អ្នកថែរក្សាសុខភាព-077435164

អ្នកថែរក្សាសុខភាព-077435164 លក់ថ្នាំឬសដូងបាតដឹកជញ្ជូនដល់ទីកន្?

31/12/2019
សុភាពមាតានិងទារក(វគ្គទី 1និយាយពីស្ត្រីនិងការត្រៀមខ្លួនមានផ្ទៃពោះ)សុភាពមាតានិងទារកវគ្គទី 1និយាយពីស្ត្រីនិងការត្រៀមខ្លួនមា...
06/05/2019

សុភាពមាតានិងទារក(វគ្គទី 1និយាយពីស្ត្រីនិងការត្រៀមខ្លួនមានផ្ទៃពោះ)

សុភាពមាតានិងទារក
វគ្គទី 1និយាយពីស្ត្រីនិងការត្រៀមខ្លួនមានផ្ទៃពោះ +ស្ត្រីមានផ្ទៃពោះពិសារអ្វីល្អ?

ក្នុងពេលមានផ្ទៃពោះស្ត្រីគួរពិសារអាហារគ្រប់ទាំង 5ក្រុម ដែលផ្ដល់ថាមពលច្រើនជាងពេលមិនមានផ្ទៃពោះប្រហែល 30 ភាគរយដូចជាប្រូតេអ៊ីនបន្លែផ្លែឈើស្រស់និងការបន្ថយអាហារប្រភេទម្សៅខ្លាំងស្ករ។ក្រៅពីនេះគួរអោយទម្ងន់ឡើងបន្តិចម្ដងបន្តិចម្ដងដោយមិនគួរឱ្យកើតក្នុង 1 ខែលើសពី ២គីឡូក្រាម។ទម្ងន់សរុបដែលកើនឡើងតាំងពីមានផ្ទៃពោះរហូតដល់គ្រប់កំណត់សម្រាលកូនត្រូវនៅចន្លោះ 10 ទៅ 12 kg។
ចំពោះសារធាតុដែកកាល់ស្យូមwalletវីតាមីនចម្រុះនិងអំបិលរ៉ែអាចបានទទួលពីអាហារមួយផ្នែក និងពីវីតាមីនបន្ថែមដែលគ្រូពេទ្យផ្តល់ជូន។ដូច្នេះការពិសាទឹកដោះគោដែលមាន ហ្វូលេតឬកាល់ស្យូមខ្ពស់អាចមិនចាំបាច់ពេកទេ។ក្រៅពីនេះគ្រូពេទ្យកុមារជឿថាប្រូតេអ៊ីននៅក្នុងទឹកដោះគោដែលស្ត្រីមានផ្ទៃពោះពីសាអាចមានការជំរុញប្រព័ន្ធការពាររាងកាយរបស់ទារកក្នុងផ្ទៃ ធ្វើឲ្យកើតការប្រតិកម្មពេលទារកសម្រាលហើយទៀតផង។បច្ចុប្បន្ននេះណែនាំឲ្យស្ត្រីមានផ្ទៃពោះពិសារទឹកសណ្តែកសៀងដែលមានកាល់ស្យូមនិងហ្វូឡេតខ្ពស់ជំនួសវិញ។
+អាហារសម្រាប់ស្ត្រីត្រៀមមានផ្ទៃពោះ


នៅពេលមានផ្ទៃពោះស្ត្រីចាំបាច់ត្រូវគិតគូរដល់សុខភាពខ្លួនឯងនិងសុខភាពទារកក្នុងផ្ទៃ។ដូច្នេះក្រៅពីការថែទាំរាងកាយឱ្យមានអនាម័យល្អការថែទាំសុខភាពឲ្យមាំមួនការយកចិត្តទុកដាក់លើការទទួលទានអាហារដែលមានសមស្របគឺជារឿងសំខាន់ដោយត្រូវមានការត្រៀមខ្លួនតាំងពីមុនពេលមានផ្ទៃពោះដើម្បីអោយទាំងម្ដាយទាំងទារកមានសុខភាពល្អ។
នៅក្នុងអំឡុងពេលនីមួយៗនៃជីវិតស្ត្រីមានតម្រូវការជីវជាតិអាហារនិងការថែទាំខ្លួនខុសប្លែកគ្នាជាពិសេសអំឡុងត្រៀមខ្លួនមានផ្ទៃពោះ​​ព្រោះរាងកាយត្រូវការថាមពលនិងជីវជាតិអាហារច្រើនជាងពេលដទៃដើម្បីការលូតលាស់របស់ទារកដោយត្រូវការថែទាំប្រមាណ1 ទៅ 200កាឡូរីក្នុងត្រីមាសទី 2 និងទី 3 នៃការមានគភ៌។ដូច្នេះត្រូវទទួលទានច្រើនជាងពេលធម្មតាប្រមាណ 100 ភាគរយនិងគួរជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ព្រោះប្រសិនបើមិនជ្រើសរើសទទួលទានអាហារឱ្យបានសមស្របក្រៅពីមិនមានប្រយោជន៍ថែមទាំងធ្វើឲ្យធាត់ខូចរាងទៀតផង....។


សារធាតុអាហារសំខានសំខាន

ស្ត្រីីគួរពិសារអាហារដែលមានអាស៊ីតហ្វូលីករឺហ៊្វូលេតឱ្យច្រើនឡើងនៅអំឡុង1 ទៅ 3ខែមុនពេលមានផ្ទៃពោះដើម្បីជួយការពារការកើតអាការៈ ពិការខួរក្បាលនិងប្រសាទរបស់ទារកបានដល់ 20%វាមានច្រើននៅក្នុងបន្លែបៃតងចាស់។សារធាតុុអាហារចាំបាច់ម្យ៉ាងទៀតគឺជីវជាតិដែកដើម្បីផលិតគ្រាប់ឈាមក្រហមដល់កូនតូចនិងមាតាឲ្យកើនដល់50%។គួួរពិសាសាច់សត្វមិនជាប់ខ្លាញ់ព្រោះវាមានជាតិដែកនិងវីតាមីនB12ខ្ពស់។កាល់ស្យូមក៏ចាំបាច់សម្រាប់បង្កើតឆ្អឹងឱ្យកូន​
គួរពិសាតាវហូរព្រោះវាមានកាល់ស្យូមខ្ពស់និងខ្លាញ់ទាប។
បង្កើតទំងន់ប៉ុន្មានទើបល្អ?
ប្រសិនបើម្តាយទម្ងន់តិចពេកអាចធ្វើឱ្យកូនសម្រាលមុនកំណត់ឬកូនមានទំហំតូចខ្លាំងពេក។ផ្ទុយមកវិញបើសិនមម្តាយទម្ងន់ច្រើនពេកគឺអាចប្រឈមនឹងបញ្ហាឈឺខ្នងសរសៃឈាមប៉ោងឬស្ទះសរសៃឈាមហើយដែលគួរឱ្យខ្លាចគឺអាការសម្ពាធឈាមឡើងខ្ពស់ក្នុងអំឡុងមានផ្ទៃពោះដែលនាំអោយ ពីបាកសំរកទំងន់ក្រោយពេលសំរាលកូន។ចំពោះស្ត្រីមានទម្ងន់ធម្មតានៅមុនពេលមានផ្ទៃពោះគួរបង្កើនទម្ងន់ប្រហែល 11 ទៅ 16 គីឡូក្រាមក្នុងពេលមានផ្ទៃពោះរីឯស្ត្រីមានទម្ងន់តិចជាងធម្មតា។គួរបង្កើនទម្ងន់ប្រមាណ 12 ទៅ 18 គីឡូក្រាមគឺលើសស្ត្រីធម្មតាបន្តិចពេលមានផ្ទៃពោះ។ប៉ុន្តែសម្រាប់ស្ត្រីដែលទម្ងន់លើសស្រាប់ហើយគួរបង្កើនទម្ងន់ប្រហែល 5 ទៅ 10 គីឡូក្រាមនៅពេលមានផ្ទៃពោះតែគួរព្យាយាមកុំអោយលើសពីនេះ។
ពិសាដូចម្ដេចក្នុងពេលមានផ្ទៃពោះ?

