Telpha Cambodia

Telpha Cambodia New Product introductions by TELPHA INC in Cambodia,News from TELPHA INC Cambodia. TELPHA INC activi

01/12/2025

ជាកិត្តយសរបស់ក្រុមហ៊ុន Telpha ដែលបានចូលរួមជាផ្នែកមួយនៃសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ» នៅថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យ...
23/11/2025

ពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងកាព្យាបាលជំងឺទឹកនោមផ្អែម ដែលមានជំងឺមេតាបូលីក ជំងឺបេះដូង និងបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺទឹកនោមផ្អែមចំពោះស្រ្តីមានផ្ទៃពោះ» នៅថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេសសិង្ហបុរី ឥណ្ឌា និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូលរួមពីដៃគូសហការ និស្សិត និងវេជ្ជបណ្ឌិត សរុបប្រមាណជាង៦០០នាក់។

អបអរសាទរទិវាទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២៥ នៅក្រុមហ៊ុន Telpha បេសកកម្មរបស់យើងនៅតែច្បាស់លាស់ — គឺការគាំទ្រដល់សេវាសុខាភិបាលអ...
14/11/2025

អបអរសាទរទិវាទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២៥
នៅក្រុមហ៊ុន Telpha បេសកកម្មរបស់យើងនៅតែច្បាស់លាស់ — គឺការគាំទ្រដល់សេវាសុខាភិបាលអោយកាន់តែរីកចម្រើនជាងមុន ការថែទាំបានប្រសើរជាងមុន និងទទួលបាននូវសុខភាពល្អប្រសើរជាងមុន សម្រាប់អ្នកដែលកំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម។
យើងខ្ញុំជឿជាក់ថា ការមានសុខភាពល្អពិតប្រាកដ គឺមិនមែនត្រឹមតែ មានការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមល្អប៉ុណ្ណោះទេ — ប៉ុន្តែជាការផ្តល់អោយនូវការរស់នៅដោយសុខុមាលភាព និងសុភមង្គលរៀងរាល់ថ្ងៃ។
យើងខ្ញុំសូមគាំទ្រដល់អ្នករាល់គ្នានៅលើផ្លូវដំណើររបស់ពួកគេជាមួយជំងឺទឹកនោមផ្អែម — ឆ្ពោះទៅរកជីវិតដែលមានសុខភាពល្អ និងសុភមង្គលជាងមុន។


Happy World Diabetes Day 2025,
At Telpha , our mission remains clear — to support better access, better care, and better outcomes for those living with diabetes. we believe that true health goes beyond managing blood glucose, it’s about empowering individuals to live well, every day. let’s support everyone on their journey with diabetes, towards a healthier, happier life.

[English Below]អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ - ៩ វិច្ឆិកា ឆ្នាំ២០២៥)ទិវាបុណ្...
09/11/2025

[English Below]
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ - ៩ វិច្ឆិកា ឆ្នាំ២០២៥)
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
Congratulations on the 72nd Anniversary of Cambodia’s National Independence Day ( November 9, 1953 – November 9, 2025 )
The National Independence Day on November 9 reminds us of the royal mission, patriotism, and devotion of His Majesty King Father Norodom Sihanouk, the Father of National Independence, who sacrificed his strength, wisdom, and tireless effort in the noble struggle to reclaim Cambodia’s genuine independence .

អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ​ បណ្ដែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ​​ 🇰🇭🇰🇭🇰🇭
04/11/2025

អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ​ បណ្ដែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ​​ 🇰🇭🇰🇭🇰🇭

អបអរសាទព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២១ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហា...
29/10/2025

អបអរសាទព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២១ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
(២៩ តុលា ២០០៤-២៩ តុលា ២០២៥)

ក្នុងថ្ងៃទិវាបេះដូងពិភពលោក ឆ្នាំ ២០២៥ នេះ យើងត្រូវចងចាំ និងប្រាប់មនុស្សជុំវិញយើងថា កុំអោយបេះដូងខកខានមួយចង្វាក់។ថែរក្សាបេ...
29/09/2025

ក្នុងថ្ងៃទិវាបេះដូងពិភពលោក ឆ្នាំ ២០២៥ នេះ យើងត្រូវចងចាំ និងប្រាប់មនុស្សជុំវិញយើងថា កុំអោយបេះដូងខកខានមួយចង្វាក់។
ថែរក្សាបេះដូងរបស់អ្នក ដោយជ្រើសរើសជីវិតមានសុខភាពល្អ ពិនិត្យសុខភាពទៀងទាត់ និងមានមេត្តាចំពោះខ្លួនឯង។
បេះដូងរឹងមាំ ជួយឲ្យជីវិតដំណើរការទៅតាមចង្វាក់ — តោះថែរក្សាវាឲ្យបន្តដំណើរ!

This World Heart Day 2025, let’s remind ourselves and our loved ones: Don’t Miss a Beat.
Take care of your heart with healthy choices, regular check-ups, and kindness to yourself.
A strong heart keeps life in rhythm — let’s keep it beating!

