Pharmacy La Rose

Pharmacy La Rose La Rose Phamacy is a well known young pharmacist in Phnom Penh, Cambodia.

We need   to take action and protect our world heritage side.
27/07/2025

We need to take action and protect our world heritage side.


 #ឈប់ប្រើទំនិញសៀម #នាំគ្នាឈប់ប្រើទំនិញសៀម #នាំគ្នាឈប់ចូលផ្សារលក់ទំនិញសៀម #សៀមទទួលពាក្យដូណាត្រាំហើយ #តែសៀមនៅបន្តបាញ់ខ្មែរ
27/07/2025

#ឈប់ប្រើទំនិញសៀម
#នាំគ្នាឈប់ប្រើទំនិញសៀម
#នាំគ្នាឈប់ចូលផ្សារលក់ទំនិញសៀម

#សៀមទទួលពាក្យដូណាត្រាំហើយ
#តែសៀមនៅបន្តបាញ់ខ្មែរ

ទាហានការពារទឹកដី🇰🇭យើងប្រជាជនការពារសេដ្ធកិច្ចស្រុកយើង 🤝
24/07/2025

ទាហានការពារទឹកដី🇰🇭
យើងប្រជាជនការពារសេដ្ធកិច្ចស្រុកយើង 🤝

ការជួយសង្រ្គោះបឋមចំពោះពស់ចឹក!I. ការណែនាំប្រទេសកម្ពុជាមានពស់ ៨៦ប្រភេទ៖   - ១៧ ប្រភេទមានពិស   - ៦ ប្រភេទ ដែលពិសរបស់វាបណ្តា...
21/07/2025

ការជួយសង្រ្គោះបឋមចំពោះពស់ចឹក!

I. ការណែនាំ
ប្រទេសកម្ពុជាមានពស់ ៨៦ប្រភេទ៖
- ១៧ ប្រភេទមានពិស
- ៦ ប្រភេទ ដែលពិសរបស់វាបណ្តាលឱ្យមានភាពធ្ងន់ធ្ងរបន្ទាប់ពីចឹក
- ៥ ប្រភេទទៀតបណ្តាលអោយស្លាប់បន្ទាប់ពីចឹក

តាមអ្នកជំនាញឯកទេសពស់បានអោយដឹងថា៖ ៨០ % នៃពស់ចឹកកើតឡើងនៅក្នុងខែមិថុនា កក្កដា សីហា និង ខែកញ្ញា។

II. រោគសញ្ញាពស់ចឹក
ក) រោគសញ្ញាទូទៅ៖
- ចង្អោរ ក្អួត ឈឺពោះ
- ឡេះឡះ ខ្សោយ ងងុយដេក

ខ) រោគសញ្ញានៅនឹងកន្លែងចឹក៖
- ស្នាមរបួសមានរន្ធពីរ (ស្នាមចង្កូម២)
- មានហូរឈាមនៅកន្លែងចឹក
- មានការឈឺចាប់ ជាំ ហើម ក្រហម ក្តៅ

III. ការជួយសង្រ្គោះបឋម
១- កំណត់ប្រភេទពស់ (មានសារៈសំខាន់ក្នុងការព្យាបាលដោយប្រើថ្នាំបន្សាប)
២- ផ្លាស់ទីឆ្ងាយពីពស់ (សែង)
៣- ចំពោះអ្នកពស់ចឹកតាំងចិត្តនៅអោយស្ងៀមកុំភ័យស្លន់ស្លោ។ កាលណាភ័យស្លន់ស្លោនាំអោយ បេះដូងដើរលឿននាំអោយពិសពស់ជ្រាបលឿនបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។
៤- ហាមលើកដៃឬជើងកន្លែងពស់ចឹកខ្ពស់ជាងបេះដូង (បេះដូងនៅក្រោមដោះខាងឆ្វេង)
៥- បញ្ជូនអ្នកត្រូវពស់ចឹកទៅមន្ទីរពេទ្យដែលនៅជិតអ្នកជាបន្ទាន់
៦- ត្រូវដោះគ្រឿងអលង្ការ ឬ សម្លៀកបំពាក់ដែលតឹងចេញពីកន្លែងពស់ចឹកចេញ
៧- លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬ នឹងទឹកថ្នាំសម្លាប់មេរោគ
៨- រុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ
៩- រក្សាគម្លាត២ម្រាមដៃ ឬ២សង់ទីម៉ែត្រពីកន្លែងពស់ចឹកពេលរុំបង់

IV. វិធានការណ៍ការពារ
- អប់រំប្រជាជនក្នុងសហគមន៍អោយចេះដឹងពីវិធានការណ៍ការពារ និងហានិភ័យពស់ចឹក និង ការសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក
- ពាក់ស្បែកជើងកវែងពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង (៥០ % នៃពស់ចឹកគឺចឹកជើងក្រោមជង្គង់)
- ចំពោះអ្នកនៅជនបទស្រែចំការសំរាន្តលើគ្រែចងមុង។
- ហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ
- ធ្វើដំណើរពេលយប់ប្រើភ្លើងពិល
- សម្អាតទីធ្លាជុំវិញផ្ទះកុំអោយមានស្មៅ
- ហាមចាប់ពស់

#មន្ទីរពេទ្យកាល់ម៉ែត

អបអរសាទរខួបលើកទី១៧ ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ (UNESCO) ៧ កក្កដា ២០០៨ - ៧ កក្កដា ២...
07/07/2025

អបអរសាទរខួបលើកទី១៧ ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ (UNESCO)

៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ 🇰🇭

អបអរសាទរខួប ៦៣ឆ្នាំ ដែលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារ🇰🇭
15/06/2025

អបអរសាទរខួប ៦៣ឆ្នាំ ដែលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារ🇰🇭

CareSens Air ម៉ាសុីនវាស់ជាតិស្ករក្នុងឈាមដោយមិនប្រើឈាម ជាប្រភេទបន្ទះតូចបិទនៅដើមដៃ ធន់នឹងទឹក
03/06/2025

CareSens Air ម៉ាសុីនវាស់ជាតិស្ករក្នុងឈាមដោយមិនប្រើឈាម ជាប្រភេទបន្ទះតូចបិទនៅដើមដៃ ធន់នឹងទឹក

ទំព័របរិស្ថាន៖ ថ្មពិលចាស់ៗ   យើងរស់ក្នុងយុគសម័យឧស្សាហកម្ម។ របស់ប្រើប្រាស់សម័យផ្ទុកសារជាតិបំពុលផ្សេងៗ។ ប្រទេសជឿនលឿនជាអ្នក...
29/05/2025

ទំព័របរិស្ថាន៖ ថ្មពិលចាស់ៗ
យើងរស់ក្នុងយុគសម័យឧស្សាហកម្ម។ របស់ប្រើប្រាស់សម័យផ្ទុកសារជាតិបំពុលផ្សេងៗ។ ប្រទេសជឿនលឿនជាអ្នកផលិត គេអប់រំប្រជាជនគេ ការពារគ្រោះថ្នាក់ ហើយទុកដាក់បោះចោលដោយប្រយត្ន។
អត្ថបទនេះ និយាយពីថ្មពិល។ វាមានផ្ទុកលោហៈគ្រោះថ្នាក់ច្រើនមុខ។ តាមគីមីសាស្ត្រ គេដាក់ក្នុងចំណាត់ថ្នាក់ជាលោហៈធ្ងន់ heavy metal។ ពេលចូលក្នុងខ្លួន នឹងបង្ករោគពុលបែបរ៉ាំរៃ ធ្វើឲ្យ-ខូចខាតសរសៃប្រសាទ -ប៉ះពាល់ធ្មេញ (ឆាប់ផុយពុក) -អាចពុលខួរឆ្អឹង (កន្លែងផលិតគ្រាប់ឈាមគ្រប់ប្រភេទ) -ពុលខ្សោយតម្រងនោម -ប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃម្តាយ។
បើយើងបោះចោលចូល ក្នុងដីភូម៌យើង លោហៈពុលនោះ នឹងជ្រាបចូលក្នុងដី រួចជ្រាបចូលតាមឬស បន្លែផ្លែឈើ ដែលដុះក្នុងដីភូម៌របស់យើង នឹងស្រូបចូលក្នុងស្លឹក ក្នុងផ្លែ។ ពេលយើងបរិភោគបន្លែផ្លែឈើ នោះវានឹងត្រឡប់ចូលក្នុងខ្លួនយើងវិញ។
ដូច្នេះ តើយើងទុកដាក់ថ្មពិលចាស់ៗ បែបណា? ត្រូវប្រមូលដាក់ក្នុងធុងសម្រាមដោយឡែកមួយផ្តល់ឲ្យដោយខាងបរិស្ថាន។

