បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ-Dr.Sen Krya

បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ-Dr.Sen Krya ពិគ្រោះនិងព្យាបាល​ជំងឺទូទៅ​

ចំណេះដឹងគួរចែករំលែក😘  #បើឆ្កែខាំ
09/12/2024

ចំណេះដឹងគួរចែករំលែក😘 #បើឆ្កែខាំ

អាហារដុះផ្សិត មិនអាចយកមកញ៉ាំបានទេ វាមានហានិភ័យ នៃជំងឺមហារីក១. វាអាចបង្កឱ្យមានរោគសញ្ញាពុលអាហារដោយខ្លួនវាផ្ទាល់ ផ្សិតមិនមា...
08/12/2024

អាហារដុះផ្សិត មិនអាចយកមកញ៉ាំបានទេ វាមានហានិភ័យ នៃជំងឺមហារីក

១. វាអាចបង្កឱ្យមានរោគសញ្ញាពុលអាហារ

ដោយខ្លួនវាផ្ទាល់ ផ្សិតមិនមានគ្រោះថ្នាក់ខ្លាំងនោះទេ ហើយឱកាសដែលអ្នកធ្លាក់ខ្លួនឈឺដោយសារវាគឺពិតជាទាប។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអាចធ្វើឱ្យអ្នកឈឺគឺបាក់តេរីដែលអាចលូតលាស់រួមជាមួយវា។ ក្នុងករណីនេះអ្នកអាចមានរោគសញ្ញាដូចជា ក្អួត រាគ និងចង្អោរ។ ភាពធ្ងន់របស់ពួកគេនឹងពឹងផ្អែកទៅលើប្រភេទនៃបាក់តេរីនិងបរិមាណអាហារដែលអ្នកបានញ៉ាំ។

២. ផ្សិតខ្លះអាចបំផ្លាញថ្លើមរបស់អ្នក

មានសារធាតុគីមីពុលដែលអាចត្រូវបានរកឃើញនៅលើផ្សិត ហើយវាអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាខូចថ្លើម ក្អួតចង្អោរ និងរាគ។ ទោះយ៉ាងណា វាអាស្រ័យលើកត្តាមួយចំនួនដូចជាប្រព័ន្ធភាពស៊ាំឬអាយុរបស់អ្នក។ មួយក្នុងចំណោមសារធាតុដែលមានជាតិពុលនិងទូទៅបំផុតត្រូវបានគេស្គាល់ថា អេផ្លាតុកស៊ីន (Aflatoxin) ដែលអាចបង្កឱ្យមានជំងឺមហារីកថែមទៀតផង។ ជាសំណាងល្អមិនមែនគ្រប់ផ្សិតទាំងអស់មានជាតិពុលបែបនេះទេ។ ភាគច្រើនជាតិពុលនេះ រកឃើញនៅលើសណ្តែកដីនិងពោត ដែលមានដុះផ្សិត។

៣. អ្នកអាចមានប្រតិកម្មទៅនឹងផ្សិតមួយចំនួន

មានមនុស្សមួយចំនួនដែលមានប្រតិកម្មអាឡែស៊ីទៅនឹងផ្សិត ដែលរកឃើញនៅលើអាហារ។ ប្រសិនបើអ្នកឆាប់មានប្រតិកម្ម អ្នកគួរតែចៀសឆ្ងាយពីវា ហើយប្រសិនបើច្រលំទទួលទានដោយផ្សិត ចូរទូរស័ព្ទទៅគ្រូពេទ្យជាបន្ទាន់ ឬក៏អាចប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ។ សញ្ញានៃការប្រតិកម្មមានដូចជា៖ ភ្នែករមាស់និងហៀរទឹកភ្នែក កន្ទួលក្រហមឬប្រទាលក្រអាក តឹងច្រមុះ និង ដកដង្ហើមលាន់សូរដូចដង្ហើមឆ្មា៕

ការឆ្លងជំងឺភ្នែកក្រហម (Pinkeye)៖ ជាការរលាកភ្នាសសរសៃនៃភ្នែកភាគច្រើនបង្ករដោយវីរុស (most coment គីvirus )រីបាក់តេរី   សូមអញ...
20/10/2023

ការឆ្លងជំងឺភ្នែកក្រហម (Pinkeye)៖ ជាការរលាកភ្នាសសរសៃនៃភ្នែកភាគច្រើនបង្ករដោយវីរុស (most coment គីvirus )រីបាក់តេរី
សូមអញ្ចេីញទៅជួបពិគ្រោះនិងគ្រូពេទ្យបេីមានបញ្ហារដូច្នោះ​ជៀសវាងរោគសញ្ញាកាន់តែធ្ងន់ធរទៅ

តើដឹងទេថាអ្នកជំងឺទឹកនោមផ្អែមអាចទទួលទានអ្វីបានខ្លះ?អ្នកជំងឺទឹកនោមផ្អែមតែងតែសួរគ្រូពេទ្យថាតើគាត់អាចទទួលទានអ្វីបានខ្លះ? ដើម...
24/07/2023

តើដឹងទេថាអ្នកជំងឺទឹកនោមផ្អែមអាចទទួលទានអ្វីបានខ្លះ?

អ្នកជំងឺទឹកនោមផ្អែមតែងតែសួរគ្រូពេទ្យថាតើគាត់អាចទទួលទានអ្វីបានខ្លះ?

