1មន្ទីរសម្រាកព្យាបាល ទួលសំបូរណ៍

1មន្ទីរសម្រាកព្យាបាល ទួលសំបូរណ៍ គ្លីនិចយេីងខ្ញុំមានទទួលពិនិត្យ​ និងព្យបាលជំងឺទូទៅ

🎈យល់ដឹងពី វីតាមីន A B1 B2 B5 B6 B12 C D E &K🎈1. អត្ថប្រយោជន៍2. ប្រភពនៃវីតាមីន3. តម្រូវការប្រចាំថ្ងៃ
16/12/2024

🎈យល់ដឹងពី វីតាមីន A B1 B2 B5 B6 B12 C D E &K🎈
1. អត្ថប្រយោជន៍
2. ប្រភពនៃវីតាមីន
3. តម្រូវការប្រចាំថ្ងៃ

ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!១) អ្វីទៅជាជំងឺមហារីកពោះវៀនធំ?ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែ...
09/12/2024

ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!

១) អ្វីទៅជាជំងឺមហារីកពោះវៀនធំ?
ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែជួបប្រទះជាញឹកញាប់ទៅលើមនុស្សដែលមាន អាយុលើសពី៥០ឆ្នាំ។
កត្តាជាច្រើនដែលបង្កអោយមានជំងឺមហារីកពោះវៀនធំរួមមាន៖
- ការបរិភោគសាច់ច្រើន
- អាយុលើសពី៥០ឆ្នាំ
- ផឹកស្រា
- ជក់បារី
- និងការប្រែប្រួលនៃហ្សែន

ជំងឺមហារីកពោះវៀនធំដែលបង្កមកពីការប្រែប្រួលនៃហ្សែន គឺអាចចំលងទៅអោយសមាជិកជំនាន់ក្រោយ ដែលធ្វើអោយជំងឺនេះក្លាយជាជំងឺតំណពូជ។

២) តើធ្វើយ៉ាងណាទើបដឹងថាអ្នកជំងឺមានជំងឺមហារីកពោះវៀនធំដោយសារហ្សែន?
ជាទូទៅ ការធ្វើរោគវិនិច្ឆ័យ គឺគេធ្វើការវិភាគរកបម្រែបម្រួលរបស់ហ្សែន។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នៃជំងឺមហារីកពោះវៀនធំត្រូវតែធ្វើការវិភាគទៅលើហ្សែនទាំងអស់នោះទេ។ កត្តាមួយចំនួនអាចអោយយើងសង្ស័យថាអ្នកជំងឺមហារីកពោះវៀនដែលបណ្តាលមកពីបម្រែបម្រួលហ្សែន ដែលកត្តានោះរួមមាន៖
- អ្នកជំងឺមានបងប្អូន ឬឳពុកម្តាយបង្កើតមានមហារីកពោះវៀនធំ (យ៉ាងតិច២នាក់)
- អ្នកជំងឺមានអាយុតិចជាង ៦០ឆ្នាំ
- ការឆ្លុះពោះវៀនឃើញថាអ្នកជំងឺមានចំនួនដុំសាច់ (ប៉ូលីព) ច្រើនជាង ១០០ ក្នុងពេលឆ្លុះពោះវៀន។

៣) នៅពេលដែលជំងឺមហារីកពោះវៀនដែលបង្កមកពីហ្សែនត្រូវបានរកឃើញ តើកត្តាអ្វីខ្លះដែលគ្រួសារអ្នកជំងឺចាំបាច់ត្រូវធ្វើ?
យើងដឹងហើយថា ជំងឺមហារីកពោះវៀនធំដែលបណ្តាលមកពីហ្សែន គឺជាជំងឺតំណពូជ ដូចនេះនៅពេលដែលរោគវិនិច្ឆ័យបានបញ្ជាក់ថាហ្សែនជាមូលហេតុបង្កអោយមានជំងឺមហារីក គ្រួសារអ្នកជំងឺចាំបាច់ត្រូវតែធ្វើការតាមដាន និងបង្ការដើម្បីរកអោយឃើញជំងឺនេះ នៅដំណាក់កាលដំបូងដើម្បីអោយការព្យាបាលមានប្រសិទ្ធភាពខ្ពស់។

៤) តើការតាមដានត្រូវធ្វើឡើងតាមវិធីណា?
វិធីតែមួយគត់ដែលអាចធ្វើអោយយើងអាចរកឃើញជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបានគឺការឆ្លុះពោះវៀន។ ដោយសារការប្រឈមមុខខ្ពស់ទៅនឹងការកើតមហារីកពោះវៀន ដូចនេះគ្រួសាររបស់អ្នកជំងឺទាំងអស់ ត្រូវតម្រូវអោយធ្វើការឆ្លុះពោះវៀន ១ទៅ២ឆ្នាំម្តង នៅពេលដែលពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ អ្នកជំងឺអាចតម្រូវអោយមានការឆ្លុះក្រពះ និងការតាមដានជំងឺមហារីកស្បូនបន្ថែមក្នុងករណីចាំបាច់។ បើមិនមានការតាមដានអោយបានដិតដល់នោះទេ អ្នកជំងឺអាចនឹងប្រឈមមុខក្នុងការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវដែលអាចធ្វើអោយការព្យាបាល គ្មានប្រសិទ្ធភាព (មិនអាចជាសះស្បើយ)។

៥) តើការព្យាបាលជំងឺមហារីកពោះវៀនដែលបណ្តាលមកពីហ្សែន គេធ្វើដូចម្តេច?
ជាទូទៅរបៀបនៃការព្យាបាលជំងឺមហារីកពោះវៀន គេធ្វើដូចគ្នាទៅនឹងជំងឺមហារីកពោះវៀន ដែលបណ្តាលមកពីមូលហេតុផ្សេងទៀតៈ
- ការវះកាត់ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងករណីជំងឺនេះមិនទាន់មានការរីករាលដាល
- ក្នុងករណីជំងឺមានការរីករាលដាលទៅសរីរាង្គផ្សេងទៀត គឺគេត្រូវព្យាបាលដោយថ្នាំគីមី។ ក្នុងករណីនេះការព្យាបាលមិនអាចជាសះស្បើយឡើយ។
- ការឆ្លុះពោះវៀនជាវិធីសាស្ត្រមួយដែលអាចព្យាបាល និងបង្ការជំងឺមហារីកពោះវៀនបាន។ ការឆ្លុះពោះវៀនអាចអោយយើងកាត់យកចេញនូវដុំសាច់តូចៗដែលបម្រុង និងក្លាយជាជំងឺមហារីក បើដុំសាច់តូចៗទាំងអស់ត្រូវបានយកចេញអ្នកជំងឺអាចជៀសផុតពីជំងឺមហារីកពោះវៀនបាន។

ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានជំងឺមហារីកពោះវៀនធំ សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចអោយមានគ្រោះថ្នាក់ដល់ជីវិត។

មេឃក្តៅខ្លាំង បារម្ភសុខភាព! នេះជាវិធីសាស្រ្ត៥ ដើម្បីរក្សាខ្លួននិងសុខភាពឱ្យត្រជាក់ នៅរដូវក្តៅក្នុងអំឡុងពេលរដូវក្តៅ ខណៈនៅក...
03/04/2024

មេឃក្តៅខ្លាំង បារម្ភសុខភាព! នេះជាវិធីសាស្រ្ត៥ ដើម្បីរក្សាខ្លួននិងសុខភាពឱ្យត្រជាក់ នៅរដូវក្តៅ

ក្នុងអំឡុងពេលរដូវក្តៅ ខណៈនៅកម្ពុជាហៅថាខែចេត្រឬរដូវប្រាំងដែលចាប់​ផ្តើមពីអំឡុងខែមេសា ដល់ខែឧសភានេះ អាកាសធាតុតែងតែក្តៅខ្លាំង។ ក្នុងនោះបើតាមអង្គការសុខភាពបានបង្ហាញថាអាកាសធាតុក្តៅខ្លាំងនឹងអាចពាល់ដល់ស្ថានភាពសុខភាពមនុស្ស ជាពិសេសអ្នកដែលងាយរងគ្រោះ ដូចជាកុមារតូចៗនិងមនុស្សចាស់។

យ៉ាងណាមិញបើយោងតាមកាកបាទក្រហមរបស់ចក្រភពអង់គ្លេសបានបង្ហាញពីវិធីសាស្រ្តចំនួន៥យ៉ាងដើម្បីរក្សាខ្លួននិងសុខភាពឱ្យមានសីតុណ្ហភាពសមល្មមត្រជាក់ នៅពេលមេឃក្តៅខ្លាំង។

១. កាត់បន្ថយជាតិអាកុល ទទួលទានទឹកគ្រប់គ្រាន់៖ ដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួនឱ្យនៅត្រជាក់ ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ កុំរង់ចាំដល់ស្រេក​ទើបផឹក កាត់បន្ថយជាតិតែ ជាតិកាហ្វេអ៊ីននិងជាតិអាកុល ដោយជំនួសមកវិញនូវការទទួលទានទឹកធម្មតាឬទឹកដែលត្រជាក់ល្មម។

២. ស្លៀកពាក់រលុងៗ និងប្រើពណ៍ស្រាល៖ ដើម្បីកាត់បន្ថយកម្តៅ ការស្លៀកពាក់ក៏បានរួមចំណែកយ៉ាងសំខាន់ដល់សីតុណ្ហភាពក្នុងខ្លួនដែរ ដូច្នេះនៅពេលចេញទៅខាងក្រៅចូរស្លៀកពាក់សម្លៀកបំពាក់ពណ៌ស្រាល និងរលុងៗ ដើម្បីជៀសវាងការស្រូបកម្តៅពេលស្លៀកពាក់ពណ៌ខ្មៅឬពណ៌ដិតៗ និងភាពស្អុះស្អាប់ពេលស្លៀកពាក់ខោអាវតឹងៗ។

៣. ទទួលទានផ្លែឈើសម្បូរជាតិទឹក៖ ដើម្បីជួយបង្កើនភាពត្រជាក់ដល់ក្នុងខ្លួន​និងជួយដល់សុខភាព ពេលរដូវក្តៅ កាត់បន្ថយការទទួលទានអាហារដែលមានជាតិហិរខ្លាំង ខ្លាញ់ច្រើន ដោយជំនួសមកវិញដោយការទទួលទានផ្លែឈើដែលសម្បូរទៅដោយជាតិទឹក ដូចជាផ្លែត្រសក់ ផ្លែឪឡឹក ផ្លែដូង ផ្លែត្រសក់ស្រូវ និងផ្លែម្នាស់ជាដើម ដែលទាំងនេះសុទ្ធសឹងតែជាផ្លែឈើដែលផ្ទុកជាតិទឹកជិត៩០%ឯណោះ។

៤. រក្សាសីតុណ្ហភាពក្នុងផ្ទះ៖​ ប្រសិនបើផ្ទះខ្លះមិនមានម៉ាស៊ីនត្រជាក់ក្នុងផ្ទះ គឺពិតជាពិបាកក្នុងការរក្សាសីតុណ្ហភាពក្នុងផ្ទះ ប៉ុន្តែបងប្អូនអាចកាត់កម្តៅក្នុងផ្ទះបាន តាមវិធីសាស្រ្តមួយចំនួនដូចជា ការកាត់បន្ថយការចម្អិនម្ហូបដោយប្រើប្រាស់ភ្លើងនៅពេលម៉ោងថ្ងៃក្តៅខ្លាំង ប្រើវាំងននដែលមានពណ៌ស្រាល​ បិទបង្អួចពេលនៅខាងក្រៅថ្ងៃក្តៅ និងបើកបង្អួចពេលល្ងាចត្រជាក់។

បិទនិងដកដុយឧបករណ៍អេឡិចត្រូនិចដែលមិនប្រើប្រាស់ និងញុំាទឹកមួយកែវមុនគេងពេលយប់ដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួន ហើយប្រសិនបើពិបាកក្នុងការរក្សាភាពត្រជាក់នៅក្នុងផ្ទះ បងប្អូនអាចធ្វើការទៅលេងកន្លែងសាធារណៈដូចជាផ្សារទំនើបនិងហាងកាហ្វេ នៅពេលថ្ងៃក្តៅខ្លាំងផងដែរ។

៥. កុំប៉ះពាល់ជាមួយកម្តៅថ្ងៃ៖ សម្រាប់បងប្អូនដែលធ្វើការនៅក្រោមកម្តៅថ្ងៃច្រើន សូមកុំនៅក្រោមកម្តៅថ្ងៃយូរពេក ឧស្សាហ៍ទៅជ្រកក្នុងម្លប់ ប្រើឡេការពារកម្តៅថ្ងៃការពារមុខនិងស្បែក ស្លៀកពាក់ជិតៗ និងពាក់មួកឱ្យបានត្រឹមត្រូវ សម្រាកឱ្យបានទៀងទាត់នៅកន្លែងត្រជាក់ ដើម្បីជៀសវាងការហត់នឿយខ្លាំង ឬជំងឺដាច់សរសៃឈាមខួរក្បាល។

ទន្ទឹមនឹងនេះនាយកដ្ឋានសុខភាពអាមេរិកនៃរដ្ឋ Illinois ក៏បានបញ្ជាក់ថាប្រសិនបើអាកាសធាតុក្តៅខ្លាំងពេកនោះនឹងធ្វើឱ្យរាងកាយមនុស្សចុះខ្សោយខ្លាំង ប៉ះពាល់​សរសៃឈាម​ក្នុង​ខួរក្បាល និងប៉ះពាល់ដល់បេះដូង។

បន្ថែមពីនោះបើតាមការស្រាវជ្រាវនៅទីក្រុងឌូបៃ ​បានឱ្យដឹង​ផង​ដែរថា​ ប្រសិនបើសីតុណ្ហភាពខ្ពស់ជាង ៣៨ អង្សាសេ យើងមិន​គួរនៅក្រោមពន្លឺព្រះអាទិត្យចន្លោះម៉ោង ៩:០០ ព្រឹកដ​ល់ម៉ោង ៣:០០ រសៀល។

ជាការពិតណាស់ដើម្បីកាត់បន្ថយកម្តៅពិភពលោកអង្គការសហប្រជាជាតិតែងអំពាវនាវឱ្យ មនុស្សជាតិគួរចូលរួមដាំដើមឈើឱ្យបានច្រើន រក្សាប្រភពទឹក​ ប្រើប្រាស់អគ្គិសនីដែលបំប្លែងពីពន្លឺព្រះអាទិត្យ (ថាមពលសូឡា) ចូលរួមកាត់បន្ថយផ្សែងពុល ការប្រើប្រាស់ផ្លាសិ្ទច និងការប្រើប្រាស់មធ្យាបាយធ្វើដំណើរ ដែលជាមូលហេតុដែលធ្វើឱ្យផែនដីឡើងកម្តៅដោយប្រយោល៕

ត្ថបទដោយ៖ ពីង ជូអេង

សុទ្ធតែជាទំពាំងស្នងឬស្សី​ សសរទ្រូងប្រទេសជាតិ​ ម្តេចមិនអោយចូលរៀនតែម្តងទៅ​ មានទៅខាតអ្វី​ បេីប្រទេសជាតិយេីងមានអ្នកឯកទេសច្រេ...
13/12/2023

សុទ្ធតែជាទំពាំងស្នងឬស្សី​ សសរទ្រូងប្រទេសជាតិ​

ម្តេចមិនអោយចូលរៀនតែម្តងទៅ​ មានទៅខាតអ្វី​ បេីប្រទេសជាតិយេីងមានអ្នកឯកទេសច្រេីននោះ?

Osteopenia (ជំងឺ​ ខ្វះកំហាប់ឆ្អឹង)និយមន័យ ១- អ្វីជាជំងឺ​ខ្វះ​កំហាប់​ឆ្អឹង?  ​​​កង្វះ​កំហាប់​ឆ្អឹង សំដៅ​លើ​ស្ថាន​ភាព​ឆ្អឹ...
04/12/2023

Osteopenia (ជំងឺ​ ខ្វះកំហាប់ឆ្អឹង)
និយមន័យ

១- អ្វីជាជំងឺ​ខ្វះ​កំហាប់​ឆ្អឹង?

​​​កង្វះ​កំហាប់​ឆ្អឹង សំដៅ​លើ​ស្ថាន​ភាព​ឆ្អឹង​ធ្លាក់​ចុះ​ដង់ស៊ីតេ ​ធ្វើ​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ គ្មាន​សមត្ថភាព​បំពេញ​មុខងារ​បាន ហើយ​បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ​យូរទៅ​នឹង​វិវត្ត​ជា​ជំងឺ​ពុក​ឆ្អឹង។ ជាទូទៅ​ដង់ស៊ីតេ​ឆ្អឹង ឡើង​ដល់​ចំណុច​កំពូល​​នៅ​ពេល​យើង​ឈាន​ដល់​​វ័យ ​៣៥ ឆ្នាំ។

២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ប្រមាណ ៥០ភាគរយ នៃ​ពលរដ្ឋ​អាមេរិក​ចាស់ៗ គឺ​មាន​កើត​ជំងឺ​ឆ្អឹង​ប្រភេទ​នេះ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​ស្ត្រី។

រោគ​សញ្ញា

៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ?

ដោយសារ​តែ​ការ​ថយ​ចុះ​កំហាប់​ឆ្អឹង​មិន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ហេតុនេះ​​មិន​មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​ទេ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

យ៉ាងណា​ បើ​មាន​ចម្ងល់ ឬ​សំណួរ​ណា​មួយ​ពាក់ព័ន្ធ​ជំងឺ​កង្វះ​កំហាប់​ឆ្អឹង គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​មានអ្វីខ្លះ?

ជា​ធម្មតា ​ឆ្អឹង​​មាន​យន្តការ​ផលិត​ឥត​ឈប់​ឈរ​តាម​ល្បឿន​ថេរមួយ ​មាន​តុល្យភាព​រវាង​ការ​កកើត​ឆ្អឹង​ថ្មី ​និង​ជម្រុះ​ឆ្អឹង​ចាស់​ចោល។ ដំណើរ​ការ​នេះ​ ប្រែប្រួល​ហើយ​កំហាប់​ឆ្អឹង​​ថយ​ចុះ នឹង​បង្ក​ជា​បញ្ហា​ផុយ​ស្រួយ​ឆ្អឹង ​​ធ្វើ​ឲ្យ​ឆ្អឹងចុះ​ខ្សោយ។ លើស​ពី​នេះ ​ថ្នាំ​មួយ​ចំនួន​អាច​បង្ក​ឲ្យ​មាន​​ពុក​ឆ្អឹង​ដែរ។

កត្តា​ប្រឈម

៦- ​កត្តា​ប្រឈម​មាន​អ្វីខ្លះ?

កត្តា​ប្រឈម​ជំងឺ​ឆ្អឹង​ប្រភេទ​នេះ​​មាន​ដូចជា៖

– ស្ត្រី​ជនជាតិ​អាស៊ី

– ប្រវត្តិ​គ្រួសារ​មាន​កំហាប់​ឆ្អឹង​ទាប

– អាយុ​ច្រើន​ជាង ៥០​ឆ្នាំ

– អស់​រដូវ​មុន​អាយុ​ ៤៥​ឆ្នាំ

– មាន​ជំងឺ​ត្រូវ​វះកាត់​អូវែ​ចេញ​ទាំង​វ័យ​ក្មេង

– មិន​សូវហាត់​ប្រាណ

– របប​អាហារ​ខ្វះ​ជាតិ​កាល់ស្យូម ​និង​វីតាមីន D

– ជក់បារី ​និង​ផឹកស្រា

– ញ៉ាំ​សារធាតុ​កាហ្វេអ៊ីន​ច្រើន​លើស​កម្រិត

– ប្រើ​ថ្នាំ​ស្តេរ៉ូអ៊ីត

– កើតជំងឺ​មិន​ឃ្លាន​អាហារ

– វិបត្តិ​ក្នុង​ការ​ញ៉ាំ​អាហារ

– វិបត្តិ​ទីរ៉ូអ៊ីត

– វិបត្តិ​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត

– ជំងឺ​ Cushing ដែល​បង្ក​ដោយ​ការ​ប្រើថ្នាំ​ប្រឆាំង​រលាក​លើស​កម្រិត។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​​ដោយ​វាស់​កំហាប់​ឆ្អឹង។ មូលនិធិ​ជាតិ​សម្រាប់​ជំងឺ​ពុក​ឆ្អឹង នៅអាមេរិក (National Osteoporosis Foundation) បាន​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​មួយ​ប្រភេទ គឺ​ថត​កាំរស្មីអ៊ិច DXA ជាទូទៅ​ស្គាល់​ថា DEXA ​ភាគ​ច្រើន​ធ្វើ​លើ​ឆ្អឹង​ត្រគាក ​កដៃ ​និង​ខ្នង ​ជា​កន្លែង​ងាយ​​មាន​គ្រោះ​ថ្នាក់​ជាង​គេ។

តេស្ត​កាំ​រស្មីអ៊ិច​ប្រភេទ​នេះ នឹង​ចេញ​ជា​លទ្ធផល​ ២ គឺ T score និង Z score ដើម្បី​ប្រៀប​ធៀប​​កំហាប់​មធ្យម​របស់អ្នក​ជំងឺ ​ទៅ​តាម​ភេទ​ និង​អាយុ។ T score សម្រាប់​វាស់​ជាមួយ​​គ្នា​យើង​មាន​សុខភាព​ល្អ​ និង​ភេទ​ដូច​គ្នានៅ​វ័យ ​៣០ ​ឆ្នាំ។ តេស្ត​ផ្សេង​ទៀត​ដូចជា​ការ​ថត​កាំរ​ស្មី​អ៊ិច QCT pQCT QUS ក៏​អាច​វាស់​កំហាប់​ឆ្អឹង​បាន​ដូច​គ្នា ហើយ​លទ្ធផល​គឺ​អាស្រ័យ​នៅ​លើ​ការ​វិធី​សាស្ត្រ​ធ្វើ​តេស្ត​នីមួយៗ។

ពេល​ខ្លះ​ការ​ថត​កាំ​រស្មីអ៊ិច ចាំបាច់​នៅ​កន្លែង​ជាក់​លាក់​ដូចជា​ឆ្អឹង​ខ្នង​ជាដើម។ ករណី​ខ្លះ ​ការ​រលាក​ជុំវិញ​សន្លាក់​ អាច​ធ្វើឲ្យ​កំហាប់​ឆ្អឹង​ចុះ​ទាប តែ​មិន​មែនមាន​ន័យ​ថា​ជា​រោគ​កំហាប់​ឆ្អឹង​ចុះ​ទាប​នេះ​ទេ​ដូច​នេះ​ការ​ទាមទារ​ថត​កាំ​រស្មី​អ៊ិក DXA ជា​រឿង​ចាំ​បាច់រក​មើល​ជំងឺ​ប្រភេទ​នេះ។

៨- ព្យាបាល​ដោយ​វិធី​ណា?

