Sophy Souvenir

Sophy Souvenir ហាងយើងខ្ញុំមានលក់ ចំលាក់ស្ពាន់ និង?

តើឆ្នាំមួយណាជារបស់អ្នក?
13/09/2022

តើឆ្នាំមួយណាជារបស់អ្នក?

27/05/2022
ប្រជាពលរដ្ឋយើងត្រូវស្គាល់លេខទូរស័ព្ទទាំងអស់នេះ1. លេខទូរស័ព្ទសង្គ្រោះបន្ទាន់៖  * រថយន្នតពន្លត់អគ្គិភ័យរាជធាន    * រថយន្តព...
16/08/2021

ប្រជាពលរដ្ឋយើងត្រូវស្គាល់លេខទូរស័ព្ទទាំងអស់នេះ
1. លេខទូរស័ព្ទសង្គ្រោះបន្ទាន់៖
* រថយន្នតពន្លត់អគ្គិភ័យរាជធាន
* រថយន្តពេទ្យសង្គ្រោះបន្ទាន់៖ 119
* នគរបសលក្រុងភ្នំពេញ៖ 012 999 999
* អគ្គស្នងការនគរបាល ប្រចាំបញ្ជា៖ 117 / 118
* មន្ទីរពេទ្យកាល់ម៉ែត៖ 077 851 221
* មន្ទីរពេទ្យព្រះសីហនុ៖ 023 882 484
* មន្ទីរពេទ្យគន្ធបុប្ផា៖ 023 428 009
* មន្ទីរពេទ្យរុស្សី៖ 023 217 764
* មន្ទីរពេទ្យកេតុមាលា៖ 023 427 229
* មន្ទីរពេទ្យលោកសង្ឃ៖ 016 909 774
* មន្ទីរពេទ្យជប៉ុន៖ 023 724 257
* រដ្ឋាករទឹក៖ 023 724 046
* អគ្គិសនីកម្ពុជា៖ 023 6666 672
* អគ្គិសនី(អូរបែកក្អម)៖ 023 6211 116
* អគ្គិសនី(សាខាវត្តភ្នំ)៖ 023 6211 117
* អគ្គិសនី(ចាក់អង្រែក្រោម)៖ 023 6211 118
2. អធិការនគរបាល តាមខណ្ឌនីមួយៗ
* ខណ្ឌពោធិ៍សែនជ័យ៖ 097 7780 031
* ខណ្ឌសែនសុខ៖ 012 925 967សំុ កែវិញ ០១២ ៩២៥ ៩៦៨
* ខណ្ឌដូនពេញ៖ 097 7658 283
* ខណ្ឌឫស្សីកែវ៖ 012 955 999
* ខណ្ឌជ្រោយចង្វារ៖ 095 590 095
* ខណ្ឌមានជ័យ៖ 017 744 123
* ខណ្ឌដង្កោ៖ 097 900 9009
* ខណ្ឌទួលគោក៖ 097 778 0028
* ខណ្ឌចំការមន៖ 012 445 333
* ខណ្ឌច្បារអំពៅ៖ 078 888 801
* ខណ្ឌព្រែកព្នៅ៖ 097 727 2594
* ខណ្ឌ៧មករា៖ 012 844 477
3. មេបញ្ជាការអាវុធហត្ថ តាមខណ្ឌនីមួយៗ
* ខណ្ឌច្បារអំពៅ៖ 012 552 003
* ខណ្ឌពោធិ៍សែនជ័យ៖ 012 855 779
* ខណ្ឌឫស្សីកែវ៖ 012 39 3333
* ខណ្ឌដូនពេញ៖ 077 888 607
* ខណ្ឌ៧មករា៖ 097 73 8 9 977
* ខណ្ឌចំការមន៖ 012 972 266
* ខណ្ឌទួលគោក៖ 017 357 777
* ខណ្ឌសែនសុខ៖ 012 250 525
* ខណ្ឌដង្កោ៖ 012 425 262
* ខណ្ឌមានជ័យ៖ 092 228 888
* ខណ្ឌជ្រោយចង្វារ៖ 096 233 2222
* ខណ្ឌព្រែកព្នៅ៖ 016 855 722
4. ស្នងការនគរបាល តាមរាជធានី/ខេត្ត
* រាជធានីភ្នំពេញ៖ 097 77 80002
* ខេត្តកំពង់ចាម៖ 097 77 80003
* ខេត្តកណ្ដាល៖ 097 77 80004
* ខេត្តតាកែវ៖ 097 77 80005
* ខេត្តព្រៃវែង៖ 097 77 80006
* ខេត្តស្វាយរៀង៖ 097 77 80007
* ខេត្តព្រះសីហនុ៖ 097 77 80008
* ខេត្តកោះកុង៖ 097 77 80009
* ខេត្តកំពត៖ 097 77 80010
* ខេត្តកែប៖ 097 77 80011
* ខេត្តកំពង់ធំ៖ 097 77 80012
* ខេត្តសៀមរាប៖ 097 77 80013
* ខេត្តបាត់ដំបង៖ 097 7

ចំលាក់ស្ពាន់ថ្មីសម្រាប់លក់ សូមអញ្ចើញមកមើលនៅទីតាំងហាងផ្ទាល់ ក្បែរផ្សារទួលទំពូង
24/07/2021

ចំលាក់ស្ពាន់ថ្មីសម្រាប់លក់ សូមអញ្ចើញមកមើលនៅទីតាំងហាងផ្ទាល់ ក្បែរផ្សារទួលទំពូង

សេចក្ដីជូនព័ត៌មានស្តីពីការទទួលបានមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ “រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក”ប្រភព: ហ្វេសប៊ុក ក្រសួងវប្...
16/07/2021

សេចក្ដីជូនព័ត៌មានស្តីពីការទទួលបានមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ “រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក”
ប្រភព: ហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថន័យអំពី ៖ ព្រះបាទជ័យវរ្ម័នទី៧   វរ្ម័ន   (វ័រ-មុ័ន)   (សំ.)  ( ន. )  (វម៌ន៑) ក្រោះ, អាវក្រោះ ។ ជយវរ្ម័ន (ជៈយៈ--) អាវ...
15/07/2021

អត្ថន័យអំពី ៖ ព្រះបាទជ័យវរ្ម័នទី៧
វរ្ម័ន (វ័រ-មុ័ន) (សំ.) ( ន. ) (វម៌ន៑) ក្រោះ, អាវក្រោះ ។ ជយវរ្ម័ន (ជៈយៈ--) អាវក្រោះមានជ័យ; អ្នកពាក់ក្រោះមានជ័យ ។ ព្រះបរមនាម ឬគោរមនៃព្រះបរមនាមរបស់ព្រះមហាក្សត្រិយ៍ក្នុងកម្ពុជរដ្ឋសម័យមហានគរ (សម័យនគរធំ) : ព្រះបាទជយវរ្ម័នទី៧។
ព្រះ បា. សំ. ( ន. ) (វរ ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន”; ប្រើជា ន. ក៏បាន “ពរ; ស្វាមី; កូនប្រសាប្រុស; សេចក្ដីប្រាថ្នា...”) ពាក្យនេះខ្មែរប្រើក្លាយមកដោយ វ > ព + រ + ះ > ព្រះ; សម្រាប់ហៅឋានន្តរមន្ត្រីស័ក្តិ ៦ ហ៊ូពាន់ចុះបន្ទាប់ពីទីឧកញ៉ាមក : មន្ត្រីទីព្រះ ។ សម្រាប់ប្រើនាំមុខនាមនាមឯទៀត បានច្រើនយ៉ាងជាអនេក : ព្រះសម្មាសម្ពុទ្ធ; ព្រះឥន្ទ្រ, ព្រះព្រហ្ម; ព្រះមហាក្សត្រ, ព្រះរាជា, ព្រះករុណាជាម្ចាស់ជីវិត; ព្រះរាជបុត្រ; ព្រះធម៌; ព្រះសង្ឃ; ព្រះអាទិត្យ; ព្រះចន្ទ្រ; ព្រះពាយ; ព្រះបាទ; ព្រះកេសា; ព្រះអរហន្ត ។ល។
បាទ បាត សំ. បា. ( ន. ) ជើង (រ. ស.) : ព្រះបាទ ។ ឃ្លាសង្កាត់របស់គាថា, របស់កាព្យឃ្លោង : បាទទី១, បាទទី២...។ ឈ្មោះប្រាក់បុរាណតម្លៃ ៦០ សេន : ប្រាក់បាទ ។
