Penh Chet Pharmacy

Penh Chet Pharmacy Community pharmacy

 #ថ្នាំព្យាបាលវិបត្តិនៃវដ្តរដូវរបស់ស្រ្តី 《Trouble Mentruelle Agents》☆ ថ្នាំទាំងនេះមានមុខងារសំខាន់ក្នុងការព្យាបាល៖ - វដ្...
07/03/2024

#ថ្នាំព្យាបាលវិបត្តិនៃវដ្តរដូវរបស់ស្រ្តី 《Trouble Mentruelle Agents》
☆ ថ្នាំទាំងនេះមានមុខងារសំខាន់ក្នុងការព្យាបាល៖
- វដ្តរដូវមិនទៀង
- ការអត់មករដូវច្រើនខែ រឺ មកដែរតែតិចខ្លាំងរឺច្រើនខ្លាំង
- ចេះតែមានបញ្ហាហូរឈាមតាមទ្វារមាស
☆ របៀបប្រើ ៖ ចាប់ផ្តើមលេប រឺ លាប រឺ ចាក់ នៅពាក់កណ្តាលនៃវដ្តរដូវ(ថ្ងៃទី16 ទៅ ថ្ងៃទី25)មួយថ្ងៃមួយគ្រាប់ រឺ ចាក់មួយអាទិត្យ3ដង(ឆ្លាស់ថ្ងៃ)
👉 គួរប្រយ័ត្នរឺជៀសវាងប្រើប្រាស់ពេលមានផ្ទៃពោះ
#បញ្ហានៃវដ្តរដូវ #រោគស្រ្តី

01,Dec,2023❤️❤️
01/12/2023

01,Dec,2023
❤️❤️

🗣️ តើអ្នកដែលបានជួប  ឃើញ  ឬ ស្គាល់កុមារ      ដែលមានប្រាជ្ញាខ្សោយពីកំណើតដែរទេ !🧑🏼‍🔬 ជំងឺខ្សោយប្រាជ្ញាពីកំណើត ( Down Syndro...
21/11/2023

🗣️ តើអ្នកដែលបានជួប ឃើញ ឬ ស្គាល់កុមារ
ដែលមានប្រាជ្ញាខ្សោយពីកំណើតដែរទេ !

🧑🏼‍🔬 ជំងឺខ្សោយប្រាជ្ញាពីកំណើត ( Down Syndrome )
ឬ ប្រជាពលរដ្ឋមួយចំនួនហៅថា ជំងឺមិនគ្រប់ទឹក ៖

គឺជាជំងឺដែលកើតចេញមកពីបញ្ហាហ្ស៊ែន (Genetics)
ដែលបណ្តាលឲ្យកុមារមានបញ្ហាក្នុងការលូតលាស់ផ្នែក
រាងកាយ និងសតិបញ្ញាមិនប្រក្រតី។

ជំងឺ Down Syndrome នេះក៏អាចហៅបានម្យ៉ាងទៀតថា
ជំងឺ Trisomy 21 ដោយសារតែជំងឺនេះកើតឡើងដោយ
សារតែក្រូម៉ូសូម ទី២១ លើសចំនួន ។

នៅក្នុងខ្លួនមនុស្សធម្មតា មានក្រូម៉ូសូមចំនួន២៣គូរ ឬ ៤៦
ចំណែកឯកុមារដែលមានជំងឺ Down Syndrome នេះមាន
ក្រូម៉ូសូមចំនួន៤៧ ដោយសារតែក្រូម៉ូសូមទី២១លើសចំនួន១។

រោគសញ្ញានៃជំងឺ Down Syndrome ស្តែងចេញតាមរយៈ
ការលូតលាស់យឺតយ៉ាវនៃសតិបញ្ញា និងរូបរាងកាយសម្បទា
ដូចជា៖
🔸កំពស់ទាប ទំហំកខ្លី
🔸ភ្នែកស្រលៀង ច្រមុះសំប៉ែត
🔸មាត់បិតមិនជិត
🔸ដៃជើងតូចៗ ខ្លី
🔸មុខរាងមូលតូច
🔸សាច់ដុំទន់ខ្សោយ សន្លាក់ទន់ . . . ។ល។
🔸ភាពមិនធម្មតានៃសរីរាង្គផ្សេងៗទៀត ដូចជា
បេះដូង ភ្នែក ប្រព័ន្ធរំលាយអាហារ . . . ។ល។

