Heng Sideth

Heng Sideth ស្មោះត្រង់​ សុភមង្គល​ រីកចំរេីន

ហេតុអ្វីបានជា  #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាន...
03/10/2023

ហេតុអ្វីបានជា #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?

ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។

ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។

យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះគួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។

បើ​អ្នកមិនងូត​ទឹក​តាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និង​សក់​មុន​ដំបូងពេល​ចូលងូតទឹក​នោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើងគឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្សត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។

ការលើស​សម្ពាធ​ឈាម​ក៏អាច​បណ្តាលឱ្យប្រេះសរសៃឈាម​ខួរក្បាល​តូចៗបានដែរ។

✨ វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖

ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។

វិធីសាស្រ្តនេះគួរតែត្រូវអនុវត្តសំរាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។

សូមមេត្តា Share ជូនដំណឹងព័ត៌មាននេះ ទៅដល់ឪពុកម្តាយចាស់ៗ និងសាច់ញាតិរបស់អ្នក។

ដោយក្តីគោរពស្រឡាញ់ 🙏🥰🙏

18/05/2023

💁‍♂️នៅពេលដែលអ្នកបានគេងនៅលើគ្រែនេះហើយ អ្វីៗក៏អ្នកមិនខ្លាចទៀតដែរ តែផ្ទុយទៅវិញ អ្នកណាៗក៏ខ្លាចអ្នកដែរ ។
- បងប្អូនសាច់ញាតិខ្លាចអ្នកទៅខ្ចីលុយ
- ឪពុកម្តាយខ្លាចអ្នកព្យាបាលមិនជា
- ប្តី (ប្រពន្ធ) ខ្លាចអ្នកនាំទុក្ខដល់ខ្លួនគេ
- ថៅកែខ្លាចអ្នកគ្មានលទ្ធភាពធ្វើការឲ្យគេតទៅទៀត ក៏ប្រញាប់រកមនុស្សថ្មីមកជំនួស ។

💁‍♂️នៅពេលនេះ ហើយភាពអំនួត និងភាពឆេវឆាវ
របស់អ្នក គឺបានបាត់អស់ហើយ !!!

💁‍♂️ដូច្នេះ អ្នកត្រូវតែរៀនចេះមើលថែខ្លួនឯង ក្រៅពីសុខភាព អ្វីៗគ្រប់យ៉ាងទាំងអស់ គឺមិនមែនជារបស់អ្នកនោះទេ !!!
ត្រូវកាត់បន្ថយការខឹងច្រើន ធ្វើចិត្តឱ្យសប្បាយ
បើអ្នកបាត់បង់សុខភាពហើយ តើ អ្នកឈ្នះបាន
ពិភពលោកទាំងមូលមានន័យអ្វី?

💁‍♂️ជឿទៅបើអ្នកគេងលើគ្រែនេះ គ្មានអ្នកណាល្អជាងគ្រួសារយើងទេ ។ ចូលអ្នកបង្កើតក្តីស្រលាញ់ក្នុងគ្រួសារអ្នកអោយបានច្រើនៗប្រសើរជាងការស្វែងរកការសប្បាយនៅខាងក្រៅជាមួយនឹងកែវស្រា ....។

ស្វែងយល់ពីជំងឺមួយចំនួនដែលអ្នកឧស្សាហ៍ជួប👇👇👇
ចូលគ្រុបតេលេក្រាម(Telegram)នៅទីនេះ https://t.me/+rXoZQrLwJP1iYTc1

Nou Sovanarin

25/04/2023

English Below*
ហានិភ័យនៃជំងឺបេះដូង និង ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចកើតឡើងបានយ៉ាងលឿននិងឆាប់រហ័សបំផុតចំពោះស្ត្រីខ្មែរដែលស្ថិតក្នុងវ័យពី៣០ឆ្នាំឡើងទៅ។

🌺ចូលរួម សហគមន៍ «ប្រិមប្រិយ» ឥឡូវនេះ ដើម្បីរស់ដោយបញ្ញា សុខភាពភ្លឺថ្លា។
👉ចុចទីនេះ៖ http://bit.ly/3FliMeR
---------------------
The risk for heart disease and type 2 diabetes is growing rapidly among Cambodian women after the age of 30.

🌺Join the "Bloom" community now; to live wise, healthy life.
👉Click here: http://bit.ly/3FliMeR

#ប្រិមប្រិយ

21/04/2023

🔴មូលហេតុអ្វីទើបយើងមិនស្រកទំងន់?
*ការស្រកទំងន់គឺជាអ្វីដែលមនុស្សប្រុសនិងនារីជាច្រើនចង់បាន តែពួកគាត់តែងតែធ្វើកំហុសមួយចំនួនដោយមិនដឹងខ្លួន ដែលធ្វើអោយគាត់មិនអាចស្រកទំងន់បាន។ ថ្ងៃនេះ សូមលើកយកកំហុស 7 ចំនុចដែលធ្វើអោយយើងមិនស្រកទំងន់៖

កំហុសទី 1 ៖ ញាំប្រូតេអ៊ីនមិនគ្រប់គ្រាន់
នៅក្នុងអាហារមួយពេលៗ ត្រូវមានសារជាតិប្រូតេអ៊ីនដូចជា សាច់គោ ទ្រូងមាន់ ពងមាន់ ឬម្សៅប្រូតេអ៊ីន ហើយត្រូវប្រាកដថាអាហារដែលយើងញាំគឺមិនមានជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម។ ប្រូតេអ៊ីនអាចជួយបង្កើតសាច់ដុំអោយសាច់យើងហាប់ណែន ម្យ៉ាងទៀតសារជាតិប្រូតេអ៊ីនធ្វើអោយយើងមិនសូវឃ្លាន ដែលជួយអោយយើងញាំតិចជាងមុន។

កំហុសទី 2៖ ផឹកទឹកច្រើនមុខ
ត្រូវចាំថាជាតិទឹកដែលល្អជាងគេសំរាប់រាងកាយរបស់យើងនោះគឺ ទឹកធម្មតា។ ប្រាកដហើយថាយើងអាចញាំកាហេ្វ ភេសជ្ជះផ្សេងៗ ទឹកដោះគោ តែយើងមិនគួរញាំរបស់ទាំងនោះច្រើនពេកទេ។ មានតែទឹកធម្មតាទេ ដែលមិនមានកាឡូរីដែលធ្វើអោយយើងឡើងទំងន់បាន។

កំហុសទី 3៖ មិនយល់ដឹងពីកាឡូរី
កាឡូរី Calorie គឺជាសារជាតិគ្រប់គ្រងទំងន់របស់យើង ញាំកាឡូរីច្រើន ទំងន់ឡើងច្រើន ញាំជាតិកាឡូរីតិចធ្វើអោយស្រកទំងន់។ គ្រប់អាហារទាំងអស់រួមទាំងបន្លែគឺសុទ្ធតែមានកាឡូរី គ្រាន់អាហារខ្លះមានតិច ខ្លះមានច្រើន មានតែទឹកសាបទេដែលគ្មានកាឡូរី។ សរុបមកយើងត្រូវយើងជ្រើសរើសញាំអាហារណាដែលមានជាតិកាឡូរីទាប ទើបទំងន់របស់យើងអាចស្រកបាន។

កំហុសទី 4៖ ហាត់ប្រាណមិនគ្រប់គ្រាន់
ការហាត់ប្រាណគឺជាផ្នែកមួយដ៏សំខាន់ក្នុងការដុតកាឡូរី ក៏ដូចជាដុតជាតិខ្លាញ់ចេញពីក្នុងរាងកាយរបស់យើង មិនតែប៉ុណ្ណោះការហាត់ប្រាណក៏ធ្វើអោយរាងកាយយើងមាំមួនទៀតផង។ យើងគួរហាត់ប្រាណអោយបានយ៉ាងតិច30នាទី ក្នុងមួយថ្ងៃ និង4 ទៅ 5 ថ្ងៃក្នុងមួយសប្តាហ៍។

កំហុសទី 5÷ មិនមានគ្រូបង្វឹកណែនាំ
ការហាត់ដោយខ្លួនឯង ដោយមិនដឹងពីក្បួនខ្នាតត្រឹមត្រូវនៃលំហាត់ប្រាណ​ និងមិនទាន់យល់ពីរបបអាហារ អាចធ្វើអោយយើងខាតពេលច្រើន​ និងមិនទទួលបានលទ្ធផល។

កំហុសទី 6៖ ស្រេ្តសច្រើន
ទោះបីជាយើងហាត់ប្រាណគ្រប់គ្រាន់ គ្រប់គ្រង់របបអាហារបានល្អ តែបើជារៀងរាល់ថ្ងៃយើងមានការស្ត្រេសច្រើន វានឹងធ្វើអោយយើងប្រព័ន្ធដុតជាតិខ្លាញ់របស់យើងដំណើរការមិនល្អនោះទេ។ ដើម្បីកាត់បន្ថយភាពស្ត្រេសនេះ យើងអាចហាត់យូហ្គា (yoga) , អានសៀវភៅ, មើលរឿងកំប្លែង និងធ្វើសមាធិអោយបានទៀងទាត់។

កំហុសទី 7៖ គេងមិនគ្រប់គ្រាន់
យើងដឹងហើយថារាងកាយរបស់យើងដុតជាតិខ្លាញ់ខ្លាំងនៅពេលដែលយើងគេង

ស្វែងយល់ពីជំងឺមួយចំនួនដែលអ្នកឧស្សាហ៍ជួប👇👇👇
ចូលគ្រុបតេលេក្រាម(Telegram)នៅទីនេះ https://t.me/+rXoZQrLwJP1iYTc1

18/04/2023

រឿងពិត! មានក្មេងស្រីម្នាក់ ទើបរៀនបានត្រឹមថ្នាក់អនុវិទ្យាល័យ អាយុទើប១៦ឆ្នាំ ប៉ុន្តែនាងបានកើតជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ(CKD) ដែលតម្រូវឲ្យ ទទួលការព្យាបាល តាមរយៈការលាងឈាមទៅហើយ។ តាមការសាកសួរ និងការរៀបរាប់ពីមិត្តរួមថ្នាក់ ដែលរៀនជាមួយក្មេងស្រីនេះ បានឲ្យដឹងថា នាងមានទម្លាប់ញ៉ាំភេសជ្ជៈផ្អែមៗ ញ៉ាំអាហារចៀនបំពង( ជាពិសេសប្រហិតតែម្ដង) និងញ៉ាំមីញឹកញាប់ផងដែរ។ ជាទូទៅ ការមានទម្លាប់ញ៉ាំអាហារមានផ្ទុកជាតិស្ករខ្ពស់ អាហារប្រៃខ្លាំង( ដូចជាមីជាដើម) និងអាហារ ដែលមានផ្ទុកនូវសារធាតុរក្សាទុកឲ្យបានយូរជាដើម ពិតជាមិនល្អចំពោះសុខភាពកូនរបស់លោកអ្នកនោះទេ។ វាអាចបង្កឲ្យកូន ងាយប្រឈមក្នុងការកើតជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមទាំងខ្លួននៅក្មេង ។ ម៉្យាងវិញទៀត អាហារទាំងនេះអាចជម្រុញនាំឲ្យ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ក្នុងរយៈពេលខ្លីបំផុត ប្រសិនបើពួកគេ​ កំពុងមានបញ្ហាសុខភាពដូចជា ជំងឺ lupus និងជំងឺទឹកនោមប្រៃ(Nephrotic syndrome) ជាដើម។ មានជំងឺរ៉ាំរ៉ៃ និងធ្ងន់ធ្ងរជាច្រើនប្រភេទ អាចកើតឡើងតាមរយៈរបបចំណីអាហារ មិនត្រឹមត្រូវ ។ សូមបងប្អូនចែករំលែក រឿងពិតនេះដល់មនុស្សជាទីស្រលាញ់ ដើម្បីទុកជាការដាស់តឿន និងផ្លាស់ប្ដូរទម្លាប់មិនល្អចេញ ដើម្បីទទួលបាននូវសុខភាពល្អទាំងអស់គ្នា។ ដោយក្ដីគោរពស្រលាញ់ និងសូមអរគុណច្រើន

ស្វែងយល់ពីជំងឺមួយចំនួនដែលអ្នកឧស្សាហ៍ជួប👇👇👇
ចូលគ្រុបតេលេក្រាម(Telegram)នៅទីនេះ https://t.me/+rXoZQrLwJP1iYTc1

ប្រភព: Hour Pheara

14/04/2023
23/03/2023

Address

Phnom Tbeng Meanchey

Opening Hours

Monday 06:00 - 10:00
17:00 - 19:00
Tuesday 06:00 - 10:00
17:00 - 19:00
Wednesday 06:00 - 10:00
17:00 - 19:00
Thursday 06:00 - 10:00
17:00 - 19:00
Friday 06:00 - 10:00
17:00 - 19:00
Saturday 06:00 - 10:00

Telephone

+85517550135

Website

Alerts

Be the first to know and let us send you an email when Heng Sideth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share