មូលនិធិគន្ធបុប្ផាកម្ពុជា - Cambodia Kantha Bopha Foundation

  • Home
  • Cambodia
  • Phnom Penh
  • មូលនិធិគន្ធបុប្ផាកម្ពុជា - Cambodia Kantha Bopha Foundation

មូលនិធិគន្ធបុប្ផាកម្ពុជា - Cambodia Kantha Bopha Foundation មូលនិធិគន្ធបុប្ផាកម្ពុជា
Join Channel telegram: https://t.me/cambodiakanthabophafoundation
(1)

សារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាស លោកជំទាវបណ្ឌិត...
15/08/2025

សារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាស លោកជំទាវបណ្ឌិត បានទទួលពានរង្វាន់ Smile Asia Philanthropic Award នៅក្នុងកម្មវិធី Smile Asia Charity Gala 2025 របស់អង្គការ Smile Asia កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

គណៈកម្មាធិការម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា បាននាំយកថវិកា ចំនួន ៥ ពាន់ដុល្លារ មកបរិច្ចាគជូនមូលនិធិគន្ធបុប្...
15/08/2025

គណៈកម្មាធិការម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា បាននាំយកថវិកា ចំនួន ៥ ពាន់ដុល្លារ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា
-------------------^^^-------------------
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គណៈកម្មាធិការម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា ដែលបានគិតគូរកៀរគរថវិកាសប្បុរសធម៌ និងបាននាំយកថវិកា ចំនួន ៥ ០០០ ដុល្លារ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព។

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

កាកបាទក្រហមកម្ពុជា ផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ដល់កុមារ និងស្រ្តីជាក្រុមគ្រួសារយុទ្ធជន ជាង ២៧០ នាក់នៅមន្ទីរពេទ្យជ័យវរ្ម័...
12/08/2025

កាកបាទក្រហមកម្ពុជា ផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ដល់កុមារ និងស្រ្តីជាក្រុមគ្រួសារយុទ្ធជន ជាង ២៧០ នាក់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

12/08/2025

ស្រ្តីមានផ្ទៃពោះសូមនៅឱ្យឆ្ងាយពីកន្លែងដែលមានសារធាតុគីមី !
នេះជាការណែនាំរបស់លោកវេជ្ជបណ្ឌិត ទូច ប៊ុនរិទ្ធ ឯកទេសផ្នែកសម្ភពនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
===
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។ សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

11/08/2025

ថ្នាំលាបក្រចក មានហានិភ័យខ្ពស់ដល់ទារកក្នុងផ្ទៃម្តាយ។ សូមប្រុងប្រយ័ត្ន !
===
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។ សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

កុមារចំនួន ៣ ០០១នាក់ ទទួលបានការវះកាត់ដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥ នេះ។===រយៈពេលពេញមួយខែ...
06/08/2025

កុមារចំនួន ៣ ០០១នាក់ ទទួលបានការវះកាត់ដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥ នេះ។
===
រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។

ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។

ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះចំនួន ៩២ ១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២ ៩១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣ ៩១៨នាក់។

ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះចំនួន៨ ៩៣៣នាក់ ដែលមកពិនិត្យតាមដានផ្ទៃពោះ និងទទួលសេវាព្យាបាល។ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ក្រុមគ្រូពេទ្យជំនាញបានជួយសម្រាលកូនបានលើស្ត្រីចំនួន ១ ៦០២នាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថារាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើង សម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា។

គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

កាលពីឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជា។

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ធ្លាប់បាន ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។

ជានិច្ចកាល លោកជំទាវបណ្ឌិតស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕

ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។ ដូច្នេះសូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

រាជធានីភ្នំពេញ,​ នាពេលកន្លងទៅថ្មីៗនេះ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមក...
06/08/2025

រាជធានីភ្នំពេញ,​ នាពេលកន្លងទៅថ្មីៗនេះ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគិតគូរ និងរៀបចំយន្តការអភិបាលកិច្ចមន្ទីរពេទ្យគន្ធប្ផា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារជួបប្រជុំជាមួយគណៈគ្រប់គ្រងនៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងគោលបំណងសិក្សាស្វែងយល់ពីបទពិសោធន៍​ និងឧត្តមានុវត្តន៍របស់មន្ទីរពេទ្យកាល់ម៉ែត ដេីម្បីប្រមូលធាតុចូលសំខាន់ៗក្នុងការគិតគូរ និងរៀបចំយន្តការអភិបាលកិច្ចមន្ទីរពេទ្យគន្ធបុប្ផា។

សូមគោរពជូននូវសព្ទសាធុការពរ​ជ័យ សិរីបវរ​ មហាប្រសេីរ គ្រប់ប្រការចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា...
05/08/2025

សូមគោរពជូននូវសព្ទសាធុការពរ​ជ័យ សិរីបវរ​ មហាប្រសេីរ គ្រប់ប្រការចំពោះ
សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា
ក្នុងឱកាសដ៏មហានក្ខត្តឫកប្រពៃថ្លៃថ្លា​ នៃពិធីចម្រេីនជន្មាយុគម្រប់​ ៧៣​ ឈាន​ចូល​ ៧៤ឆ្នាំ​ សូមបួងសួង​ដល់​វត្ថុស័ក្តិសិទ្ធិក្នុងលោក​ តាមជួយបីបាច់ថែរក្សា​សម្តេចមាន​សុខភាពល្អ​ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា​ ដេីម្បីបន្តបីបាច់រក្សានាវាកម្ពុជាលេីមាគ៌ាសុខសន្តិភាពតរៀងទៅ។

ខេត្ត សៀមរាបល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥===លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន​កិត្តិយសនៃមូលនិធិគន្ធបុប្ផាក...
05/08/2025

ខេត្ត សៀមរាប
ល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥
===
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន​កិត្តិយសនៃមូលនិធិគន្ធ
បុប្ផាកម្ពុជា បានអញ្ជើញសួរសុខទុក្ខកុមារអាយុ១០ ឆ្នាំម្នាក់កំពុងសម្រាកព្យាលបាលរបួសដោយសារគ្រាប់ផ្លោងរបស់យោធាថៃ ដែលបានទម្លាក់មកលើទឹកដីកម្ពុជា។

សូមជម្រាបជូនថាកាលពីពេលថ្មីៗកន្លងទៅនេះ, កុមារអាយុ ១០ឆ្នាំម្នាក់ ឈ្មោះ ធី គឹមសត់ ភេទប្រុស មកពីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានសង្គ្រោះភ្លាមៗ បន្ទាប់ពីរងគ្រោះដោយសារគ្រាប់ផ្លោងនៃការឈ្លានពានរបស់ប្រទេសថៃ​ នៅតំបន់ប្រាសាទតាមាន់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

កុមាររូបនេះមានស្ថានភាព រហែកសាច់នៅតំបន់ត្រគៀក អំបែងគ្រាប់បានបុកធ្លុះសាច់ធ្លាយដល់ឆ្អឹងត្រកៀក បណ្តាលឱ្យបែកឆ្លឹងត្រគៀកធ្ងន់ធ្ងរ។

បន្ទាប់ពីទទួលបានការសង្រ្គោះភ្លាមៗដោយយកចិត្តទុកដាក់បំផុត និងការបញ្ចូលឈាមច្រើនកំប្លោក, បច្ចុប្បន្នកុមាររូបនេះ រួចផុតគ្រោះថ្នាក់ដល់ជីវិត និងកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

កុមាររងគ្រោះដោយគ្រាប់ផ្លោងនៅតំបន់ប្រាសាទតាមាន់ទទួលបានការសង្រ្គោះទាន់ពេលដោយក្រុមគ្រូពេទ្យគន្ធបុប្ផា។=== កាលពីពេលថ្មីៗកន្ល...
03/08/2025

កុមាររងគ្រោះដោយគ្រាប់ផ្លោងនៅតំបន់ប្រាសាទតាមាន់ទទួលបានការសង្រ្គោះទាន់ពេលដោយក្រុមគ្រូពេទ្យគន្ធបុប្ផា។
===
កាលពីពេលថ្មីៗកន្លងទៅនេះ, កុមារអាយុ ១០ឆ្នាំម្នាក់ ឈ្មោះ ធី គឹមសត់ ភេទប្រុស មកពីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានសង្គ្រោះភ្លាមៗ បន្ទាប់ពីរងគ្រោះដោយសារគ្រាប់ផ្លោងនៃការឈ្លានពានរបស់ប្រទេសថៃ​ នៅតំបន់ប្រាសាទតាមាន់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

កុមាររូបនេះមានស្ថានភាព រហែកសាច់នៅតំបន់ត្រគៀក អំបែងគ្រាប់បានបុកធ្លុះសាច់ធ្លាយដល់ឆ្អឹងត្រកៀក បណ្តាលឱ្យបែកឆ្លឹងត្រគៀកធ្ងន់ធ្ងរ។

បន្ទាប់ពីទទួលបានការសង្រ្គោះភ្លាមៗដោយយកចិត្តទុកដាក់បំផុត និងការបញ្ចូលឈាមច្រើនកំប្លោក, បច្ចុប្បន្នកុមាររូបនេះ រួចផុតគ្រោះថ្នាក់ដល់ជីវិត និងកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។ ដូច្នេះសូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

នាថ្មីៗនេះ, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគិតគូរ និងរៀបចំយន្តកា...
01/08/2025

នាថ្មីៗនេះ, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគិតគូរ និងរៀបចំយន្តការអភិបាលកិច្ចមន្ទីរពេទ្យគន្ធបុប្ផា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនាទានស្តីពីការបង្កើត, រៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក និងលោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមការងារទាំងអស់ផងដែរ។

Address

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២, សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
Phnom Penh

Telephone

+85561701111

Alerts

Be the first to know and let us send you an email when មូលនិធិគន្ធបុប្ផាកម្ពុជា - Cambodia Kantha Bopha Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មូលនិធិគន្ធបុប្ផាកម្ពុជា - Cambodia Kantha Bopha Foundation:

Share