ក្នុងអំឡុងពេលមានផ្ទៃពោះប្រសិនបើកើនទម្ងន់ស្រាប់ហើយមិនបាច់បារម្ភទេប៉ុន្តែពេលអាហារលើកក្រោយៗគួរពិសាឲ្យត្រឹមត្រូវព្រោះការសម្រកទម្ងន់ខណៈមានផ្ទៃពោះកូនក៏ទទួលផលប៉ះពាល់ដែរ។អំឡុងពេលដែលកូនកំពុងលូតលាស់ក្នុងផ្ទៃកូនត្រូវកាត់ជីវជាតិអាហារថ្មីៗដែលម្ដាយទទួលទានប្រចាំថ្ងៃប្រសិនបើម្តាយតមអាហាររាងកាយនិងថាមពលសន្សំមកប្រើដែលជាការមិនល្អព្រោះថាពេលសន្សំរបស់ម្ដាយមិនមានជីវភាព។អាហារដែលកូនចាំបាច់ប្រើទេដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូន។
ដូច្នេះត្រូវពិសា ប្រូតេអ៊ីនមួយថ្ងៃពីរទៅបីមុខអាហារកាល់ស្យូមខ្ពស់មួយថ្ងៃ 3 មុខបង្កើន folateដោយទទួលទានបន្លែផ្លែឈើយ៉ាងតិច 5 ពែងក្នុងមួយថ្ងៃទទួលទានអាហារសម្បូរជីវជាតិដែកជាមួយវីតាមីនសេដើម្បីបង្កើតការបឺតស្រូបពិសារអាហារដែលមានកាកសរសៃច្រើនដើម្បីការពារការទល់លាមកពិសារទឹកឲ្យបាន 2 លីត្រក្នុងមួយថ្ងៃព្រោះអំឡុងពេលនេះរាងកាយត្រូវការទឹកច្រើន។

ទាំងនេះ​គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ អ្នក​ធាត់​ចង់​ស្គម អ្នក​ស្គម​ចង់​ធាត់! អ្នក...
28/04/2019

ទាំងនេះ​គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ



អ្នក​ធាត់​ចង់​ស្គម អ្នក​ស្គម​ចង់​ធាត់! អ្នកណាៗក៏​គិត​ដែរ​ថា​ភាពធាត់​ធ្វើឱ្យ​រាងកាយ​របស់​យើង​មិនសូវ​ស្អាត ប៉ុន្តែ​បើ​ស្គម​មានតែ​ស្បែក​ដណ្តប់​ឆ្អឹង​នោះ​ក៏​មិន​ស្អាត​ដូចគ្នា​ដែរ។ យើង​សង្កេតឃើញថា​បច្ចុប្បន្ននេះ​ការផ្សព្វផ្សាយ​អំពី​វិធីសាស្ត្រ​ធ្វើឱ្យ​ទម្ងន់​ស្រក​ចុះ​មាន​ច្រើនណាស់ រហូត​ធ្វើឱ្យ​សុភាពបុរស​សុភាពនារី​មួយចំនួន​ដែលមាន​រូបរាង​ស្គមស្គាំង​មានការ​ពិបាក​បន្តិច​ក្នុងការ​ស្វែងរក​វិធី​ដែល​អាចជួយ​ឱ្យ​ខ្លួនឯង​មាន​សាច់មាន​ឈាម​ជាង​មុន។ មែនហើយ​អ្នក​អាច​នឹង​គិតថា​ដំណោះស្រាយ​នៃ​ការធ្វើឱ្យ​ធាត់​គឺ​ងាយ​បំផុត ព្រោះ​វា​គ្មានអ្វី​ក្រៅពី​ការដែល​ខំ​ទទួលទាន​ឱ្យបាន​ច្រើន​នោះទេ ប៉ុន្តែ​ទន្ទឹមនឹង​ការទទួល​ទាន​ឱ្យ​ច្រើន​នេះ លោកអ្នក​ក៏ត្រូវ​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ មិន​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ហើយ​សម្រាប់​អាហារ​ដែល​ទទួលទាន​ហើយ​អាចធ្វើឱ្យ​អ្នក​ឡើង​គីឡូ ព្រមទាំង​ប្រកបដោយ​សុខភាព​ល្អ​ទៀត​នោះ​មានដូចជា៖

សាច់​ក្រហម : សាច់​ក្រហម​ជា​ប្រភេទ​សាច់​ដែលមាន​ប្រូតេអ៊ីន ជាតិ​ដែក និង​កូ​ឡេ​ស្តូ​រ៉ូ​ល​ខ្ពស់​ដែល​អាចធ្វើឱ្យ​ទម្ងន់​របស់​អ្នក​កើនឡើង​យ៉ាង​ងាយ។ សូមកុំ​ព្យាយាម​ចម្អិន​សាច់​ក្រហម​ជាមួយនឹង​ប្រេង​ឬ​ខ្លាញ់​មួយចំនួន​ដែល​អាច​នាំឱ្យ​ជាតិ​ខ្លាញ់​មិនល្អ​កើនឡើង ប៉ុន្តែ​អ្នក​អាច​ប្រើ​ប្រេង​អូ​លីវ​ជំនួស​វិញ។

ប៊័រ​សណ្តែកដី : សណ្តែកដី​បាន​ភ្ជាប់​មកជា​ស្រេច​នូវ​ជាតិ​ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូ​ម ហ្វូ​លិ​ក​អាស៊ីត វីតាមីន B, E និង​ខ្លាញ់ ហើយ​វា​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ។ ប៊័រ​ដែល​ផលិត​ចេញពី​សណ្តែកដី​មួយ​ស្លាបព្រា​មាន​កាឡូរី​រហូតដល់100កាឡូរី។

ទឹកដោះគោ​សុទ្ធ : ដំណោះស្រាយធម្មតាៗមួយទៀត​សម្រាប់​អ្នក​ចង់​ឡើង​ទង្ង​ន់​គឺ​ទទួលទាន​ទឹកដោះគោ​ដែល​ទឹកដោះគោ​នោះ​គឺជា​ទឹកដោះគោ​សុទ្ធ មិនមែនជា​ទឹកដោះគោ​ដែល​គេ​ចម្រាញ់​យកជាតិ​ក្រែ​ម​ចេញរួច​នោះទេ។ ទឹកដោះគោ​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុចិញ្ចឹម ដូច្នេះ​មិន​ថា​អ្នក​ទទួលទាន​វា​ច្រើន​ប៉ុណ្ណា​ទេ គឺ​វា​នៅតែ​ល្អ​សម្រាប់​សុខភាព​របស់​អ្នកជា​និច្ច។

ផ្លែ​ប៊័រ : ប៊័រ​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ល្អ​បំផុត​ក្នុង​ការបន្ថែម​ជាតិ​ខ្លាញ់​ល្អ​ចូលទៅក្នុង​របប​អាហារ​របស់​អ្នក។ ផ្លែ​ប៊័រ​ត្រឹម​តែមួយ​ចំហៀង​ផ្លែ​មាន​កាឡូរី​ដល់​ទៅ140កាឡូរី ហើយ​វា​ក៏​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ ហ្វូ​លិ​ក​អាស៊ីត និង​ប៉ូ​តា​ស្យូ​ម​ផងដែរ។