🧑🏻‍⚕️ មានការធ្វើតេស្តដើម្បីស្វែងរកជំងឺ Down Syndrome ៖

1️⃣ ធ្វើអេកូផ្ទៃពោះចន្លោះពី 11 ទៅ 13 សប្តាហ៏ 6 ថ្ងៃ
( វាស់កំរាស់-ក របស់ទារកក្នុងផ្ទៃ )
2️⃣ បូមឈាមម្តាយ (11-17 អាទិត្យ 6ថ្ងៃ) ដើម្បីពិនិត្យ
ជាជម្រើសបន្ទាប់ពីដឹងថាទារកក្នុងផ្ទៃមានហានិភ័យ
ជំងឺ Down Syndrome ត្រូវធ្វេីតេស្តបន្តរដេីម្បីបញ្ជាក់
( បូមទឹកភ្លោះ ឬ បូមឈាមម្ដាយដេីម្បីបញ្ជាក់ ) ។

ជំងឺ Down Syndrome នេះមិនមានថ្នាំក្នុងការព្យាបាលនោះទេ។
ដូច្នោះ 👩🏼‍⚕️ គ្រូពេទ្យតែងផ្តល់ការណែនាំ ២ ជម្រើសដល់ស្រ្តី
និង ក្រុមគ្រួសារ៖
1️⃣ ធ្វើការបញ្ចប់គភ៌ ( រំលូត )
2️⃣ ស្រ្តីអាចទុកបុត្រ ប៉ុន្តែស្រ្តី និង ក្រុមគ្រួសារត្រូវទទួល
ស្គាល់ថាបុត្ររបស់ខ្លួនអាចមានហានិភ័យមានជំងឺនេះ
ហើយត្រូវទទួលយកនូវរាល់ផលវិបាក និង ផលប៉ះពាល់
ផ្សេងៗ ដែលអាចកើតឡើងតាមក្រោយបន្ទាប់ពីទារកក្នុង
ផ្ទៃសម្រាលមក ៕

#មនុស្សឆ្លាតសង្វាតសុខភាព
#ការពារប្រសេីរជាងព្យាបាល

Fr:FB

ថ្មីៗ ជំងឺរលាក់ថ្លើម ប្រភេទ បេ និង សេ ពុកម៉ែបងប្អូនអាចស្វែងរកការព្យាបាលនៅ តាមមណ្ឌលសុខភាព ឬមន្ទីពេទ្យបង្អែក ដែលនៅជិតបំផុត...
25/10/2023

ថ្មីៗ ជំងឺរលាក់ថ្លើម ប្រភេទ បេ និង សេ ពុកម៉ែបងប្អូនអាចស្វែងរកការព្យាបាលនៅ តាមមណ្ឌលសុខភាព ឬមន្ទីពេទ្យបង្អែក ដែលនៅជិតបំផុតបាន
✅ជំងឺរលាកថ្លើមប្រភេទសេ អាចព្យាបាលជា!❗️
✅ជំងឺរលាកថ្លើមប្រភេទបេ អាចព្យាបាលដើម្បីបង្ការ ឬបញ្ឈប់ជំងឺថ្លើមធ្ងន់ធ្ងរ!❗️

👉🏻តើអ្វីទៅជាជំងឺរលាកថ្លើមដោយសារវីរុស❓
👉🏻តើអ្នកអាចឆ្លងរលាកថ្លើមប្រភេទបេ និងសេ បានយ៉ាងដូចម្តេច❓
👉🏻ធ្វើតេស្តដើម្បីពិនិត្យមើលថា តើអ្នកផ្ទុកវីរុសរលាកថ្លើមបេ ឬសេ ដែរឬទេ❓
✅ប្រសិនបើមានផ្ទុក សូមទៅទទួលការព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលនៅជិតអ្នកបំផុត‼️

