Bayon Phnom Penh Children Clinic មន្ទីរសំរាកព្យាបាលកុមារបាយ័នភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • Bayon Phnom Penh Children Clinic មន្ទីរសំរាកព្យាបាលកុមារបាយ័នភ្នំពេញ

Bayon Phnom Penh Children Clinic មន្ទីរសំរាកព្យាបាលកុមារបាយ័នភ្នំពេញ Professor and Specialized doctor diploma in pediatrics with experience many years

មន្ទីរសម្រាកព្យាបាលកុមារបាយ័នភ្នំពេញ យើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកមួយរូប៖✅ផ្នែក: វេជ្ជបណ្ឌិតឯកទេសរោគកុមារ ចំនួន 01នាក...
11/08/2025

មន្ទីរសម្រាកព្យាបាលកុមារបាយ័នភ្នំពេញ យើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកមួយរូប៖

✅ផ្នែក: វេជ្ជបណ្ឌិតឯកទេសរោគកុមារ ចំនួន 01នាក់
✅ធ្វើការ: 15ថ្ងៃ/ខែ
✅ប្រាក់ចំណូល: អាចលើសពី 1000$ ឡើងទៅ
————————————————-
📥 សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង:

☎️ Tel: 095 293 145 / 011 313 333
📱 Telegram: 095 293 145 / 011 313 333
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ

11/08/2025

តើត្រូវធ្វើដូចម្ដេចដើម្បីការពារអ្នក និងគ្រួសារពីជម្ងឺគ្រុនឈាម?
ការក្រើនរំលឹករបស់ក្រសួងសុខាភិបាល ក្នុងកំឡុងរដូវវស្សា2025នេះ ជម្ងឺគ្រុនឈាមមាននិន្នាការកើនឡើងដោយសារកំណើនទឹកភ្លៀង ដែលបង្កអោយមានទឹកដក់ក្នុងវត្ថុដក់ទឹក។
*ត្រូវប្រកាន់នូវពាក្យស្លោក៖ “លំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក”
- បំបាត់ប្រភពទឹកដក់ បំបាត់ជំរកមូសខ្លាៈ បំបាត់សំរាមដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ ត្រឡោកដូង កែវ ចានជ័រ។
- សំអាតបំបាត់ដង្កូវទឹកក្នុងពាង អាង ធុងដាក់ទឹក ថូផ្កា ចានទ្រជើងទឹក ទូ និងពែង ដែលជាប្រភពដក់ទឹក និងដង្កូវទឹក។
- សំអាតបរិវេណការដ្ឋានសំណង់ ដែលជាប្រភពឆ្លងជម្ងឺគ្រុនឈាម ដល់ប្រជាជនដែលរស់នៅចម្ងាយ១៥០មែត្រជុំវិញការដ្ឋានសំណង់។
- សំអាតបរិវេណជុំវិញផ្ទះ(សំអាតស្មៅស៊ុបទ្រុបជុំវិញផ្ទះ) ...
- សំអាតផ្ទះ ផ្ទះមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ ទ្វារនិងបង្អួចគួរមានសំណាញ់ រៀបចំទុកដាក់សម្លៀកបំពាក់អោយមានសណ្ដាប់ធ្នាប់ល្អ ...
*ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារ មានរោគសញ្ញាគ្រុនក្ដៅខ្លាំងភ្លាមៗចាប់ពី 39អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងព្យបាលជាបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតអ្នកអោយបានឆាប់តាមដែលអាចធ្វើទៅបាន។
Ministry of Health's reminder: During the 2025 rainy season, dengue fever is likely to increase due to increased rainfall, which causes stagnant water in stagnant objects.
*Adhere to the slogan: “My home is free of stagnant water”
- Eliminate stagnant water sources, eliminate mosquito breeding grounds: Eliminate garbage such as car tires, old motorcycle tires, coconut shells, glasses, plastic plates.
- Clean and eliminate stagnant water in jars, basins, water tanks, flower pots, water bowls, cabinets and cups, which are sources of stagnant water and stagnant water.
- Clean the construction site area, which is a source of dengue fever transmission to people living within 150 meters of the construction site.
- Clean the area around the house (clean up the weeds around the house) ...
- Clean the house. The house has sunlight and good ventilation. The doors and windows should have screens. Organize and store clothes in a neat and orderly manner ...
*If you or a family member suddenly develops symptoms of a high fever of 39 degrees Celsius or higher, please seek emergency medical advice and treatment at your nearest hospital as soon as possible.
- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499
🌐 Facebook: https://www.facebook.com/share/1AEHjhUBNK/?mibextid=wwXIfr
📱 Telegram Channel: https://t.me/BayonPhnomPenhChildrenClinic

Professor and Specialized doctor diploma in pediatrics with experience many years

26/06/2025

ជំរាបសួរ !
ខ្ញុំសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈ ប៊ុនណា, ឯកទេសផ្នែករោគកុមារ មានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងការព្យាបាលកុមារដែលមានជំងឺផ្សេងៗ។ បើកូនអស់លោក លោកស្រីមានបញ្ហា៖
- គ្រុនក្តៅខ្លាំង/ញាក់/ក្ដៅប្រកាច់/ត្រជាក់ចុងដៃចុងជើង
- ក្អក/ហៀសំបោរមិនបាត់
- រលាកបំពង់ក/រលាកដុំសាច់បំពង់ក/រលាកត្រចៀក
- រលាកទងសួត/រលាកសួត ថ្មីៗឬយូរ
- ជម្ងឺគ្រុនឈាម
- ជម្ងឺរលាកតំរងនោម
- ជម្ងឺសើស្បែកកុមារ
- រាគ/ទល់លាមក/ហើមពោះ/ឈឺពោះ
- រើសអាហារ/មិនឃ្លានបាយ/ទម្ងន់មិនគ្រប់/កំពស់មិនគ្រប់/រាងកាយតូចស្គមស្គាំង
- ជំងឺឆ្លងផ្សេងៗ...
សូមទាក់ទងមកគ្លីនិកកុមារបាយនភ្នំពេញឥឡូវនេះ! ក្រុមសាស្ត្រាចារ្យ វេជ្ជបបណ្ឌិតឯកទេសផ្នែករោគកុមារយើងខ្ញុំនឹងពិនិត្យដោយយកចិត្តទុកដាក់ និងផ្តល់ដំណោះស្រាយត្រឹមត្រូវ សុវត្ថិភាព និងគុណភាពនៃការព្យាបាលមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើនេះ
- មានសេវាវ៉ាក់សាំងគ្រប់ប្រភេទតាមស្តង់ដាអន្តរជាតិសំរាប់ផ្ដល់ជូន/មានមន្ទីរពិសោធន៍ លើសពីនេះយើងខ្ញុំក៏អាចជួយប្រឹក្សាយោបល់ជូនដល់មាតាបិតានូវរាល់គ្រប់ជម្ងឺកុមារដែលមានភាពស្មុគស្មាញទាំងអស់ជូនបាន។
- - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499
🌐 Facebook: https://www.facebook.com/share/1AEHjhUBNK/?mibextid=wwXIfr
📱 Telegram Channel: https://t.me/BayonPhnomPenhChildrenClinic

Professor and Specialized doctor diploma in pediatrics with experience many years

19/06/2025

ពាក្យស្លោក «លាងដៃសង្គ្រោះជីវិត» ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) និងដៃគូផ្សព្វផ្សាយក្នុងទិវាអនាម័យដៃ មានន័យថា *អនាម័យដៃគឺជាវិធីសាមញ្ញ ប៉ុន្តែសំខាន់ជាងគេក្នុងការការពារជីវិតមនុស្សគ្រប់រូប*។ វាមិនត្រឹមតែជាសារសម្រាប់អំឡុងពេលរាតត្បាតទេ ថែមទាំងជាកាតព្វកិច្ចប្រចាំថ្ងៃដើម្បីសុខភាពដ៏យូរអង្វែង ។ខាងក្រោមនេះបង្ហាញពី 6ជំហ៊ានសាមញ្ញសំរាប់ការលាងដៃបានត្រឹមត្រូវ។
The slogan “Handwashing Saves Lives” promoted by the World Health Organization (WHO) and partners on Hand Hygiene Day means that *hand hygiene is the simplest but most important way to protect lives*. It is not only a message for the pandemic, but also a daily obligation for long-term health.Here are 6 simple steps for proper handwashing.

