16/12/2022
អេដស៍គឺជំងឺដ៏កាចសាហាវនិងបានសម្លាប់មនុស្សជាច្រើនម៉ឺននាក់ជារៀងរាល់ឆ្នាំ ហើយជំងឺនេះក៏បង្កឲ្យមានផលលំបាកដល់ក្រុមគ្រួសារ សហគមន៍និងប្រទេសជាតិជាហូរហែរផងដែរ។ បើយោងតាមស្ថិតិរបស់អង្គការ UNAID ដែលបានបង្ហាញនៅឆ្នាំ ២០២១ កន្លងទៅនេះគឺនៅលើពិភពលោកយើងមានអ្នកជំងឺចំនួន ៣៨,៤ លាននាក់ដែលកំពុងរស់នៅដោយមានផ្ទុកវីរុសហ៊ីវ (HIV) នៅក្នុងខ្លួន ហើយមានអ្នកជំងឺឆ្លងថ្មីចំនួន ១,៥ លាននាក់បានឆ្លងជំងឺនេះ។ ប្រសិនបើយើងគិតពីចំនួនសរុបចាប់តាំងពីការកើតមានជំងឺអេដស៍តាំងពីតំបូងមករហូតដល់បច្ចុប្បន្ននេះ គឺមានអ្នកជំងឹ ជាង ៤០ លាននាក់ហើយដែលបានស្លាប់ដោយសារជំងឺនេះ។
រហូតដល់បច្ចុប្បន្នជំងឺអេដស៍ គឺមិនមានថ្នាំព្យាបាលនោះទេ ប៉ុន្តែអ្នកជំងឺអាចទទួលបាននៅថ្នាំពន្យាអាយុជីវិត ដែលជាថ្នាំប្រឆាំងវីរុសអេដស៍បានកាន់តែងាយស្រួលជាងមុន ហើយអ្នកជំងឺគឺអាចបន្តជីវិតរស់នៅដូចនឹងមនុស្សធម្មតាអ៊ីចឹងដែរ។ ថ្វីបើមិនមានថ្នាំព្យាបាលពិតមែន តែយើងអាចបង្ការជំងឺអេដស៍បានដោយមានវិធីជាច្រើនដូចជា ការជៀសវាងមានដៃគូររួមភេទច្រើន ការស្មោះស្ម័គ្រមួយទល់នឹងមួយជាមួយដៃគូរស្នេហា ការប្រើប្រាស់ស្រោមអនាម័យពេលរួមភេទជាមួយដៃគូរខាងក្រៅ ការជៀសវាងប្រើម្ជុលចាក់រួមគ្នាជាដើម។ ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងសូមយកវិធីសាស្ត្របង្ការមួយដែលយើងជឿថាប្រជាជនយើងមិនច្រើននោះទេដែលបានដឹងពីវា នោះគឺការទទួលឱសថ PrEP និង PEP។
#តើអ្វីទៅជា PrEP និង PEP? តើមនុស្សប្រភេទណាខ្លះដែលគួរតែទទួលយកឱសថ PrEP និងតើមនុស្សប្រភេទណាខ្លះដែលគួរទទួលយកឱសថ PEP?តើវិធីការពារដោយឱសថនេះចាប់ផ្ដើមប្រើដំបូងនៅពេលណា? តើប្រសិទ្ធភាពការពាររបស់វាបានកម្រិតណា? នៅក្នុងអត្ថបទនេះ យើងសូមបកស្រាយសង្ខេបខ្លីៗដើម្បីអាចឲ្យអ្នកអានបានយល់ត្រួសៗពីវា។ នៅក្នុងថ្ងៃនេះ យើងសូមលើកយកតែវិធីសាស្ត្រ PrEP មកជាដំបូងសិន ចំពោះវិធីសាស្ត្រ PEP យើងនឹងលើកយកមកបង្ហាញនៅ ពេលក្រោយ។
#វិធីសាស្ត្រ_PrEP
#តើអ្វីទៅជាPrEP?
PrEP យើងអាចអានជាភាសារខ្មែរថា ប្រិព ឬ ប្រិប ដែលពាក្យពេញជាភាសារអង់គ្លេសគឺ Pre-exposure prophylaxis ដែលមានសេចក្ដីសម្រាយថាគឺជាវិធីសាស្ត្រនៃការប្រើប្រាស់ឱសថប្រឆាំងវីរុសហ៊ីវដើម្បីបង្ការពីការឆ្លងវីរុសហ៊ីវ (HIV) មុនពេលប៉ះពាល់នឹងជំងឺ និយាយឱ្យខ្លី នោះគឺជាវិធីលេបថ្នាំបង្ការជាមុននៅពេលមានការប្រព្រឹត្តសកម្មភាពដែលប្រឈមនឹងការឆ្លងមេរោគអេដស៍។
#តើនរណាខ្លះដែលត្រូវប្រើប្រាស់ PrEP?