សំរាប់ម៉ាក់ៗ!បង្រៀនកូនអោយស្គាល់គ្រប់បន្លែគ្រប់គ្រឿង ពេលកូនធំឡើងចេះញាំគ្រប់គ្រឿង កុមារឈ្នះជំងឺតាំងពីនៅតូច។បងប្អូនអាចព្យាយ...
03/10/2023

សំរាប់ម៉ាក់ៗ!
បង្រៀនកូនអោយស្គាល់គ្រប់បន្លែគ្រប់គ្រឿង ពេលកូនធំឡើងចេះញាំគ្រប់គ្រឿង កុមារឈ្នះជំងឺតាំងពីនៅតូច។

បងប្អូនអាចព្យាយាមបញ្ចុកអោយបានច្រើនដង និងដាក់រសជាតិម្តងមួយមុខសិន កុំអាលដាក់ច្រើនមុខបញ្ចូលគ្នា បន្ទាប់ពីកុមារស្គាល់រស់ជាតិអស់ចាំលាយច្រើនមុខ។
Fr: Emergency Nurses

តើអ្វីទៅជាជំងឺរើម?ជំងឺរើម​ គឺជាជំងឺមានពងទឹកកញ្ចុំជាខ្សែ ដែល​ព័ទ្ធជុំវិញតួខ្លួនរបស់អ្នកមួយចំហៀងខាងឆ្វេង ឬ ខាងស្តាំ​ផ្នែកក...
21/09/2023

តើអ្វីទៅជាជំងឺរើម?
ជំងឺរើម​ គឺជាជំងឺមានពងទឹកកញ្ចុំជាខ្សែ ដែល​ព័ទ្ធជុំវិញតួខ្លួនរបស់អ្នកមួយចំហៀងខាងឆ្វេង ឬ ខាងស្តាំ​ផ្នែកក្រោមដោះជួនកាលអាចកើតនៅជុំវិញភ្នែក, ក និង​មុខ។​​ ភាគច្រើនវាកើតទៅ​​​​​លើ​មនុស្ស​​វ័យ​ចំណាស់​ និងចំពោះមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ និងបង្ក​ឱ្យ​មាន​​ការ​ឈឺ​ចាប់​ ដែលកើតឡើង​ដោយ​ពពួកវីរុស​។
យើង​ឃើញ​​​ថា​​ អ្នក​ដែល​កើត​ជំងឺ​រើម ច្រើនតែ​កើត​​មាន​​​នៅក្នុង​​អំឡុង​​​​​ពេល​​​​ដែលលោក​អ្នក​កើត​​​​មាន​ជំ​ងឺ​ស្ត្រេស ឬអ្ន​កមាន​ជំ​​​ងឺ​​​ទឹក​​នោម​ផ្អែម​ នៅ​ពេល​ដែល​គាត់​ធ្វើ​​​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ ធ្វើ​ឱ្យ​​ភាព​ការ​ពារ​​ខ្លួន​មាន​ការ​ថយ​ចុះ​ និង​ច្រើន​​តែ​កើត​​នៅ​លើ​មនុស្ស​​​ដែល​មាន​វ័យ​ចំណាស់​​ ឬ​ក៏​អ្នក​ជំងឺ​ដែល​កើត​ជំងឺ​ HIV ដែល​ធ្វើ​ឱ្យ​​ប្រព័ន្ធ​ការ​ពារ​មាន​ការ​​ថយ​​ចុះ​ជា​ហេតុ​ធ្វើ​​​ឱ្យ​កើត​មាន​ជំងឺ​រើម​។ អ្នកកើត​ជំងឺ​នេះ​​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​​ធ្លាប់​កើត​មាន​ជំងឺ​អុត​ស្វាយ​ ព្រោះ​វា​បង្ក​​ឡើង​​​​​​​​​​ដោយ​វី​​រុស​ដូច​គ្នា​។

