LORN Sarath, MD - ឡន សារាត់

LORN Sarath, MD - ឡន សារាត់ Under the Hippocratic oath, the first duty of a doctor is DO NOT HARM.

14/01/2024

🪥 🦷 មិនដុសធ្មេញអំឡុងពេលគេងពេទ្យ អាចបន្ថែមហានិភ័យឆ្លងជំងឺរលាកសួតក្នុងមន្ទីរពេទ្យ។ 🫦ក្នុងមាត់មានមេរោគ(Oral Microbiota) ដល់ទៅជាង ៧០០ប្រភេទ។ Internal Medicine

 #ជំងឺគ្រុនឈាមកើនឡើងលើមនុស្សចាស់អត្រាជំងឺគ្រុនឈាមលើមនុស្សចាស់មានការកើនឡើងជារៀងរាល់ឆ្នាំ ហើយមនុស្សចាស់ក៏មានអត្រាឈឺធ្ងន់ខ្...
04/01/2024

#ជំងឺគ្រុនឈាមកើនឡើងលើមនុស្សចាស់

អត្រាជំងឺគ្រុនឈាមលើមនុស្សចាស់មានការកើនឡើងជារៀងរាល់ឆ្នាំ ហើយមនុស្សចាស់ក៏មានអត្រាឈឺធ្ងន់ខ្ពស់ និងសម្រាកពេទ្យយូរជាងកុមារផងដែរ។

អត្រាឈឺធ្ងន់ និងមរណៈខ្ពស់ចំពោះមនុស្សចាស់ដែលមានជំងឺគ្រុនឈាម អមមកជាមួយជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងសរសៃឈាម។

ឈប់យល់ច្រឡំថាមានតែកុមារទេដែលមានជំងឺគ្រុនឈាម។
រៀងរាល់ឆ្នាំមនុស្សប្រមាណ ៣៩០លាននាក់មានជំងឺគ្រុនឈាមទូទាំងពិភពលោក និងមនុស្ស ៣៩០០លាននាក់កំពុងប្រឈមនឹងការឆ្លងជំងឺគ្រុនឈាម។

Ref:
1- Pang J, et al. Sci Rep. 2017;7:39872
2- WHO. 2022. Accssesed January 3, 2023. https:/www.who.int/news-room/fact-sheets/detail/dengue-and-severe dengue

Pic:
1- AARP
2- CDC

 #ថ្នាំផ្សះសម្រាប់ក្មេងរលាកផ្លូវទឹកនោមមានគ្រុនក្ដៅ  for Pediatric Uncomplicated Febrile UTIs ការស្រាវជ្រាវថ្មីបានបង្ហាញថ...
01/01/2024

#ថ្នាំផ្សះសម្រាប់ក្មេងរលាកផ្លូវទឹកនោមមានគ្រុនក្ដៅ
for Pediatric Uncomplicated Febrile UTIs

ការស្រាវជ្រាវថ្មីបានបង្ហាញថា ការប្រើប្រាស់ Augmentin រយៈពេលខ្លី០៥ថ្ងៃ មានប្រសិទ្ធិភាពមិនខុសគ្នាទៅនឹងការប្រើរយៈពេល១០ថ្ងៃទេ (standard course) និងមានអត្រាលាប់ឡើងវិញក្នុងរយៈពេល ៣០ថ្ងៃត្រឹមតែ ២.៨% បើធៀបទៅនឹងការប្រើ Augmentin រយៈពេលវែង (១០ថ្ងៃ) មានរហូតដល់ ១៤.៣%។

ចំពោះការស៊ាំថ្នាំរវាងការប្រើប្រាស់ ០៥ថ្ងៃ និង១០ថ្ងៃ មានអត្រាប្រហាក់ប្រហែលគ្នា។

កម្រិតប្រើប្រាស់គឺ 50mg/kg/d
ការស្រាវជ្រាវលើក្រុមកុមារចន្លោះអាយុ ៣ខែ ដល់ ០៥ឆ្នាំ។

Reference: Montini G, Tessitore A, Console K, et al. Short oral antibiotic therapy for pediatric febrile urinary tract infections: a randomized trial. Pediatrics.

Pic: everydayhealth.com

 #ពិសោធន៍ទឹកដោះដើម្បីរកជំងឺមហារីកដោះការសិក្សាដែលបានបោះពុម្ពផ្សាយនៅ Cancer Discovery ដោយវិទ្យាស្ថាន VHIO អាល្លឺម៉ង់ បានរក...
18/11/2023

#ពិសោធន៍ទឹកដោះដើម្បីរកជំងឺមហារីកដោះ

ការសិក្សាដែលបានបោះពុម្ពផ្សាយនៅ Cancer Discovery ដោយវិទ្យាស្ថាន VHIO អាល្លឺម៉ង់ បានរកឃើញថាទឹកដោះអាចធ្វើជាសំណាកវិភាគរកមហារីកដោះបាន ហើយអាចរកឃើញ Mutation DNA មុនពេលដែលដុំសាច់លេចឡើង ឬ Mutation DNA ក្នុងឈាមថែមទៀតផង។

ការពិសោធន៍បានយកសំណាកទឹកដោះ(ស្រ្តីមានមហារីក) ទៅវិភាគ ឃើញថាមាន Mutation DNA ដូចទៅនឹង Mutation នៅនឹងដុំសាច់ដែរ។ ជាហេតុដែលអាចសន្និដ្ឋានបានថាទឹកដោះអាចប្រើជាសំណាកវិភាគរកមហារីកដោះបាន។

គួរបញ្ជាក់ថាមហារីកដោះមិនឆ្លងពីម្ដាយទៅកូនតាមរយះការបំបៅដោះទេ។

ដកស្រង់ពី: https://www.medscape.com/viewarticle/998608
រូបភាព: University of Cambridge

- Mutation DNA: ការប្រែប្រួលរចនាសម្ព័ន្ធនៃសែន/DNA 🧬

04/08/2023

ដកដង្ហើមផតទ្រូង (ទាញសាច់ដុំជំនួយដកដង្ហើមផតចូលក្នុង)

- ការដកដង្ហើមទាញសាច់ដុំផតចូលក្នុងបណ្ដាលមកពី ការស្ទះបំពង់ខ្យល់ ស្ទះទងសួតតូច-ធំ និង/ឬថង់សួតតូចៗ
- ការស្ទះនេះកើតឡើងដោយសារមានការរលាក ហើម និងឡើងស្លេះនៅនឹងសិរីរាង្គខាងលើ

មានជំងឺមួយចំនួនដែលបណ្ដាលឱ្យមានផតទ្រូងដូចជា៖
- Bronchiolitis (រលាកទងសួត)
- Asthma (ហឺត)
- Pneumonia (រលាកសួត)
- Croup
- Epiglottis
- Respiratory Distress/Newborn in Distress […]

បើឃើញសភាពកូនដកដង្ហើមផតទ្រូង ត្រូវបញ្ជូនកូនទៅជួបគ្រូពេទ្យឱ្យបានឆាប់រហ័ស ព្រោះវាជាសភាពធ្ងន់ធ្ងរនៃជំងឺ។

យោង៖
១- https://www.ncbi.nlm.nih.gov/books/NBK519506/
២- https://med.stanford.edu/newborns/professional-education/photo-gallery/lungs-chest.html

21/03/2023

អេកូផ្ទៃពោះ-គភ៌អាយុ ៣ខែ (១១-១៣សប្តាហ៍៦ថ្ងៃ) សំខាន់ និងចំបាច់ ក្នុងការវាយតម្លៃរកមើលភាពមិនប្រក្រតីនៃគភ៌។
កុំចាំដល់មើលភេទច្បាស់ទើបមកពិនិត្យ វាអាចយឺតយ៉ាវក្នុងការវាយតម្លៃភាពមិនប្រក្រតីនៃគភ៌

15/10/2022

#រលាកបំពង់ក #ក្ដៅប្រកាច់

រលាកបំពង់ក កើតឡើងញឹកញាប់លើក្មេងអាយុលើសពី ២ឆ្នាំ។
ចំពោះក្មេងភាគច្រើននៃការរលាកបំពង់ក បង្កឡើងដោយវីរុស (Adenovirus) និងបាក់តេរី (Group A Streptococcus)។

#វីរុស (Viral Pharyngitis)
ជំងឺនេះដែលបង្កដោយវីរុសជាប្រភេទមេរោគមានដែនកំណត់ (Self-limited) សំដៅដល់រយៈពេលឈឺមានកំណត់ និងស្ទើរតែមិនបន្សល់ផលវិបាក។ រោគសញ្ញាដែលស្ដែងឡើង មានភាពធូរស្រាលជាងបាក់តេរី ។ បំពង់កឡើងក្រហម (គ្មានខ្ទុះ) ឈឺក ក្ដៅខ្លួន (ភាគច្រើនកម្ដៅខ្លួនទាបជាងបាក់តេរី) ហៀរសំបោរ ក្អក… ។

#បាក់តេរី (Strep Throat/Bacterial Pharyngitis)
ដោយឡែកការបង្កជំងឺដោយបាក់តេរី មានសភាពស្រួចស្រាល និងធ្ងន់ធ្ងរជាង ព្រមទាំងបន្សល់នូវផលវិបាកថែមទៀតផង។ បំពង់កក្រហម (ហើម មានខ្ទុះ) ឈឺក 🥵 ក្ដៅខ្លួនខ្លាំង (High Fever > ៣៩ អង្សារ) … ។ ផលវិបាកដែលគួរឱ្យបារម្មណ៍ក្រោយរលាកបំពង់កនោះគឺ Rheumatic Fever ដែលប៉ះពាល់ដល់សរីរាង្គសំខាន់ៗជាអាទិ៍ បេះដូង តម្រងនោម សន្លាក់…។

#ក្ដៅប្រកាច់ (Febrile Seizure)
ចំណុចរួមនៃការបង្ករោគគឺក្ដៅខ្លួន មិនថាតែជំងឺរលាកបំពង់កទេ ប៉ុន្តែជំងឺដែលបង្កឡើងដោយមេរោគលើក្មេងចន្លោះអាយុពី ៦ខែ-៣ឆ្នាំ ងាយនឹងបណ្ដាលឱ្យប្រកាច់ កាលណាក្ដៅខ្លួនខ្លាំង។

ចំណុចទាំងអស់នោះចង់ទាញចំណាប់អារម្មណ៍ថា មិនត្រូវធ្វេសប្រហែសនឹងជំងឺដែលយើងគិតថាវាមិនធ្ងន់ធ្ងរឱ្យសោះ។
ជាក់ស្ដែងរលាកបំពង់ក អាចបណ្ដាលឱ្យក្មេងប្រកាច់ ឬអាចបន្សល់ទុកនូវជំងឺរ៉ាំរ៉ៃផ្សេងៗ។

ការលើកឡើងខាងលើមិនលម្អិត មិនទាំងអស់នោះទេ។

យោង៖
1- CDC: www.cdc.gov/groupastrep/index.html
2- Canada Family Medicine: www.cfp.ca/content/66/4/251

 #ក្មេងយំអាចបង្ករគ្រោះថ្នាក់ដល់ជីវិតភ័យខ្លាច/តក់ស្លុត ចំពោះក្មេងអាចយំរហូតដល់ស្ទះទងសួត (ឡើងស្លេស) បើស្ទះខ្លាំងអាចបណ្ដាលឱ្...
11/08/2022

#ក្មេងយំអាចបង្ករគ្រោះថ្នាក់ដល់ជីវិត

ភ័យខ្លាច/តក់ស្លុត ចំពោះក្មេងអាចយំរហូតដល់ស្ទះទងសួត (ឡើងស្លេស) បើស្ទះខ្លាំងអាចបណ្ដាលឱ្យកម្រិតអុកស៊ីសែនថយចុះមួយរំពេច ហើយចង្វាក់បេះដូងលោតញាប់ឡើងៗដើម្បីឆ្លើយតបទៅនឹងការថយចុះនៃកម្រិតអុកស៊ីែនផង និងសភាពភ័យខ្លាចផង។

⚠️ ដល់កម្រិតគ្រោះថ្នាក់ គឺក្មេងឈប់យំ បញ្ឈរភ្នែក ឡើងស្វាយ(កង្វះអុកស៊ីសែន) ចង្វាក់បេះដូងចុះទាបពេក(30 bpm) រួចហក់ឡើងវិញរហ័ស (>190 bpm) ដដែលៗ! (ត្រង់ការប្រែប្រួលនៃចង្វាក់បេះដូងនេះអាចនឹងមិនស្របតាមទ្រឹស្ដី ប៉ុន្ដែជាបទពិសោធន៍ជាក់ស្ដែង) ។


ជាពិសេសប្រុងប្រយ័ត្នខ្ពស់ លើក្មេងដែលមានហឺត ព្រោះភាពភ័យខ្លាច/តក់ស្លុត ជាកកត្តាជម្រុញឱ្យក្មេងត្បៀតទងសួត ដែលនាំឱ្យមាន Asthma Attack.