បាទ ( និ. ) អើ; ពាក្យសម្រាប់បុរសឆ្លើយ : ឆ្លើយបាទ; ទៅកុំខានហ្ន៎, បាទ ! ។ ខ្ញុំព្រះបាទម្ចាស់ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្ដិតូចឬរាស្ត្រប្រជានិយាយទៅរកសេនាបតី, រដ្ឋមន្ត្រី; សរសេរជា ខ្ញុំប្របាទម្ចាស់ ក៏មាន ។ ខ្ញុំព្រះបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្តិធំតែមិនមែនសេនាបតី, មិនមែនជារដ្ឋមន្ត្រី និយាយទៅរកសេនាបតីឬមន្ត្រីស័ក្តិតូចឬក៏រាស្ត្រប្រជានិយាយទៅរកមន្ត្រីស័ក្តិធំក្រៅពីសេនាបតី; សរសេរជា ខ្ញុំប្របាទ ក៏មាន ។ ខ្ញុំបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្រ្តីថ្នាក់តូចឬរាស្ត្រនិយាយទៅរកមន្ត្រីដែលមានស័ក្តិធំជាងខ្លួន ឬក៏រាស្ត្រនិយាយទៅរកផងគ្នាដោយសេចក្ដីគោរព ។
ជ័យ នាមសព្ទ ( បា. ជយ ) ជម្នះ, ការឈ្នះ : មានជ័យ, ហ៊ោយកជ័យ ។ ឈ្មោះពរមួយយ៉ាងសម្រាប់សូត្រចម្រើនសិរីសួស្ដី ក្នុងមង្គលការសម័យបុរាណ : ក្នុងមង្គលការនេះ សូមឱ្យសូត្រជ័យផង, និមន្ដលោកសូត្រជ័យ ។ ជ័យសួស្ដិ៍ ( –សួស ) ឈ្មោះរបៀបមង្គលការកូនប្រុសស្រីមួយបែប ដែលមានពិធីរាំហូតដាវងាឡើងហាក់ដូចជាប្រហាររូបសាមីខ្លួនកូនប្រុស នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ក្នុងកាលជាទីបញ្ចប់កិច្ចមង្គលការឱ្យពរចងដៃ, អ្នកដែលរាំហូតដាវនោះស្រែកសួរអ្នកទាំងអស់ថា ជ័យហោង ? អ្នកឯទៀតឆ្លើយឡើងថា ជ័យ ! អ្នករាំសួរទៀតថា សួស្ដិ៍ហោង ? អ្នកឆ្លើយៗ ថា សួស្ដី! អ្នករាំសួរបញ្ចប់ថាយកអ្វីជាបន្ទាល់? អ្នកឆ្លើយៗ ថា យកហ៊ោ ! អ្នកទាំងអស់ក៏តាំងហ៊ោក្រេវព្រមគ្នាឡើង . . . ( របៀបមង្គលការបែបក្នុងសម័យបុរាណហៅថា មង្គលការជ័យសួស្ដិ៍ ) ។ ជ័យស្រី ( សំ. ជយ + ស្រី; បា. ជយ + សិរី ) ជម្នះនិងសិរី, ស្រីសួស្ដីព្រោះមានជម្នះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ជយ ( អ. ថ. ជ:យ: ) ដូចជា ជយកុញ្ជរ ( –កុញ-ជ ) ដំរីជ័យ គឺដំរីសម្រាប់ជិះចូលកាន់សង្រ្គាម ដែលតែងតែមានជម្នះមកហើយឬដែលសន្មតថានឹងមានជម្នះ; ដំរីព្រះទីនាំងនៃព្រះមហាក្សត្រដែលសន្មតថាមានជ័យគ្រប់កាល ។ ជយឃោស ( –ឃោស ) ពាក្យស្រែកប្រកាស, ស្រែកហៅថា សូមឱ្យឈ្នះ ! ឬថា ឈ្នះហើយៗ ! ដូចពាក្យថា ជយតុ ! ជយតុ ភវំ ! ជយោ ! ជិតំ ជិតំ ! ជាដើមដែរ ( ម. ព. ទាំងនោះ ) ។ ជយដ្ឋាន ( –យ័ត-ឋាន ) ទីតំបន់ដែលមានជ័យ, ដែលច្បាំងឈ្នះ ។ ជយតុ !