណ្តាលមកពី បរិមាណឈាមកើនឡើង ។ ស្រ្តីគួរតែព្យាយាមញាំទឹកអោយបានច្រើន។

8. នោមញឹក : ក្រោយពីមានការបង្កកំណើតបាន 4 ទៅ 6អាទិត្យស្រ្តីខ្លះអាចមានអារម្មណ៍ចង់ទៅបត់ជើងញឹកញាប់ជាងធម្មតា ។ ហើយសញ្ញានេះភាគច្រើនកើតមាននៅត្រីមាសទី៣។

9. ទល់លាមក : អាចបណ្តាលមកពី ដំណើរការនៃប្រពន្ធ័រំលាយអាហារយឺត ទើបបណ្តាលអោយមានបញ្ហាទល់លាមកភាគច្រើននៅខែទី 2 និងខែទី ៣។ ករណីបែបនេះស្រ្តីត្រូវញាំទឹកអោយច្រើន និងញាំអាហារសម្បូជាតិសសៃ ជាពិសេសឆ្លៀតធ្វើលំហាត់ប្រាណណាស្រាលៗសម្រាប់ស្រ្តីពពោះផង។

🏥 ទទួលប្រឹក្សាយោបល់បន្ថែមដោយឥតគិតថ្លៃ ពីឆ្មបជំនាញ មានបទពិសោធន៍យូរឆ្នាំ 📲 Telegram : 077818626

16/11/2023

របបអាហារដែលជួយអោយស្រ្តីឆាប់មានកូន
1. បន្លែបៃតង និងផ្លែឈើ ( ស្ពៃពួយឡេង ស្ពៃខៀវ ប៉េងប៉ោះ ផ្លែប៊ឺរ និងផ្លែទទឹម …)
2. គ្រាប់ធញ្ញជាតិ ( អង្ករសម្រូប និងស្រូវសាឡី…)
3. ខ្លាញ់សុខភាព ( អាសុីតខ្លាញ់អូមេហ្គា3)
វាមាននៅក្នុងផ្លែអាល់ម៉ុន គ្រាប់ល្ពៅ ឬត្រីសាល់មុន…)។
4. ទឹកដោះគោ ( ទឹកដោះគោជូ ឬទឹកសណ្តែក ) សម្បូរដោយជាតិកាល់ស្យូម និងវីតាមិន D ដែលមានគុណភាពល្អសម្រាប់សុខភាពបន្តពូជ។

🏥បើមានចម្ងាល់ ឬពត៌មានលំអិត អាចឆាតឬ តេឡេក្រាមមកផ្ទាល់បានទទួលប្រឹក្សារហ្វី ពីឆ្មបជំនាញ :077818626

#ស្ត្រីមានផ្ទៃពោះ
#សុខភាព
#ស្ត្រីមានផ្ទៃពោះ
#ប្រឹក្សាយោបល់ដោយឥតគិតថ្លៃ

25/10/2023

🤰 ក្នុងអំឡុងពេលពពោះស្រ្តីគួរទៅពិនិត្យសុខភាពយ៉ាងតិចអោយបាន៤ដង ក្នុងចន្លោះពេលដូចខាងក្រោម:

- លើកទី1 : តិចជាង ឬស្មើរ 12 សប្តាហ៍នៃគភ៌

- លើកទី2 : ចន្លោះ សប្តាហ៍ទី 20-24 សប្តាហ៍នៃគភ៌

- លើកទី3 : ចន្លោះ សប្តាហ៍ទី 30-32 សប្តាហ៍នៃគភ៌

- លើកទី4 : ចន្លោះ សប្តាហ៍ទី 36-38 សប្តាហ៍នៃគភ៌

#មាតាពិភពលោក

#ស្ត្រីមានផ្ទៃពោះ
#សុខភាព

សូមបងប្អូន ការពារកុំអោយមានជំងឺភ្នែកក្រហមទាំងអស់គ្នាណា 🏥- សូមលាងដៃជាមួយសាប៊ូអោយបានញឹកញាប់ - ជៀសវាងប៉ះ ឬញីភ្នែក- ជៀសវាងការ...
19/10/2023

