វេជ្ជបណ្ឌិត ខ្មែរ

វេជ្ជបណ្ឌិត ខ្មែរ Want to share about medical knowledge to people

31/05/2025

☝️🔔🦠រោគសញ្ញាខុសគ្នា និង ដូចគ្នានៃ ជំងឺស្អូច នឹង​ ជំងឺកញ្ជ្រឹល ?

✳️លក្ខណៈខុស​គ្នា:
▫️ក្ដៅ​ខ្លួន​
▫️ចំនុចស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់​
▫️មានកូនកណ្តុរហើម នៅតំបន់ ត្រចៀក និង ក​
▫️កន្ទួល​ក្រហមប៉ោងតូចៗ​
▫️រយៈពេលសង្ងំរបស់ជំងឺមុនចេញសញ្ញាដំបូង
▫️ផលវិបាក​

✅❇️លក្ខណៈ​ដូច​គ្នា:
▪️បង្ករដោយ​​ពពួក​វីរុស
▪️ឆ្លង​តាម​ផ្លូវ​ដង្ហើម តាម​តំណក់ទឹកតូចៗ ក្អក,​ កណ្តាស់​ ឬប៉ះពាល់ផ្ទាល់
▪️សញ្ញាឈឺ​ភ្នែក ហៀរ​ទឹកភ្នែក រលាក​ភ្នែក
▪️កន្ទួលចេញ​ដំបូង​ពី​មុខ​,​ ទ្រូង ឬខ្នង,​ ដៃ និងជើង
▪️ការផ្តល់វ៉ាក់សាំងបង្ការដូចគ្នា។

🩺💉គ្រប់កុមារ​ គួរទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល​ ស្អូច ស្រឡទែន​ ចំនួន២ដង​:
🔹ដូសដំបូង: ចន្លោះពីអាយុ ១២ ទៅ ១៥ខែ​ តាមថ្នាក់ជាតិ អាយុ ៩ខែ
🔹ដូសទី២: ចន្លោះពីអាយុ ៤ទៅ ៦ឆ្នាំ​ តាមថ្នាក់ជាតិ អាយុ ១៨ខែ​។

💻🔍ប្រភព៖
1/ mayoclinic.org/diseases-conditions/rubella/symptoms-causes/syc-20377310
2/ my.clevelandclinic.org/health/diseases/8584-measles
3/https://www.who.int/westernpacific/health-topics/measles =tab_1

👨🏼‍⚕️រៀបរៀង៖ វេជ្ជ. សៅ គីមហេង #ពិនិត្យថែទាំនិងព្យាបាលកុមារ #ពិនិត្យអេកូផ្ទៃពោះ #ស្រ្តីត្រីមាសទី១,២,៣@វេជ្ជបណ្ឌិតខ្មែរ #គ្រូពេទ្យសើម #គ្រូពេទ្យស្រុកស្រែ #វ៉ាក់សាំងកញ្រ្ជឹលស្អូចស្រឡទែន #វ៉ាក់សាំងអុតស្វាយ , ;women &Old age care.

09/05/2025

🦠🦠តើអ្នកណាខ្លះគួរមកទទួលការចាក់វ៉ាក់សាំង កញ្ជ្រឹល ស្អូច និងស្រឡទែន (MMR)??
1. កុមារដែលមានអាយុចាប់ពី ៦ខែ ឡើងទៅ
2. បុគ្គលិកមើលថែទាំអ្នកជំងឺ
3. អ្នកធ្វើដំណើរកំសាន្ត
4. ស្រ្តីដែលមាន​មិនទាន់មានផ្ទៃពោះ​
5. អ្នកដែលប្រឈមអំឡុងពេលមានកើនឡើងនៃជំងឺស្រឡទែន ដោយសារតែការផ្ទុះឡើងនៃជំងឺស្រឡទែន។

👨🏼‍⚕️🧑🏻‍⚕️🦠🦠ហេតុអ្វីបានជាការទទួលវ៉ាក់សាំងបង្ការជំងឺនេះមានសារៈសំខាន់??
✌️ការចាក់វ៉ាក់សាំង MMR អាចការពារកូនរបស់អ្នកពីជំងឺមានដូចជា៖
1. ជំងឺកញ្ជ្រឹល៖ ឡើងកន្ទួលលើស្បែក មិនស្រួលក្នុងខ្លួន និងគ្រុនក្តៅខ្លួនខ្លាំង។
2. ជំងឺស្រឡទែន៖ គ្រុនក្តៅ និងហើមក្រពេញទឹកមាត់ ហើមក្រោមត្រចៀក ឬ ថ្គាម។
3. ជំងឺស្អូច៖ ការឡើងកន្ទួលលើស្បែក គ្រុនក្តៅខ្លួន និង ការពារការចម្លងជំងឺស្អូច
ទៅស្ត្រីមានផ្ទៃពោះ ទារកក្នុងផ្ទៃអាចវិវត្តន៍ទៅជាជំងឺធ្ងន់ធ្ងរពីកំណើត ឬអាចស្លាប់ប្រសិនបើម្តាយកើតជំងឺស្អូច។

🛡️ការចាក់វ៉ាក់សាំង គឺមធ្យោបាយដ៏ល្អ និងសុវត្តិភាពបំផុត ក្នុងការបង្ការ​ ក៏អាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃសម្រាកពេទ្យ និងទប់ស្កាត់រាលដាលនៃជំងឺកញ្ជ្រឹល ដែលផ្តល់ប្រសិទ្ធ​ភាព​ 97% ប្រឆាំងជំងឺកញ្ជ្រឹលដែលគ្មានផលវិបាក​ និងមិនទាក់ទងជាមួយអូទីស្សឹម។

🛡 💉កុមារ​គ្រប់រូប គួរទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល​ ស្អូច ស្រឡទែន​ (MMR vaccine) ចំនួន២ដង​:
✅ ដូសលើកទី1: អាយុចាប់ពី 12-15 ខែ តាមថ្នាក់ជាតិ អាយុ 9 ខែ
✅ ដូសលើកទី2: អាយុចាប់ពី 4- 6 ឆ្នាំ តាមថ្នាក់ជាតិ អាយុ 18 ខែ​

✳️កុមារដែលមានអាយុពី 6 ទៅ 11 ខែគួរតែទទួលបានវ៉ាក់សាំង MMR លើកដំបូងរបស់ពួកគេយ៉ាងហោចណាស់2សប្តាហ៍មុនពេលធ្វើដំណើរ។

🔔🔴ផលរំខានដែលអាចកើតមានឡើងក្រោយពីចាក់វ៉ាក់សាំងមានដូចជា៖
👏😭ឈឺ ឡើងក្រហម ឬហើមនៅកន្លែងចាក់វ៉ាក់សាំង
👏🤒គ្រុនក្តៅ មានឡើងកន្ទួលស្រាលលើស្បែក
☝️ផលប៉ះពាល់ធ្ងន់ធ្ងរ គឺកម្រមានណាស់។

💻🔍ប្រភព៖ 1) https://www.healthychildren.org/English/safety-prevention/immunizations/Pages/Protecting-Your-Baby-from-a-Measles-Outbreak-FAQs.aspx; 2)https://www.cdc.gov/measles/vaccines/index.html

👨🏼‍⚕️រៀបរៀង៖ វេជ្ជ. សៅ គីមហេង, #ពិនិត្យថែទាំនិងព្យាបាលកុមារពិនិត្យអេកូផ្ទៃពោះ
វេជ្ជបណ្ឌិត ខ្មែរ #គ្រូពេទ្យសើមគ្រូពេទ្យស្រុកស្រែ #វ៉ាក់សាំងកញ្រ្ជឹលស្អូចស្រឡទែន #ជំងឺកញ្ជ្រឹល