លោហៈពុលនឹងជ្រាបចេញពីថ្មពិលចាស់ៗ

Credit: Tan Teksreng

កម្មវិធីសប្បុរសមានតែ១ថ្ងៃនេះទេ📣📣ទិញត្រីពីគាត់ បរិចាគទៅមន្ទីរពេទគន្ធបុប្ផា/កុមារអង្គរដោយផ្ទាល់ទីតាំង ផ្លូវ ១៣៥កែផ្លូវ ៤៥៦...
11/05/2025

កម្មវិធីសប្បុរសមានតែ១ថ្ងៃនេះទេ📣📣ទិញត្រីពីគាត់ បរិចាគទៅមន្ទីរពេទគន្ធបុប្ផា/កុមារអង្គរដោយផ្ទាល់

ទីតាំង ផ្លូវ ១៣៥កែផ្លូវ ៤៥៦ មុខហាង តៀមមីទីមួយ
https://maps.app.goo.gl/mEtUiQDn4LsRntik9

ខ្ញុំធ្វើកម្មវិធីលក់ត្រីមួយ #អ្នកទិញត្រីយកត្រីពីខ្ញុំ
#តែបង់ប្រាក់ទៅមន្ទីពេទ្យគន្ធបុប្ផាឬមន្ទីពេទ្យកុមារអង្គរ
ដោយខ្លួនឯង នៅកន្លែងលក់ត្រី។ ការលក់នេះពុំមានផ្ញើទៅតាមខេត្ត ឬដឹកអោយដល់ផ្ទះទេ។ នៅថ្ងៃអាទិត្យទី១១ ខែ៥នេះ ម៉ោង៩ព្រឹកដល់៥ល្ងាច។

តំលៃលក់ដូចខាងក្រោម
ប្រភេទត្រី កាបឥណ្ឌា (ខ្លះហៅត្រីសក់ក្លាយ)
ត្រីមួយក្បាល ទំងន់៨ខាំ-៩ខាំ
តំលៃលក់៖ ៤ក្បាល ៤ម៉ឺនរៀល
បន្ថែមទឹកត្រីអំពិលទុំ ១ដប (៥០០ម.ល)
(ផ្តល់ដោយ សហគ្រាសផលិតទឹកត្រី CamboChef )

ថ្ងៃអាទិត្យនេះ ខ្ញុំបូមបឹងតូចមួយមានត្រីសរុបប្រហែល ១០០០ ក្បាល។ ឆ្នាំនេះត្រីតូច មិនបានធំល្អដូចឆ្នាំមុនទេ ព្រោះវាមានអាយុតែ១ឆ្នាំ។ ខ្ញុំដាក់នៅក្នុងបឹងទឹកស្អាត សំរាប់ហូបផ្ទាល់ខ្លួននឹងចែកញាតិមិត្ត។ ដោយសារវាមានចំនួនច្រើន ទើបប៉ុន្មានឆ្នាំនេះ ខ្ញុំតែងដាក់លក់បែបនេះ ជាការផ្សព្វផ្សាយអំពីគុណភាពត្រីចិញ្ចឹមផង នឹងរួមចំណែកជំរុញអោយមាន ការចូលរួមសកម្មភាពសង្គមដោយខ្លួនឯងផង។ បើខ្ញុំគ្រាន់តែចង់បរិច្ចាកប្រាក់ទៅមន្ទីពេទ្យ ខ្ញុំលក់ត្រីនេះ អោយឈ្មួញ ហើយយកលុយទៅពេទ្យ ស្រួលជាង ហើយបានមុខមាត់ទៀតផង។

