[English below]
#ប្រវត្តិកកើតនៃផលិតផលគ្រឿងសម្អាងខ្មែរ_The_LM_Skin_Lab
មុននឹងមានសិប្បកម្ម (រោងចក្រធុនមីក្រូ) ផលិតគ្រឿងសម្អាង The LM Skin Lab នេះ កកើតជារូបរាងឡើងមក គ្រប់យ៉ាងបានដើរនៅលើផ្លូវដ៏ពោរពេញដោយឧបសគ្គ ដែលប្រទាក់ក្រឡាគ្នា ស្ទើរតែដោះមិនចេញ។
រំឭកឡើងវិញបន្តិច ពីហេតុដើមដំបូងបំផុត របស់ផលិតផល ដែលនៅក្រោមស្លាកសញ្ញា អិលអិម (LM) ដែលនៅមានអតិថិជនជាច្រើន មិនទាន់បានដឹង។
ក្នុងឆ្នាំ ២០០៩ ជាពេលវេលានៃការចាប់ផ
្ដើមស្ថាបនា ក្រុមហ៊ុន ឈ្មោះថា “ស្រា ស ខ្មែរ អង្គរ ឯ.ក.”។ ក្រុមហ៊ុននេះ បានផលិតស្រាអង្ករខ្សាយ ស្រាអង្ករដំណើប ស ស្រាអង្ករដំណើបខ្មៅ និងស្រាផ្លែឈើ ស្រាគ្រាប់ធញ្ញជាតិ សរុបទាំងអស់ប្រមាណជា ១៥ប្រភេទខុសៗគ្នាទៅតាមក្បួនបុរាណខ្មែរ ដើម្បីដាក់លក់នៅក្នុងទីផ្សារទេសចរណ៍អន្តរជាតិ ។
ឆ្នាំ ២០១០ ស្ថាបនិកក្រុមហ៊ុន បានបន្ថែមផលិតផលជាច្រើនប្រភេទទៀតចូលក្នុងសង្វាក់ផលិតកម្ម មានដូចជា នំដុត នំថងមួន សូកូឡា ផ្លែឈើស្ងួត ស្ករត្នោត ម្រេច ……។ល។ ដើម្បី ផ្គត់ផ្គង់ទីផ្សារទេសចរណ៍ ដែលពេលនោះ ហាក់កំពុងតែខ្វះខាតការផ្គត់ផ្គង់ប្រកបដោយស្ដង់ដារអនាម័យ និងគុណភាព ជាច្រើនអន្លើ។
ឆ្នាំ ២០១៤ សង្វាក់ផលិតកម្មស្រា ស គ្រប់ប្រភេទ ត្រូវបានផ្អាកទៅវិញ ដោយសារតែការទប់ទល់លែងរួចជាមួយនឹងថ្លៃដើមពាក់ព័ន្ធជាច្រើនដែលបានឡើងថ្លៃខ្ពស់ខ្លាំងពេក ។ អ្វីដែលនៅដំណើរការ គឺនំដុត និង នំថងមួន ដើរតួនាទីជាចម្បងក្នុងការចិញ្ចឹមជីវិតក្រុមហ៊ុន ក្រោមស្លាកឈ្មោះថ្មីមួយទៀត ហៅថា “លឹម លីម៉ា ខ្មែរ អង្គរ ហ្វ៊ត ឯ.ក.” ។
ឆ្នាំ ២០២០ ក្នុងអំឡុងវិបត្តិសាកល ខូវីដ១៩ ទេសចរណ៍ ឥតមានភ្ញៀវ ធ្វើឱ្យគ្រប់អាជីវកម្ម ដែលមានជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ត្រូវជាប់គាំងទាំងស្រុង។ ក្នុងនោះ នំនែក របស់ក្រុមហ៊ុន ដែលបានចែកចាយទៅតាមផ្សារទំនើបនានា និងហាងអនុស្សាវរីយ៍ ជាច្រើនកន្លែង ត្រូវបានបញ្ជូនត្រលប់ ចូលមកក្រុមហ៊ុនវិញទាំងអស់។
នៅក្នុងឆ្នាំដដែលនោះ ដោយមិនអាចនៅស្ងៀមធ្មឹងរង់ចាំសេចក្ដីស្លាប់បាន អ្នកដឹកនាំ ក៏សម្រេចចិត្ត ផលិតនំថ្មីមួយប្រភេទទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នោះគឺ នំដុតដែលមានរសជាតិផ្អែម មានព៌ណស្រស់ឆើត ផលិតពីម្សៅគ្រាប់អាល់ម៉ុនដ៏ថ្លៃ គឺនំ ម៉ាខារ៉ុន។ នំម៉ាខារ៉ុន ជានំបែបប្រពៃណីរបស់បស្ចិមលោក ដែលបានប្រជ្រៀតចូលទីផ្សារអាស៊ីជាយូរណាស់មកហើយ។
នំ អិលអិម ម៉ាខារ៉ុន (LM Macarons) ក្នុងអំឡុងឆ្នាំ ២០២០ លក់មានសន្ទុះល្អប្រសើរ ប៉ុន្តែ វាមានភាពលំបាកខ្លាំងសម្រាប់សិប្បករ និងអ្នកលក់បន្ត ដោយហេតុតែនំប្រភេទនេះ មានសុពលភាព រយៈពេលខ្លីពេក ពោលគឺ ត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះក្រោយការផលិត។
ម្ល៉ោះហើយ ទាំងអ្នកផលិត និងអ្នកចែកចាយបន្ត ពិបាកខ្លាំងក្នុងការសម្របខ្លួនជាមួយអាយុកាលខ្លីពេក របស់នំ។ ម្យ៉ាងទៀត ទីផ្សារនំម៉ាខារ៉ុន មិនសូវទូលំទូលាយខ្លាំង ទៅតាមចិត្តចង់បានរបស់ស្ថាបនិក។ ពោលគឺ នំនេះ មានទីផ្សារបែបតូចចង្អៀតពេក ដូចជា វាជានំដែលអាចដាក់លក់បានតែនៅតាមហាងកាហ្វេ ផ្សារទំនើប ហាងលក់ទំនិញឆ្លាតវៃ ដែលមានអតិថិជនជាយុវវ័យចេញចូលច្រើន។
