មន្ទីរពេទ្យបង្អែកពញាឮ

មន្ទីរពេទ្យបង្អែកពញាឮ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរពេទ្យបង្អែកពញាឮ, Hospital, National Road 5, Ponhea Lu.

09/05/2026
06/05/2026

អបអរសាទរ ទិវាអនាម័យដៃពិភពលោក
៥ ឧសភា ២០២៦

05/05/2026

អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»

៥ ឧសភា ២០២៦

នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ផ្នែកថែទាំរបស់មន្ទីរព...
29/04/2026

នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ផ្នែកថែទាំរបស់មន្ទីរពេទ្យបង្អែកពញាឮ បានរៀបចំវគ្គបណ្តុះបណ្តាលតំរង់ទឹស និងការធ្វើតេស្តសមត្ថភាពរបស់និស្សិតផ្នែកថែទាំ លើកជំនាញគិលានុបដា្ឋក គោលដៅចែករំលែកចំណេះដឹង និងពង្រឹងគុណភាពថែទាំដល់សិស្សនិស្សិត ។

26/04/2026

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ប្រើប្រាស់ “ភាពជាអ្នកដឹកនាំ” ជាជាង “ឋានៈ” ដើម្បីលើកកម្ពស់គុណភាពសេវា

ភ្នំពេញ៖ នៅរសៀលថ្ងៃថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៦២ នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញមន្ទីរពេទ្យគ្រប់កម្រិតបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាថែទាំ និងព្យាបាលព្រមទាំងបម្រើសេវា ប្រកបដោយក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ។ ឯកឧត្តម បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានបន្តបម្រើសេវាថែទាំព្យាបាល យ៉ាងសកម្មនៅតាមមន្ទីរពេទ្យ និងត្រៀមបម្រើសេវាសង្គ្រោះនៅតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ។

ឯកឧត្តមសាស្ត្រាចារ្យ បានលើកយកសំណួរទាក់ទងនឹងភាពជាអ្នកដឹកនាំមកឆ្លុះបញ្ចាំងឱ្យឃើញថា ការដឹកនាំមិនមែនជាអាជីព ដែលគេអាចរៀនចេញពីសាលាបានទេ ប៉ុន្តែភាពជាអ្នកដឹកនាំ គេអាចរៀនបាននៅគ្រប់ស្ថានភាព ព្រោះការរៀនសួរសំណួរល្អ ដែលនាំឱ្យកើតចេញជាប្រយោជន៍ ឬជាការអភិវឌ្ឍន៍។ ដូចគ្នានេះដែរ ភាពជាអ្នកដឹកនាំ ក៏កើតចេញពីការគិតគូរ ដែលអាចឱ្យគេយល់ឃើញពីផលវិបាករបស់ការសម្រេចចិត្តអ្វីមួយបានច្បាស់លាស់ និងអាចឱ្យក្រុមការងារទទួលយកនូវការសម្រេចចិត្តនោះ និងចូលរួមអនុវត្ត។ ក្នុងន័យនេះឯកឧត្តមសាស្រ្តាចារ្យ ជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ ធ្វើការដឹកនាំដោយប្រើប្រាស់ភាពជាអ្នកដឹកនាំជាជាងប្រើប្រាស់ឋានៈឬតួនាទី។

សូមបញ្ជាក់ថា ក្រុមការងារនៃមន្ទីរពេទ្យបង្អែកអ្នកលឿង នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង បានធ្វើបទបង្ហាញ PDIA លើការពង្រឹងគុណភាព នៃការបម្រើសេវាទៅតាមនិយាមស្តង់ដា និងគោលការណ៍ណែនាំគ្លីនិកនៅតាមសេវារបស់ខ្លួន។ក្រុមការងារបានរំលេចនូវការរីកចំរើន នៃហេដ្ឋារចនាសម្ពន្ធ័ របស់មន្ទីរពេទ្យអ្នកលឿងក៏ដូចជាការកើនឡើងនូវចំនួនអ្នកមកប្រើប្រាស់សេវាពិនិត្យជំងឺក្រៅ និងសម្រាកពេទ្យក្នុងឆ្នាំ ២០២៥ កន្លងមក និងដាក់ចេញជាសកម្មភាពជាច្រើនសម្រាប់ធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា តាមរយៈការអនុវត្តតាមនិយាមស្តង់ដា និង គោលការណ៍គ្លីនិកដែលមាននៅមន្ទីរពេទ្យក្នុងឆ្នាំ ២០២៦៕

👉 ចូលគ្រុប តេលេក្រាម ៖ https://t.me/theonemediakhmer
====================
ចុះផ្សាយ 22/04/2026 ដោយ THE ONE
#ព័ត៌មានក្នុងស្រុក #សេដ្ឋកិច្ច #ព័ត៌មានក្រៅស្រុក #ព័ត៌មានថ្មីៗ

21/04/2026
ក្នុងឱកាសរីករាយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យពញាឮ សូមអនុញ្ញាតគោរពជូ...
14/04/2026

ក្នុងឱកាសរីករាយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យពញាឮ សូមអនុញ្ញាតគោរពជូនពរឯកឧត្តម ឈាង រ៉ា សាស្ត្រាចារ្យរដ្ធមន្ត្រីក្រសួងសុខាភិបាល ។

ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជា💐💐💐អបអរសាទរពិធីបុណ្យចូលឆ្ន...
14/04/2026

ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជា💐💐💐
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ - មហាសង្រ្កាន្ត
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បងប្អូនជនរួមជាតិធ្វើដំណើរត្រលប់ទៅស្រុកកំណើតរៀងខ្លួនដើម្បីជួបជុំបងប្អូនក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា យ៉ាងសប្បាយរីករាយ។

មន្ទីរពេទ្យយើងខ្ញុំនៅតែបន្តផ្តល់សេវាជូនដល់បងប្អូនជនរួមជាតិពីគ្រប់ទិសទី ២៤ម៉ោង/២៤ម៉ោង ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកសម្រាកពេទ្យ ផ្នែកសម្ភពនិងរោគស្រ្តី។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្រ្តី និងបុគ្គលិករបស់មន្ទីរពេទ្យបង្អែកពញាឮទាំងអស់ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្តក្នុងការព្យាបាលរក្សាថែទាំអ្នកជម្ងឺប្រកបដោយវិជ្ជាជីវៈខ្ពស់។

សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើរទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព ជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គល រកទទួលទានមានបាន សុខភាពល្អបរិបូរណ៌។ សូមអរគុណ

រីករាយថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាបុគ្គលិកមន្ទីរពេទ្យបង្អែកពញាឮ សូមសំដែងការអបអរសាទរ...
14/04/2026

រីករាយថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាបុគ្គលិកមន្ទីរពេទ្យបង្អែកពញាឮ សូមសំដែងការអបអរសាទរ ចំពោះអ្នកស្រីវេជ្ជ. រស់ ស៊ីណា ប្រធានផ្នែកសល្យសាស្រ្ត ប្រធានលើកកម្ពស់គុណភាពមន្ទីរពេទ្យ និងជាអនុប្រធានស្តីទីរបស់មន្ទីរពេទ្យ ដែលបានជាប់អាហាររូបករណ៍ទៅចូលរួមការបណ្តុះបណ្តាល(Short course International Training program on Integrated Rehabilitation Care of Spinal Cord injuries) រយៈពេលចំនួន២សប្តាហ៍​ នាថ្ងៃទី២៣ ខែមិនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋឥណ្ឌា ប្រកបដោយជោគជ័យ និងទទួលបានចំណេះដឹងមកចែករំលែកបន្តគួរជាទីពេញចិត្ត​ ។

🙏🙏🙏🙏🙏
25/01/2026

🙏🙏🙏🙏🙏

Address

National Road 5
Ponhea Lu
080811

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកពញាឮ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category