បងប្អូនដែលមានបំណងចង់ទិញ អាចជួយបញ្ជាក់មុន
ដើម្បីខ្ញុំរៀបចំត្រីដើម្បីលក់អោយបានគ្រប់គ្រាន់។ បើសិនមានការកម្មង់ច្រើន ខ្ញុំរៀបចំត្រីបន្ថែម។ ម្នាក់ ខ្ញុំអោយទិញយ៉ាងច្រើនបំផុត ៤០ក្បាល ដើម្បីទុកត្រីលក់អោយអ្នកចង់ញាំបានច្រើនគ្នា។ ត្រីនេះឆ្អឹងច្រើន ស្ងោជ្រក់ឆ្ងាញ់ជាងត្រីឆ្ពិន។ អាចចំហុយ ឬដុត ញាំជាមួយនំបញ្ចុកទឹកត្រីផ្អែមបាន។

ទីតាំង ផ្លូវ ១៣៥កែផ្លូវ ៤៥៦ មុខហាង តៀមមីទីមួយ
https://maps.app.goo.gl/mEtUiQDn4LsRntik9

សូមអរគុណ

🔴✍🏼: គ្រោះថ្នាក់សូមអាន ⚠️‼️- ខ្ទះឆាបងប្អូនណា ប្រើអាប្រភេទចៀនអត់ជាប់ខ្ទះ ..គឺ ខ្ទះទាំងនោះប្រើសារធាតុម្យ៉ាង (ថេហ្វូន) ដែលង...
05/05/2025

🔴✍🏼: គ្រោះថ្នាក់សូមអាន ⚠️‼️
- ខ្ទះឆាបងប្អូនណា ប្រើអាប្រភេទចៀនអត់ជាប់ខ្ទះ ..
គឺ ខ្ទះទាំងនោះប្រើសារធាតុម្យ៉ាង (ថេហ្វូន) ដែលងាយឲ្យគ្រោះថ្នាក់ដល់សួត ថ្លើម និង បង្កជាមហារីក បើសារធាតុនោះរលាត់ ឬ កោសចូលលាយឡំនឹងអាហារអ្នកបរិភោគ។

🔝🔘ដំណោះស្រាយបើអ្នកកំពុងប្រើហើយមិនអាចបោះចោល:
1. កុំប្រើវែកឆាដែក ចូរប្រើវែកឈើ ឬ ជ័រទន់ ហើយហាមបើកចៀនអាហារលើសពី 250អង្សារសេ✔️
2. កុំប្រើដែកមមីសដុសឆ្នាំងលាងខ្ទះ (ងាយរលាត់ចេញសារធាតុថេហ្លូន) ✔️
3. ប្រើអេប៉ុងលាងខ្ទះ អត្ថបទត្រូវបានណែនាំ! ✔️

ដោយក្តីគោរព.

សម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខហាងយើងខ្ញុំមានកាដូពិសេសសម្រាប់បងប្អូន លោកយាយលោកតា ធ្វើការតាមដានសុខភាព🎁 🛎️ដោយគ្រាន់តែ...
15/03/2025

សម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខហាងយើងខ្ញុំមានកាដូពិសេសសម្រាប់បងប្អូន លោកយាយលោកតា ធ្វើការតាមដានសុខភាព🎁

🛎️ដោយគ្រាន់តែយកម៉ាសុីនចាស់ រឺខូច ប្តូរបានម៉ាសុីនថ្មីភ្លាមៗ🔥

💡Fora 6 connectម៉ាសុីនតេស្តជាតិស្ករ, ខ្លាញ់, អាសុីត, គ្រាប់ឈាមក្រហម,Ketone, hematocrit មានកម្មវិធី ប្តូរម៉ាសុីនតេស្តចាស់ឬខូច(ម៉ាកណាក៏បាន)យកម៉ាសុីនថ្មីFora 6 connect ដោយតម្រូវឲ្យអតិថិជនចំណាយត្រឹមតែ 15$ប៉ុណ្ណោះ(តម្លៃដើម35$)សម្រាប់ការផ្លាស់ប្តូរចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែ មេសា ឆ្នាំ2025។

☎️ 078 988 977/ 010 631 929

អ្វីដែលត្រូវធ្វើនៅពេលកូនក្អួតនៅផ្ទះ 🤢🏠1️⃣ រក្សាជាតិទឹកអោយកុមារ 💧-រង់ចាំ 30 នាទីបន្ទាប់ពីក្អួតមុនពេលផ្តល់សារធាតុរាវ។-ផ្តល...
01/03/2025

អ្វីដែលត្រូវធ្វើនៅពេលកូនក្អួតនៅផ្ទះ 🤢🏠

1️⃣ រក្សាជាតិទឹកអោយកុមារ 💧

-រង់ចាំ 30 នាទីបន្ទាប់ពីក្អួតមុនពេលផ្តល់សារធាតុរាវ។
-ផ្តល់ជាទឹកអូរ៉ាលីត្រ, ទឹកដូង, រឺទឹកបបរ តិចៗច្រើនដង (រៀងរាល់ 5-10 នាទីម្តង)។

2️⃣ ទុកពេលអោយក្រពះបានសម្រាក 😴

-កុំបង្ខំកុមារឱ្យញ៉ាំភ្លាមៗបន្ទាប់ពីក្អួត។
- ចាប់ផ្តើមផ្តល់អាហារដែលរំលាយងាយ (ចេក, បបរ, នំបុ័ងទន់, ដំឡូងឆ្អិន, ស៊ុតឆ្អិន, តៅហ៊ូទន់, ស៊ុប, សាច់មាន់) បន្ទាប់ពី 4-6 ម៉ោង ប្រសិនបើកុមារឈប់ក្អួត។

❌ អាហារដែលមិនបានណែនាំក្រោយពេលក្អួត
🚫 អាហារដែលពិបាករំលាយ ឬស្វិត
🚫 អាហារបំពង ឬមានជាតិខ្លាញ់ខ្ពស់
🚫 អាហារមានរសជាតិហឹរ 🌶️
🚫 អាហារដែលមានជាតិស្ករសំយោគខ្ពស់ (ទឹកផ្លែឈើកំប៉ុង…)
🚫 បន្លែឆៅ 🥦

-បន្ទាប់ពី 24 ម៉ោងដោយមិនក្អួត អ្នកអាចត្រឡប់ទៅរបបអាហារធម្មតាវិញ។

3️⃣ ទំរង់ពេលគេង 🛏️

-រក្សាកុមារឱ្យនៅក្នុងទីតាំង ពាក់កណ្តាលបញ្ឈរ ដើម្បីការពារកុំឱ្យមានការថប់ដង្ហើម។
-ប្រសិនបើដេក, ដេកបែរក្បាលទៅម្ខាង។
- ជៀសវាងក្លិនខ្លាំង (ទឹកអប់, ក្លិនអាហារ) ដែលអាចបណ្តាលឱ្យក្អួតកាន់តែច្រើន។

📢 ព័ត៌មានសំខាន់
👉 បើកុមារក្អួតខ្លាំង, ដួលសន្លប់, ឬបាត់បង់ជាតិទឹកខ្លាំង សូមនាំទៅជួបវេជ្ជបណ្ឌិត។ 🏥

Cr: ផ្នែកកុមារ និង ទារកនៃមន្ទីរពេទ្យព្រះអង្គឌួង

Address

Street 907
Phnom Penh
12307

Telephone

+85510631929

Website

Alerts

Be the first to know and let us send you an email when Pharmacy La Rose posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pharmacy La Rose:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram