សុខភាពស្រ្តី អាល់ហ្វាឃែរ-Alpha care

សុខភាពស្រ្តី អាល់ហ្វាឃែរ-Alpha care For women health

ស្ត្រីមានផ្ទៃពោះ និងការយល់ដឹងពីសុខភាពមាត់ធ្មេញ!Pregnancy and Oral health education!សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ...
06/10/2024

ស្ត្រីមានផ្ទៃពោះ និងការយល់ដឹងពីសុខភាពមាត់ធ្មេញ!
Pregnancy and Oral health education!

សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ្នែកមួយដែលជួយអោយសុខភាពទូទៅមានភាពល្អប្រសើរ។ ដូច្នេះហើយការថែរក្សាសុខភាពមាត់ធ្មេញអោយបានល្អពេលមានផ្ទៃពោះ គឺសំខាន់សំរាប់ម្តាយ និងទារកដែលកំពុងកកើត និងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ដើម្បីជៀសវាងការបង្ករោគផ្សេងៗនៅក្នុងមាត់។

១) តើមានអ្វីប្រែប្រួលខ្លះនៅក្នុងមាត់ ពេលដែលស្ត្រីមានផ្ទៃពោះ?
- ងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ
- ងាយហើម និងដុះលូតវែងនៅអញ្ចាញធ្មេញ (Pregnancy Epulis Formation)
- កើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់ (Recurrent Aphthae)

២) តើស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានដែរ ឬទេ?
ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់
- ការងារជាទូទៅដូចជា ការសំអាតធ្មេញ ឬប៉ះធ្មេញ មិនមានការប៉ះពាល់ និងការព្រួយបារម្មណ៍ឡើយ
- ការងារដូចជា ការដកធ្មេញ ការព្យាបាលធ្មេញ ឬការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់
- ការងារមួយចំនួនដែលធ្វើអោយសោភ័ណភាពប្រសើរ ដូចជា ពត់តំរង់ធ្មេញ គួររង់ចាំក្រោយសម្រាល
- ជាទូទៅ ខែដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នកជំងឺដែលមានផ្ទៃពោះ គឺត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) ចំពោះការព្យាបាលធ្មេញ

៣) ប្រសិនបើស្ត្រីមានផ្ទៃពោះឈឺធ្មេញនៅក្នុងត្រីមាសទី១ ឬត្រីមាសទី៣ គួរធ្វើដូចម្តេច?
- សូមប្រឹក្សាជាមួយទន្តបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយក្នុងការបំបាត់ការឈឺចាប់
- ការប្រើប្រាស់ថ្នាំដោយខ្លួនឯងមិនមានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃ
- ក្នុងករណីមានការរលាកស្រួចស្រាវដែលត្រូវធ្វើការព្យាបាលបន្ទាន់ដូចជា ការករខ្ទុះពីធ្មេញនាំអោយហើមមុខមាត់ ត្រូវមានការប្រឹក្សាពីគ្រូពេទ្យផ្នែកសម្ភព និងសហការជាមួយទន្តបណ្ឌិតយ៉ាងជិតស្និទ្ធក្នុងការជួយរកដំណោះស្រាយ សុវត្ថិភាពជូនអ្នកជំងឺ

៤) តើការថតកាំរស្មី X-ray សំរាប់ព្យាបាលធ្មេញប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ ឬទេ?
- នៅក្នុងត្រីមាសទី១ ប្រសិនបើអាច គួរជៀសវាងការថត
- បើសិនជាត្រូវថត ខាងគ្រូពេទ្យនឹងមានអាវសំណការពារ ដែលផ្តល់សុវត្ថិភាពដល់ទារកក្នុងផ្ទៃ

៥) ហេតុអ្វីបានជាកុមារខ្លះ ពេលដុះធ្មេញមានពណ៌ក្រម៉ៅខ្លាំង?
ការប្រើប្រាស់ថ្នាំសះប្រភេទ Tetracycline នៅពេលស្ត្រីមានផ្ទៃពោះ គឺធ្វើអោយកូនកើតមកមានពណ៌ធ្មេញក្រម៉ៅខ្លាំង សូមជៀសវាងការប្រើថ្នាំសះប្រភេទនេះ។

៦) អនុសាសន៍៖
- សូមធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
- ណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ

នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមគ្រូពេទ្យឯកទេស និងទន្តបណ្ឌិតឯកទេស ដែលមានការសហការយ៉ាងល្អ រង់ចាំផ្តល់ការប្រឹក្សា និងព្យាបាលជូនលោកអ្នកប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

#ប្រភពមន្ទីរពេទ្យកាល់ម៉ែត

06/08/2024

បានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនរួចនៅបងប្អូន

05/08/2024

ទម្លាប់ហាត់ប្រាណពេលព្រឹក ធ្វើឱ្យចិត្តអ្នកកើនក្តីស្រឡាញ់ មានសុខភាពល្អ

📣📣វ៉ាក់សាំងមហារីកមាត់ស្បូន ចាក់តម្លៃពិសេសជូន !មានកូនស្រីចាប់ពី9ឆ្នាំដល់14ឆ្នាំ(ចាក់2ដូស)មានកូនស្រី15ឆ្នាំឡើងទៅ(ចាក់3ដូស)...
11/07/2024

📣📣វ៉ាក់សាំងមហារីកមាត់ស្បូន ចាក់តម្លៃពិសេសជូន !

មានកូនស្រីចាប់ពី9ឆ្នាំដល់14ឆ្នាំ(ចាក់2ដូស)
មានកូនស្រី15ឆ្នាំឡើងទៅ(ចាក់3ដូស)

✅ពិសេសអ្នកត្រៀមរៀបការ (មិនទាន់រួម..ភេ..ទ ចាក់មុនល្អជាង រួម..ភេ..ទហើយចាក់)

#មានប្រភេទការពារ4មុខ
#មានប្រភេទការពារ9មុខ

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរ...
26/06/2024

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។

ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ និងពោះវៀនធំ ការធ្វើអេកូ និងថតScannerពោះ ការធ្វើតេស្តឈាម ......។

ក) មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា៖
- បរិភោគអាហារដែលខ្វះជាតិសរសៃ Fiber
- ផឹកទឹកមិនបានគ្រប់គ្រាន់
- បាត់បង់តុល្យភាពនៃមេរោគល្អ
- ថ្នាំពេទ្យមួយចំនួន
- ញ៉ាំថ្នាំដែលផ្ទុកជាតិកាល់ស្យូម និងជាតិដែក
- ការទទួលទានទឹកដោះគោច្រើនពេក
- ការទទួលទានស្ករច្រើនពេក
- ការពិបាកចិត្ត ការគិតច្រើន
- ខ្វះលំហាត់ប្រាណ
- ញ៉ាំថ្នាំបញ្ចុះច្រើនពេក

ខ) ផលវិបាកនៃជំងឺទល់លាមក៖
- អាចបង្កទៅជាជំងឺឫសដូងបាទ
- អាចអោយមានការដាច់រហែកភ្នាសរបស់បាត និង បង្កជាការធ្លាក់ឈាម និង មានការឈឺចាប់ពេលបន្ទោរបង់
- បើសិនជាមានការទល់លាមកនេះមានការរ៉ាំរ៉ៃយូរ វាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ ។

ជាការផ្ដាំផ្ញើរ យើងទាំងអស់គ្នាអាចជៀសវាង និងកាត់បន្ថយបញ្ហាមួយនេះបាន ដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និងការគិតរឿងពិបាកចិត្តច្រើន របបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ....)។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី២ថ្ងៃឡើងទៅ មានការស្រកចុះទង្ងន់លឿន និងខុសពីធម្មតា មានការស្លេកស្លាំង មានការធ្លាក់ឈាមពេលបន្ទោរបង់ និងមានការឈឺចុកចាប់ក្នុងពោះរ៉ាំរ៉ៃ ។ល។

ដូចនេះបើសិនជាមានបញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើ ជាចំបាច់គឺត្រូវតែមកធ្វើការពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញមន្ទីរពេទ្យកាល់ម៉ែត គឺជាការល្អ និងដើម្បីបង្កាសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតយើងបាន ។

10/06/2024

លំហាត់ប្រាណសំខាន់ៗដែលការពារស្រ្តីពីបញ្ហាស្រុតស្បូនពត៌មានបន្ថែម​010560563

វីតាមីនជំនួយអរម៉ូនស្ត្រី
06/06/2024

វីតាមីនជំនួយអរម៉ូនស្ត្រី

21/04/2024

អត្ថប្រយោជន៍នៃការដេរកែលម្អរតំបន់ពិសេសស្រ្តី
-តំបន់ពិសេសស្អាតមានភាពទាក់ទាញ
-ជួយអោយទ្វារ…មាសហាប់ណែនល្អ
-ដៃគូរកាន់តែស្និតស្នាល
-អាចការពារនឹងព្យាបាលជំងឺស្រុតស្បូន
-បំបាត់លាន់ស្បូនលឺខ្យល់ចេញពីទ្វា…

៣ ចំនុចដែលបញ្ចាក់ថាស្ដ្រីមានសញ្ញាមហារីកមាត់ស្បូន 1. មាត់ស្បូនដំបៅ.រលួយសាច់ 2. ធ្លាក់ឈាមធ្ងន់ធ្ងរ3. មានមេរោគមហារីកHPV
19/04/2024

៣ ចំនុចដែលបញ្ចាក់ថាស្ដ្រីមានសញ្ញាមហារីកមាត់ស្បូន
1. មាត់ស្បូនដំបៅ.រលួយសាច់
2. ធ្លាក់ឈាមធ្ងន់ធ្ងរ
3. មានមេរោគមហារីកHPV

‼️ តើស្ត្រីមានផ្ទៃពោះអាចកើនឡើងទម្ងន់ប៉ុន្មានដែរ?ប្រហែល 11,5kg ទៅ 16kgគិតចាប់ពីពេលមានគភ៌រហូតដល់គ្រប់ខែសម្រាល។ការកើនទម្ងន់...
09/04/2024

‼️ តើស្ត្រីមានផ្ទៃពោះអាចកើនឡើងទម្ងន់ប៉ុន្មានដែរ?
ប្រហែល 11,5kg ទៅ 16kgគិតចាប់ពីពេលមានគភ៌រហូតដល់គ្រប់ខែសម្រាល។ការកើនទម្ងន់រាងកាយគួរកើនពី 1-1,5kg សម្រាប់បីខែដំបូង និងបី 1,5-2kg ក្នុងខែនីមួយៗរហូតដល់ថ្ងៃសម្រាលទារក។

🔆 តើស្រ្តីមានផ្ទៃពោះគួរធ្វើអ្វីខ្លះ អំឡុងពេលកើនទម្ងន់ ដើម្បីសុខភាពរបស់ខ្លួន និងទារក?
អ្នកគួរតែពិនិត្យមើលថារបបអាហាររបស់អ្នកមានផ្ទុកនូវសារធាតុចិញ្ចឹមដែលរក្សាឱ្យអ្នកមានសុខភាពល្អហើយវានឹងផ្តល់ឱ្យទារករបស់អ្នកមានសុខភាពល្អផងដែរដូចជាអាស៊ីត ហ្វូលិក ជាតិដែក កាល់ស្យូម អ៊ីយ៉ូត និងប្រូតេអ៊ីន។ បន្ថែមពីលើនេះ ក៏មានទង្វើខ្លះៗដែលអ្នកគួរធ្វើ ដែលរួមមានដូចខាងក្រោម ៖
•បរិភោគរបបអាហារដែលមានជីវជាតិល្អ រួមបញ្ចូលទាំងផ្លែឈើ និងបន្លែស្រស់ នំប៉័ង និងធញ្ញជាតិទាំងមូល
•បរិភោគគ្រប់ប្រភេទសាច់គ្មានខ្លាញ់ ត្រី និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប
•ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងស្ករ និងភេសជ្ជៈកំប៉ុង។
•ធ្វើលំហាត់ប្រាណកម្រិតមធ្យមធម្មតាប្រសិនបើគ្មានការហាមឃាត់របស់វេជ្ជបណ្ឌិតឯកទេសពីការហាត់ប្រាណនោះទេ ស្ត្រីគួរហាត់ប្រាណឲ្យបាន30នាទីជាប្រចាំថ្ងៃចៀសវាងសកម្មភាពលំហាត់ប្រាណរហ័សពេកក្នុង20នាទីព្រោះវាបណ្តាលឲ្យស្ត្រីមានការកើនឡើងនៃកម្តៅរាងកាយ។
•រក្សាការទទួលជាតិទឹករបស់អ្នកក៏មានសារៈសំខាន់ផងដែរទឹកត្រូវបានវេជ្ជបណ្ឌិតឯកទេសណែនាំឱ្យផឹកទឹកប្រហែលពីរលីត្រជារៀងរាល់ថ្ងៃ។

 #ចំណេះដឹងទូទៅកន្លែងដែលឈឺនៅក្នុងពោះ អាចបង្ហាញពីមូលហេតុនៃការឈឺ។ 1. គ្រួសថង់ទឹកប្រម៉ាត់ រលាកថ្លើម រលាកប្រមាត់ រលាកលំពែង មហ...
23/01/2024

#ចំណេះដឹងទូទៅ
កន្លែងដែលឈឺនៅក្នុងពោះ អាចបង្ហាញពីមូលហេតុនៃការឈឺ។

1. គ្រួសថង់ទឹកប្រម៉ាត់ រលាកថ្លើម រលាកប្រមាត់ រលាកលំពែង មហារីកថ្លើម មហារីកបំពង់ទឹកប្រម៉ាត់

2. រលាកក្រពះ ដំបៅក្រពះ គ្រួសនៅថង់ទឹកប្រម៉ាត់ រលាកលំពែង គាំងបេះដូង ជំងឺផ្លូវដង្ហើម

3. រលាកលំពែង រលាកអណ្តើក ដំបៅក្រពះ ស្ទះពោះវៀនតូច លាមករឹង

4. គ្រួសតំម្រងនោមខាងស្តាំ រលាកបំពង់បង្ហូរទឹកនោម ស្ទះពោះវៀនធំ ទល់លាមក រលាកខ្នែងពោះវៀន

5. ដំបៅក្រពះ រលាកលំពែង រលាកខ្នែងពោះវៀន រលាកពោះវៀនធំ

6. គ្រួសតំម្រងនោម ខាងឆ្វេង ទល់លាមក រលាក ពោះវៀនធំ

7. រលាកខ្នែងពោះវៀន កូនក្រៅស្បូន ដ៊ំគីស ស្បូន ទល់លាមក មហារីកពោះវៀន

8. រលាកតម្រងនោម រលាកខ្នែងពោះវៀន រលាកប្លោកនោម រលាកស្បូន រលាកពោះវៀនធំ

9. រលាកពោះវៀនធំ រលាកស្បូន ដុំដៃស្បូន ជំងឺក្នុងអាងទ្រគាក មហារីកពោះវៀន

ស្ថានភាពគេងដែលត្រឹមត្រូវគេងអោយបានត្រឹមត្រូវដេីម្បីសុខភាព
10/01/2024

ស្ថានភាពគេងដែលត្រឹមត្រូវ
គេងអោយបានត្រឹមត្រូវដេីម្បីសុខភាព

Address

Phnom Penh

Telephone

+85599653444

Website

Alerts

Be the first to know and let us send you an email when សុខភាពស្រ្តី អាល់ហ្វាឃែរ-Alpha care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share