ផ្លែឈើ : ជាពិសេស​ផ្លែឈើ​នៃ​តំបន់​ត្រូពិច គឺ​ពិតជា​អាចជួយ​អ្នក​ក្នុង​ការឡើង​ទម្ងន់​បាន ដូចជា ផ្លែស្វាយ ចេក ល្ហុង និង​ផ្លែ​ម្នាស់ ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​យ៉ាង​ល្អ ដែល​ជួយ​ឱ្យ​ឡើង​ទម្ងន់​បាន​ដោយ​មិនចាំបាច់​បារម្ភ​ពី​ផលប៉ះពាល់​នោះទេ។អាហារ​ទាំងនេះ​ជា​ប្រភព​នៃ​ថាមពល​ចំពោះ​រាងកាយ​របស់​អ្នក។ផ្លែឈើ​ទាំងនេះ​ជា​បង្អែម​ធម្មជាតិ​ដោយ​មិនចាំបាច់​ត្រូវ​បន្ថែម​ស្ករ​ឬ​ជាតិ​ផ្អែម​ណា​ទៀត​នោះទេ។

ធញ្ញជាតិ : សណ្តែកដី កៅឡាក់ ស្វាយចន្ទី និង​គ្រាប់​ធញ្ញជាតិផ្សេងៗទៀត សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ សារធាតុចិញ្ចឹម និង​ជាតិ​សរសៃ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​អាហារ​ទទួលទាន​លេង​កម្សាន្ត​មាត់​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់ ប្រកបដោយ​សុវត្ថិភាព។

ជាការ​ពិតណាស់​ដែលថា ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែម ការទទួល​ទាន​អាហារ​ប្រភេទ Fast Food អាហារ​បំពង​ជាដើម អាចជួយ​ឱ្យ​អ្នក​ឡើង​ទម្ងន់ ប៉ុន្តែ​សូម​ចាំ​ថា​វា​មិនមែនជា​មធ្យោបាយ​ល្អ​ចំពោះ​សុខភាព​នោះទេ។ សូម​ចាំ​ថា​វិធី​ល្អ​បំផុត​គឺ​ត្រូវតែ​ឡើង​ទាំង​ទម្ងន់ ល្អ​ទាំង​សុខភាព​របស់​អ្នកផង ទើប​ត្រឹមត្រូវ៕

តែ​ខ្ញី គឺជា​តែ​ដែល​គេ​ពេញ​និយម​មួយ​ប្រភេទ ហើយ​មនុស្ស​ទូទៅ​ច្រើន​តែ​ចូល​ចិត្ត​វា​។- សម្រាប់​អាកា​រៈ​ឈឺក្រពះ​៖តែ​ខ្ញី អាច...
25/04/2019

តែ​ខ្ញី គឺជា​តែ​ដែល​គេ​ពេញ​និយម​មួយ​ប្រភេទ ហើយ​មនុស្ស​ទូទៅ​ច្រើន​តែ​ចូល​ចិត្ត​វា​។

- សម្រាប់​អាកា​រៈ​ឈឺក្រពះ​៖

តែ​ខ្ញី អាច​ព្យាបាល​អាកា​រៈ​ឈឺក្រពះ​បាន​។ ឥទ្ធិពល​បំបាត់​ការ​ឈឺចាប់​របស់​ខ្ញី នឹង​ជួយ​បំបាត់​ការ​ឈឺចាប់​បាន ហើយ​តែ​នេះ​នឹង​ជួយ​អោយ​ក្រពះ​អ្នក​ស្រួលបួល​មក​វិញទៀត​ផង​។

- ការ​ចង្អោ និង​ជំងឺ​ដោយសារ​តែ​ចលនា​៖

តែ​ខ្ញី ក៏​អាច​ទៅ​បន្ធូរបន្ថយ​សរសៃប្រសាទ​ក្នុង​ពេល​មាន​ជំងឺ​ដោយសារ​ចលនា ឬ​ក្អួតចង្អោរ​ដែរ​។ ការ​ទទួលទាន​តែ​ខ្ញី​មុន​ពេល​ធ្វើ​ដំណើរ ក៏​នឹង​ជួយ​បង្ការ​ការ​ក្អួត ឈឺក្បាល និង​ឈឺក្បាល​បែប​ប្រកាំង​បាន​។

- បញ្ហា​ផ្លូវដង្ហើម​៖

តែ​ខ្ញី នឹង​ជួយ​បំបាត់​បញ្ហា​ផ្លូវដង្ហើម​បាន​ដូច​ជា ការ​តឹង​ច្រមុះ និង​ផ្តាសាយ​ជាដើម​។ លក្ខណៈ​ក្តៅ​ឧណ្ហ​ៗ និង​ហឺរ​របស់​វា នឹង​ជួយ​បំបាត់​ការ​កន្ត្រាក់​ក្នុង​ផ្លូវដង្ហើម ដែល​ជា​ហេតុ​នាំ​អោយ​អ្នក​ដកដង្ហើម​បាន​កាន់តែ​ស្រួល​។

- បញ្ហា​មក​រដូវ​៖

ការ​ទទួលទាន​តែ​ខ្ញី​មួយ​ពែង​ក្តៅ​ៗ នឹង​ជួយ​សម្រួល​ដល់​ការ​ឈឺក្រពះ​បាន ប៉ុន្តែ​ក្រៅពី​នេះ អ្នក​ក៏​អាច​យក​កន្សែង​មួយ​ទៅ​ជ្រលក់​នឹង​តែ​ខ្ញី​នោះ ហើយ​យក​មក​គ្រប​លើ​ពោះ​ផ្នែក​ខាងក្រោម ដើម្បី​បំបាត់ និង​បន្ធូរ​សាច់ដុំ​ដែល​កំពុង​តែ​ឈឺចាប់​ពេល​មក​រដូវ​។

- របត់​ឈាម​រត់​៖

តែ​បៃតង ក៏​អាច​ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់​បាន​ដែរ ព្រោះតែ​វីតាមីន ជាតិ​រ៉ែ និង​អាស៊ីត​អា​មី​ណេ​របស់​វា​។ ករណី​នេះ វា​នឹង​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​បេះដូង​-​សរសៃឈាម​បាន​។ មួយវិញទៀត វា​នឹង​ជួយ​បង្ការ​កុំអោយ​ខ្លាញ់​កក​ជាប់​ក្នុង​សរសៃឈាម​អាក់ទែ ដូច្នេះ វា​អាច​ការពារ​ជំងឺ​គាំងបេះដូង​បាន​៕

អត្ថប្រយោជន៍ទឹកក្រូចច្របាច់ចំពោះសុខភាពទឹកផ្លែឈើមិនត្រឹមតែមានរសជាតិឆ្ងាញ់ស្រស់ស្រាយ ថែមទាំងផ្តល់នូវថាមពលកម្លាំងនិងភាពរឹងម...
21/04/2019

អត្ថប្រយោជន៍ទឹកក្រូចច្របាច់ចំពោះសុខភាព

ទឹកផ្លែឈើមិនត្រឹមតែមានរសជាតិឆ្ងាញ់ស្រស់ស្រាយ ថែមទាំងផ្តល់នូវថាមពលកម្លាំងនិងភាពរឹងមាំបង្កើនប្រព័ន្ធការពាររាងកាយ ប្រឆាំងនឹងជំងឺជួយឲ្យមានសុខភាពល្អ។

ការញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើនអាចជួយអ្នកការពារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ត្រួតពិនិត្យសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាមការពារប្រភេទមួយចំនួននៃជម្ងឺមហារីកជៀសវាងការឈឺចាប់ជម្ងឺពោះវៀនដែលត្រូវបានគេហៅថា diverticulitis និងការពារប្រឆាំងនឹងជំងឺភ្នែកឡើងបាយជាដើម។

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការទទួលទានក្រូចច្របាច់៖

1.ជួយទប់ស្កាត់ជំងឺមហារីកសួត,សុដន់,ក្រពះ និងពោះវៀនធំ

2.បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល

3.កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរលាក ដូចជាជំងឺហឺត រលាកឆ្អឹងសន្លាក់ និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

4.រក្សាកម្រិតជាតិស្ករក្នុងឈាម

5.ជួយគ្រប់គ្រងសម្ពាធឈាម

6.ការពារក្រួសតំរងនោម

7.ការពារការដំបៅក្រពះ

8.ការពារហានិភ័យ នៃការវិវត្តទៅជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

ដូច្នេះហើយអ្នកគួរតែបន្ថែមក្រូចច្របាច់ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបានសុខភាពល្អ៕

អាហារ ៧មុខ សម្បូរដោយប្រូតេអ៊ីន១. សាច់គោប្រឡាក់៖សាច់គោប្រឡាក់គ្រឿង ដែលហាលថ្ងៃត្រឹមស្រពាប់ៗ​ មានថាមពល៧០កាឡូរី ជាតិខ្លាញ់ត្...
18/04/2019

អាហារ ៧មុខ សម្បូរដោយប្រូតេអ៊ីន

១. សាច់គោប្រឡាក់៖
សាច់គោប្រឡាក់គ្រឿង ដែលហាលថ្ងៃត្រឹមស្រពាប់ៗ​ មានថាមពល៧០កាឡូរី ជាតិខ្លាញ់ត្រឹមតែ១ក្រាម ប៉ុន្តែផ្តល់ជាប្រូតេអ៊ីន ដល់ទៅ១១ក្រាម។ អ្នកគួរជ្រើសរើសសាច់ ដែលមិនដាក់អំបិលច្រើពេក ឬគួរធ្វើសាច់គោប្រឡាក់គ្រឿង ដោយខ្លួនឯង។

២. ស៊ុតស៖
ផ្តល់ថាមពលត្រឹម ១៥កាឡូរី គ្មានជាតិខ្លាញ់ និងកូឡេស្តូរ៉លផ្តល់ជាតិប្រូតេអ៊ីន ៤ក្រាម។ ចម្អិនស៊ុតស ដោយមិនប្រើប្រេងឆា ចំនួន ២ ទៅ៣គ្រាប់ បន្ថែមម្រេច និងខ្ទឹមបារាំង និងបានជាអាហារសុខភាព។

៣. ហ្វ្រូម៉ា ធ្វើដោយខ្លួនឯង និងផ្លែឈើ៖
ទទួលទានហ្វ្រូម៉ា ធ្វើឲ្យខ្លួនឯង និងបានជាតិប្រូតេអ៊ីន ១៦ក្រាម ថាមពល១០២កាឡូរី និងជាតខ្លាញ់២ក្រាម ឬបន្ថែមផ្លែឈើ ក្នុងពេលទទួលទានផង នឹងក្លាយជាអាហារសម្រន់ ដើម្បីសុខភាពយ៉ាងល្អ។

៤. ត្រីធូណា៖
ជាអាហារសម្បូរដោយជាតិប្រូតេអ៊ីន ដែលមានប្រមាណ ២៥ក្រាម ក្នុងមួយកំប៉ុង និងផ្តល់ថាមពលចំនួន ១១១កាឡូរី ដោយគ្មានជាតិខ្លាញ់ ។ ប៉ុន្តែមិនគួរបន្ថែមទឹកម៉ាយ៉ង់ណេស ចូលទៅជាមួយនោះទេ ។

៥. ទឹកក្រឡុកប្រូតេអ៊ីន​៖
អ្នកអាចធ្វើទឹកក្រឡុកប្រូតេអ៊ីន ដោយខ្លួនឯងបានងាយៗ គឺយកទឹកសណ្តែក ២ពែង ស៊ុតស៣គ្រាប់ ចេក១ផ្លែ ប៊័រសណ្តែក១ស្លាបព្រាបាយ អង្ករអាវ័ន ១/៣ ពែងក្រឡុកចូលគ្នា នឹងបានទឹកក្រឡុងប្រូតេអ៊ីន ដែលសម្បូរដោយ ជីវជាតិអាហារ ។

៦. ស៊ុបធញ្ញជាតិ៖
ដូចជាស៊ុបសណ្តែក​ ឬគ្រាប់ធញ្ញជាតិផ្សេងៗ ស៊ុបធញ្ញជាតិ១ ពែងផ្តល់ថាមពល ២៣០កាឡូរីជាតិខ្លាញ់១ក្រាម និង ជាតិប្រូតេអ៊ីន ១៨ក្រាម ។

៧. ប៊័រសណ្តែក៖
បើអ្នកចូលចិត្តនំសេនវិចសណ្តែក​ នេះជាអាហារសម្បូរដោយជាតិប្រូតេអ៊ីន មួយប្រភេទដោយប៊័រសណ្តែក១ស្លាបព្រាបាយ ផ្តល់ជាប្រូតេអ៊ីន ៤ក្រាម ជាតិខ្លាញ់ ៨ក្រាម និងផ្លល់ថាមពល៩៥កាឡូរី ។ គួរយកប៊័រសណ្តែកមកលាបលើនំបុ័ង និងបន្ថែមផ្លែឈើ ចូលទៅក្នុងសេនវិចនោះ៕

(ទឹកល្ហុង)ផ្លែល្ហុងសម្បូរទៅដោយអង់ស៊ីមសំខាន់ដែលអាចជួយធ្វើឱ្យស្បែកស្អាត ភ្លឺ ទន់ រលោង ស្រស់ថ្លាពីខាងក្នុងមក ។ ដូច្នេះកុំភ្...
14/04/2019

(ទឹកល្ហុង)
ផ្លែល្ហុងសម្បូរទៅដោយអង់ស៊ីមសំខាន់ដែលអាចជួយធ្វើឱ្យស្បែកស្អាត ភ្លឺ ទន់ រលោង ស្រស់ថ្លាពីខាងក្នុងមក ។ ដូច្នេះកុំភ្លេចទទួលទានទឹកល្ហុងជាប្រចាំដើម្បីធ្វើឱ្យស្បែកស្រស់ស្អាត និងក្មេងជាងវ័យ។

(ទឹកផ្លែទទឹម)ផ្លែទទឹមអាចជួយលាងសម្អាតជាតិពុលចេញពីសរសៃឈាម និងស្បែក ។ ដូច្នេះដើម្បីជួយធ្វើឱ្យស្បែកទន់ភ្លឺម៉ដ្ឋរលោងស្អាត ប្រ...
09/04/2019

(ទឹកផ្លែទទឹម)
ផ្លែទទឹមអាចជួយលាងសម្អាតជាតិពុលចេញពីសរសៃឈាម និងស្បែក ។ ដូច្នេះដើម្បីជួយធ្វើឱ្យស្បែកទន់ភ្លឺម៉ដ្ឋរលោងស្អាត ប្រឆាំងនឹងភាពចាស់ ធ្វើឱ្យសាច់ចាំស្រស់ស្អាតក្មេងជាងវ័យ អ្នកគួរតែទទួលទានទឹកទទឹមស្រស់ៗ១កែវជារៀងរាល់ថ្ងៃទើបជាការល្អ។

Address

Phnum Pénh

Telephone

+85577435164

Website

Alerts

Be the first to know and let us send you an email when អ្នកថែរក្សាសុខភាព-077435164 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to អ្នកថែរក្សាសុខភាព-077435164:

Share