បង្កដោយវីរុស
បង្កដោយវីរុស Varicella-Zoster Virus ដែលវាកើតមានដោយសារជាអ្នកជំងឺធ្លាប់កើតមានជំងឺអុតស្វាយ​ នៅពេលដែលជំងឺអុតស្វាយជាសះរស្បើយ វីរុសប្រភេទនេះវានៅសងំក្នុងខ្លួនរហូតដល់ពេលដែលយើងមានប្រព័ន្ធការពារចុះខ្សោយ វានិងបង្កជំងឺរើម។

រោគសញ្ញា
លោកអ្នកសង្ស័យថាខ្លួនឯងកំពុងមានបញ្ហានេះ ដោយសង្កេតឃើញនូវសញ្ញានៃការឈឺចាប់ រលាក ស្ពឹក មានប្រតិកម្មពេលប៉ះ ឡើងកន្ទួលក្រហម មានពងទឹក រមាស់ រួមជាមួយអាការៈក្រៅខ្លួន​ ឈឺសាច់ដុំ ឈឺក្បាល ប្រតិកម្មនឹងពន្លឺ និងអស់កម្លាំងជាដើម។ គួរបញ្ជាក់ថា អ្នកជំងឺរើមអាចចម្លងទៅអ្នកផ្សេងទៀត ដោយការប៉ះផ្ទាល់លើពងបែក ពិសេសអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ស្ត្រីមានផ្ទៃពោះ និងក្មេង។

ការធ្វើរោគវិនិច្ឆ័យ
ជាទូទៅ ការធ្វើរោគវិនិច្ឆ័យរើមដំរី គឺអាស្រ័យនឹងប្រវត្តិនៃការឈឺចាប់មួយចំហៀងខ្លួន រួមជាមួយពងទឹកដែលអាចឲ្យគ្រូពេទ្យបញ្ជាក់សញ្ញានៃជំងឺរើមដំរីនេះតាមការបណ្តុះមេរោគ។

ផលវិបាក
ប្រសិនបើលោកអ្នកមិនបានទទួលការព្យាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ ជំងឺរើមដំរីនឹងបង្កជាផលវិបាកធ្ងន់ធ្ងរដូចជា៖
• ប្រព័ន្ធប្រសាទដែលធ្វើឲ្យអ្នកឈឺចាប់ពីស្បែករហូតដល់ខួរក្បាលរបស់អ្នក
• បាត់បង់គំហើញ
• រលាកខួរក្បាល
• ពិការភាព
• ងាយឆ្លងរោគលើស្បែក។

ការការពារ
• វ៉ាកសាំងការពារជំងឺអុតស្វាយ
• វ៉ាកសាំងការពារជំងឺរេម

ការព្យាបាល
វីត្បិតតែ គ្មានវិធីសាស្ត្រជាក់លាក់ណាមួយដើម្បីព្យាបាលរើម ប៉ុន្តែការព្យាបាលភ្លាមៗជាមួយនឹងប្រភេទថ្នាំប្រឆាំងនឹងវីរុសអាចបង្កើនល្បឿននៃការជាសះស្បើយ និងអាចបន្ថយហានិភ័យនៃផលវិបាកនានាបានដោយប្រសិទ្ធភាព។
ដូច្នេះហើយ ប្រសិនបើលោកអ្នកសង្ស័យថា ខ្លួនឯងកំពុងជំងឺរើមដំរី ដោយសារមានចេញរោគសញ្ញាខាងលើ សូមអញ្ជើញធ្វើការណាត់ជួបជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត ដើម្បីទទួលយកសេវាព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។

++ យល់ដឹងថ្នាំ អាលហ្លែកសុី Cyproheptadine ++- Cyproheptadine ជាឱសថដែលស្ថិតនៅក្នុងក្រុម Antihistamine H1 ( sedative ) ជំន...
21/09/2023

++ យល់ដឹងថ្នាំ អាលហ្លែកសុី Cyproheptadine ++

- Cyproheptadine ជាឱសថដែលស្ថិតនៅក្នុងក្រុម Antihistamine H1 ( sedative ) ជំនាន់ទីមួយ ដែលមាននាទីក្នុងការទប់អុីស្តាមីនក្នុងខ្លួនយើងមិនអោយចេញមក ព្រោះវាជាមូលហេតុដែលធ្វើអោយយើង អាលហ្លែកសុី ។

- Cyproheptadine មានមុងងារជា៖ Antihistamine Anticholinergic Antiserotonergic Local anesthetic

- វាមានជាប្រភេទ៖ គ្រាប់លេប 4mg /គ្រាប់ សេរ៉ូ 2mg/5ml

- គុណភាពព្យាបាល:
កន្ទាលត្រអាក រមាស់ដោយសត្វល្អិត ទិច រឺ ខាំ ផ្តាសាយ ហៀសំបោរ កណ្តាស់ រលាកច្រមុះ រមាស់ទូទៅដូជា រមាស់ភ្នែក រមាស់បំពង ក រមាស់ស្បែក រមាស់ពេញរាងកាយជំរុយអោយឃ្លានអាហារ

- ការប្រុងប្រយត្ន័:
អ្នកកើតហឺត ពិបាកដកដង្ហើម បេះដូងមានបញ្ហា លើសឈាម បញ្ហាថ្លើម ឈឺក្រពះ ពោះវៀន ស្ត្រីបំបៅកូន ស្ត្រីមានផ្ទៃពោះ អ្នកបញ្ជាគ្រឿងយន្ត ប្រវត្តិប្រកាច់.....

- ហាមប្រើ:
ក្មេងអាយុ < 2 ឆ្នាំ អ្នកធ្លាប់ប្រតិកម្មជាមួយ antihistamine H1 អ្នកមានសំពាធក្នុងភ្នែកឡើងខ្ពស់ ក្រពេញប្រូស្តាតរីក ចាស់ជរា រឺ អ្នកគ្មានកំលាំងកំហែង ហឺតធ្ងន់ធ្ងរ Peptic ulcer stenosis ទល់លាមកមិនដឹងមូលហេតុ

- ផលរំខាន:
ងុយដេក វិលមុខ អស់កំលាំង ទល់លាមក ផុតៗចុងដង្ហើម ស្រវាំងភ្នែក ហឹងត្រចៀក ញរ័ បែកញើស ស្ងួតមាត់ ក ច្រមុះ ប្រតិកម្ម កន្ទួលរមាស់ ពិបាកដកដង្ហើម បាក់ទឹកចឹត្ត ស្រងូតស្រងាត់ ក្តៅ រាគ ឈឺក្បាល លើសឈាម ខ្សោយសាច់ដុំ

- ហាមប្រើជាមួយ
គ្រឿងស្រវឹង Anticolinergic drug Anti Parkinson Antispasmodic Antidepressant Acetycholinesterase Fluoxetine Epinephrine Pramlintide Muscle relaxants Sleep medication Codeine Other antihistamine

- កំរិត និង របៀបប្រើ
រមាស់ និង អាលហ្លែកសុីទូទៅ
»» មនុស្សចាស់ 4 mg ទៅ 20mg/24ម៉ោង
»» 7 ទៅ 14 ឆ្នាំ ម្តង 4mg 2 ទៅ 3 ដង/24ម៉ោង
»» ក្មេង 2 ទៅ 6 ឆ្នាំម្តង 2mg 2 ទៅ 3 ដង/24ម៉ោង

- ជំរុយអោយឃ្លានអាហារ 2 ទៅ 6 ឆ្នាំ ម្តង 2mg 2 ទៅ 3 ដង/24ម៉ោង 7 ទៅ 14 ឆ្នាំ 4 mg 2 ទៅ 3 ដង/24ម៉ោង ចាស់ 4 mg 3 ទៅ 4 ដង/24ម៉ោង

»» មុនប្រើឱសថនេះត្រូវសាកសួរ ឱសថការី រឺ គ្រូពេទ្យរបស់អ

វិធីការពារការឡេីងច្រាំង រឺ ផ្សិតអណ្តាត:-លាងសម្អាត និង ចំហុយដបទឹកដោះគោ អោយបានស្អាតល្អ បិតគម្របកំប៉ុងម្សៅទឹកដោះគោអោយបានជិត...
20/09/2023

វិធីការពារការឡេីងច្រាំង រឺ ផ្សិតអណ្តាត:
-លាងសម្អាត និង ចំហុយដបទឹកដោះគោ អោយបានស្អាតល្អ បិតគម្របកំប៉ុងម្សៅទឹកដោះគោអោយបានជិតល្អ ដេីម្បីការពារមេរោគ
-ករណីអូនបៅដោះម្តាយផ្ទាល់ ម៉ាក់គួរសម្អាតក្បាលដោះជាមួយទឹកក្តៅឧណ្ណៗ មុនពេលអោយកូនបៅ
-សម្អាតក្នុងមាត់កូន ជាប្រចាំដោយយកកំប្រេសស្តេរីល ដាក់ជាមួយទឹកសេរ៉ូមប្រៃ រឺ ទឹកក្តៅឧណ្ណៗ រុំជាមួយម្រាមដៃ ហេីយលូកចូលក្នុងមាត់អូន សម្អាតថ្នមៗលេីអណ្តាត និង សព្វពេញក្នុងមាត់។

👉🏻ករណីម៉ាក់ប៉ាសម្អាតមិនចេញ ត្រូវយកអូនមកពិគ្រោះ និង ពិនិត្យជាមួយគ្រូពេទ្យ។

តើអ្នកធ្លាប់មានកន្ទួលរមាស់ អេះស្រួល លើម្រាមដៃឬស្បែកបែបនេះឬអត់? វាគឺជាជំងឺ Dyshidrotic Eczema ឬ Dyshidrosis គឺជាជំងឺស្បែក...
12/09/2023

តើអ្នកធ្លាប់មានកន្ទួលរមាស់ អេះស្រួល លើម្រាមដៃឬស្បែកបែបនេះឬអត់?

វាគឺជាជំងឺ Dyshidrotic Eczema ឬ Dyshidrosis គឺជាជំងឺស្បែកដែលមានពងបែកកើតឡើងនៅលើបាតជើង, បាតដៃ ឬ ក៏លើម្រាមដៃរបស់អ្នក។ ពងបែកនេះជាធម្មតារមាស់ណាស់ ហើយអាចពោរពេញទៅដោយសារធាតុរាវ។ ពងបែកជាធម្មតាមានរយៈពេលប្រហែល 2 ទៅ 4 សប្តាហ៍ ហើយអាចទាក់ទងនឹងអាឡែស៊ីតាមរដូវ ឬ ភាពតានតឹង។ វាក៏អាចកើតដោយសារតែទឹកកខ្វក់ ឬ ទៅលេងក្នុងអាងទឹករួមគ្នាដែលមានទឹកនោម។

📌ឱសថ ឬ ការព្យាបាលតាមវេជ្ជសាស្រ្ដ ចំពោះការផ្ទុះឡើងកម្រិតស្រាល ថ្នាំរួមមានក្រែម Corticosteroid ឬ ក្រមួនដែលអ្នកអាចលាបដោយផ្ទាល់ទៅលើស្បែករបស់អ្នក។ ចំពោះការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរ អ្នកអាចត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំស្តេរ៉ូអ៊ីត, ការចាក់ថ្នាំស្តេរ៉ូអ៊ីត ឬ ថ្នាំគ្រាប់។

📌ការព្យាបាលតាមវេជ្ជសាស្រ្ដផ្សេងទៀតដែលប្រើគឺ៖
• ការព្យាបាលដោយពន្លឺកាំរស្មីយូវី
• បំបាត់ពងបែកធំ
• ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន, ក្រែមប្រឆាំងនឹងការរមាស់ផ្សេងៗ
• ក្រមួនប្រឆាំងនឹងភាពស៊ាំ ដូចជា Protopic និង Elidel (នេះជាជម្រើសព្យាបាលដ៏កម្រ) បើស្បែករបស់អ្នកឆ្លងមេរោគ នោះអ្នកក៏នឹង ត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយោទិច ឬ ថ្នាំដទៃទៀត ដើម្បីព្យាបាលការឆ្លងមេរោគ៕
Fr: FB

Happy Anniversary    #ឱសថស្ថាន_ពេញចិត្ត_Penh_Chet_Pharmacy #គុណភាព_ប្រសិទ្ធភាព_សុវត្តិភាព❤️សុខភាពគឺជាទ្រព្យ🙏24,Aug,2020_...
24/08/2023

Happy Anniversary
#ឱសថស្ថាន_ពេញចិត្ត_Penh_Chet_Pharmacy
#គុណភាព_ប្រសិទ្ធភាព_សុវត្តិភាព
❤️សុខភាពគឺជាទ្រព្យ🙏
24,Aug,2020__24,Aug,2023

22/08/2023
រវល់យ៉ាងណា កុំភ្លេចសង្កេតមើលសញ្ញាសុខភាពទាំងនេះផង
20/08/2023

រវល់យ៉ាងណា កុំភ្លេចសង្កេតមើលសញ្ញាសុខភាពទាំងនេះផង

ផល​ប៉ះពាល់ ខ្លះ​ៗ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​៧២​ម៉ោង​នេះ​៖១-​ថ្នាំ​ទាំងនេះ​កំណត់​អាយុ​ប្រើ​ជាក់លាក់ មាន​មនុស្ស​ជា​ច្រើន​មិន...
18/08/2023

ផល​ប៉ះពាល់ ខ្លះ​ៗ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​៧២​ម៉ោង​នេះ​៖
១-​ថ្នាំ​ទាំងនេះ​កំណត់​អាយុ​ប្រើ​ជាក់លាក់
មាន​មនុស្ស​ជា​ច្រើន​មិនដឹង​ទេ​ថា​ថ្នាំ​ពន្យារកំណើត​ក្រោយ​ពេល​រួម​ភេទ ភ្លាម​ៗ​ត្រូវ​បាន​បង្កើត​ឡើង​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥ និង​៤៥​ឆ្នាំ ។ ក្មេង​ជំទង់​ដែល​ប្រើប្រាស់​ថ្នាំ​នេះ​អាច​បំផ្លាញ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ពួក​គេ​ជា​អចិន្ត្រៃយ៍ ។

២-​វា​អាច​រំខាន​ដល់​វដ្ត​រដូវ
ថ្នាំ​ពន្យារកំណើត​៧២​ម៉ោង គឺជា​ថ្នាំ​អ៊័​រ​ម៉ូ​ន​។ ការ​ប្រើ​ហួស​កម្រិត ឬ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ដល់​វដ្ត​រដូវ​របស់​ស្ត្រី ។

៣-​បន្ថយ​ចំណង់​ផ្លូវភេទ
ការ​ស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ប្រើប្រាស់​ថ្នាំ​នេះ​ដូច​ជា​ថ្នាំ i-pill ជា​បន្តបន្ទាប់​អាច​នាំ​ឲ្យ​មានការ​ថយ​ចុះ​អារម្មណ៍​ផ្លូវភេទ និង​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទួល​រមាស់ និង​អាលែកហ្ស៊ី ។

៤-​បណ្តាល​ឲ្យ​មាន​បញ្ហា​សរីរៈ​ផ្សេង​ទៀត
ការ​ចង្អោរ ឈឺក្បាល ក្អួត​អាច​ជា​ផល​ប៉ះពាល់​ជា​ប្រចាំ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​ប្រភេទ​នេះ ។ ក្រៅពី​នេះ​ការ​ឈឺពោះ​ផ្នែក​ខាងក្រោម រដូវ​មក​យឺត ឈឺទ្រូង និង​ការ​ឡើង​ទម្ងន់​ក៏​អាច​ជា​បញ្ហា​ផង​ដែរ ៕

❌អាហារដែលត្រូវចៀសវាងសម្រាប់ស្ត្រីមានផ្ទៃពោះ❌
18/08/2023

❌អាហារដែលត្រូវចៀសវាងសម្រាប់ស្ត្រីមានផ្ទៃពោះ❌

Address

Phnom Tbeng Meanchey
13404

Telephone

+855969999648

Website

Alerts

Be the first to know and let us send you an email when Penh Chet Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Penh Chet Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram