Rithy Store

Rithy Store ផ្តល់នូវការប្រឹក្សាសុខភាពក្រពះ​ ពោ

ផលិតផលដែលដោះស្រយបញ្ហាក្រពះ​ ពោះវៀន⚡100%ផលិតផលដែលផលិតនៅសហរដ្ឋអាមេរិក​ Brand USA🇺🇸📲010852780/ 0979945166/ 092998422
16/08/2021

ផលិតផលដែលដោះស្រយបញ្ហាក្រពះ​ ពោះវៀន⚡100%
ផលិតផលដែលផលិតនៅសហរដ្ឋអាមេរិក​ Brand USA🇺🇸
📲010852780/ 0979945166/ 092998422

[ អ្វីដែលគួរឲបារម្ភ រឿងតេស្តរហ័សកូវីត១៩ ]បងប្រុសម្នាក់គាត់មានអាការក្អក និងឈឺករយៈពេល ៣ថ្ងៃគាត់ក៏សំរេចចិត្តទិញតេស្តរហ័ស ដើ...
15/08/2021

[ អ្វីដែលគួរឲបារម្ភ រឿងតេស្តរហ័សកូវីត១៩ ]

បងប្រុសម្នាក់គាត់មានអាការក្អក និងឈឺករយៈពេល ៣ថ្ងៃ
គាត់ក៏សំរេចចិត្តទិញតេស្តរហ័ស ដើម្បីតេស្តមើល លទ្ធផលវិជ្ជមាន(+)
គាត់ក៏សំរេចព្យាបាលខ្លួនឯងនៅផ្ទះ
៥ថ្ងៃក្រោយ អាការគាត់ក៏បានធូរស្រាល គាត់ក៏ធ្វើតេស្តម្តងទៀត លទ្ធផល (-)
ស្អែកឡើងមិនអស់ចិត្តគាត់ក៏តេស្តម្តងទៀត ដោយរុកជ្រៅជាងមុន លទ្ធផល (-) ទៀត
គាត់បានគិតថា បានជាសះស្បើយហើយ គាត់ក៏ទៅលេងម្តាយរបស់គាត់ និងរស់នៅដូចធម្មតា
តែការពិតមិនដូច្នេះទេ ខ្ញុំបានប្រាប់គាត់ទៅធ្វើតេស្តម៉ាសុីនធំ (PCR test) លទ្ធផល (+)
ប៉ុន្មានថ្ងៃបន្ទាប់ ម្តាយគាត់ក៏វិជ្ជមាន (+) ហើយអាការ:គាត់ ស្ថិតនៅកំរិតធ្ងន់ទៀត ។

ចង់ប្រាប់ថា ពេលមានអាការដំបូងៗ លទ្ធផលនៃការរកឃើញវីរុសរបស់តេស្តរហ័សខ្ពស់ណាស់ប្រហែល 98% តែក្រោយពីបាត់អាការៈ ឬ គ្មានអាការៈ លទ្ធភាពនៃការចាប់វីរុស មានប្រហែល 35% ប៉ុណ្ណោះ៕

Credit: Dr. Huy Rithy

15/08/2021

អស្ចារ្យ​មែន​ កាម៉ុងដូ កម្ពុជា👍👉🇰🇭

អតិសុខុមប្រាណក្នុងពោះវៀន ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់សុខភាពអ្នកប្រហែលជាមិនដឹងទេថា សរីរាង្គដែលមានសុខភាពល្អ មានទំងន់...
12/08/2021

អតិសុខុមប្រាណក្នុងពោះវៀន ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់សុខភាព

អ្នកប្រហែលជាមិនដឹងទេថា សរីរាង្គដែលមានសុខភាពល្អ មានទំងន់ ១,៥ ទៅ ២ គីឡូក្រាម (ស្មើនឹងទម្ងន់នៃខួរក្បាលរបស់យើង)។ វារស់នៅក្នុងរណ្តៅនៃពោះវៀនរបស់អ្នក។ «សរីរាង្គ» ដែលមានសុខភាពល្អនេះគឺជាអតិសុខុមប្រាណដែលត្រូវបានគេស្គាល់ជាទូទៅថាជា «បាក់តេរីល្អនៅក្នុងពោះវៀន» ។ វាធ្វើការងារដូចជាថ្លើម បេះដូង ខួរក្បាលសម្រាប់សុខភាពរបស់យើង ប៉ុន្តែវាមិនមែនជាកោសិការបស់មនុស្សយើងទេ។ ពួកវាជាសរីរាង្គខាងក្រៅខ្លួនយើងដែលរួមមាន បាក់តេរី ផ្សិត និងវីរុស។
ប្រសិនបើយើងចេះថែរក្សាវាបានត្រឹមត្រូវ វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពយើង ព្រមទាំងផ្លាស់ប្តូរជីវិតរបស់យើងទៀតផង។ អតិសុខុមប្រាណទាំងអស់របស់យើងធ្វើការដូចជារោងចក្រអ៊ីចឹងដែរ ដែលបំពេញការងាររហូតដល់២៤ ម៉ោងលើ២៤ម៉ោង ដែលការងាររបស់វាមានដូចជា៖
✅ បំបែកអាហារដែលយើងបានបរិភោគ៖ អតិសុខុមប្រាណទាំងនោះបំបែករអាហារដែលប្រព័ន្ធរំលាយអាហាររបស់យើងមិនអាចបំបែកបាន។ ដោយសារតែការអន្តរាគមន៍របស់ពួកវានេះហើយ ទើបកោសិកាពោះវៀនរបស់យើងមានលទ្ធភាពស្រូបយក និងប្រមូលផ្តុំសារធាតុចិញ្ចឹមបាន។
✅ សំយោគវីតាមីន៖ ទាំងនេះគឺជាបាក់តេរីដែលដឹងពីរបៀបក្នុងការផលិតវីតាមីន K វីតាមីន B12 វីតាមីន B1 និងវីតាមីន B2។
✅ ការពារប្រព័ន្ធរំលាយអាហាររបស់យើងពីការបង្កើនចំនួនយ៉ាងច្រើនរបស់បាក់តេរីដែលបង្កគ្រោះថ្នាក់៖ នេះគឺជា «ឥទ្ធិពលនៃរបាំងការពារ» ។
អតិសុខុមប្រាណក៏មាននាទីសំខាន់ផងដែរ ៖
👉បំបែកជាតិពុលជាច្រើន។
👉រក្សាតុល្យភាពនៃប្រព័ន្ធភាពស៊ាំរបស់យើង ដែល៨០% ជាកោសិកាដែលមាននៅក្នុងពោះវៀន។
👉ផ្តល់ប្រេងដែលចាំបាច់សម្រាប់ដំណើរការត្រឹមត្រូវនៃពោះវៀនធំរបស់យើង។
អ្វីដែលគេមិនសូវដឹងនោះគឺតួនាទីរបស់បណ្ដុំអតិសុខុមប្រាណ និងពោះវៀនទៅលើខួរក្បាលរបស់យើង

ពោះវៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំសារទៅកាន់ខួរក្បាល។ ផ្ទុយពីខួរក្បាលដែលនៅដាច់ឆ្ងាយពីផ្នែកផ្សេងទៀតនៃដងខ្លួន ពោះវៀនគឺជាបេះដូងនៃសកម្មភាពរបស់យើង​÷ វាដឹងអ្វីៗដែលយើងបានញុំា​ វាអាចដឹងពីអ័រម៉ូនដែលមាននៅក្នុងឈាម ហើយវាក៏ដឹងពីស្ថានភាពនៃកោសិកាភាពស៊ាំរបស់យើងផងដែរ។ ពោះវៀនអាចបញ្ជូនព័ត៌មានទៅកាន់ខួរក្បាលផ្ទាល់តាមរយៈសរសៃប្រសាទសួត និងក្រពះ។ លើសពីនេះទៅទៀត អតិសុខុមប្រាណរបស់យើងអាចជួយរំញោចប្រព័ន្ធបញ្ជូនសរសៃប្រសាទដែលមានដូចជាៈ
📌សេរ៉ូតូនីន គឺជាអ័រម៉ូនធ្វើឱ្យមានអារម្មណ៍ល្អ ដែលត្រូវបានផលិត ៨០% នៅក្នុងពោះវៀន។
📌អាសេទីលកូលីន ដែលជាអ្នកនាំសារគីមីសម្រាប់ការចងចាំ។
📌Noradrenaline ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ ការរៀនសូត្រ អារម្មណ៍ និងការគេង។
📌GABA និង អាស៊ីតហ្គា – អាមីណូប៊ុយទីរិចដែលជាសារធាតុធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ល្អ។
ប៉ុន្តែមេរោគមិនល្អនៅក្នុងពោះវៀនក៏អាចធ្វើឲ្យខូចសរសៃប្រសាទ និងអារម្មណ៍ផងដែរ។ ពួកវាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ សមត្ថភាពក្នុងការទប់ទប់ភាពតានតឹង ស្ត្រេស និងគុណភាពនៃការគេង។
នៅពេលអតិសុខុមប្រាណរបស់អ្នកឈឺ រាងកាយទាំងមូលរបស់អ្នកក៏ឈឺដែរ។ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា ជំងឺ និងបញ្ហាសុខភាពជាង ១០០ មុខ ត្រូវបានផ្សារភ្ជាប់ទៅនឹងអតុល្យភាពនៃអតិសុខុមប្រាណរបស់អ្នកដូចជា ជំងឺរ៉ាំរ៉ៃ ជំងឺរលាក ជំងឺសើរស្បែក ជំងឺឆ្លង និងជំងឺមហារីក (ជាពិសេស មហារីកពោះវៀនធំ) ។
ការសិក្សាថ្មីទើបតែបង្ហាញពីទំនាក់ទំនងរវាងការថយចុះនៃអតិសុខុមប្រាណនិងការចាប់ផ្តើមនៃជំងឺដែលទាក់ទងនឹងប្រព័ន្ធប្រសាទមួយចំនួនដូចជាជំងឺ Alzheimer ឬ Parkinson ក៏ដូចជាទំនាក់ទំនងជាមួយជំងឺអូទីហ្ស៊ឹម ជំងឺរលាកសន្លាក់ និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
សម្រាប់អតិសុខុមប្រាណដែលមានតុល្យភាពល្អ គឺវាត្រូវការបាក់តេរីល្អ ៨៥% ។ មនុស្សដែលមានអតិសុខុមប្រាណ«ល្អ» វានឹងការពារពួកគេប្រកបដោយប្រសិទ្ធភាព។ ចំណែកខ្លួនអ្នកក៏អាចមានអតុល្យភាពនៃបាក់តេរីក្នុងពោះវៀនដោយមិនដឹងខ្លួនដែរ តាមរយៈការញុំាអាហារដែលបំផ្លាញបាត់តេរីល្អ ហើយជំរុញការលូតលាស់បាក់តេរីអាក្រក់។
អតុល្យភាពអតិសុខុមប្រាណភាគច្រើនកើតឡើងដោយសារ៖
✔ការបរិភោគជាតិផ្អែមច្រើនពេក។
✔ការទទួលទានចំណីអាហារដែលខូចគុណភាព ឬដោយសារមានផ្ទុកសារធាតុរក្សាទុកច្រេីន
✔ភាពតានតឹង
✔ការបំពុលបរិយាកាស
✔️លោហៈធាតុធ្ងន់ៈ ទង់ដែង ឬស័ង្កសី ដែលបំលែងបាក់តេរីល្អៗទៅជាបាក់តេរីបង្កជំងឺ។
✔️ថ្នាំមួយចំនួន។
ដើម្បីចៀសវាងការមានអតិសុខុមប្រាណ «ឈឺ» អ្នកត្រូវតែចាប់ផ្តើមដោយកាត់បន្ថយកត្តាទាំងអស់នេះ។
ប៉ុន្តែវាមិនគ្រប់គ្រាន់ទេក្នុងការស្តារបាក់តេរីល្អនៅក្នុងពោះវៀនឡើងវិញ។ ដើម្បីសម្រេចបាន យើងក៏មានមធ្យោបាយផ្សេងទៀតផងដែរ នោះគឺការបន្ថែមប្រូបាយអូតិចទៅក្នុងរបបអាហារ។
សរុបសេចក្តីមកដើម្បីថែរក្សាសុខភាពរបស់អ្នក ឬដើម្បីអោយមានសុខភាពល្អឡើងវិញ កុំធ្វេសប្រហែសទាក់ទងនឹងពោះវៀនរបស់អ្នក។ វាគឺជាសម្ព័ន្ធមិត្តដ៏ល្អបំផុតរបស់អ្នកក្នុងការប្រឆាំងនឹងជំងឺផ្សេងៗ។

12/08/2021

មកកំសាន្តអារម្មណ៍​ នឹងក្បាច់រាំដ៏ល្អឯក

Address

Phnom Tbeng Meanchey
123407

Telephone

+85510852780

Website

Alerts

Be the first to know and let us send you an email when Rithy Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Rithy Store:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram