18/12/2025
#មូលហេតុសំខាន់ៗរួមមាន៖
🛡️ ប្រព័ន្ធការពារមិនទាន់ពេញលេញ និងនៅតែកំពុងអភិវឌ្ឍ
* 🦠🦠គ្រាន់តែមេរោគផ្តាសាយមានជាង 200 ប្រភេទ ឯណោះ (Rhinovirus, Coronavirus, Adenovirus, RSV, ជាដើម) ចឹងបានជា ទើបជាសោះ ឆ្លងទៀត
* កុមារទើបនឹងកំពុងបង្កើតភាពស៊ាំទៅនឹងនឹងមេរោគ 💪
* រាងកាយកុមារត្រូវការពេលវេលាដើម្បីស្គាល់មេរោគនីមួយៗ ⏰
* ប្រព័ន្ធការពារទទួលបានភាពស៊ាំតាមរយៈការឆ្លងម្តងហើយម្តងទៀត 🤧
🏫 បរិស្ថានសាលាមត្តេយ្យ/សាលា:
* កុមារជាច្រើននៅជាមួយគ្នា = ការឆ្លងងាយ 👧👦🧒👶🏽
* កុមារតូចៗចូលចិត្តលេងជាមួយគ្នា ចែករំលែកវត្ថុប្រើប្រាស់ ⛹️🤾⛹️
* ការលាងដៃមិនទាន់ល្អ 💦👋
👶 ទម្លាប់របស់កុមារ:
* ចូលចិត្តដាក់ដៃចូលមាត់ 🤭
* លូកចមុះ 🐽
* ប៉ះវត្ថុគ្រប់យ៉ាង រួចយកដៃប៉ះមុខ 🤗
🏠 មានបងប្អូនច្រើន:
* បងប្អូនធំៗនាំមេរោគមកពីសាលា 🤧
* ឆ្លងគ្នាទៅវិញទៅមក 🤒
ចឹងហើយកុំឆ្ងល់អី អាមិចវាឈឺមិនឈប់ចឹងនោះ!
ស្ថិតិបង្ហាញថា:
* កុមារ ០-២ ឆ្នាំ: ឈឺផ្តាសាយ ៨-១០ ដង/ឆ្នាំ
* កុមារ ២-៥ ឆ្នាំ: ឈឺផ្តាសាយ ៦-៨ ដង/ឆ្នាំ
* កុមារ ៥-១២ ឆ្នាំ: ឈឺផ្តាសាយ ៤-៦ ដង/ឆ្នាំ
* មនុស្សពេញវ័យ: ឈឺផ្តាសាយ ២-៤ ដង/ឆ្នាំ
នេះមានន័យថា កុមារអាចឈឺផ្តាសាយជាប់គ្នារហូតដល់ ៦ ខែក្នុងមួយឆ្នាំ ជាពិសេសក្នុងរដូវរងា!
✅ វិធីការពារ
➡️ លាងដៃញឹកញាប់:
➡️ កុំឱ្យកុមារប៉ះមុខញឹកញាប់:
➡️ បង្រៀនកុមារកុំដាក់ដៃចូលមាត់, កុំលូកចមុះ, កុំត្រដុសភ្នែក
➡️ រក្សាបរិស្ថានស្អាត: សម្អាតវត្ថុប្រើប្រាស់ជារៀងរាល់ថ្ងៃ
លាងសំអាតប្រដាប់លេង, បើកបង្អួចឱ្យខ្យល់ចេញចូលបាន
➡️ ចិញ្ចឹមកុមារឱ្យមានសុខភាពល្អ: ផ្តល់អាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់, ឱ្យគេងលក់គ្រប់គ្រាន់ (១០-១៤ ម៉ោងសម្រាប់កុមារតូច)
លំហាត់ប្រាណ, និងការលេងក្រៅផ្ទះ, ចាក់វ៉ាក់សាំងតាមកាលកំណត់, ជៀសវាងការបំពុលតាមខ្យល់
✅‼️ ជៀសវាងការឆ្លង:
➡️ កុំឱ្យកុមារទៅជិតអ្នកជំងឺ
➡️ បង្រៀនកុមារគ្របមាត់ពេលក្អក
➡️ នៅផ្ទះពេលឈឺ កុំនាំទៅសាលា
ម៉ាក់ពេទ្យ
Dr. Ratha -ម៉ាក់ពេទ្យ