យ៉ារី សម្រស់ធម្មជាតិ

យ៉ារី សម្រស់ធម្មជាតិ ប្រឹក្សា និង លក់ផលិតផលសម្រស់ធម្មជា?

សុភមង្គលពិតប្រាកដ គឺការរស់នៅជុំគ្រួសារញាំអាហារជុំគ្នាមួយគ្រួសារ​របស់​យើង។​👩‍❤️‍👩👩‍❤️‍👨👩‍❤️‍👩Facebook
10/10/2025

សុភមង្គលពិតប្រាកដ គឺការរស់នៅជុំគ្រួសារញាំ
អាហារជុំគ្នាមួយគ្រួសារ​របស់​យើង។​👩‍❤️‍👩👩‍❤️‍👨👩‍❤️‍👩Facebook

🙏🙏🙏
06/10/2025

🙏🙏🙏

💕 បើអ្នកចង់មានទំនាក់ទំនងយូរអង្វែង ត្រូវគោរពតាមច្បាប់សាមញ្ញមួយប៉ុណ្ណោះគឺ កុំកុហក!ទំនាក់ទំនងមួយ ដែលមានអាយុកាលយូរអង្វែង មិន...
16/09/2025

💕 បើអ្នកចង់មានទំនាក់ទំនងយូរអង្វែង ត្រូវគោរពតាមច្បាប់សាមញ្ញមួយប៉ុណ្ណោះគឺ កុំកុហក!

ទំនាក់ទំនងមួយ ដែលមានអាយុកាលយូរអង្វែង មិនមែនកសាងឡើងដោយសំណាងទេ ប៉ុន្តែវាត្រូវការតម្លាភាព ស្មោះត្រង់ និងការពិត។ ពេលដែលយើងជ្រើសរើស មិនកុហក មានន័យថា យើងកំពុងផ្តល់ក្តីគោរពដល់ដៃគូរបស់យើង។

✨ សម្រាប់ទំនាក់ទំនងដែលរឹងមាំ​ និងយូរអង្វែង ចូរគោរពច្បាប់តែមួយគឺ — “កុំកុហក”

05/09/2025
ទឹកអប់អាចឱ្យអ្នកក្រអូបយ៉ាងយូរ១ថ្ងៃ តែទង្វើល្អ ភាពស្មោះត្រង់ និងគុណធម៌ ធ្វើឱ្យអ្នកក្រអូបជាប់ជានិច្ច😍😍❤️❤️
03/09/2025

ទឹកអប់អាចឱ្យអ្នកក្រអូបយ៉ាងយូរ១ថ្ងៃ តែទង្វើល្អ ភាពស្មោះត្រង់ និងគុណធម៌ ធ្វើឱ្យអ្នកក្រអូបជាប់ជានិច្ច😍😍❤️❤️

💸 ចំណុចទាំងនេះនឹងបំផ្លាញសុខភាពលុយកាសរបស់អ្នក៖1- ទិញរបស់របរតាមចិត្តចង់ដោយមិនគិត2- យកបំណុលជាប់ខ្លួនទាំងវាមិនចាំបាច់3- គ្មា...
27/08/2025

💸 ចំណុចទាំងនេះនឹងបំផ្លាញសុខភាពលុយកាសរបស់អ្នក៖
1- ទិញរបស់របរតាមចិត្តចង់ដោយមិនគិត
2- យកបំណុលជាប់ខ្លួនទាំងវាមិនចាំបាច់
3- គ្មានការតាមដានការចាយវាយ
4- ចំណាយលើសចំណូលរៀងរាល់ខែ តែមិនព្រមកែខ្លួន
5- ចូលចិត្ដដើរជាមួយអ្នកចាយធំ ចូលចិត្តភាពហ៊ឺហារ
6- មិនខ្វាល់ខ្វាយរៀនសូត្រអំពីចំណេះដឹងហិរញ្ញវត្ថុ
7- មិនកែទម្លាប់អាក្រក់រឿងលុយ (ងាកចាយៗ)
8- មើលរំលងការចាយវាយបន្តិចបន្តួច
9- ចូលចិត្តប្រើលុយជាដំណោះស្រាយទាំងវាមិនចាំបាច់
10- មើលរំលងការសន្សំលុយថាមិនសំខាន់ Facebook

ប្រពន្ធគឺផ្ទះគឺ "គ្រួសារ" គឺជាអ្វីដែលមិនអាចប្រៀបធៀបបាន។គ្រួសារមិនមែនជាកន្លែងសម្រាប់ឈ្លោះយការចាញ់ឈ្នះទេ។គ្រួសារ​ជា​កន្លែង...
25/08/2025

ប្រពន្ធគឺផ្ទះគឺ "គ្រួសារ" គឺជាអ្វីដែលមិនអាចប្រៀបធៀបបាន។
គ្រួសារមិនមែនជាកន្លែងសម្រាប់ឈ្លោះយការចាញ់ឈ្នះទេ។
គ្រួសារ​ជា​កន្លែង​ស្រលាញ់​និង​ចែករំលែក​ដល់​គ្នា​ទៅ​វិញ​ទៅ​មកដោយសុខដបរមនា។

គ្រួសារមិនមែនជាកន្លែងសម្រាប់ឈ្លោះត្រូវ ឬខុស ហើយក៏មិនមែនជាសមរភូមិដើម្បីកំណត់ជ័យជម្នះ ឬចាញ់ស្លាប់រស់នោះដែរ។

គ្រួសារគឺ ជាកន្លែងមួយសម្រាប់ពួកយើងដើម្បីត្រឡប់ទៅរកបន្ទាប់ពីនឿយហត់ និងសម្ពាធពីសង្គមនៅទីនោះ។

បើស្រលាញ់ ត្រូវតែចេះបញ្ចេញមតិទន់ភ្លន់។ បើខ្លាចបាត់បង់ ត្រូវតែចេះថែរក្សា។

បុរសចេះគោរពគ្រួសារ តែងតែជោគជ័យ និងនាំមកនូវទ្រព្យសម្បត្តិ។ Facebook

ធ្វើជាឪពុកគេ1- ទទួលខុសត្រូវលើគ្រួសារខិតខំរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់កូនប្រពន្ធ មិនថាតាមរយៈការងារ  ឬរកសុី កុំខ្ជះខ្ជាយល...
25/08/2025

ធ្វើជាឪពុកគេ

1- ទទួលខុសត្រូវលើគ្រួសារ
ខិតខំរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់កូនប្រពន្ធ មិនថាតាមរយៈការងារ ឬរកសុី កុំខ្ជះខ្ជាយលុយលើរបស់មិនចាំបាច់។

2- អត់ធ្មត់
ពេលកូនធ្វើខុស ឬប្រពន្ធមានបញ្ហា និយាយដោយស្ងប់ស្ងាត់ជាជាងស្រែក ឬដៃធ្ងន់។ បើកូនមិនស្តាប់ ពន្យល់ឱ្យគេយល់ជាជាងដាក់ទោសភ្លាម អត់ធ្មត់នឹងការលំបាក ពេលគ្រួសារជួបវិបត្តិ កុំឆាប់បោះបង់។

3- ចំណាយពេលជាមួយកូន
ធ្វើជាគំរូដល់កូន ដោយបង្រៀនគេធ្វើកិច្ចការខ្លះ និងរៀនគោរពចាស់ទុំ។ ស្តាប់រឿងរ៉ាវរបស់កូន ដើម្បីបង្កើតភាពស្និទ្ធស្នាល។

4- គាំទ្រប្រពន្ធ
ជួយប្រពន្ធក្នុងកិច្ចការផ្ទះបើអាចធ្វើបាន ដូចជា ជួយលាងចាន ឬមើលកូនពេលនាងរវល់ បង្ហាញថាអ្នកជាដៃគូ គោរព ផ្តល់តម្លៃនាង និងមិនធ្វើអ្វីដែលបំផ្លាញទំនុកចិត្ត។