PrEP គឺវីធីមួយដែលប្រើសម្រាប់អ្នកដែលមិនមានផ្ទុកមេរោគអេដស៍ ប៉ុន្តែមានការប្រឈម ខ្ពស់នឹងការឆ្លងមេរោគអេដស៍ ឧទាហរណ៍ដូចជាអ្នកដែលប្រើប្រាស់គ្រឿងញៀនដោយចាក់ម្ជុលរួមគ្នាជាដើម។អ្នកដែលគួរប្រើ PrEP អាចមានដូចជា៖
- អ្នកដែលមានដៃគូររួមភេទច្រើន ហើយមិនបានប្រើប្រាស់ស្រោមអនាម័យ។
- អ្នកមានការរួមភេទជាមួយនឹងដៃគូច្រើនក្នុងរយៈពេល 6 ខែចុងក្រោយ ដោយមិនបានការពារត្រឹមត្រូវ។
- អ្នកជាបុរសដែលរួមភេទជាមួយបុរស ដូចគ្នា ហើយមានដៃគូរ រួមភេទច្រើន។
- អ្នកមានដៃគូរួមភេទដែលមានផ្ទុកមេរោគអេដស៍ ឬប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។
- អ្នកមានការរួមភេទជាមួយនឹងដៃគូដែលចាក់គ្រឿងញៀនហើយប្រើប្រាស់ឧបករណ៍សម្រាប់ចាក់រួមគ្នាជាមួយអ្នកផ្សេង។
- អ្នកប្រើម្ជុលទម្លុះស្បែករួមគ្នា ដូចជាអ្នកចាក់ថ្នាំញៀនជាដើម។
វិធីសាស្ត្រ PrEP មិនអាចផ្តល់ការបង្ការបាន ១០០% នោះទេ ប៉ុន្តែវាអាចផ្តល់ប្រសិទិ្ធភាព ខ្ពស់ក្នុងការប្រឆាំងនឹងការឆ្លងមេរោគអេដស៍។ តាមរយៈការសិក្សាថ្មី អំពី PrEP បានបង្ហាញថា វាអាចកាត់បន្ថយការប្រឈមនឹងការឆ្លងមេរោគអេដស៍ តាមការរួមភេទ រហូតដល់ច្រើនជាង ៩០% នៅពេលដែលប្រើប្រាស់ បានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។
ឱសថ ARV ដែលគេប្រើប្រាស់ដើម្បីប្រើក្នុង PrEP មានដូចជា ឱសថ Travuda ឱសថ Descovy និង ឱសថ Apretude (Cabotegravir 200mg/ml – ប្រើប្រាស់ដើម្បីចាក់ក្នុងវិធីសាស្ត្រ PrEP នេះបានចំពោះករណីអ្នកជំងឺមានទំងន់យ៉ាងតិច 35 គីឡូក្រាម ហើយប្រឈមនឹងការឆ្លងជំងឺអេដស៍តាមរយៈការរួមភេទ)។
វិធីសាស្ត្រ PrEP គឺតម្រូវឲ្យអ្នកដែលប្រើប្រាស់លេបថ្នាំដូចដែលបានរៀបរាប់ខាងលើម្តងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃដោយអាចលេបបានជាមួយ ឬមិនជាមួយចំណីអាហារក៏បាន។ វាអាចនឹងផ្ដល់ផលរំខានរបស់ឱសថបន្តិចបន្តួចចំពោះអ្នកប្រើប្រាស់ ដូចជាចង្អោរ ក្អួត ធ្វើទុក្ខលើក្រពះ ជាដើម ប៉ុន្តែកម្រឃើញមានផលរំខានធ្ងន់ធ្ងរនោះទេ។ វិធីសាស្ត្រ PrEP នេះគឺអាចប្រើបានដោយមានសុវត្ថិភាព ចំពោះស្ត្រីដែល៖
- មានផ្ទៃពោះ ឬបំបៅដោះកូន
- កំពុងប្រើប្រាស់ វិធីពន្យាកំណើត ដោយអ័រម៉ូន
- អ្នកបំលែងភេទ ដោយការព្យាបាលដោយអ័រម៉ូន។
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចប្រើវិធីសាស្ត្រ PrEP នេះបាននោះទេ។ មនុស្សក្នុងជំពូកខាងក្រោមនេះ គឺមិនអាចប្រើវិធីសាស្ត្រនេះបានទេ ឬ ក៏អាចប្រើបានដែរប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកទាំងនោះមានដូចជា៖
- អ្នកដែលវិជ្ជមាន HIV រួចទៅហើយឬអ្នកដែលសង្ស័យថាកំពុងផ្ទុក ឬអ្នកដែលស្ថិតក្នុងដំណាក់កាលចំហរដែលមិនអាចរកមើលឃើញអង្គបដិប្រាណមេរោគអេដស៍ឃើញ តាមរយៈការធ្វើតេស្តអង្គបដិប្រាណមេរោគអេដស៍ជំនាន់ទី ៤ ។ គេអាចធ្វើតេស្ត PCR ដើម្បីអាចកាត់បន្ថយរយៈពេលចំហរ មកត្រឹម ២ ទៅ ៣ ថ្ងៃបានប៉ុន្តែ វានៅតែមិនទាន់មានភាពច្បាស់លាស់ដដែល។
- អ្នកដែលមានតម្រងនោមមិនល្អ (Creatinine clearance