Mong Heang

Mong Heang Personal blog, motivation and fun

17/01/2024

#រោគសញ្ញានៃជំងឺមហារីកកូនកណ្តុរ

រោគសញ្ញាចម្បងៗនៃជំងឺនេះមហារីកកូនកណ្តុរ មានដូចជា ការហើមកូនកណ្តុរនៅក នៅក្រោមក្លៀក ឬនៅក្រលៀន ឬដំបៅ ស្នាមក្រហមចំឡែកៗលើស្បែក។
រោគសញ្ញាផ្សេងទៀតរួមផ្សំមាន
• ក្តៅខ្លួន
• បែកញើសពេលយប់
• អស់កម្លាំងខ្លាំង
• ស្រកទម្ងន់ដោយមិនមានមូលហេតុ ។ល។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកកូនកណ្តុរ
• ការវះយកកូនកណ្តុរ ១ ឬផ្នែកណាមួយដែលសង្សយ័ថាមានជំងឺនេះ យកទៅវិភាគនៅមន្ទីរពិសោធន៍ រកមេរោគមហារីក។
ការវិភាគរកមើលហ៊្សែន ដោយបច្ចេកវិទ្យាថ្មី អាចអោយយើងស្គាល់ប្រភេទកោសិកាមហារីកកាន់តែច្បាស់លាស់។
• ការធ្វើតេស្តឈាម និងតេស្តពិសេសហៅថា Flow cytometry (ដើម្បីតំរៀបនិងកំណត់ប្រភេទផ្សេងគ្នានៃកោសិកានៅក្នុងឈាមរួមទាំងកោសិកាមហារីកកូនកណ្តុរ)។
• ការបូមខួរឆ្អឹង ពិនិត្យរកមេរោគមហារីក កូនកណ្តុរ។
• ការថត CT ស្កេន ឬថត MRI នៅទ្រូងនិងពោះ ឬ ការថតដោយប្រព័ន្ធបំភាយ positron ពិសេសហៅថា PET Scan ទាំងនេះគឺដើម្បីកំណត់ដំណាក់កាលនៃមហារីកកូនកណ្តុរ (ដំណាក់កាលទី១-៤)។

ប្រសិនបើមានការសង្ស័យលើរោគសញ្ញានៃជំងឺមហារីកកូនកណ្តុរ លោកអ្នកអាចមកទទួលសេវាប្រឹក្សា និងធ្វើរោគវិនិច្ឆ័យជាមួយវេជ្ជបណ្ឌិតឯកទេសឲ្យបានត្រឹមត្រូវ។

#វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកនិងជំងឺគ្រាប់ឈាម
ទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិតឯកទេស
Telegram: 011 477 806 / 011 477 608

03/01/2024

#ជំងឺតាឡាសេមី (Thalassemia)

ជំងឺតាឡាសេមី កើតមានច្រើននៅលើប្រជាជនខ្មែរយើង។
វាជាជំងឺឈាមមួយប្រភេទ ដែលបណ្តាលមកពីការប្រែប្រួលនៃការសំយោគ alpha globin gene នៅលើក្រូម៉ូសូមទី១៦ និងការសំយោគ beta globin gene 🧬 នៅលើក្រូម៉ូសូមទី១១ ដែលនាំឲ្យការបង្កើតហេម៉ូក្លូប៊ីន(Hemoglobin)​ នៅលើគ្រាប់ឈាមក្រហម មានសភាពមិនល្អ។

ជំងឺតាឡាសេមី បែងចែកជា២ប្រភេទ គឺ Alpha Thalassemia និង Beta Thalassemia ។

ឪពុកឬម្តាយ ដែលផ្ទុកនូវហ៊្សែន(gene)ដែលខូចនេះ មិនបានបង្ហាញនូវសភាពស្លេកស្លាំងគួរឲ្យកត់សម្គាល់ទេ ហើយជាទូទៅ គេសង្កេតឃើញទំហំគ្រាប់ឈាមរបស់គាត់មានលក្ខណៈតូចជាងធម្មតាបន្តិច។
ឪពុកនិងម្តាយដែលមានផ្ទុក gene thalassemia អាចមានលទ្ធភាពផ្ទេរទៅកូនជំនាន់ក្រោយដល់ទៅ 75% ។

យើងអាចធ្វើតេស្តរកជំងឺនេះបានតាមរយៈការធ្វើតេស្តឈាមមួយចំនួន។

ធ្វើការណាត់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺគ្រាប់ឈាម ដើម្បីទទួលបានការពិនិត្យ និងប្រឹក្សាឲ្យបានច្បាស់លាស់។

ទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិតឯកទេស
Tel: 011 477 806 / 011 477 608

បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ សុភមង្គល 💓💓
https://maps.app.goo.gl/ydxdqfLNUZWxywrQA?g_st=it

28/12/2023

Address

Phnom Tbeng Meanchey

Telephone

+85511477806

Website

Alerts

Be the first to know and let us send you an email when Mong Heang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mong Heang:

Share

Category