គោល​បំណង​ព្យាបាល​ជំងឺ​នេះ ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​វា​វិវត្តទៅ​ជា​ជំងឺ​ពុក​ឆ្អឹង ដោយ​ជំហាន​ដំបូង គឺ​របប​អាហារ​ និង​ហាត់​ប្រាណ អាច​ជួយ​បន្ថយ​ហានិភ័យ​ក្នុង​ការ​បាក់​ឆ្អឹង​បាន។ លុះ​ត្រា​តែ​កំហាប់​ឆ្អឹង​ចុះ​ទាប​ខ្លាំង​ ទើប​គ្រូពេទ្យ​ចេញ​ថ្នាំ​ឲ្យ​ប្រើប្រាស់។ ​អាច​ពិគ្រោះ​ជាមួយ​អ្នក​ឯក​ទេស​ពី​កម្រិត​កាល់ស្យូម​ និង​វីតាមីន D ត្រូវ​ប្រើ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– របប​អាហារត្រូវ​សម្បូរ​ជាតិ​កាល់ស្យូម ​និង​វីតាមីន​ D ដូចជា​ ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ទឹក​ដោះ​គោរជូរ ទឹក​ក្រូច​ច្របាច់​ នំប៉័ង ធញ្ញជាតិ​ សណ្ដែក​ក្រៀម ផ្កា​ខាត់ណា​បៃតង សាច់​ត្រី​សាល់​ម៉ុន និង​ស្ពៃ​ពួយឡេង ជាដើម។ គោល​បំណង​ ដើម្បីឲ្យ​រាង​កាយ​ទទួល​​បានកាល់ស្យូម​ ១២០០មិល្លីក្រាម​ និង​វីតាមីន​ D​ ៨០០អាយយូ (IU)​ ក្នុង​មួយ​ថ្ងៃ។

– ហាត់​ប្រាណ​ ដូចជា​ដើរ​ លោត រត់ ​៣០​នាទី ​ដើម្បី​បង្កើន​ថាមពល​ឆ្អឹង​។ ​ទោះយើងមាន​ជំងឺ ក៏​យើង​​អាច​ហែល​ទឹក ​និង​លើក​ទម្ងន់​បាន​ ​ធ្វើ​យ៉ាង​ណា​ឲ្យ​កំហាប់​ឆ្អឹង​កើន​ឡើង​ ដើម្បី​កាត់​បន្ថយ​ការ​បាក់​ឆ្អឹង​ទៅ​ថ្ងៃ​ក្រោយ។ ទោះ​ជា​យ៉ាង​ណា​ ​ហាត់​ប្រាណ​មាន​ការ​លំបាក​ពេលអាយុ​យើងកាន់​តែ​ចាស់ ​តែ​​ធាក់​កង់ ឬ​រត់​តិច​ៗ ​និង​ហែល​ទឹក ​នៅ​តែ​អាច​ជួយ​​បាន។

– ​ហាត់​បន្តឹង​ថាមពល​ត្រគាក ​ហាត់​បន្តឹង​សាច់​គូទ ​និង​ចង្កេះ សុទ្ធ​តែ​ជា​វិធី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ។ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​ការ​ហាត់ប្រាណ​ ត្រូវ​សាកសួរ​ដើម្បី​ទទួល​បាន​ដំបូន្មាន​ល្អៗ​ពី​អ្នក​ជំនាញជំងឺ

👨‍⚕👩‍⚕🚫 #ការហូរឈាមច្រមុះ_ក៏អាចជាករណីធ្ងន់ធ្ងរមួយដែរ!🔺 ឈាមច្រមុះ: គឺជាការហូរឈាមមានប្រភពចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លា...
28/10/2023

👨‍⚕👩‍⚕🚫 #ការហូរឈាមច្រមុះ_ក៏អាចជាករណីធ្ងន់ធ្ងរមួយដែរ!

🔺 ឈាមច្រមុះ: គឺជាការហូរឈាមមានប្រភពចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។

១/ មូលហេតុនៃការហូរឈាមច្រមុះផ្ទាល់:
• ការប៉ះទង្គិចលើមុខ និងក្បាលអាចបណ្តាលអោយបាក់ឆ្អឹងច្រមុះ (Fracture des os propres du nez) បាក់ឆ្អឹងផ្ទៃមុខ (Fracture du massif facial)
• បន្ទាប់ពីការវះកាត់ (Traumatismes iatrogènes)
• ដុះសាច់ក្នុងរន្ធច្រមុះ
• អាចជាមហារីកគល់ច្រមុះ ឬមហារីកច្រមុះ (Tumeur de cavum ou de fosse nasale) ដែលស្តែងចេញជាការហូរឈាមពីច្រមុះសារចុះសារឡើង តឹងច្រមុះជាប្រចាំ និងជួនកាលមានការឈឺចាប់នៅផ្ទៃមុខ។
• អាចជាឬសដូងច្រមុះ (Polyposes naso sinusiennes, fibrome naso pharyngien) ដែលអាចស្តែងចេញជាការហូរឈាមច្រមុះតែរន្ធមួយចំហៀង និងសារចុះសារឡើង រួមនឹងតឹងច្រមុះជាប្រចាំ។
• មូលហេតុមួយចំនួនទៀត ដែលអាចជួបប្រទះញឹកញាប់ដូចជា ជំងឺរលាក និងហើមសាច់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ (nez et sinus) ក្នុងនោះមានតាំងពីផ្តាសាយ រលាកច្រមុះ និងបំពង់ក រលាកច្រមុះស្រួចស្រាវ (Rhinites aiguës) ឬរលាកប្រអប់ឆ្អឹងច្រមុះ ដែលមិនបានចាប់អារម្មណ៍ ហើយវាស្តែងចេញជាការហូរឈាមនេះឡើង នោះការព្យាបាលដោយថ្នាំផ្សះជាតំរូវការចាំបាច់។

២/ មូលហេតុមកអំពីវិបត្តិផ្សេងៗ:
• ការបាត់បង់កត្តាឈាមកក (Facteures hémostatiques) ក៏ជាមូលហេតុនៃការហូរឈាមក្នុងច្រមុះដែរ ដូចជាជំងឺដែលមានចំនួនប្លាកែតចុះច្រើន (Thrombopénies) ជំងឺឈាមមួយចំនួន (Hémopathies) ជំងឺខ្សោយមុខងារថ្លើមធ្ងន់ធ្ងរ ឬការប្រើថ្នាំប្រឆាំងឈាមកកជាប់ជាប្រចាំ។
• ជំងឺលើសឈាមក៏ជាមូលហេតុនៃការហូរឈាមច្រមុះ ដែលជួបញឹកញាប់នៅលើមនុស្សពេញវ័យ។
ការហូរឈាមច្រមុះមានលក្ខណៈជាជំងឺហូរឈាមពីច្រមុះឯកឯងជួបញឹកញាប់លើវ័យជំទង់មានអាយុចន្លោះ ៥ទៅ ២០ឆ្នាំ ជាពិសេសបន្ទាប់ពីការកេះក្នុងច្រមុះ ត្រូវកំដៅថ្ងៃខ្លាំង ឬការប្រែប្រួលនៃអរម៉ូន នៅពេលពេញវ័យគ្រប់ការ ការមករដូវពេលពពោះ ពេលរំភើបជាដើម...។ តែទោះជាយ៉ាងណាក៏ដោយ យើងអាចសង្កេតឃើញ ឈាមច្រមុះអាចជាសញ្ញាមួយរបស់ជំងឺដែលវិវត្តន៍ដោយមិនបានដឹងពីមុន ឬក៏ជាផលវិបាករបស់ជំងឺដែលយើងបានដឹងពីមុនមកហើយ ជួនកាលវាគ្រាន់តែជាការហូរឈាមដោយឯកឯង គ្មានមូលហេតុច្បាស់លាស់។

