មន្ទីរសម្រាកព្យាបាលនិងសម្ភពលីណា Lyna Clinic & Maternity

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរសម្រាកព្យាបាលនិងសម្ភពលីណា Lyna Clinic & Maternity

មន្ទីរសម្រាកព្យាបាលនិងសម្ភពលីណា Lyna Clinic & Maternity សេវាវេជ្ជសាស្ត្រ

10/08/2025

ត្រូវការ គិលានុបដ្ឋាក - ឆ្មប ធ្វើការពេញម៉ោង

Tel/Telegram: 012767879

មុននឹងកកំណើតកើតជាមនុស្សចេញពីផ្ទៃម្ដាយ ធាតុផ្សំរបស់មនុស្សយើងត្រូវឆ្លងកាត់ឧបសគ្គជាច្រើនឥតគណនា។ ជាក់ស្ដែងមេជីវិតឈ្មោលត្រូវប...
19/05/2024

មុននឹងកកំណើតកើតជាមនុស្សចេញពីផ្ទៃម្ដាយ ធាតុផ្សំរបស់មនុស្សយើងត្រូវឆ្លងកាត់ឧបសគ្គជាច្រើនឥតគណនា។ ជាក់ស្ដែងមេជីវិតឈ្មោលត្រូវប្រជែងគ្នាជាមួយគូប្រជែងរាប់រយលាននាក់ដើម្បីបានទៅជួបមេជីវិតញីដើម្បីបង្កកំណើតបានជាស៊ុតមួយដែលវិវត្តធំធាត់នៅក្នុងផ្ទៃម្ដាយរយៈពេល៩ខែដប់ថ្ងៃមុននឹងសម្រាល់ចេញជាកូនងែតឃើញពន្លឺព្រះអាទិត្យ។
បុរសជាអ្នកកំណត់ភេទស្រីឬប្រុសព្រោះមនុស្សប្រុសមានក្រូម៉ូសូម ប្រុស និងស្រី (Y & X) ផ្ទុយពីនារីដែលមានតែក្រូម៉ូសូមស្រី (X) ។ បើមេជីវិតឈ្មោលដែលទៅជួបមេជីវិតញីជាមេជីវិតឈ្មោល Y+X នោះនឹងបានជាកូនប្រុស ផ្ទុយទៅវិញបើមេជីវិតឈ្មោលដែលទៅជួបមេជីវិតញីជាញី X+X នោះនឹងបានជាកូនស្រី។ ចំណុចនេះហើយបានជាដូនតាយើងដាក់ត្រកូលអោយកូនចៅតាមខាងឪពុក😁

07/04/2024

មន្ទីរសម្រាកព្យាបាលលីណានឹងឈប់សម្រាកចំនួនបួនថ្ងៃដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 13-14-15-16 ខែមេសា ឆ្នាំ2024 ព.ស ២៥៨៦ ខាងមុខនេះ! សូមបួងសួងដល់ទេពធិតាឆ្នាំថ្មីព្រះនាងមហោទរាទេវីបុត្រីទីប្រាំពីររបស់កបិលមហាព្រហ្មជួយថែរក្សាប្រជាជនខ្មែរទាំងអស់អោយជួបតែសេចក្តីសុខសន្តិភាពចៀសចាកផុតពីគ្រោះកាចចង្រៃទាំងអស់🙏🙏🙏

បន្ថយប្រៃ បន្ថយផ្អែម ហាត់ប្រាណបន្ថែម សុខភាពមាំមួន🫶

14/11/2023

ត្រូវការបុគ្គលិក៖

- Receptionist
- Nurse
- Midwife

Tel & Telegram: 012767879

24/09/2023

តើ Dexamethasone / Prednisolone ជាអ្វីទៅ?

Dexamethasone / Prednisolone ជាឱសថសម័យម៉្យាងបើនិយាយអោយស្រួលស្តាប់គឺជាថ្នាំពេទ្យដែលវេជ្ជបណ្ឌិតយកមកព្យាបាលអ្នកជំងឺមួយចំនួនដូចជាជំងឺរលាកសន្លាក់ ជំងឺហឹត ជំងឺក្រិនទងសួត ជំងឺសើស្បែកមួយចំនួន និងជំងឺដែលបណ្តាលមកពីប្រព័ន្ធការរាងកាយរបស់យើងវាយប្រហាររាងកាយរបស់ខ្លួនឯងដូចជាជំងឺទឹកនោមប្រៃ ជំងឺរលាកសន្លាក់រុំារ៉ៃ ជំងឺលុយពីស SLE…

មានផលប្រយោជន៏មួយចំនួនដែលគេបានកេងចំណេញលើឱសថប្រភេទនេះដោយពួកគេបានយកវាមកដាក់ក្នុងគ្រឿងសំអាងដូចជាឡេខាត់ស្បែកអោយស ម៉្សៅឬឡេលាបមុខអោយស្អាតសរលោងគួរអោយខ្នាញ់និងទាក់ទាញ។ លើសពីនេះទៀតគេបានយកវាមកលាយជាមួយផលិតផលមួយចំនួនដូចជាអាហារបំប៉នប្រយោជន៏ដើម្បីអោយញុំាបាន សម្រាន្តលក់ បំបាត់ចុករោយ ស្រួលខ្លួន ស្បែកទន់រលោងឡើងគីឡូ…

តែជាធម្មតាឱសថជាអាវុធមុខពីរ! ជាការពិតថ្នាំប្រភេទនេះបើប្រើប្រាស់មិនមានវេជ្ជបញ្ជាទេហើយប្រើយូរអង្វែងជាប្រចាំវានឹងផ្តល់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់នោះ។ ជារួមផល ប៉ះពាល់ទាំងនោះមាន៖ មុខហើមមូលដូចលោកខែ ពុកឆ្អឹង កើតមុន ជាំមុខ ស្បែកស្តើងផុយ ឆេវឆាវឆាប់ខឹង ប្រព័ន្ធការពារាង្គកាយថយចុះ ឡើងស្ក ទឹកនោមផ្អែម ខូចតម្រងនោម សរសៃឈាមបេះដូង ចុះខ្សោយចំណង់ផ្លូវភេទ…

សូមកុំប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា🙏

គ្លីនិកលីណា

Tel & Telegrame: 012767879

13/09/2023

សំណួរដែលតែងតែត្រូវបានអ្នកជំងឺចោទសួរ🤔 តើជំងឺទឹកនោមផ្អែមអាចព្យាបាលជាដាច់ដែរឬទេលោកពេទ្យ?

ចម្លើយ ៖

កន្លងមកមានការឃោសនាមិនពិតថាជំងឺទឹកនោមផ្អែមអាចព្យាបាលជាដាច់ដោយថ្នាំបុរាណឬក៏ផលិតផលអាហារបំប៉នផ្សេងៗ។

ជំងឺទឹកនោមផ្អែមជាប្រភទជំងឺរុំារ៉ៃមិនអាចព្យាបាលអោយជាដាច់បានទេ! តែគ្រូពេទ្យអាចព្យាបាលអ្នកជំងឺទឹកនោមផ្អែមអោយរស់នៅជាមួយជំងឺនេះប្រកបដោយសុខភាពល្អបានប្រសិនបើអ្នកជំងឺបានទទួលការព្យាបាលត្រឹមត្រូវ។

តើអ្វីទៅជាការព្យាបាលត្រឹមត្រូវនោះ? រង់ចាំវគ្គបន្ត

គ្លីនិកលីណា

Tel & Telegram: 012767879

11/09/2023

តើអ្វីទៅជាជំងឺទឹកនោមផ្អែម?

តាមភាសារនិងការយល់ឃើញរបស់អ្នកស្រុកយើងគាត់យល់ថាជំងឺទឹកនោមផ្អែមគឺទឹកនោមរបស់គាត់មានជាតិផ្អែមហើយមានស្រមោចមករោមទឹកនោមរបស់គាត់ពេលគាត់បន្ទោបង់រួច។ ការយល់ឃើញរបស់ពួកគាត់មិនខុសទេតែវារាងជ្រុលពេលបន្តិចហើយក្នុងការកំណត់រោគវិនិច្ឆ័យថាជាជំងឺទឹកនោមផ្អែម។

ជាវេជ្ជសាស្ត្រពេទ្យ ជំងឺទឹកនោមផ្អែមដែលភាសារអង់គ្លេសហៅថា DIABETES MELLITUS បារាំងហៅថា DIABETE SUCRE គឺកាលណាជាតិស្ករមិនទាន់ពិសារអាហារ លើសពី126mg/dl ឬ ជាតិស្ករក្រោយទទួលទាន់អាហារ 2ម៉ោងលើស 200mg/dl ឬក៏និង HbA1c លើស 6.5% ។

ជាទូទៅប្រសិនបើលោកអ្នកឧស្សាហ៏ឆែកសុខភាពនោះលោកអ្នកនឹងអាចដឹងមុននូវជំងឺនេះដោយវាមិនទាន់មានចេញជាសញ្ញាអ្វីទាំងអស់ហើយទឹកនោមរបស់លោកអ្នកក៏មិនទាន់មានជាតិផ្អែមដែរ។

បន្ទាប់ទៅយើងនឹងនិយាយអំពីការព្យាបាល!

គ្លីនិកលីណា

Tel & Telegram: 012767879

09/09/2023

សញ្ញាកង្វះជាតិស្ករចំពោះអ្នកជំងឺទឹកនោមផ្អែមកំពុងព្យាបាល

កង្វះជាតិស្ករវាស្តែងឡើងដោយការថយចុះនូវកម្រិតកំហាប់ជាតិស្ករនៅក្នុងឈាមដែលនាំអោយមានចង្កោមសញ្ញាមួយចំនួនដែលជាទូទៅកើតឡើងនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ក្រោម 50mg/dl. ។ ការធ្លាក់ចុះនូវជាតិស្ករជាទូទៅច្រើនកើតមានលើអ្នកជំងឺទឹកនោមផ្អែមដែលកំពុងព្យាបាលដោយថ្នាំ អាំងស៊ុយលីន ឬ/និង ថ្នាំបញ្ចុះជាតិស្ករ។ បើសិនជាអ្នកកំពុងតែព្យាបាលដោយថ្នាំព្យាបាលជំងឺទឹកនោមផ្អែមខាងលើ លោកអ្នកត្រូវដឹងនូវចង្កោមសញ្ញាកង្វះជាតិស្ករក្នុងឈាមដើម្បីជួយខ្លួនឯងអោយបានទាន់ពេលវេលានិងកាត់បន្ថយការចំណាយក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ នៅពេលដែលជាតិស្ករក្នុងឈាមធ្លាក់ចុះក្រោម 50mg/dl នោះលោកអ្នកនឹងមានសញ្ញាមួយចំនួនដូចជា៖ បែកញើសស្អិត ញ័រដៃញ័រជើង បេះដូងដើរញាប់ និងឃ្លានខ្លាំង ។ បន្ទាប់មកបើសិនជាលោកអ្នកមិនបានបំពេញជាតិស្ករទេនោះវានឹងចេញនូវសញ្ញាផ្សេងទៀតដូចជា៖ ទន់ដៃទន់ជើង វិលមុខ អស់កំលាំងខ្លាំង រវើរវាយ វង្វេងវង្វន់ ស្រវាំងភ្នែក ហើយករណីធ្ងន់ធ្ងរខ្លះអាចសន្លប់ឬបាត់បង់ជីវិតបាន!
ប្រសិនបើលោកអ្នកមិនមានម៉ាសុីនមើលជាតិស្ករទេលោកអ្នកតោងដឹងនិងស្គាល់នូវសញ្ញាខាងលើជាចាំបាច់ដើម្បីសង្គ្រោះជីវិតបានទាន់ពេលវេលា។ វិធីងាយៗដើម្បីជួយខ្លួនឯងក្នុងករណីនេះគឺត្រូវបំពេញជាតិស្ករតាមមាត់។ លោកអ្នកចាំបាច់ត្រូវមានភេសជ្ជៈឬអាហារផ្អែមៗក្បែរខ្លួន។ លោកអ្នកត្រូវពិសារវាភ្លាមប្រសិនបើសង្ស័យថាលោកអ្នកមានសញ្ញាចុះជាតិស្ករ បន្ទាប់មកលោកអ្នកត្រូវមកជួបវេជ្ជបណ្ឌិតដែលព្យាបាលលោកអ្នកដើម្បីពិគ្រោះយោបល់បន្ថែម😁

គ្លីនិកលីណា
Tel & Telegrame : 012767879

31/05/2023

មន្ទីរសម្រាកព្យាបាលនិងសម្ភពលីណាត្រូវការ៖

- ឆ្មប ឬ គិលានុបដ្ឋាក/គិលានុបដ្ឋាយិកាម្នាក់
- អ្នកទទួលភ្ញៀវម្នាក់ (Receptionist)

Tel & Telegram : 012767879

19/04/2023

មន្ទីរសម្រាកព្យាបាលនិងសម្ភពលីណាត្រូវការ ឆ្មប ឬ គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា ម្នាក់បន្ទាន់ធ្វើការប្តូរវេនមួយថ្ងៃសម្រាកមួយថ្ងៃ

Tel & Telegram : 012767879

Address

18 A-B, Northbridge Street, Obek Ka-om, Khan Sen Sok
Phnom Penh
12102

Telephone

+85512767879

Website

Alerts

Be the first to know and let us send you an email when មន្ទីរសម្រាកព្យាបាលនិងសម្ភពលីណា Lyna Clinic & Maternity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរសម្រាកព្យាបាលនិងសម្ភពលីណា Lyna Clinic & Maternity:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category