ដូច្នេះហើយ ទើបនៅក្នុងឆ្នាំ ២០២១ លោកស្រី លឹម លីម៉ា (ស្ថាបនិក និងជាអ្នកដឹកនាំក្រុមហ៊ុនជារៀងរហូតមក) បានសម្រេចចិត្តផលិតនូវផលិតផលមួយប្រភេទទៀត ដែលជាផលិតផលមិនធ្លាប់មានសោះក្នុងស្រលាយចាស់ពីមុន។ នោះគឺ ប្រេងដូងត្រជាក់ សញ្ញា អិលអិម (LM Coconut Oil)។ យើងបានពន្យល់លម្អិតពីដំណើរសាច់រឿងដែលបណ្ដាលឱ្យមានផលិតផលប្រេងដូងត្រជាក់នេះ កើតឡើង នៅក្នុងទំព័រមួយផ្សេងទៀត។
ប្រេងដូងត្រជាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អតិថិជននៅគ្រប់ទិសទី ដោយសារតែគុណភាពដ៏ល្អឥតទាស់របស់វា ក្រោយពេលដែល លោកស្រី លីម៉ា បានដាក់លាយបញ្ចូលនូវប្រេងដូងក្រអូប (ខ្មែរនិយមហៅថា ដូងតឿ) ដើម្បីបន្ថែមក្លិនក្រអូបប្រហើរ ឈ្ងុយឈ្ងប់ ដល់អ្នកទទួលទានទាំងនៅឆៅ។ អត្ថប្រយោជន៍ដ៏មហាសាល នៃប្រេងដូងត្រជាក់ ចំពោះ សុខភាព និង សម្រស់ មានពន្យល់ក្នុងទំព័រផ្សេងមួយទៀត។
ក្នុងឆ្នាំ ២០២៣ ពោលគឺ ២ឆ្នាំក្រោយការបង្កើត ប្រេងដូងត្រជាក់ អិលអិម ផលិតករត្រូវបានលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋាន ឱ្យបន្តកែច្នៃសំណល់ពីប្រេងដូងត្រជាក់ ធ្វើជាផលិតផលប្រើប្រាស់ សំខាន់ ចាំបាច់ និងមានប្រយោជន៍ ជាច្រើនមុខទៀត រៀបរាប់មិនអស់។
ក្នុងនោះ អ្វីដែលទាក់ទាញចិត្តផលិតករ ក្នុងកម្រិតអាទិភាព គឺ ការផលិតសាប៊ូដូង និង សេរ៉ូមប្រេងដូង ដើម្បីជួយព្យាបាលបញ្ហាស្បែក និងសម្ផស្ស។ ជាសង្ខេប គឺថា សាប៊ូដូង និង សេរ៉ូមប្រេងដូង ដែលមានវត្តមានលេចឡើង នៅក្នុងឆ្នាំ ២០២៣ នេះ បណ្ដាលមកពីការព្យាយាមប្រើប្រាស់ឱ្យអស់លទ្ធភាព នូវសំណល់នានា ដែលបានមកពីការផលិតប្រេងដូងត្រជាក់។
បេសកកម្មបន្តបន្ទាប់ទៅមុខទៀត ក្រុមហ៊ុនមានផែនការនឹងផលិត ស្ក្រាប់ ប្រេងលាបសក់ សាប៊ូទឹក ក្រែមលាបមាត់ និងគ្រឿងសម្អិតសម្អាង ព្យាបាល ថែរក្សាស្បែក និងសម្ផស្ស ដោយចម្រាញ់ចេញពីដូងខ្មែរផ្ទាល់។
ដូច្នេះ សិប្បកម្ម (រោងចក្រធុនមីក្រូ) LM Skin Lab គឺជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Lim Lima Khmer Angkor Food Co., Ltd. ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្ដន៍ (Ministry of Industry, Science, Technology and Innovation) តាមរយៈ វិទ្យាស្ថានស្ដង់ដារកម្ពុជា (Institute of Standards of Cambodia) ក្រោមអាជ្ញាបណ្ណលេខ ៩១០/២២ វសក.ចបផ ចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២។
___________
The LM Skin Lab is a natural skincare brand that produces products from Khmer coconut oil. The brand has a long and challenging history that reflects its passion and commitment to quality and sustainability. In this text, we will briefly trace the origins and evolution of the LM Skin Lab and its products.
of Khmer Cosmetics The LM Skin Lab
