ផ្នែកប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

  • Home
  • Cambodia
  • Phnum Pénh
  • ផ្នែកប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ផ្នែកប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមគ្នាថែរក្សាសុខភាពប្រព័ន្ធរំលាយអាហារទាំងអស់គ្នា

20/04/2026

ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានផ្តល់ជូននូវសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយបច្ចេកវិទ្យា និងឧបករណ៍វេជ្ជសាស្រ្តទំនើបចុងក្រោយ ដើម្បីផ្តល់នូវការវិភាគរោគវិនិច្ឆ័យច្បាស់លាស់ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។
យើងខ្ញុំមានផ្តល់ជូនសេវាកម្មជូនអ្នកជំងឺដូចជា៖
១. ផ្នែកពិគ្រោះជំងឺក្រៅ (OPD):
🔹 ពិគ្រោះព្យាបាលជំងឺថ្លើម ក្រពះ ពោះវៀន (Hepatology and Gastroenterology)
🔹 ពិគ្រោះព្យាបាលជំងឺឫសដូងបាត (Proctology)
🔹 ពិនិត្យធ្វើតេស្តខ្យល់ដង្ហើមរកមេរោគក្រពះ H.pylori (Breath Test) ដែលងាយស្រួល និងរហ័ស
🔹 ពិនិត្យមើលសាច់ថ្លើមដោយម៉ាស៊ីន FibroScan (FibroScan of liver)

២. ផ្នែកសម្រាកព្យាបាលជំងឺ និងអន្តរាគមន៍វេជ្ជសាស្ត្រ (IPD & Endoscopy):
🔸 ព្យាបាលជំងឺថ្លើម ក្រពះ ពោះវៀន និងវះកាត់ជំងឺឫសដូងបាត
🔸 ឆ្លុះក្រពះ ពោះវៀន និងកាត់ដុំសាច់ Polyp នៅក្រពះ-ពោះវៀន (Polypectomy)
🔸 ឆ្លុះក្រពះ ពោះវៀនបន្ទាន់ ដើម្បីជួយឃាត់ឈាម (Endoscopic Hemostasis)
🔸 ចោះក្រពះ ដើម្បីផ្តល់អាហារតាមម៉ាស៊ីនអង់ដូស្កុប (PEG)
🔸 ពង្រីកបំពង់អាហារលើអ្នកជំងឺ Achalasia តាមម៉ាស៊ីនអង់ដូស្កុប (Balloon Dilation)
🔸 ឆ្លុះចាប់យកគ្រួសក្នុងផ្លូវបង្ហូរទឹកប្រមាត់ តាមម៉ាស៊ីនអង់ដូស្កុបទំនើប (ERCP)

សុខភាពរបស់លោកអ្នក គឺជាអាទិភាពរបស់យើង! សូមកុំបណ្តែតបណ្តោយទុកឱ្យបញ្ហាក្រពះពោះវៀនរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។ អញ្ជើញមកទទួលសេវាពិគ្រោះយោបល់ជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសរបស់យើងខ្ញុំផ្ទាល់ ដើម្បីទទួលបានដំណោះស្រាយសុខភាពដែលប្រកបដោយនវានុវត្តន៍ និងទំនុកចិត្ត។
ទីតាំង៖ ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មហាវិថី យោធពលខេមរភូមិន្ទ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម ឬទំនាក់ទំនងផ្នែក៖ 092 297 840

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមលើកហត្ថបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទ...
14/04/2026

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ សូមលើកហត្ថបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» មេត្តាប្រោះព្រំពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ពុកម៉ែ បងប្អូនប្រជាជនខ្មែរ ជាពិសេសវីរយុទ្ធជន និងប្រជាពលរដ្ឋនៅតាមជំរំភៀសសឹកទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយ៉ឺនយូរ កម្លាំងពលំខ្លាំងក្លា និងរកប្រកបរបររីកចម្រើនរុងរឿងតរៀងទៅ។

❤️🤍💙

24/03/2026

សេចក្តីជូនដំណឹង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាង កញ្ញាទាំងអស់ឱ្យបាន ជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក ចាប់ពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាង កញ្ញាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ : 092 986 532

18/03/2026
15/03/2026
«សូមប្រមាលមើលនូវចំណុចវិជ្ជមាន អវិជ្ជមាន ដើម្បីដឹងពីគោលដៅនៃការដើរឆ្ពោះទៅមុខ» ទស្សនវិស័យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក...
12/03/2026

«សូមប្រមាលមើលនូវចំណុចវិជ្ជមាន អវិជ្ជមាន ដើម្បីដឹងពីគោលដៅនៃការដើរឆ្ពោះទៅមុខ» ទស្សនវិស័យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍសុខាភិបាលឌីជីថល
__________

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញសុខាភិបាលឌីជីថល ដើម្បីជំរុញការអភិវឌ្ឍការងារសុខាភិបាលឌីជីថល ឱ្យកាន់តែមានភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបរិបទនៃការរីកចម្រើនជាសកល។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីចំណុចគន្លឹះ និងផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ដើម្បីសម្រេចបាននូវបរិវត្តកម្មសុខាភិបាលឌីជីថលប្រកបដោយជោគជ័យ រួមមាន៖
១) ការចូលរួម និងនវានុវត្តន៍៖ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីអ្នកជំនាញ ការអនុវត្តជាក់ស្តែង និងការចាប់យកកាលានុវត្តភាពថ្មីៗប្រកបដោយនវានុវត្តន៍ សំដៅបង្កើនប្រសិទ្ធភាព គុណភាព និងផលិតភាពការងារ
២) ការស្រាវជ្រាវ និងបច្ចុប្បន្នភាព៖ ត្រូវយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវពីស្ថាប័នជាតិ-អន្តរជាតិ និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធឌីជីថលជាប្រចាំ ដើម្បីបម្រើដល់ការលើកកម្ពស់សុខុមាលភាពប្រជាជន
៣) ចក្ខុវិស័យយុទ្ធសាស្រ្ត (រយៈពេលខ្លី និងវែង)៖ សង្កត់ធ្ងន់លើកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍ និងអភិបាលកិច្ច ដែលរួមមាន ការពង្រឹងធនធានមនុស្ស ការបំពាក់ឧបករណ៍សម្ភារៈចាំបាច់ និងការលើកកម្ពស់កិច្ចសហការជាមួយវិស័យឯកជន។

08/03/2026

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

Address

មហាវិថីយោធពលខេមរៈភូមិន្ទ (ផ្លូវលេខ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង
Phnum Pénh
1200

Telephone

+85592297840

Website

Alerts

Be the first to know and let us send you an email when ផ្នែកប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category