22/07/2025
ក្នុងចំនោមក្មេងមានសុខភាពល្អធម្មតា អាចប្រឈមនឹងបញ្ហាទល់លាមកប្រមាណ 30% (មាន3ក្នុងចំនោម10នាក់) ដែលមានអត្រាកាន់ខ្ពស់បន្តិចម្តងៗលើកុមារដែលចាប់ផ្តើមទទួលអាហាររឹង Solid Food ពិសេសពេលជិតដល់អាយុទៅរៀន (Preschool) ដែលក្នុងនោះ 95% ជា Functional Constipation ដែលកើតមានលើកុមារមានសុខភាពល្អធម្មតាក្នុងវ័យចាប់ពី 1ឆ្នាំឡើងទៅ។
ការទល់លាមកអាចជារឿងធម្មតាទូទៅមួយក្នុងចំនោមបញ្ហាផ្លូវរំលាយអាហារកុមារ ដែលអាចជាសះស្បើយទៅវិញ បើទទួលបានការព្យាបាល ការប្រឹក្សារកមូលហេតុ និងព្យាបាលបានទាន់ពេលវេលា។ ក៏បុន្តែក៏មិនត្រូវធ្វេសប្រហែសដែរ ព្រោះមានមួយភាគតូច 5% នៃកុមារក្តៀនលាមក បណ្តាលមកពីបញ្ហាផ្លូវរំលាយអាហារខ្លួនឯងមានរចនាសម្ពន្ធ៍មិនបានត្រឹមត្រូវ រឺ ដំណើរការមិនល្អ។
រោគសញ្ញាដែលបង្ហាញពីការទល់លាមកចំពោះទារក និងកុមាររួមមាន
- ការជុះរង្វើលទៅៗ (2-3ថ្ងៃជុះម្តង)
- សភាពលាមក រឹង ធំ ពិបាកជុះ ជុះមិនចេញ ប្រឹងខ្លាំងដល់ក្រហមមុខ ស្រែកយំឈឺចាប់ពេលឈឺជុះម្តងៗ រឺអន្ទះអន្ទែង
សូមចំនាយពេលមើលវីដេអូមួយនេះ ដើម្បីយល់បន្ថែមខ្លះពីបញ្ហាទល់លាមកលើកុមារ។
ម៉ាក់ពេទ្យ