រូបភាព: តំណាងតែប៉ុណ្ណោះ

អ្នកសង្គ្រោះបឋមទាំងឡាយកុំបារម្ភអី រសតិជានៃការបឺតមាត់គឺរសជាតិ Royal ( Royal មានរសជាតិផ្អែម លាយប្រៃតិចៗ 😆)conventional CPR...
18/05/2022

អ្នកសង្គ្រោះបឋមទាំងឡាយកុំបារម្ភអី រសតិជានៃការបឺតមាត់គឺរសជាតិ Royal ( Royal មានរសជាតិផ្អែម លាយប្រៃតិចៗ 😆)

conventional CPR using chest compressions and mouth-to-mouth breathing at a ratio of 30:2 compressions-to-breaths. In adult victims of cardiac arrest, it is reasonable for rescuers to perform chest compressions at a rate of 100 to 120/min and to a depth of at least 2 inches (5 cm) for an average adult, while avoiding excessive chest compression depths (greater than 2.4 inches [6 cm])._______Ref. AHA

 #អេកូផ្ទៃពោះសំណួរតំបូងបង្អស់របស់អ្នកម្ដាយតែងតែសួរថា តើកូនខ្ញុំប្រុស ឬស្រី? បើអ្នកយល់អំពីប្រយោជន៍នៃអេកូសាស្រ្តផ្ទៃពោះ នោ...
25/04/2022

#អេកូផ្ទៃពោះ

សំណួរតំបូងបង្អស់របស់អ្នកម្ដាយតែងតែសួរថា តើកូនខ្ញុំប្រុស ឬស្រី?

បើអ្នកយល់អំពីប្រយោជន៍នៃអេកូសាស្រ្តផ្ទៃពោះ នោះយ៉ាងហោចណាស់អ្នកនឹងប្រើសំណួរតំបូងយ៉ាងមានន័យថា តើសុខភាពកូនរបស់ខ្ញុំយ៉ាងម៉េចដែរ? ឬមួយថា តើកូនរបស់ខ្ញុំនៅទីតាំងត្រឹមត្រូវដែរទេ?

និងមានសំណួរដ៏សំខាន់មួយទៀតដែលអ្នកត្រូវសួរ នោះគឺថា តើមានសុកបាំង/ពាំងមាត់ស្បូនរបស់ខ្ញុំទេ (placenta previa) ?

សំណួរចុងក្រោយ តើក្នុងរូបនេះទារកភេទប្រុស ឬស្រី? 😀

 #ក្អកក្រៅសួត និង  #ក្អករ៉ាំរ៉ៃការប្រែប្រួលអាកាសធាតុជាកកត្តាអំណោយផលនៃជំងឺផ្ដាសាយ។ ផ្ដាសាយតែងតែមានសញ្ញាក្អក ។ស្ទើរគ្រប់ជំ...
16/03/2022

#ក្អកក្រៅសួត និង #ក្អករ៉ាំរ៉ៃ

ការប្រែប្រួលអាកាសធាតុជាកកត្តាអំណោយផលនៃជំងឺផ្ដាសាយ។ ផ្ដាសាយតែងតែមានសញ្ញាក្អក ។

ស្ទើរគ្រប់ជំងឺផ្លូវដង្ហើម និងសួត មានសញ្ញាក្អកអមមកជាមួយជានិច្ចកាល ។

ដោយឡែក! បន្ទាប់ពីវាយតម្លៃជំងឺ ដោយពុំរកឃើញការពាក់ព័ន្ធណាមួយនៃផ្លូវដង្ហើមដែលបណ្ដាលឱ្យក្អក នោះគួរគប្បីគិតទៅដល់ជំងឺផ្លូវអាហារផ្នែកខាងលើដូចជា GERD/GER (ច្រាលអាស៊ីតពីក្រពះមកលើ) និង Esophagitis (រលាកបំពង់អាហារ) -ល- ។

Address

5C
Phnom Penh

Telephone

+85598912128

Website

Alerts

Be the first to know and let us send you an email when LORN Sarath, MD - ឡន សារាត់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category