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ🪷🌾ក្នុងឱកាសនេះ ក្រុមហ៊ុនTelpha សូមជូនពរអតិថិជនទាំងអស់ទទួលបាននូវសុភមង្គល សុខភាពល្អ ...
21/09/2025

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ🪷🌾

ក្នុងឱកាសនេះ ក្រុមហ៊ុនTelpha សូមជូនពរអតិថិជនទាំងអស់ទទួលបាននូវសុភមង្គល សុខភាពល្អ ជួបប្រទះតែសំណាង ទទួលជោគជ័យគ្រប់ភារកិច្ចការងារ ជាពិសេសធ្វើដំណើរជិត ឆ្ងាយប្រកបដោយសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ 🙏🏻

#ភ្ជុំបិណ្ឌ #បុណ្យភ្ជុំបិណ្ឌ #ប្រពៃណី #ប្រពៃណីជាតិខ្មែរ

ក្រុមហ៊ុនធេលហ្វា បានចូលរួមក្នុងកម្មវិធីសន្និសីទវេជ្ជសាស្រ្ដប្រចាំឆ្នាំលើកទី9នៃសមាគម​គ្រូពេទ្យបេះដូងកម្ពុជា បានប្រារព្ធឡើ...
11/08/2025

ក្រុមហ៊ុនធេលហ្វា បានចូលរួមក្នុងកម្មវិធីសន្និសីទវេជ្ជសាស្រ្ដប្រចាំឆ្នាំលើកទី9នៃសមាគម​គ្រូពេទ្យបេះដូងកម្ពុជា បានប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី​9​ ខែសីហា​ ឆ្នាំ​2025​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម​សាស្រ្ដា​ចារ្យ ឡឹម តារា រដ្ឋលេខាធិការ​ ក្រសួង​សុខាភិបាល​ និង​ជាប្រធានក្រុមប្រឹក្សារភិបាលគណៈគ្រូពេទ្យជាតិ ក្រោម​ប្រធានបទ >។

ក្រុមហ៊ុនធេលហ្វា បានចូលរួមក្នុងកម្មវិធីសន្និបាតវិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី ៨ នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហា...
04/08/2025

ក្រុមហ៊ុនធេលហ្វា បានចូលរួមក្នុងកម្មវិធីសន្និបាតវិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី ៨ នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា ( CAGE ) ក្រោមប្រធានបទ៖ “Colorectal Cancer doesn’t wait, why should you?” ដែលប្រព្រឹត្តទៅនៅព្រឹក ថ្ងៃសៅរ៍ ទី ២ ខែសីហា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Sokha Phnom Penh Hotel & Residence។


#សមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា

ថ្ងៃទី27 ខែកក្កដា ឆ្នាំ2025 លោក​ Sen Sarath តំណាងអោយក្រុមហ៊ុន ធេលហ្វាអុីន(Telpha Inc) បានដឹកនាំក្រុមការងារ នាំយកនូវថ្នាំ...
28/07/2025

ថ្ងៃទី27 ខែកក្កដា ឆ្នាំ2025 លោក​ Sen Sarath តំណាងអោយក្រុមហ៊ុន ធេលហ្វាអុីន(Telpha Inc) បានដឹកនាំក្រុមការងារ នាំយកនូវថ្នាំពេទ្យក៏ដូចជាស្បៀងមួយចំនួនទៅផ្តល់ជាជំនួយដល់ប្រជាជនភៀសសឹកនិងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ🙏🏻

ទិវាជំងឺរលាកថ្លើមពិភពលោក ២៨​​ កក្ដដា ២០២៥ជំងឺរលាកថ្លើមគឺជាជំងឺដ៏គ្រោះថ្នាក់ដែលទាមទារឱ្យមានការគ្រប់គ្រងនិងការព្យាបាលយ៉ាងប...
28/07/2025

ទិវាជំងឺរលាកថ្លើមពិភពលោក ២៨​​ កក្ដដា ២០២៥
ជំងឺរលាកថ្លើមគឺជាជំងឺដ៏គ្រោះថ្នាក់ដែលទាមទារឱ្យមានការគ្រប់គ្រងនិងការព្យាបាលយ៉ាងប្រុងប្រយ័ត្នដើម្បីការពារផលវិបាក និងលើកកម្ពស់ការជាសះស្បើយឡើងវិញ។ ជំងឺរលាកថ្លើមបានឆក់យកជីវិតមនុស្សម្នាក់រៀងរាល់ 30 វិនាទីម្តងនៅទូទាំងពិភពលោក ហើយប្រហែល ៨៥% នៃអ្នកជំងឺមិនដឹងថាពួកគេឆ្លងនោះទេ។
ប្រធានបទឆ្នាំនេះ " Let's Break It Down " គឺជាការអំពាវនាវឱ្យយើងរូមគ្នាធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើននៃជំងឺរលាកថ្លើម ហើយធ្វើការរួមគ្នាដើម្បីសម្រេចបាននូវអនាគតមួយដែលគ្មានជំងឺរលាកថ្លើម។
World hepatitis day
28th July 2025
Hepatitis is a dangerous liver condition that requires careful management and treatment to prevent complications and promote recovery . Every 30 seconds, hepatitis takes one life worldwide and around 85% of patient don't even know they’re infected.
This year theme , "Let's Break It Down" is a call to action to address the multifaceted challenges of hepatitis and work together to achieve a future where the disease is eliminated. #ទិវាជំងឺរលាកថ្លើមពិភពលោក

Address

Street 480
Phnom Penh
120112

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 12:00

Telephone

+85523210351

Alerts

Be the first to know and let us send you an email when Telpha Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Telpha Cambodia:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram