Panha Hong ហុង បញ្ញា

Panha Hong ហុង បញ្ញា Medical Doctor

16/10/2025

បន្ថែមលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជន ASEAN បន្តផ្តោតលើការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោះមហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ មនុស្ស និង សង្គម ។ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយ បាន និងកំពុងកើតមានឡើង កាន់តែញឹកញាប់, កាន់តែធ្ងន់ធ្ងរ, និងកាន់តែពិបាកប៉ាន់ប្រមាណ ។ គ្រោះមហន្តរាយដែលកើតមានឡើងនាពេលថ្មីៗនេះ ដូចជា ការរញ្ជួយដី, ទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើង និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

សម្ដេចបវរធិបតី បានបន្ថែមថា តាមទស្សនវិស័យរបស់កម្ពុជា, យើងចាំបាច់ត្រូវបែងចែកឱ្យដាច់រវាងសកម្មភាពជួយសង្គ្រោះពីគ្រោះមហន្តរាយ នៅតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់ ។ ជាមួយនឹងការកើនឡើងនៃនគរូបនីយកម្ម និងការផ្លាស់ប្តូរប្រជាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ក្នុងតំបន់ទីប្រជុំជន មិនអាចទ្រទ្រង់ការកើនឡើងយ៉ាងឆាប់ នៃចំនួនប្រជាជន ដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឬអាចស៊ូទ្រាំបាននឹងការកើនឡើងកាន់តែញឹកញាប់ និងទំហំកាន់តែធំនៃគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នោះទេ ។ នៅពេលមានការជម្លៀសមនុស្សយ៉ាងច្រើននៅតាមតំបន់ជនបទ, យើងក៏ពិបាកក្នុងការស្វែងរកកន្លែងប្រមូលផ្តុំដែលមានសុវត្ថិភាព, ជាពិសេស កន្លែងដែលមានដំបូល ជាមួយនឹងលទ្ធភាពទទួលបានទឹកស្អាត និងគ្រឿងបរិក្ខារប្រើប្រាស់ប្រកបដោយអនាម័យ ។ ជាលទ្ធផល, ក្រុមងាយរងគ្រោះ ជាពិសេសស្ត្រី, កុមារ, ចាស់ជរា និងជនដែលមានភាពពិការ នឹងធ្លាក់ចូលទៅក្នុងហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ, សកម្មភាពរួមរបស់យើង មិនត្រឹមតែត្រូវផ្តោតលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តោតលើការកសាង ឬការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ ។ បន្ថែមលើបញ្ហាប្រឈមទាក់ទងនឹងធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, យើងក៏ត្រូវតែទទួលស្គាល់ថា សមត្ថភាព, ចំណេះដឹង និងបទពិសោធន៍ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅមានភាពមិនស្មើគ្នា នៅក្នុងតំបន់នីមួយៗ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានគូសបញ្ជាក់ពី អាទិភាពគន្លឹះចំនួន ៥ សម្រាប់ការយកចិត្តទុកដាក់រួមគ្នា រួមមាន ៖ ទី១/ ការបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន និងសមត្ថភាពព្យាករណ៍ ដែលរឹងមាំជាងមុន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា ការប្រែប្រួលអាកាសធាតុ, ជំងឺរាតត្បាត និងគ្រោះមហន្តរាយ, ទី២/ ការលើកកម្ពស់ភាពជាដៃគូពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន, អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីជំរុញនវានុវត្តន៍ និងកៀរគរធនធាន, ទី៣/ ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត, ឧបករណ៍ភូមិសាស្ត្រ (Geospatial Tools), និងការវិភាគទិន្នន័យ ដើម្បីបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, ទី៤/ ការពង្រឹងទំនាក់ទំនងជាសកល តាមរយៈ ការកសាងភាពជាដៃគូរបស់អាស៊ាន ជាមួយស្ថាប័នអន្តរជាតិ ដូចជា ការិយាល័យសហប្រជាជាតិដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ (UNDRR) ដើម្បីរៀបចំបង្កើតយុទ្ធសាស្ត្រ ឱ្យស្របនឹងក្របខណ្ឌសេនដាយ (Sendai Framework) និង ទី៥/ ការចែករំលែកចំណេះដឹង, ឧត្តមានុវត្តន៍ និងមេរៀនរបស់អាស៊ាន ជាមួយតំបន់ផ្សេងទៀត ជាពិសេស ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

16/10/2025
16/10/2025

សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ

សម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើ...
16/10/2025

សម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័នមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។
ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។
ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានិងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។
ជំហរកម្ពុជានេះ និងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។
ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនិងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។
ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។
សម្រាប់សំណូមពរជប៉ុនដែលវិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ
ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ខ្ញុំសូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។
យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕

...... កម្មករថែទាំគោយកទឹកដោះក្នុងប្រទេសថៃនាំគ្នាបើកឡានយកទឹកដោះគោស្រស់ទៅលក់តែគ្មានអ្នកទិញ ហើយបាននាំគ្នាចាក់ទឹកដោះគោនោះចោល...
13/10/2025

...... កម្មករថែទាំគោយកទឹកដោះក្នុងប្រទេសថៃនាំគ្នាបើកឡានយកទឹកដោះគោស្រស់ទៅលក់តែគ្មានអ្នកទិញ ហើយបាននាំគ្នាចាក់ទឹកដោះគោនោះចោល.......

មជ្ឈមណ្ឌលប្រមូលទិញទឹកដោះគោ បានបង្ហូរទឹកដោះគោទៅក្នុងវាលស្រែ ដើម្បីផ្ទុកទឹកដោះថ្មីពីសមាជិកជារៀងរាល់ថ្ងៃ។ ទោះបីជាមានការសន្យារបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក៏ដោយ ក៏មជ្ឈមណ្ឌលនៅតែទទួលរងការខាតបង់យ៉ាងសំខាន់ ស្ទើរតែក្ស័យធន ហើយសមាជិកភាគច្រើនកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។

https://www.facebook.com/share/p/1BiWwvPcY2/?mibextid=wwXIfr
https://www.facebook.com/share/1NU7WeSHCP/

13/10/2025

សមាជិកព្រឹទ្ធសភាថៃមួយរូប ជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា

13/10/2025

អបអរសាទរ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ»

ប្រធានបទដែលត្រូវបានលើកយកមកប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាឱកាសនេះ ស្របជាមួយ ទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ ដែលជាការផ្សារភ្ជាប់ កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ រួមជាមួយថ្នាក់តំបន់ និងអន្តរជាតិ អំពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការបង្ហាញអំពីជំហរ ការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់ប្រជាជាតិអាស៊ាន ក្នុងការរួមគ្នា គ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង ការឆ្លើយតបសង្គ្រោះបន្ទាន់ ក្នុងស្មារតីការលើកកម្ពស់ “អាស៊ានតែមួយ” និងស្របតាមក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០។

១៣ តុលា ២០២៥

Celebrating the National Day for Disaster Management under the theme “Daily Steps Toward Disaster Resilience Today.”

This year, the theme of the National Day for Disaster Management aligns with the ASEAN Day for Disaster Management and the International Day for Disaster Risk Reduction. It highlights the link between national, regional, and global efforts in reducing disaster risk. It also demonstrates ASEAN nations’ shared commitment and solidarity in managing disasters through the ASEAN Agreement on Disaster Management and Emergency Response. This promotes the spirit of “One ASEAN​“ and aligns with the Sendai Framework for Disaster Risk Reduction 2015-2030.

13 October 2025

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ថ្ងៃនេះជា ថ្ងៃទី៧៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ !!!កម្ពុជ...
13/10/2025

ថ្ងៃនេះជា ថ្ងៃទី៧៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ !!!

កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

It has been 76 days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.

It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.
The Royal Government and the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
As of October 13, 2025

ជប៉ុននៅតែល្អ
12/10/2025

ជប៉ុននៅតែល្អ

Address

Phnom Penh

Telephone

+85515999854

Website

Alerts

Be the first to know and let us send you an email when Panha Hong ហុង បញ្ញា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Panha Hong ហុង បញ្ញា:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category