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគដោយភ្នាក់ងារបង្កររោគដែលមានការគំរាមកំហែងខ្ពស់ដល់ស...
14/06/2025

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគដោយភ្នាក់ងារបង្កររោគដែលមានការគំរាមកំហែងខ្ពស់ដល់សុខភាពសាធារណៈ

14/06/2025

តើអ្វីទៅដែលភ្នាក់ងារបង្ករោគដែលមានការគំរាមកំហែងខ្ពស់ដល់សុខភាពសាធារណ: (High -Threat Pathogens=HTPs)?
* HTPs ភាគច្រើនមានប្រភពពីសត្វ ដែលបង្កើតជាជំងឺឆ្លងបង្កពីសត្វទៅមនុស្ស (Zoonotic disease)
* ជាភ្នាក់ងារបង្ករោគដែលមានសក្ដានុពលនៃអត្រាមរណភាពខ្ពស់ រំខានដល់សុខភាពសាធារណជន និងនាំឱ្យមានអស្ថិរភាពសេដ្ឋកិច្ច និងសង្គម។
ឧទាហរណ៍នៃ HTPs៖
- វីរុស៖ Ebola, Marburg, Nipah, H5N1 (គ្រុនផ្តាសាយបក្សី)
- បាក់តេរី៖ Bacillus anthracis (Anthrax), Yersinia pestis (Plague), Burkholderia pseudomallei (Melioidosis)
- ប្រភេទមួយចំនួននៃបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយូទិកច្រើនប្រភេទ
- ...
លក្ខណៈរបស់HTP៖
- ងាយស្រួលឆ្លងរាលដាលលឿនកំរិតខ្ពស់ (High transmissibility or ease of dissemination)
- អ្នកជម្ងឺច្រើនមានសភាពធ្ងន់ធ្ងរ និងអត្រាមរណៈខ្ពស់ នៅពេលដែលមិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងចាក់ការពារ (Severe clinical outcomes or high mortality rates)

ការគំរាមកំហែងជាសកលនៃផលប៉ះពាល់សុខភាពសាធារណៈរបស់HTPs ៖
- វាអាចរីករាលដាលយ៉ាងឆាប់រហ័ស ដែលនាំទៅដល់ការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាត (Rapid spread leading to outbreaks or pandemics)
- វាអាចធ្វើអោយមានបន្ទុកលើសលុបទៅលើប្រព័ន្ធថែទាំសុខភាពOverload of healthcare systems
- វាអាចបង្កផលប៉ះពាល់រយៈពេលវែង
- វាអាចបណ្តាលអោយមានការបិទព្រំដែន ការរឹតបន្តឹងការធ្វើដំណើរ
- វាអាចបង្កអោយមានការធ្លាក់ចុះនៃសេដ្ឋកិច្ច
- វាអាចបង្កអោយមានចលាចលសង្គម
វិធីការពារ៖
1. សំអាតដៃជានិច្ចជាមួយសាប៊ូ, អាល់កុល
2. ចម្អិនអាហារឲ្យបានល្អ (ជាពិសេសសាច់ និងផលិតផលពីសត្វ)។
3. ជៀសវាងការប៉ះពាល់សត្វព្រៃ ឬសត្វដែលមានសភាពអស្ថេរភាព។
4. ប្រើសំភារៈការពារ ដូចជា ម៉ាស់, ... (PPE នៅពេលចាំបាច់)។ ..