ពាក្យសម្រាប់ឱ្យពរឱ្យជ័យថា សូមឱ្យមានជ័យជម្នះ ! ( ម. ព. ជយោ ! ) ។ ជយតុ ភវំ ! (—ភៈវ័ង) ពាក្យសម្រាប់ឱ្យពរ ឱ្យជ័យថាសូមឱ្យលោកមានជ័យជម្នះ ! ឬថា សូមឱ្យអ្នកដ៏ចម្រើនមានជ័យជម្នះ ! ( ម. ព. ជយតុ )។ពាក្យសម្រាប់មនុស្សអ្នកជូនពែសំណែន ដែលត្រឡប់មកផ្ទះជំងឺវិញឈរស្រែកនៅមាត់ទ្វាររបងផ្ទះឬជិតជណ្ដើរផ្ទះថា ជយតុ ភវំ ! អ្នកនៅក្នុងផ្ទះនោះឆ្លើយតបមកវិញថា សាធុមានជ័យ ! ( តាមក្បូនសែនឱ្យមនុស្សឈឺ ) ។ ជយធ្វ័ជ ( –ធ្វ័ច; សំ. ជយធ្វជ; បា. ជយធជ ) ទង់ជ័យ គឺទង់ចម្បាំងដែលសន្មតថាជាស្រីសួស្ដីឱ្យមានជ័យជម្នះ។ ជយបាន ( –ប៉ានៈ ឬ –បាន ) ទឹកដែលគេផឹកហើយស្រែកហ៊ោថា ឈ្នះហើយៗ ! ក្នុងកាលដែលមានជ័យ ( បែបក្នុងបុរាណសម័យ ) ។ ជយព្រឹក្ស ( –ព្រឹក ) ឈើមានជ័យឬឈើមានផ្កាឱ្យជម្នះ ( ដើមច្បា )។មានសេចក្ដីតំណាលថា កាលពីក្នុងជាន់បុរាណសម័យព្រេងនាយយូរអង្វែងហើយ មនុស្សទាំងឡាយច្រើនយកផ្កាច្បាមកប្រើក្នុងហោមពិធីពលិការប្រសិទ្ធី ដោយបំណងថា ឱ្យមានជ័យជម្នះ, ព្រោះហេតុនោះ ទើបគេហៅដើមច្បាថា ជយព្រឹក្ស ។ ជយភូមិ ( –ភូម ) ភូមិមានជ័យ; ទីដែលមានជ័យជម្នះ, ទីដែលបោះទ័ពសន្មតថានឹងមានជ័យ ឬទីដែលបោះទ័ពតយុទ្ធមានជ័យហើយ ។ ជយភេរី ស្គរជ័យ ។ ជយមង្គល ( –ម័ងគល់ ឬ –មង់គល់ ) ជម្នះនិងសេចក្ដីចម្រើន, សេចក្ដីចម្រើនព្រោះជ័យជម្នះ ។ ជយមន្ដ ( —មន់ ) មន្ដ, អាគមសម្រាប់សូត្រប្រសិទ្ធីឱ្យមានជ័យជម្នះ ។ ជយលិខិត សំបុត្រ, កំណត់ ប្រាប់អំពីជ័យជម្នះ ។ សាលក្រមប្រាប់ដំណើរក្ដីឈ្នះ ។ជយលេខ ឬ ជយលេខា ( ម. ព. ជយលិខិត ) ។ ជយវាទ្យ ឬ ជយពាទ្យ ( –វាត ឬ –ពាត ) តន្រ្តីប្រគំសូមជ័យ, ការប្រគំសូមជ័យ, គ្រឿងប្រគំយកជ័យជម្នះ ។ ជយសព្ទ ( –ស័ប ) សំឡេងហ៊ោយកជ័យ; សំឡេងស្រែកបន្លឺថា ឈ្នះហើយ ! ឬ ឈ្នះហើយៗ ! ។ ជយសង្ខ ឬ ជយស័ង្ខ ( –ស័ង ) ស័ង្ខសម្រាប់ផ្លុំយកជ័យ ។ ជយស្ថាន ( –យ:ស្ថាន ) ម. ព. ជយដ្ឋាន ។ ជយានុភាព ( –ភាប; បា. ជយ + អានុភាវ ) អានុភាពនៃជ័យជម្នះ : ជយានុភាពនៃកងទ័ពយើង បានធ្វើឱ្យពួកបច្ចាមិត្របាក់បបខ្លបខ្លាចសព្វទិសទី ។ ជយាវុធ ( –វុត ; បា. ជយ + អាវុធ ) អាវុធមានជ័យ គឺអាវុធដែលគេធ្លាប់កាន់ចូលតយុទ្ធមានជម្នះមកហើយ ឬអាវុធដែលគេប្រសិទ្ធីសន្មតថាមានជ័យ ។ ជយោ ! ( ជៈយោឬ តាមទម្លាប់ថា ជៃយោ) ឧ. ( បា. ជយោ ន. "រីជ័យ, ជម្នះ") ពាក្យសម្រាប់ស្រែក, បន្លឺថា សូមឱ្យមានជ័យ ! ឬថា ឈ្នះហើយ ! ក៏ប្រើបាន, ដូចគ្នានឹង ជិតំ ! ឬ ជិតំ ជិតំ ! ដែរ ។ ជយោបាយ ( –បាយ; បា. ជយ + ឧបាយ ) ឧបាយ, ល្បិចឱ្យមានជ័យ, ឱ្យឈ្នះ ។ល។
ប្រាំពីរ ( ប. សំ. ) ចំនួនប្រាំនិងពីរ (៧); និយាយក្លាយ ជា ប្រាំពិល ឬ ប្រាំពឹល ។