5- បង្រៀនសីលធម៌
ប្រាប់កូនឱ្យចេះសុជីវធម៌ ចេះនិយាយ និងចៀសវាងធ្វើទម្លាប់មិនល្អ។

6- ការពារគ្រួសារ
ធ្វើឱ្យគ្រួសារមានអារម្មណ៍ថាមានសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ធ្វើជាគំរូរឹងមាំ ប៉ុន្តែមិនមែនជាការបង្ខំ ឬធ្វើឱ្យគេខ្លាចទេ។

7- សម្របខ្លួន
បើនៅសម័យនេះ ឪពុកគួរលើកទឹកចិត្តកូនឱ្យរៀនសូត្រ ព្រោះការអប់រំសំខាន់សម្រាប់អនាគតគ្រួសារ។ ចេះប្រើបច្ចេកវិទ្យា ឬរៀនអ្វីថ្មីៗ ដើម្បីជួយគ្រួសារឱ្យរីកចម្រើន។

ធ្វើជាឪពុកមិនមែនគ្រាន់តែជាអ្នករកលុយទេ តែក៏ជាអ្នកបង្ហាញផ្លូវដល់កូនៗផង គាត់ក៏ត្រូវជួយរក្សាកេរ្តិ៍ឈ្មោះគ្រួសារ ធ្វើជាគំរូ ជាទីពឹង ថែរក្សាសម្រាប់គ្រួសារ។

❤️❤️
24/08/2025

❤️❤️

សាងទំនុកចិត្តខ្លួនឯងឡើងវិញ1. ចាកចេញពីមនុស្សដែលតែងតែបន្ទោសបង្អាប់អ្នក មនុស្សបែបនេះតែងតែធ្វើឱ្យអ្នកខ្មាសគេ លក់មុខអ្នកនៅចំព...
14/08/2025

សាងទំនុកចិត្តខ្លួនឯងឡើងវិញ
1. ចាកចេញពីមនុស្សដែលតែងតែបន្ទោសបង្អាប់អ្នក មនុស្សបែបនេះតែងតែធ្វើឱ្យអ្នកខ្មាសគេ លក់មុខអ្នកនៅចំពោះមុខគេជានិច្ច នៅក្បែរមនុស្សបែបនេះនឹងធ្វើឱ្យអ្នកបាត់បង់អស់នូវជំនឿជាក់ក្នុងខ្លួន

2. ត្រូវចាំថា ទោះយើងធ្វើបានល្អប៉ុនណាក៏ដោយ ក៏នៅមានអ្នកមិនពេញចិត្តដែរ កុំខ្វល់ពីសម្តីអ្នកដទៃ បន្តធ្វើរឿងដែលអ្នកយល់ថាត្រឹមត្រូវទៅគឺបានហើយ

3. មានគោលដៅជីវិតខ្លួនឯង នៅពេលដែលយើងគ្មានគោលដៅជីវិត តែលតោល មិនអាចធ្វើឱ្យយើងមានទំនុកចិត្តបានទេ គោលដៅមិនចាំបាច់ច្រើនទេ គោលដៅតូចបន្តិចក៏បានដែរ តែត្រូវសម្រេចវាឱ្យបាន នៅពេលដែលអ្នកសម្រេចបាននូវអ្វីដែលអ្នកគិត នោះអ្នកនឹងកាន់តែមានទំនុកចិត្តបន្ថិចម្តងៗ

4. ដឹងពីចំណុចខ្សោយខ្លួនឯង ហើយហ៊ានប្រឈមមុខនឹងវា អ្នកណាក៏មានចំណុចខ្សោយដែរ កុំខ្លាចនឹងបង្ហាញចំណុចខ្សោយរបស់ខ្លួនឯងឱ្យគេដឹង នៅពេលដែលអ្នកស៊ាំនឹងចំណុចខ្សោយខ្លួនឯង ហើយចេះស្វែងរកចំណុចខ្លាំងនៅក្នុងចំណុចខ្សោយរបស់ខ្លួន នោះអ្នកនឹងកាន់តែមានទំនុកចិត្ត ។

Address

ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
Phnom Penh
855

Alerts

Be the first to know and let us send you an email when យ៉ារី សម្រស់ធម្មជាតិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category