សូមបងប្អូន ការពារកុំអោយមានជំងឺភ្នែកក្រហមទាំងអស់គ្នាណា 🏥
- សូមលាងដៃជាមួយសាប៊ូអោយបានញឹកញាប់
- ជៀសវាងប៉ះ ឬញីភ្នែក
- ជៀសវាងការប្រើប្រាស់របស់រួមគ្នា
- ជៀសវាងការប៉ះ ឬ ប្រើថ្នាំភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ ឬប្រើថ្នាំភ្នែករួមគ្នាណា
#ក្រសួងសុខាភិបាល
#ការពារជំងឺឈឺភ្នែក

អរគុណតែខ្ញីទឹកឃ្មុំ ដែលជួយអោយអតិថិជន មានសុខភាពល្អ ជៀសផុតពីជ្ងឺផ្តាសាយ កាត់បន្ថយអាការ:ឈឺក្បាល កាត់បន្ថយភាពតានតឹង ជួយអោយគេ...
06/10/2023

អរគុណតែខ្ញីទឹកឃ្មុំ ដែលជួយអោយអតិថិជន មានសុខភាពល្អ ជៀសផុតពីជ្ងឺផ្តាសាយ កាត់បន្ថយអាការ:ឈឺក្បាល កាត់បន្ថយភាពតានតឹង ជួយអោយគេងលក់ស្រួល ជួយការពារជម្ងឺមហារី ជាពិសេសជួយ សម្រកគីឡូថែមទៀត ❤️

First Aid 🏥
25/09/2023

First Aid 🏥

30/08/2023

ជម្ងឺកាមរោគមានអ្វីខ្លះ?
ជម្ងឺកានរោគមានដូចជា:

- ប្រមេះទឹកបាយ ( Gonorrhea )
- ប្រមេះទឹកថ្លា ( chlamydia )
- ជម្ងឺស្វាយ ( syphilis )
- ទ្រីកូម៉ូណាស់ ( Trichomoniasis )
- ពងទឹកបែកនៅលើប្រដាប់បន្តពូជ ( Ge***al Herpes )
- សិរមាន់ ( Ge***al wart )
- សង់ក្រ័យ ( chancroid )
- HPV
- HIV

29/08/2023

ប្រសាសន៍របស់លោក ឯកឧត្តម ​ឈាង​ ​រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថ្មី​ ​ប្ដេជ្ញា​កែ​លម្អ​ក្រម​សីលធម៌​គ្រូពេទ្យ​កម្ពុជា។

28/08/2023

អ័រម៉ូនដែលមានការប៉ៈពាល់ដល់ការឈឺពោះសម្រាលនិងសម្រាលមានម័រម៉ូនចំនួន៣គឺៈ

1. Oxytocin គឺជាអ័រម៉ូនដែលបង្កើតឡើងដោយក្តីស្រលាញ់។

2. Endorphine គឺជាអ័រម៉ូនមានលក្ខិណៈស្ងៀមស្ងាត់ និងមានឥទ្ធិពលបន្ថយការឈឺចាប់ ។

3. Adrenaline គឺជាអ័រម៉ូនដែលអាចកើនឡើងខ្ពស់នៅពេលដែលស្រី្តមានអារម្មណ៍គំរាមកំហែងអំឡុងពេលឈឺពោះសម្រាល។

សូមអបអរសាទរ និងសូមគោរពជូន ឯកឧត្តម Sdechpheakdey Ngoun  🙏🙏🙏លើកមុខលើកមាត់ ខេត្តកំពតយើង ណាស់ ឯកឧត្តម ។
26/08/2023

សូមអបអរសាទរ និងសូមគោរពជូន ឯកឧត្តម Sdechpheakdey Ngoun 🙏🙏🙏
លើកមុខលើកមាត់ ខេត្តកំពតយើង ណាស់ ឯកឧត្តម ។

Address

#36(F04), Street 260CC, Sangkat Chomchao II, Khan Porsenchey
Phnom Penh

Telephone

+85577818626

Website

Alerts

Be the first to know and let us send you an email when បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺទូទៅរីតាមហាសុខ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺទូទៅរីតាមហាសុខ:

Share