ប្រភព Facebook

11/07/2021
ចម្លងប្រាសាទអង្គរវត្តក្នុងពិព័រណ៍អាណានិគមនៅប្រទេសបារាំងដែលទាក់ទាញភ្ញៀវទេសចរប្រមាណ ៨ លាននាក់ក្នុងរយៈពេល ៦ ខែគិតចាប់ពីខែឧស...
08/07/2021

ចម្លងប្រាសាទអង្គរវត្តក្នុងពិព័រណ៍អាណានិគមនៅប្រទេសបារាំងដែលទាក់ទាញភ្ញៀវទេសចរប្រមាណ ៨ លាននាក់ក្នុងរយៈពេល ៦ ខែគិតចាប់ពីខែឧសភាដល់ខែវិច្ឆិកាឆ្នាំ ១៩៣១ (កម្ទេចចោលក្នុងអំឡុងសង្គ្រាមលោកលើកទី ២?)
ប្រភព: Facebook

Amazing!  Photo from Facebook
08/07/2021

Amazing!
Photo from Facebook

រូបថតដំបូងគេនៅអង្គរវត្ត ឆ្នាំ១៨៦៦ ស្មើនឹង១៥៥ឆ្នាំមុនបម្លែងជារូបភាពគូល័រ...𝗔𝗡𝗚𝗞𝗢𝗥 𝗪𝗔𝗧 𝗦𝗜𝗘𝗠 𝗥𝗘𝗔𝗣, 𝗖𝗔𝗠𝗕𝗢𝗗𝗜𝗔155 years ago
08/07/2021

រូបថតដំបូងគេនៅអង្គរវត្ត ឆ្នាំ១៨៦៦ ស្មើនឹង១៥៥ឆ្នាំមុន
បម្លែងជារូបភាពគូល័រ...
𝗔𝗡𝗚𝗞𝗢𝗥 𝗪𝗔𝗧 𝗦𝗜𝗘𝗠 𝗥𝗘𝗔𝗣, 𝗖𝗔𝗠𝗕𝗢𝗗𝗜𝗔
155 years ago