The LM Skin Lab was born out of a series of transformations and adaptations that its parent company, Lim Lima Khmer Angkor Food Co., Ltd, underwent over the years. The company started in 2009 as “Khmer Angkor Spirit”, producing 15 different types of spirits from rice and fruits, following traditional Khmer rules. The spirits and wines were aimed at the international tourism market, which was booming at the time. In 2010, the company expanded its product line to include cookies, chocolate sweet, dried fruits, palm sugar, pepper, and more. These products were also targeted at tourists who were looking for high-quality and hygienic souvenirs from Cambodia. In 2014, the company had to stop producing spirits and wines due to market saturation and rising costs. The company focused on its baked goods and cakes, which became its main source of income under a new brand name: “Lim Lima Khmer Angkor Food Co., Ltd.”
In 2020, the global pandemic of COVID-19 hit the tourism industry hard, and the company’s cookies and other snack foods were no longer in demand. The company decided to produce a new type of snack for the local market: macarons. Macarons are colorful and sweet pastries made from almond flour, which are popular in Western countries and have also penetrated the Asian market. The LM Macarons were well-received by customers, but they posed some challenges for the producers and distributors due to their short shelf life of only one week. Therefore, in 2021, Mrs. Lim Lima (the founder and leader of the company) decided to produce another product that was completely different from the previous ones: LM Coconut Oil. This product was inspired by the traditional use of cold pressed virgin coconut oil for health and beauty in Cambodia. Lima added a special ingredient to the coconut oil: fragrant coconut oil (also known as dwarf coconut), which gave it a delicious aroma and enhanced its benefits. The LM Coconut Oil was very popular with customers everywhere, who appreciated its natural and pure quality. In 2023, two years after the launch of LM Coconut Oil, the producers were motivated to continue processing the waste from the coconut oil production into other useful products. One of them was coconut soap and serum, which were designed to help treat skin problems and enhance beauty. These products marked the beginning of the LM Skin Lab brand, which aimed to produce natural skincare products from Khmer coconut oil. The LM Skin Lab is a subsidiary of Lim Lima Khmer Angkor Food Co., Ltd., which obtained a legal license from the Ministry of Industry, Science, Technology and Innovation through the Institute of Standards of Cambodia under License No. 910/22 on September 10th, 2022.