What are High-Threat Pathogens (HTPs)?
* Most HTPs originate from animals, causing zoonotic diseases.
* Pathogens with the potential to cause high mortality, disrupt public
health, and lead to economic and social instability.
Examples of HTPs:
• Viruses: Ebola, Marburg, Nipah, H5N1 (avian influenza)
• Bacteria: Bacillus anthracis (Anthrax), Yersinia pestis (Plague),
Burkholderia pseudomallei (Melioidosis)
• Others: Certain types of multi-drug resistant bacteria
• Toxins: Botulinum neurotoxins, Ricin
Characteristics:
• High transmissibility or ease of dissemination
• Severe clinical outcomes or high mortality rates
• Potential for use as biological weapons

The Global Threat of HTPs
Public Health Impact:
• Rapid spread leading to outbreaks or pandemics
• Overload of healthcare systems
• High mortality rates and long-term effects in survivors
Economic and Social Disruption:
• Closure of borders, travel restrictions
• Economic downturns due to reduced workforce and trade
• Social unrest and misinformation
Prevention methods:
1. Always clean your hands with soap and water, alcohol-based hand rub.
2. Cook food well (especially meat and animal products).
3. Avoid contact with wild animals or animals that are in an unstable condition.
4. Use protective equipment such as masks, ... (PPE when necessary).
- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499
🌐 Facebook: https://www.facebook.com/share/1AEHjhUBNK/?mibextid=wwXIfr
📱 Telegram Channel: https://t.me/BayonPhnomPenhChildrenClinic

Professor and Specialized doctor diploma in pediatrics with experience many years

05/06/2025

ប្អូនបានជាសះស្បើយហើយ ពេលចូលមកប្អូនក្តៅខ្លាំងញាក់ មានកំដៅរហូតដល់ 40 អង្សាសេ។
សូមថ្លែងអំណរគុណដល់ក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសជម្ងឺកុមារ បាយ័នភ្នំពេញ។
- - - - - - - - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499
🌐 Facebook: https://www.facebook.com/share/1AEHjhUBNK/?mibextid=wwXIfr
📱 Telegram Channel: https://t.me/BayonPhnomPenhChildrenClinic

Professor and Specialized doctor diploma in pediatrics with experience many years

01/06/2025

ការព្យាបាលជម្ងឺកុមារត្រូវតែផ្តោត និងធានាឲ្យកុមារមានអារម្មណ៍**សប្បាយរីករាយ**
ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗ៖
- កុមារដែលមានអារម្មណ៍*សុវត្ថិភាពផ្លូវចិត្ត* នៅពេលព្យាបាល ភាពតានតឹងរបស់ពួកគេត្រូវបានកាត់បន្ថយដែលជួយឲ្យរាងកាយផ្តោតលើការជាសះស្បើយ ផ្ទុយទៅវិញអារម្មណ៍ភ័យខ្លាច, កង្វល់ អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ បង្កើនរយៈពេលជាសះស្បើយរបស់ជម្ងឺ។
- ការសប្បាយរីករាយជំរុញឲ្យរាងកាយបញ្ចេញអ័រម៉ូនសុខសាន្ត (Feeling-good hormones: endorphins) ដែលជួយកាត់បន្ថយការឈឺចាប់ និងពង្រឹងប្រព័ន្ធការពារ។
- កុមារដែលមានអារម្មណ៍ល្អ នាំអោយកុមារមានទំនុកចិត្ត និងចង់ចូលរួមក្នុងដំណើរការព្យាបាលរបស់គ្រូពេទ្យ។
- កុមារសប្បាយចិត្ត អ្នកថែទាំព្យាបាល (ឪពុកម្តាយ ឬគ្រូពេទ្យ) ក៏មានអារម្មណ៍ស្រួលចិត្ត ដែលជួយឲ្យពួកគាត់ផ្តោតលើការថែទាំបានល្អប្រសើរ។
- ការព្យាបាលដោយមានការគាំទ្រផ្លូវចិត្ត អាចកាត់បន្ថយហានិភ័យនៃ*ភាពភ័យស្លន់ស្លោ* ឬការភ័យខ្លាចពេទ្យ នាពេលអនាគត ។
- ការព្យាបាលដោយមានភាពសប្បាយរីករាយផ្លូវចិត្ត នាំអោយកុមារមានបទពិសោធល្អ និងមានទស្សនៈវិជ្ជមានចំពោះសុខភាព និងមានអារម្មណ៍ល្អក្នុងការមកទទួលការព្យាបាល។
- កុមារមិនមែនគ្រាន់តែជា"អ្នកជំងឺតូច"ទេ ពួកគេក៏ត្រូវការ ផ្លូវចិត្ត និងអារម្មណ៍ដែរ។ ការរួមបញ្ចូលភាពសប្បាយរីករាយក្នុងការព្យាបាលគឺជាចំណុចគន្លឹះឆ្ពោះទៅរកការជាសះស្បើយពេញលេញ។
Pediatric treatment must focus on and ensure that children feel **Happy**
Here are the main reasons:
- Children who feel *psychologically safe* during treatment have their stress reduced, which helps the body focus on healing. On the contrary, feelings of fear, anxiety can weaken the immune system, increasing the recovery time of the disease.
- Happiness stimulates the body to release feel-good hormones (Feeling-good hormones: Endorphins), which reduce pain and strengthen the immune system.
- Children who feel good make them confident and want to participate in the doctor's treatment process.
- Happy children, caregivers (parents or doctors) also feel comfortable, which helps them focus on better care.
- Treatment with emotional support can reduce the risk of *panic* or medical phobia in the future.
- Treatment that is emotionally happy leads to children having a good experience and a positive outlook on health and feeling good about coming to treatment.
- Children are not just "little patients", they also need mental and emotional support. Incorporating joy into treatment is key to a full recovery.
- - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499
🌐 Facebook: https://www.facebook.com/share/1AEHjhUBNK/?mibextid=wwXIfr
📱 Telegram Channel: https://t.me/BayonPhnomPenhChildrenClinic

31/05/2025

ចំណុចសំខាន់ៗនៃវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺកុមារ៖
១. ព្យាបាលជំងឺកុមារ ជាមួយការតាមដានការអភិវឌ្ឍរាងកាយ អាកប្បកិរិយា និងខួរក្បាលកុមារ ដោយចូលរួមជួយកុមារអោយមានការចាប់ផ្តើមល្អបំផុតក្នុងជីវិត
២. ភាពស្ទាត់ជំនាញក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺកុមារ
៣. យល់ដឹងអំពីឱសថសាស្ត្រកុមារ និងកម្រិតថ្នាំសមស្របសម្រាប់កុមារ
៤. មានបទពិសោធន៍ក្នុងការគ្រប់គ្រងការសង្គ្រោះបន្ទាន់ជំងឺកុមារ
៥. ពិភាក្សាជួយតម្រូវការផ្នែកវេជ្ជសាស្រ្តស្មុគស្មាញ ឬឯកទេស
៦. ចូលរួមផ្ដល់វ៉ាក់សាំងសំខាន់ៗតាមកាលវិភាគចាក់ថ្នាំបង្ការដែលបានណែនាំ ដើម្បីការពារកុមារពីជំងឺឆ្លងផ្សេងៗ
៧. ជាទូទៅមានការយល់ដឹងទាន់សម័យ និងភាពជឿនលឿនចុងក្រោយបង្អស់នៃផ្នែកវេជ្ជសាស្ត្រកុមារ
៨. ចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមដែលផ្តល់អត្ថប្រយោជន៍ដល់សុខុមាលភាពរបស់កុមារ
៩. ផ្តល់ការថែទាំដ៏ទូលំទូលាយសម្រាប់ជំងឺកុមារ និងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយកុមារនិងគ្រួសាររបស់ពួកគេ
១០. អប់រំឪពុកម្តាយ និងអ្នកថែទាំអំពីការអនុវត្តការថែទាំកុមារ អាហារូបត្ថម្ភ វិធានការសុវត្ថិភាព និងទិដ្ឋភាពសំខាន់ៗផ្សេងទៀតនៃសុខភាពកុមារ។
Key points of a Pediatrician:
1. Treats children with monitoring of physical, behavioral, and brain development, helping children have the best start in life
2. Proficiency in diagnosing and treating children's illnesses
3. Understanding of pediatric pharmacology and appropriate dosages for children
4. Experience in managing pediatric emergencies
5. Discussing complex or specialized medical needs
6. Participates in administering essential vaccines according to recommended immunization schedules to protect children from various infectious diseases
7. Generally has an up-to-date understanding and latest advances in pediatric medicine
8. Participates in promoting initiatives that benefit children's well-being
9. Provides comprehensive care for children's illnesses and the ability to communicate effectively with children and their families
10. Educates parents and caregivers about child care practices, nutrition, safety measures, and other important aspects of child health.
- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499
🌐 Facebook: https://www.facebook.com/share/1AEHjhUBNK/?mibextid=wwXIfr
📱 Telegram Channel: https://t.me/BayonPhnomPenhChildrenClinic
Join us

Professor and Specialized doctor diploma in pediatrics with experience many years

*សុខភាពកុមារមិនគ្រាន់តែជាកត្តាសំខាន់សម្រាប់ការលូតលាស់បច្ចុប្បន្ន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនា...
28/05/2025

*សុខភាពកុមារមិនគ្រាន់តែជាកត្តាសំខាន់សម្រាប់ការលូតលាស់បច្ចុប្បន្ន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតរបស់កុមារ គ្រួសារ និងប្រទេសជាតិ។ ខាងក្រោមនេះជាការវិភាគលម្អិតពីឥទ្ធិពលនៃសុខភាពកុមារលើអនាគត៖
*ផលប្រយោជន៍សំខាន់ៗសម្រាប់អនាគតកុមារ
1. ការអភិវឌ្ឍខួរក្បាល និងសមត្ថភាពរៀនសូត្រ
កុមារដែលមានសុខភាពល្អ ជាពិសេសក្នុងរយៈពេល ១,០០០ ថ្ងៃដំបូងនៃជីវិត អាចអភិវឌ្ឍខួរក្បាលបានពេញលេញ ដែលជាកត្តាសំខាន់ក្នុងការទទួលបានចំណេះដឹង និងជំនាញសង្គម។
2. កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ
ការចាក់វ៉ាក់សាំងតាមកម្មវិធីជាតិ ជួយកាត់បន្ថយអត្រាស្លាប់កុមារ និងធានាឲ្យពួកគេមានសុខភាពគ្រប់គ្រាន់ដើម្បីចូលរៀន។
3. សុខភាពផ្លូវចិត្ត និងសង្គម
កុមារដែលទទួលបានការថែទាំពីឪពុកម្តាយ និងសហគមន៍ មានសក្តានុពលក្នុងការបង្កើតទំនាក់ទំនងសង្គមល្អ និងជៀសផុតពីបញ្ហាដូចជា ការថប់បារម្ភ ឬអាកប្បកិរិយាមិនសមរម្យ។
4. សុខភាពកុមារគឺជាការវិនិយោគដ៏ឆ្លាតវៃបំផុត សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការធានាឲ្យកុមារមានសុខភាពល្អ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំទូលាយដល់សង្គម រួមមាន៖
- កម្លាំងពលកម្មមានគុណភាព កំណើនសេដ្ឋកិច្ច
- កាត់បន្ថយភាពក្រីក្រ
- សង្គមមានស្ថិរភាព
- ការលូតលាស់សេដ្ឋកិច្ចយូរអង្វែង។

*Child health is not only important for current growth, but also a crucial foundation for the future of children, families, and nations. Here is a detailed analysis of the impact of child health on the future:
*Key benefits for children’s future
1. Brain development and learning abilities
Healthy children, especially in the first 1,000 days of life, can fully develop their brains, which are essential for acquiring knowledge and social skills.
2. Reduce the risk of chronic diseases
National vaccination programs help reduce child mortality and ensure they are healthy enough to attend school.
3. Mental and social health
Children who receive care from their parents and community have the potential to develop good social relationships and avoid problems such as anxiety or inappropriate behavior.
4. Child health is the smartest investment for sustainable development. Ensuring healthy children will provide a wide range of benefits to society, including:
- A quality workforce, economic growth
- Poverty reduction
- A stable society
- Long-term economic growth.

- - - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 ; 015 270 499
📱 Telegram Channel: https://t.me/BayonPhnomPenhChildrenClinic

Address

1015st, Phnom Penh Thmey District, Khan Sen Sok, Phnom Penh, �
Phnom Penh
120801

Alerts

Be the first to know and let us send you an email when Bayon Phnom Penh Children Clinic មន្ទីរសំរាកព្យាបាលកុមារបាយ័នភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category