03/05/2025

📣តើអ្វីដែលឪពុកម្តាយត្រូវដឹងអំពីព័ត៌មានបំភាន់តាមអនឡាញ? 📣

យើងរស់នៅក្នុងពេលដែលទាំងអស់គ្នា អាចងាយស្រួលចូលរកព័ត៌មានបានយ៉ាងច្រើន។ ទូរស័ព្ទ ធ្វើអោយកាន់តែងាយស្រួលចូលរកព័ត៌មានដោយគ្រាន់តែប្រើម្រាមដៃតែប៉ុណ្ណោះ។ ភាពងាយស្រួលក្នុងការចូលរកព័ត៌មានសុខភាពតាមអនឡាញ អាចផ្តល់ការកំសាន្ត និងចំនេះដឹង, ប៉ុន្តែមិនតែងតែត្រឹមត្រូវ និងក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។

🔉ព័ត៌មានបំភាន់ គឺនាំអោយយល់ច្រលំដោយអចេតនា ឬព័ត៌មានមិនសុក្រិតត្រឹមត្រូវ ដោយសារមិនបានស្វែងរកកំហុសបានគ្រប់ជ្រុងជ្រោយ។

🔊ព័ត៌មានមិនពិត គឺបង្កើតឡើងដោយចេតនាជាព័ត៌មានកុហក ប៉ុនប៉ងដើម្បីបំភាន់ និងបោកប្រាស់អ្នកដទៃ។ព័ត៌មានថែទាំសុខភាពមួយចំនួនតាមអនឡាញ មានសក្តានុពលទាំងព័ត៌មានបំភាន់ និងមិនពិត។

🛡️ការចេះប្រើប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងជំនាញច្រើនដែលជួយបង្ហាញព័ត៌មានសុខភាពបំភាន់ និងមិនពិត, ការពារពីផលអវិជ្ជមានប៉ះពាល់ការគិត និងអាកប្បកិរិយារបស់អ្នក។

វិធីតទល់ព័ត៌មានបំភាន់ និងមិនពិតជាមួយការចេះជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយៈ
🎓ពិនិត្យប្រភពព័ត៌មាន:
🔸វិទ្យាស្ថានអប់រំ,​ សេវាសុខភាព និងមន្ទីពេទ្យ ដែលគួរឲ្យទុកចិត្តបានជាងគេ
🔸ព័ត៌មានពីគេហទំព័រពាណិជ្ជកម្ម ដែលមានគោលដៅល្អច្បាស់ ឬគួរទុកចិត្តបាន។
🗂️ពិនិត្យឯកសារយោង:
🔸ព័ត៌មាន គួរមានឯកសារយោងពីប្រភពគួរឲ្យទុកចិត្ត
🔸ព័ត៌មាន គួរផ្ទៀងផ្ទាត់ ឬពិនិត្យម្តងទៀតពីអ្នកជំនាញផ្នែកឯកទេសមួយៗ។
🥼ពិចារណាលើអត្តសញ្ញាណរបស់អ្នកផ្តល់ព័ត៌មាន:
🔸ពិនិត្យប្រាកដ​ថាអ្នកផ្តល់ព័ត៌មាន ពិតជាជំនាញលើប្រធានបទព័ត៌មានច្បាស់លាស់ទេ។

⚕️សំគាល់: វិជ្ជាជីវៈខាងគ្រូពេទ្យ​ ត្រូវមានអាជ្ញាបណ្ឌពីគណៈគ្រូពេទ្យកម្ពុជា​ អាចស្វែងរកឈ្មោះតាមគេហទំព័រៈ www.mcc.org.kh/ws/search.php?lan=kh

📑ការសិក្សាថ្មីមួយពីអង្គការសុខភាពពិភពលោក ផ្តល់អនុសាសន៍ថា ការស្វែងយល់របស់យុវវ័យសំខាន់សម្រាប់ចៀសវាងព័ត៌មានមិនពិត ប៉ុន្តែ​ខ្វះទំនុកចិត្តដើម្បីដឹងច្បាស់អំពីវា។ ឪពុកម្តាយ អាចជួយដោយបង្រៀន និងរៀបចំកូន អោយចេះស្វែងរក និងវិភាគព័ត៌មានតាមអនឡាញ។ កូន បន្តលូតលាស់ចម្រើន ដូចដែលមានចំនេះស្វែងរក និងយល់ដឹងពីព័ត៌មានគួរឲ្យទុកចិត្ត។

“ការចែករំលែកចំនេះដឹង​គឺល្អប្រពៃ ប៉ុន្តែត្រូវមានឯកសារយោង និងប្រភពគួរឲ្យទុកចិត្តបានដើម្បីបង្កើនចំនេះទាំងអស់គ្នា”

🗄️ប្រភពៈ jamanetwork.com/journals/jamapediatrics/fullarticle/2833317
👨🏻‍⚕️ រៀបរៀង: វេជ្ជ.​ឡេង​ សំណាង, ឯកទេសកុមារ​ និងទារក
#ព័ត៌មានបំភាន់និងមិនពិតតាមអនឡាញ​ Parents គ្រូពេទ្យកុមារ

29/04/2025

📈ការរាលដាលជំងឺកញ្ជ្រឹល គឺកើនឡើង។
📑លើសពី៣៥៩,​៥២១ករណីនៃជំងឺកញ្ជ្រឹល ត្រូវបានរាយការណ៍ទូទាំងសកលលោកក្នុងឆ្នាំ២០២៤។
🗞️ប៉ុន្តែដំណឹងល្អ គឺថាយើងនឹងអាចបញ្ឃប់ការរីករាលដាលនេះ និងលុបបំបាត់ជំងឺកញ្ជ្រឹលពីពិភពលោករបស់យើងបាន។

🗄️ប្រភព: UNICEF
#ជំងឺកញ្ជ្រឹល Child & Old Age Care.
Credit វេជ្ជ.​ ឡេង​ សំណាង,ឯកទេសកុមារ​ និងទារក

👏🏻ចំណេះដឹងខ្លីៗ លោគ្រូ ជូនចំពោះម៉ាក់ៗយល់ដឹងបន្ថែម 🫄🤰🛎️👉🏻ទៅពិនិត្យលើកណាក៏អ្នកគ្រូលោកគ្រូ សួររកក្រដាស់ពិនិត្យអេកូពេលកូននៅត...
12/02/2025

👏🏻ចំណេះដឹងខ្លីៗ លោគ្រូ ជូនចំពោះម៉ាក់ៗយល់ដឹងបន្ថែម 🫄🤰🛎️
👉🏻ទៅពិនិត្យលើកណាក៏អ្នកគ្រូលោកគ្រូ សួររកក្រដាស់ពិនិត្យអេកូពេលកូននៅតូច (អាយុ3ខែ ពិសេស ចន្លោះពី 11សប្តាហ៍ ទៅ 13សប្តាហ៍ 06ថ្ងៃ ) ?

👉👉👉សូមអ្នកម៉ាក់ៗទាំងអស់ ចូលរួមថែរក្សាក្រដាស់ពិនិត្យអេកូកូននៅត្រីមាសទី1 (ភាសាសមញ្ញ ហៅថា អេកូ 3ខែ) អោយបានល្អ និងត្រូវភ្ជាប់មកតាមខ្លួន គ្រប់ពេលដែលអ្នកម៉ាក់អញ្ជើញមកពិនិត្យផ្ទៃពោះ ពិព្រោះវាជាសន្លឹកដែលមានតម្លៃបំផុតសម្រាប់វេជ្ជបណ្ឌិតសម្ភពនិងរោគស្រ្តី ដើម្បីកំណត់អាយុពិតប្រាកដ និង តាមដានទៅលើការលូតលាស់កូនរបស់អ្នកម៉ាក់ 🤞🏻

📝📝📝 ភ្លេចអ្វីបាន តែកុំភ្លេចភ្ជាប់អេកូត្រីមាសទី1 ទៅជាមួយ នៅពេលអ្នកម៉ាក់ទៅពិនិត្យផ្ទៃពោះ ជាពិសេសករណីអ្នកម៉ាក់ប្តូរមន្ទីរពេទ្យ រឺ គ្លីនិកដែលធ្លាប់ពិនិត្យតាមដាន 🙏🏻🙏🏻🙏🏻

***យ៉ាងហើចថតរូបអេកូ3ខែរបស់កូនអ្នកម៉ាក់ទុកចោលក្នុងទូរស័ព្ទ រឺផ្ញើរទៅមនុស្សជាទីស្រលាញ់របស់អ្នកម៉ាក់ 1 ក៏ជាយោបល់ល្អ 💋

👩🏼‍⚕️👨🏻‍⚕️🤰 ចូលរួមទាំងអស់គ្នា ដើម្បីសុខភាពម៉ាក់ ទារក និងផ្តល់ភាពងាយស្រួលដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យ 🙏🏻🙏🏻🙏🏻
by Dr. Kimheng sao
Dr. Sanika doung, specialists OBGYN.

07/10/2024

❌❌❌ កូនក្នុងផ្ទៃទំរង់បញ្រ្ចាស់ជើង អ្នកម៉ាក់ត្រូវបានគេពន្យល់អោយបង្វិលទំរង់ទារកពីខាងក្រៅពោះ (ដើម្បីអោយក្បាលបង្វិលចុះក្រោមវិញ) ទាំងខុសបច្ចេកទេស រហូតស្ទើរ បាត់បង់អាយុជីវិតទាំងម្តាយទាំងកូន

✅✅✅ខាងក្រោមនេះជារូបភាពស្បូនដែលដាច់គ្រាំ រលួយរបស់អ្នកម្តាយមួយរូប មានផ្ទៃពោះដោយកូនក្នុងផ្ទៃបញ្រ្ចាស់ជើង ហើយត្រូវបានទទួលយកការបង្វិលខុសបច្ចេកទេស ជាសំណាងអ្នកម៉ាក់ត្រូវបានបញ្ជូនយកមកសង្រ្គោះនៅមន្ទីរសម្រាកព្យាបាលនិងសម្ភព មយូរា របស់យើងខ្ញុំ រហូតអ្នកម៉ាក់និងទារកក្នុងផ្ទៃសង្គ្រោះបានទាន់ពេលវេលា និងជាពិសេស យើងអាចព្យាយាមរក្សាស្បូនជូនគាត់បានយ៉ាងជោគជ័យ ទោះបីជាមានការធ្លាក់ឈាមខ្លាំងក្នុងអំឡុងពេលវះកាត់។

🏨🏨🏨 កូនបញ្រ្ចាស់ មុននិងសម្រេចចិត្តទទួលយកការបង្វិល (external cephalic version ) ត្រូវពឹងផ្អែកលើកត្តាអំណោយផលដូចជា បរិមាណទឹកភ្លោះ ប្រវែងទងសុក ទំងន់ខ្លួនទារកជាដើម .... ដូច្នេះសូមអ្នកម្តាយគ្រប់រូបមេត្តាមកទទួលយកការព្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញអោយបានត្រឹមត្រូវ មុននិងសម្រេចចិត្តទទួលយកការបង្វិលទំរង់កូនដែលបញ្រា្ចស់ ដើម្បីទទួលបានសុខសុវត្តិភាព ក្នុងអំឡុងពេលសម្រាលបុត្រ🙏🏻

📍📍📍ទីតាំង : ភូមិព្រៃពង្រ ផ្លូវ151 សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

☎️ 017 36 33 25
☎️ 096 599 03 43

https://maps.app.goo.gl/ktQkwLyfWH6VXNTu9?g_st=ic

Address

Phnom Tbeng Meanchey

Website

Alerts

Be the first to know and let us send you an email when វេជ្ជបណ្ឌិត ខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to វេជ្ជបណ្ឌិត ខ្មែរ:

Share