វិស័យឥតផ្សែង(បទបថ្យាវត្ថ)សិល្បៈវប្បធម៌រួមមានចម្លាក់                                          មានគ្រប់លក្ខណឆ្លាក់យ៉ាងចំណា...
07/07/2021

វិស័យឥតផ្សែង
(បទបថ្យាវត្ថ)

សិល្បៈវប្បធម៌រួមមានចម្លាក់
មានគ្រប់លក្ខណឆ្លាក់យ៉ាងចំណាន
បន្សល់កេរទុកកាត់ថ្លៃពុំបាន
កូនខ្មែរគ្រប់ប្រាណថែថួនបន្ត។

សំណង់ប្រាសាទផ្ចិតផ្ចង់បវរ
ទាក់ទាញទេសចរចូលមកទស្សនា
ឆ្លាក់យ៉ាងល្អឯកគ្មានពីរឡើយណា
យើងជាតិខេមរាពិតមោទន។

បង្កើនចំណូលចូលជាតិយ៉ាងជាក់
ត្រូវអភិរក្សកុំបីចម្បែង
នេះបង្ហាញប្រាប់ទេសចរណ៍ឥតផ្សែង
រាស្រ្តគ្រប់កន្លែងរួមរក្សាកេរ។

មួយទៀតរបាំគង់វង្សស្ថិតស្ថិរ
វត្ថុបុព្វេបន្សល់ទុកនៅ
កូនខ្មែរត្រូវប្រឹងរៀនឱ្យឆ្អិនឆ្អៅ
ទើបបន្សល់ទៅដល់កូនចៅក្រោយ។

ស្តែងរួមចំណែកសង្គមជាតិឱ្យ
អភិវឌ្ឍដោយត្រចះត្រចង់
យើងជាកូនខ្មែរត្រូវរួមតម្រង់
គង់វង្សផូរផង់មានវឌ្ឍន។ .............................................
ស្មេរ: កូនទន្សាយវេទមន្ត🐰
ត្បូងឃ្មុំ ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨

 #ប្រាសាទអង្គរវត្ត  #អស្ចារ្យគ្មានពីរលេីលោក​🇰🇭ប្រជាជន​ខ្មែរស្លូតបូតមានក្រិតក្រម កាចមានសីលធម៌​ ប្រាសាទអង្គរវត្តត្រូវបានស្...
06/07/2021