៣/ រោគសញ្ញា និងការវាយតម្លៃភាពធ្ងន់ធ្ងរ ដែលត្រូវអនុវត្តន៍:
• វាយតម្លៃការហូរឈាមដែលមានសភាពធ្ងន់ធ្ងរ ឬស្រាលលើបរិមាណឈាមដែលបាត់បង់
• ធ្វើការឃាត់ឈាមដោយមធ្យោបាយផ្សេងៗ
• ពិនិត្យស្រាវជ្រាវរកមូលហេតុនៃការចេញឈាមតាមច្រមុះ
ជាទូទៅយើងអាចសង្កេតឃើញការហូរឈាមមានលក្ខណៈស្រាលប្រមាណ៩០% លើករណី:
• នៅផ្នែកខាងមុខនៃច្រមុះ ដែលមិនមានភាពធ្ងន់ធ្ងរទេ
• វាមិនមានផលប៉ះពាល់ទៅលើសភាពទូទៅរបស់អ្នកជំងឺឡើយ
• ភាគច្រើនឈាមតែមួយចំហៀង
• បាត់ទៅវិញដោយឯកឯង ឬដោយច្របាច់ច្រមុះ
ផ្ទុយទៅវិញឈាមច្រមុះ អាចមានសភាពធ្ងន់ធ្ងរប្រមាណ១០% នៃករណី ការវាយតម្លៃពីសភាពធ្ងន់ធ្ងរ អាចមានភាពងាយស្រួល បើអ្នកជំងឺមិនបានលេបឈាមចូលទៅក្នុងពោះ ឬមិនច្រឡំជាមួយក្អួតឈាមៈ
• បរិមាណវាច្រើន ហើយញឹកញាប់ ឬជាប់ជាប្រចាំ
• មានប្រភពទាំងសង្ខាង ដោយហូរមកខាងមុខផង និងធ្លាក់ទៅខាងក្រោយបំពង់កផង
• ធ្វើអោយអ្នកជំងឺភ័យ ស្លន់ស្លោរ ឡេះឡះ អស់កម្លាំង ជីពចរដើរញាប់ ត្រជាក់ចុងដៃ ចុងជើង និងសម្ពាធឈាមចុះ ដែលត្រូវការសង្គ្រោះបន្ទាន់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

៤/ ការព្យាបាល:
+ វិធានការទូទៅ (mesures generals):
• ដាក់អ្នកជំងឺក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយពាក់កណ្តាលអង្គុយ។
• វាយតំលៃផលប៉ះពាល់លើចលនាឈាមរត់ ស្លេកស្លាំង បែកញើសជោគ ជីបចរដើរញាប់ ចង្វាក់ដង្ហើមញាប់ សំពាធឈាមចុះ។
• ពិនិត្យមើល សញ្ញាស្ទះថប់ផ្លូវដង្ហើម ដែលអ្នកជំងឺ មិនអាចដកដង្ហើមបាន (Détresse respiratoire) ដោយឈាមធ្លាក់ចូលទៅក្នុងផ្លូវដង្ហើម។
• ឲ្យអ្នកជំងឺសម្រាកពេទ្យបើហូរឈាមមានសភាពធ្ងន់ធ្ងរ រួចត្រូវរកសរសៃឈាមដើម្បីបូមឈាមពិនិត្យផ្នែកមន្ទីរពិសោធន៍ (Bilan biologique) និងបំពេញបរិមាណឈាមដែលបាត់បង់ដោយសេរ៉ូម។

៥/ វិធានការបន្ទាប់ (Gestes locaux): ទោះជាបណ្តាលមកពីមូលហេតុអ្វីក៏ដោយ យើងអាចធ្វើការងារពីរយ៉ាងៈ
• សម្អាតយកកំណកឈាមពីក្នុងរន្ធច្រមុះ ដែលជាមូលហេតុបន្តឲ្យឈាមមិនអាចបញ្ឈប់បាន
• ដាក់សំឡី ឬស្បៃវែង (Mèches) ចូលទៅក្នុងរន្ធច្រមុះ ផ្សើមដោយថ្នាំ (xylocaëne et/ou naphazoline) ដោយទុករយៈពេល ៣ ទៅ ៥នាទី ដើម្បីឃាត់ឈាម ជួនកាលការធ្វើនេះអាចបញ្ឈប់ការហូរឈាមបាន។
ផ្ទុយទៅវិញ បើឈាមនៅតែបន្តហូរមក យើងត្រូវអនុវត្ត ជាដំណាក់ៗ តទៅទៀតៈ
• ច្របាច់ច្រមុះ ដោយម្រាមដៃពីរ: យកមេដៃ និងម្រាមដៃ ទៅលើផ្នែកខាងក្រោមនៃរន្ធច្រមុះរយៈពេល ១០នាទី ទើបលែង ហើយពិនិត្យមើលឡើងវិញ។
• បើឈាមនៅតែបន្តហូរទៅតាមមូលហេតុ យើងអាចដុតចំកន្លែងហូរឈាម ដោយប្រុងប្រយ័ត្ន (Cauterisation chimique ou électrique)។

👉 ដោយលែកតែមូលហេតុការប៉ះទង្គិចលើច្រមុះ, មុខ, និងក្បាល ដែលយើងមិនអាចចៀសវាងបាន ប៉ុន្តែជំងឺនៅក្នុងរន្ធច្រមុះ, ដោយការរលាក(affections de la muqueuse, infection, inflammatoire) យើងអាចអនុវត្តមធ្យោបាយសាមញ្ញមួយចំនួនអាចឲ្យច្រមុះមានសភាពល្អ:
• ចំណីអាហារហូបចុកសុវត្ថិភាព និងមានលំនឹង (alimentation équilibrée)
• ធ្វើលំហាត់បា្រណឲ្យបានទៀងទាត់ និងរាល់ថ្ងៃ
• បញ្ឈប់ថ្នាំដែលមានផលវិបាកលើសាច់ច្រមុះ ជាពិសេស Vasoconstricteur et toxeque
• តាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេស បើមានជំងឺលើសសម្ពាធឈាមខ្ពស់៕
សូមអរគុណ!

👨‍⚕👩‍⚕🚫 #ជំងឺក្លនលូន(Inguinal Hernia) អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ!! 🔺ជំងឺក្លនលូនគឺ: ជាការបិទមិនជិតពីកំណើត(Congénitale) ឬ...
28/10/2023

👨‍⚕👩‍⚕🚫 #ជំងឺក្លនលូន(Inguinal Hernia) អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ!!

🔺ជំងឺក្លនលូនគឺ: ជាការបិទមិនជិតពីកំណើត(Congénitale) ឬការយារធ្លាក់ (Faibless) នៃស្រោមគ្របពោះ ដែលបណ្តាលឲ្យផ្នែកមួយនៃពោះវៀនលូនចេញ ហើយបង្កើតបានជាដុំពកមួយនៅក្រោមស្បែក។

១/ មូលហេតុ:
កត្តាមួយចំនួនដែលបណ្តាលឲ្យកើតជំងឺក្លនលូនមានៈ
• កត្តាពីកំណើតៈទារកខ្លះកើតមកអាចមានក្លនលូនពីកំណើត អាចបាត់ទៅវិញដោយខ្លួនឯងមុនអាយុ ២ឆ្នាំ។
• ភាពចាស់ឬយារៈ នៅពេលវ័យចាស់ជរា
• មូលហេតុមួយផ្សេងទៀតរបស់ក្លនលូន គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗពេក ឬការប្រឹងខ្លាំងពេក (ចំពោះស្រ្តី ដូចជាពេលសម្រាលកូន)

២/ រោគសញ្ញា:
ជំងឺនេះអាចកើតជារោគសញ្ញាដូចជាៈ
• កើតឡើងដោយស្ងៀមស្ងាត់។
• ជាដុំពកនៅក្បែរក្រលៀន ឬស្រោមពងស្វាស (ប្រុស និងស្រីអាចកើតមានដូចគ្នា) ។
• ករណីមិនទាន់មានផលលំបាក (complication) ដុំពកកើតមាន ឬ ប៉ោងធំនៅពេលប្រឹង ឬក្អក ជាដុំពកទន់នៅក្បែរក្រលៀន ឬធ្លាក់ចូលក្នុងស្រោមពងស្វាស។
• ករណីមានក្លនលូន ហើយមិនបានព្យាបាលត្រឹមត្រូវ វានឹងវិវត្តន៍ទៅជាដុំពកធំរមួល ឬអាចរលួយពោះវៀន ដែលធ្លាក់ចូលរន្ធក្លននោះ ហើយអ្នកជំងឺមានរោគសញ្ញាដូចជា ចុកពោះ ចង់ក្អួត ទល់លាមក។
សំគាល់៖ ការឡើងហើមកូនកណ្តុរ ក៏អាចបណ្តាលឲ្យមានដុំពកត្រង់ក្រលៀនដែរ ដែលគេអាចច្រឡំគ្នា ដែលជាជំងឺផ្សេងមួយទៀត។

៣/ ការការពារ និងការព្យាបាល:
វិធីដែលអាចការពារនិងព្យាបាលជំងឺក្លនលូនមានៈ
• ជៀសវាងការប្រើកំលាំង ឬលើករបស់ធ្ងន់ៗពេក
• ប្រើខ្សែក្រវ៉ាត់ទ្រកន្លែងដែលមានក្លន
• ប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ
• បើក្លនលូនប៉ោងធំ អាចសាកល្បងរុញវាបញ្ចូលទៅវិញ ដោយឲ្យអ្នកជំងឺដេកលើកជើង អោយខ្ពស់ជាងក្បាល ហើយសង្កត់ថ្នមៗទៅលើកន្លែងដែលប៉ោងនោះ។ បើរុញវាមិនចូលវិញទេត្រូវឈប់ភ្លាម ហើយស្វែងរកជំនួយពីគ្រូពេទ្យជំនាញជាបន្ទាន់។
• ក្នុងករណីក្លនមានការឈឺចាប់យ៉ាងខ្លាំង ឬបណ្តាលឲ្យមានក្អួត ហើយអ្នកជំងឺទល់លាមកគ្មានបត់ជើងធំទេ នោះអាចជាសញ្ញាគ្រោះថ្នាក់។ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដែលអាចត្រូវធ្វើការវះកាត់ជាចាំបាច់។

👉 ដូច្នេះ: បើបងប្អូន មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកពិគ្រោះប្រឹក្សាជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពន្យល់លំអិតអំពីស្ថានភាពនៃជំងឺ និងវិធីសាស្ត្រនៃការព្យាបាល ទាន់ពេលវេលា ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ និងផលវិបាកធ្ងន់ធ្ងរ៕

សូមចុចចូល(Telegram)ផ្លូវការ​ខាងក្រេាម ដេីម្បីទទួលបាន​ចំណេះដឹងវេជ្ជសាស្រ្ត​ និង​ បញ្ហាសុខភាពថ្មីៗបន្ថែម👇
https://t.me/+rXoZQrLwJP1iYTc1

ប្រភព : Cambodia Medical Laboratory Page l

ជំងឺ EV71គឺជាជំងឺពងបែក ដៃជើង មាត់ និងកន្លែងផ្សេងទៀតនៃរាងកាយ បើកូនបងប្អូនមានរោគសញ្ញាដូចខាងលើ សូមប្រញាប់យកកូនទៅពិគ្រោះជាមួ...
28/10/2023

ជំងឺ EV71គឺជាជំងឺពងបែក ដៃជើង មាត់ និងកន្លែងផ្សេងទៀតនៃរាងកាយ បើកូនបងប្អូនមានរោគសញ្ញាដូចខាងលើ សូមប្រញាប់យកកូនទៅពិគ្រោះជាមួយគ្រូពេទ្យ។

កម្រិតធម្មតានៃសម្ពាធឈាម +ជាតិស្ករ និង ទម្ងន់..  🩺🤍
26/10/2023

កម្រិតធម្មតានៃសម្ពាធឈាម +ជាតិស្ករ និង ទម្ងន់.. 🩺🤍

✔️តម្រងនោម (ក្រលៀន)គឺជាសរីរាង្គដែលមានរាងដូចសណ្តែកដែលមានទីតាំងនៅផ្នែកម្ខាងៗនៃឆ្អឹងខ្នង។ តម្រងនោម​មាន​តួនាទី​ច្រោះ​ផលិតផល​...
20/07/2023

✔️តម្រងនោម (ក្រលៀន)

គឺជាសរីរាង្គដែលមានរាងដូចសណ្តែកដែលមានទីតាំងនៅផ្នែកម្ខាងៗនៃឆ្អឹងខ្នង។ តម្រងនោម​មាន​តួនាទី​ច្រោះ​ផលិតផល​កាកសំណល់ និង​ទឹក​លើស​ពី​ឈាម និង​ផលិត​ទឹកនោម។ ពួកគេក៏ជួយគ្រប់គ្រងសម្ពាធឈាម តុល្យភាពអេឡិចត្រូលីត និងការផលិតកោសិកាឈាមក្រហមផងដែរ។
==============

តម្រងនោម​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​រក្សា​បាន​នូវ​សុខភាព​ល្អ​។ ប្រសិនបើក្រលៀនធ្វើការមិនបានត្រឹមត្រូវ ផលិតផលកាកសំណល់ និងជាតិទឹកច្រើនអាចប្រមូលផ្តុំនៅក្នុងឈាម ដែលអាចនាំឱ្យមានបញ្ហាសុខភាពមួយចំនួន រួមទាំងជំងឺខ្សោយតម្រងនោមផងដែរ។

✔️មុខងារសំខាន់ៗមួយចំនួនរបស់តម្រងនោម៖

1- ច្រោះផលិតផលកាកសំណល់ និងទឹកដែលលើសចេញពីឈាម៖
តម្រងនោមច្រោះឈាមប្រហែល ១២៥មីលីលីត្រក្នុងមួយនាទី ដោយយកផលិតផលកាកសំណល់ដូចជា អ៊ុយរេ ក្រេទីនីន និងអាស៊ីតអ៊ុយរិក។ ពួកគេ​ក៏​ដក​ជាតិ​ទឹក​លើស​ពី​ឈាម ដែល​ជួយ​គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​។

2- គ្រប់គ្រងសម្ពាធឈាម៖
តម្រងនោមជួយគ្រប់គ្រងសម្ពាធឈាមដោយការបញ្ចេញអរម៉ូនម្យ៉ាងហៅថា រីនីន។ Renin ជួយបំប្លែង angiotensinogen ទៅជា angiotensin II ដែលបណ្តាលឱ្យសរសៃឈាមរួមតូច និងបង្កើនសម្ពាធឈាម។

3- តុល្យភាពអេឡិចត្រូលីត៖
តម្រងនោមជួយធ្វើឱ្យមានតុល្យភាពអេឡិចត្រូលីត ដូចជាសូដ្យូម ប៉ូតាស្យូម និងកាល់ស្យូមក្នុងឈាម។ អេឡិចត្រូលីតទាំងនេះមានសារៈសំខាន់សម្រាប់រក្សាមុខងារសរសៃប្រសាទ និងសាច់ដុំត្រឹមត្រូវ។

4- ផលិតកោសិកាឈាមក្រហម៖
តម្រងនោមផលិតអរម៉ូនម្យ៉ាងហៅថា អ៊ីរីត្រូប៉ូអ៊ីទីន ដែលរំញោចខួរឆ្អឹងឱ្យផលិតកោសិកាឈាមក្រហម។ កោសិកាឈាមក្រហមផ្ទុកអុកស៊ីហ្សែនទៅកាន់ជាលិកា ដូច្នេះហើយវាជាកត្តាសំខាន់សម្រាប់តម្រងនោមក្នុងការផលិត erythropoietin ឱ្យបានគ្រប់គ្រាន់។
==============

✔️របៀបថែរក្សាតម្រងនោម៖
តម្រងនោម​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​មាន​តួនាទី​សំខាន់​ក្នុង​រាងកាយ។ វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាក្រលៀនរបស់អ្នកដោយការទទួលទានរបបអាហារដែលមានសុខភាពល្អ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងគ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងឈាមរបស់អ្នក។

រៀបរៀងដោយ មន្ទីរពិសោធន៍គុណភាព QLab

បណ្តុំចំណេះដឹងផ្នែកសុខភាព ពត៌មានសុខភាព សំរាប់គ្រូពេទ្យនិងប្រជាពលរដ្ឋកម្ពុជា😍🥰 #មន្ទីរសម្រាកព្យាបាល_ទួលសំបូរណ៍📚🏥
20/07/2023

បណ្តុំចំណេះដឹងផ្នែកសុខភាព ពត៌មានសុខភាព សំរាប់គ្រូពេទ្យនិងប្រជាពលរដ្ឋកម្ពុជា😍🥰
#មន្ទីរសម្រាកព្យាបាល_ទួលសំបូរណ៍📚🏥

10/10/2022

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when 1មន្ទីរសម្រាកព្យាបាល ទួលសំបូរណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 1មន្ទីរសម្រាកព្យាបាល ទួលសំបូរណ៍:

Share