ដើម្បីបង្កើនការយល់ដឹងបន្ថែម យើងសូមនែនាំជូនបងប្អូនអំពី អ្វីដែលជាសន្ទស្សន៍ជាតិស្ករ! ជាតិស្ករមានសារៈសំខាន់ នៅក្នុងការធ្វើអោយកំរិតជាតិស្ករ នៅក្នុងខ្លួនរបស់មនុស្សយើងក៏ដូចជាអ្នកជំងឺកើនឡើងលឿន រឺយឺត។ សន្ទស្សន៍ជាតិស្ករត្រូវបានបែងចែកជាបីប្រភេទទៅតាមកំរិតរបស់វា: ទាប មធ្យម និង ខ្ពស់។

ខាងក្រោមនេះជាតារាង ចំណីអាហារ ដែលបង្ហាញអំពីកំរិតនៃសន្ទស្សន៍ ជាតិស្ករទៅតាមប្រភេទនីមួយៗ៖

-សម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរគាប់បីជៀសវាងនូវអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់
-សន្ទស្សន៍ជាតិស្ករមធ្យមអាចទទួលទានក្នុងកំរិតសមរម្យ
-សន្ទស្សន៍ជាតិស្ករខ្លះទាបអាចទទួលទានបានច្រើនជាងគេក្នុងចំណោមអាហារទាំងបីប្រភេទនេះ

ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹង
ក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម

👌👌មួយរយៈពេលនេះមេរោគឆ្លងច្រេីននឹងរាងកាចៗ ជាពិសេស មេរោគRSV ( respiratory syncytial virus)ដែលមានរោគសញ្ញាដូចទៅនឹងផ្តាសាយដែរ ...
21/06/2023

👌👌មួយរយៈពេលនេះមេរោគឆ្លងច្រេីននឹងរាងកាចៗ ជាពិសេស មេរោគRSV ( respiratory syncytial virus)ដែលមានរោគសញ្ញាដូចទៅនឹងផ្តាសាយដែរ ប៉ុន្តែធ្ងន់ជាងនិងអាចបណ្តាលអោយរលាកទងសួត ឬរលាកសួតដូច្នេះត្រូវការពារកូនតូចអោយបានខ្ពស់ជាងមុន។
👌👌ជាពិសេសកុមារក្រោម១ឆ្នាំ និងកុមារដែលមានប្រពន្ធ័ការពារខ្សោយ រឺមានជម្ងឺប្រចាំកាយស្រាប់ សំខាន់ជម្ងឺទាក់ទងនឹងសួតស្រាប់ត្រូវប្រុងប្រយ័ត្ន ព្រោះពួកគាត់អាចធ្ងន់ប្រសិនបេីព្យាបាលមិនបានត្រឹមត្រូវ រឺយឺតពេល ។
👌👌ចៀសវៀងការជួបជុំមនុស្សច្រេីន ឧស្សហ៍លាងសំអាតដៃនិងសាប៊ូអោយបានញឹកញាប់មុនពេលប៉ះច្រមុះ មាត់ ភ្នែក តាមដែលអាចធ្វេីទៅបាន ។ពាក់ម៉ាស់នៅពេលមានអាការៈមិនស្រួលខ្លួន ជៀសវាងឆ្លងទៅអ្នកដទៃ
🙏បំនងល្អពីគ្រូពេទ្យឯកទេសរោគកុមារនិងទារក 👨🏻‍⚕️ភី សំណាង
រូបភាពបានមកពីGoogle

17/05/2023
ថ្ងៃនេះបានមកចូលរួមប្រចាំការ នៅពហុកីឡាដ្ឋានជាតិមរតកតេជោក្នុងព្រឹត្តិការណ៍ ការបិត​កីឡា​ស៊ី​ហ្គេម​ទី​៣២​ ឆ្នាំ​២០២៣​ ដែលកម្...
17/05/2023

ថ្ងៃនេះបានមកចូលរួមប្រចាំការ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ
ក្នុងព្រឹត្តិការណ៍ ការបិត​កីឡា​ស៊ី​ហ្គេម​ទី​៣២​ ឆ្នាំ​២០២៣​ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះទី១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៣
#ស៊ីហ្គេម២០២៣

រូបមន្ត​ ស្អាត​ ស​ ចាំង​ សំខាន់ស្បែកស្អាត​ រាងស្លីម​ទៀត​ អាចសាកល្បងបាន​ ដេីម្បីសុខភាព​ និងសម្រស់​ ! Credit Pic: Pitchy R...
03/05/2023

រូបមន្ត​ ស្អាត​ ស​ ចាំង​ សំខាន់ស្បែកស្អាត​ រាងស្លីម​ទៀត​ អាចសាកល្បងបាន​ ដេីម្បីសុខភាព​ និងសម្រស់​ !

Credit Pic: Pitchy Rinrada

Detox លាងជាតិពុល សំរាប់អ្នកសំរកទម្ងន់ 👯‍♀️សាកធ្វើញុំាមើល ល្អបំផុតញុំាក្រោយពេលហាត់ប្រាណបញ្ចេញញើសហើយ វាជួយបំពេញជាតិទឹកដល់រ...
02/05/2023

Detox លាងជាតិពុល សំរាប់អ្នកសំរកទម្ងន់ 👯‍♀️
សាកធ្វើញុំាមើល ល្អបំផុតញុំាក្រោយពេលហាត់ប្រាណបញ្ចេញញើសហើយ វាជួយបំពេញជាតិទឹកដល់រៀងកាយ សំបូរដោយប្រូតេអុីន នឹង កាកសរសៃ Fiber ជួយលាងសំអាតកាកសំណល់ក្នុងរៀងកាយ ជួយអោយការបន្ទោរបង់ទៀតទាត់

Address

Phnom Tbeng Meanchey

Telephone

+85586250595

Website

Alerts

Be the first to know and let us send you an email when បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ-Dr.Sen Krya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category