#ប្រាសាទអង្គរវត្ត #អស្ចារ្យគ្មានពីរលេីលោក​🇰🇭

ប្រជាជន​ខ្មែរស្លូតបូតមានក្រិតក្រម កាចមានសីលធម៌​

ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងដោយ ព្រះបាទសូរ្យវរ័្មនទី២
ប្រាសាទអង្គរវត្តជាប្រាសាទដែលធំបំផុត ប្រហែលជាល្អបំផុត និងមានអាថ៍កំបាំងបំផុតក្នុងចំណោមប្រាសាទផ្សេងៗនៅក្នុងតំបន់អង្គរ ។
ប្រាសាទអង្គរវត្ត ជាប្រាសាទផង ផ្នូរផង និងមន្ទីរសង្កេតមើលផ្កាយទៀតផង
ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច
បើចង់មើលចម្លាក់លឹបរបស់ប្រាសាទអង្គរវត្តដែលមានប្រវែងជាង ១,៥គីឡូមែត្រនៅព័ទ្ធជុំវិញថែវខាងក្រៅប្រាសាទក៏ត្រូវដើរប្រសព្វ ដោយមានប្រាសាទនៅខាងឆ្វេងដៃ គឺត្រូវចាប់ផ្ដើមពីជ្រុងពាយ័ព្យទៅ ចម្លាក់នៅតាមជញ្ជាំងប្រាសាទគឺជាអត្ថបទសាសនាដ៏អាថ៍កំបាំង
ប្រាសាទអង្គរវត្តជាទីបរមស្ថានឧទ្ទិសសាសនាដ៏ធំបំផុតក្នុងពិភពលោក
ប្រាសាទអង្គរវត្ត មានសសរសរុបប្រមាណ ១៥៣២ដើម
ប្រាសាទអង្គរវត្តមានរូបចម្លាក់អប្សរាប្រមាណ ១៧៥៧ ខ្លះថា​ ១៧៥២​ ចម្លាក់
ប្រាសាទអង្គរវត្តមានសមរាត្រី(ព្រឹត្តិការណ៏ព្រះអាទិត្យរះចំកំពូលប្រាសាទ) ២ដងក្នុងមួយឆ្នាំ
ប្រាសាទអង្គរវត្តមានកំពស់ ៦៥ម៉ែត្រ
ប្រាសាទអង្គរវត្តមានអាយុកាល ជាង៩០០ឆ្នាំ
ប្រាសាទអង្គរវត្តប្រើប្រាស់ រយៈពេល ៣៧ឆ្នាំក្នុងការសាងសង់( បច្ចុប្បន្ននៅសល់ផ្នែកខ្លះសង់មិនទាន់ហើយ)
ប្រាសាទអង្គរវត្ត (ឈ្មោះដើម ព្រះបរមវិស្ណុលោក)
ប្រាសាទអង្គរវត្តចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ ១៩៩២
ប្រាសសាទអង្គរវត្តប្រេីប្រាស់ថ្មប្រហែលពី ៥លានតោន ទៅ ១០លានតោន ដែលក្នុងថ្មនីមួយៗមានទម្ងន់១.៥តោន
……………………………………………………………………….
ប្រាសាទ​អង្គរវត្ត​ជាមរតកប្រវត្តិសាស្រ្តបុព្វបុរសដ៏អស្ចារ្យរបស់ខ្មែរ​ គ្មាននរណាអាចមកបន្លំ​ ឬប្រមាថមេីលងាយបានឡេីយ​ ។ សំណង់សាសនាដ៏ធំមហិមានេះបានឆ្លងកាត់កាលប្បវត្តិសង្គ្រាមច្រេីនលេីកច្រេីនសារណាស់មកហេីយ​ ដូចតាមដឹងតាមប្រាសាទនីមួយៗដូនតារបស់យេីងបានបញ្ជុះនូវយន្យ​ មន្តអាគម​គាថាផ្សេងៗ​ និងដាក់បណ្ដាសារលេីជនណាដែលមានបំណងមិនល្អមកលេីប្រាសាទ​ ។
❤️🇰🇭

អត្ថបទ​ស្រាវជ្រាវ​ ៖​ សុខ​សុវណ្ណ​ រូបភាព​ ៖កឹម​ សុវណ្ណ

កូវិត អត់ស្គាល់លោកតាឥសីទេ
02/07/2021

កូវិត អត់ស្គាល់លោកតាឥសីទេ

ព្រះបាទជ័យវរ្ម័នទី៧
01/07/2021

ព្រះបាទជ័យវរ្ម័នទី៧

រូបសំណាក់នៅខេត្តព្រះសីហនុ ដែលកំពុងសាងសង់ (រូបធំ) និងរូបសំណាក់ដែលមានលក់ក្នុងហាង
26/06/2021

រូបសំណាក់នៅខេត្តព្រះសីហនុ ដែលកំពុងសាងសង់ (រូបធំ) និងរូបសំណាក់ដែលមានលក់ក្នុងហាង

ចំលាក់ស្ពាន់ថ្មីសម្រាប់លក់ សូមអញ្ចើញមកមើលនៅទីតាំងហាងផ្ទាល់ ក្បែរផ្សារទួលទំពូង (in box for price)
19/06/2021

ចំលាក់ស្ពាន់ថ្មីសម្រាប់លក់ សូមអញ្ចើញមកមើលនៅទីតាំងហាងផ្ទាល់ ក្បែរផ្សារទួលទំពូង (in box for price)

Address

Phnom Penh

Telephone

070988895

Website

Alerts

Be the first to know and let us send you an email when Sophy Souvenir posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share