Raksmey Pich Pharmacy

Raksmey Pich Pharmacy ឱសថស្ថានយើងខ្ញុំមានលក់ថ្នាំពេទ្យ នឹង វីតាមីន💊🤰🧠

បងៗត្រូវការវីតាមីនកុម្ម៉ងមាននៅក្នុងស្តុក
28/12/2025

បងៗត្រូវការវីតាមីនកុម្ម៉ងមាននៅក្នុងស្តុក

22/11/2025

មានមូលហេតុពីរដែលកុមារក្តៅខ្លួនខ្លាំងភ្លាមៗ
ដែលប៉ាម៉ាក់ត្រូវដឹង...

នៅពេលកូនក្តៅខ្លួនភ្លាមកំដៅកូនរហូតដល់ 38°C ទៅដល់ 41°C ត្រឹមរយះពេលមួយថ្ងៃ ឬមួយយប់នោះ ជាសញ្ញាមួយប្រាប់ថាកុមារអាចមានជំងឺ 2នេះ ÷

1. ជំងឺគ្រុនឈាម: កុមារក្តៅតែមួយមុខគត់ មុខឡើងក្រហម ដាក់ថ្នាំបញ្ជុះកំដៅនៅតែមិនចុះត្រជាក់ កុមាររងៀម ទន់ត្របកភ្នែក ឬងងុយដេក ត្អូញឈឺសាច់ដុំ ចុកដៃជើង។ ពេលខ្លះកុមារមានសញ្ញាកន្តួលក្រហមលើស្បែក។ នៅថ្ងៃដំបូងៗ អាចពិនិត្យឈាមឃើញធម្មតា លុះត្រាថ្ងៃទី 3 ទើបអាចរកឃើញច្បាស់ថាមានគ្រុនឈាម។

ពត៌មានបន្ថែម ឬការសាកសួរផ្សេងៗសូមចូលក្នុងក្រុមតេលេក្រាមនេះ https://t.me/AngtaminhKidClinic

2. ជំងឺគ្រុនផ្តាសាយធំ (flu): កុមារក្តៅខ្លួនដូចគ្នា មានសញ្ញានៃការហូរសំបោរ តឹងច្រមុះ ក្អក ស្ករស ករណីធ្ងន់កុមារអាចរលាកទងសួត ពិបាកក្នុងការដកដង្ហើម និងស្វាយមុខ។ គ្រូពេទ្យអាចធ្វើតេស្តតាមច្រមុះដើម្បីដឹងមេរោគនេះ ដូចជាតេស្តកូវីតដែរ។ វាអាចជាប្រភេទ A ឬ B ហើយត្រូវព្យាបាលដោយថ្មរបស់វា ទើបអាការៈបានធូរស្បើយលឿន។

វេជ្ជ. ឯកទេស ប៉ែន កក្កដា

05/11/2025
27/10/2025
18/10/2025
🌸 អត្ថប្រយោជន៍  ✅ជួយ សែ្បក សក់ ក្រចក អោយមានសុខភាពល្អ✅កាត់បន្ថយស្នាមអុចខ្មៅ លើសែ្បក✅ជួយដល់ស្បែកឲ្យមានសំណេីម  ស្បែកសភ្លឺថ្...
10/10/2025

🌸 អត្ថប្រយោជន៍

✅ជួយ សែ្បក សក់ ក្រចក អោយមានសុខភាពល្អ

✅កាត់បន្ថយស្នាមអុចខ្មៅ លើសែ្បក

✅ជួយដល់ស្បែកឲ្យមានសំណេីម ស្បែកសភ្លឺថ្លារលោង ធ្វើអោយស្បែកតឹងណែនចេញពីខាងក្នុង

✅ពន្យារភាពចាស់ ទប់ស្កាត់ភាពជ្រីវជ្រួញ

✅ជួយដល់សន្លាក់ ងាយស្រួលក្នុងការបត់បែន បានយ៉ាងល្អ

🌸 របៀបប្រើប្រាស់
ពិសារ 6គ្រាប់ក្នុង 1 ថ្ងៃ ក្រោយអាហារ (ព្រឹក2គ្រាប់ ថ្ងៃត្រង់ 2គ្រាប់ ល្ងាច2គ្រាប់

🌸 ផលិតផលមកពីអាមេរិច 1កំប៉ុងមាន390គ្រាប់

☎️ 016544380 2x$ មានបំបែករាយ

បងៗត្រូវវីតាមីនអាចកុម្ម៉ង់បាន
06/10/2025

បងៗត្រូវវីតាមីនអាចកុម្ម៉ង់បាន

Cerveauné វីតាមីនបន្តក់អាចប្រើបានចាប់ពីទារក0ខែដល់5ឆ្នាំ
17/09/2025

Cerveauné វីតាមីនបន្តក់អាចប្រើបានចាប់ពីទារក0ខែដល់5ឆ្នាំ

17/09/2025

ជំងឺពងបែកបាតដៃ~បាតជើង~បំពង់ក Hand, Foot and Mouth Disease (HFMD) និងជំងឺអុតស្វាយ (Chickenpox) គឺជាជំងឺឆ្លងពីរប្រភេទខុសគ្នាដែលបង្កដោយវីរុសខុសគ្នា ប៉ុន្តែមានរោគសញ្ញាខ្លះស្រដៀងគ្នា ដែលធ្វើអោយយើងពិបាកបែកចែក មិនដឹងថាឈឺមួយណា។

ជំងឺទាំង2នេះចេញរោគសញ្ញាកន្ទួលលើស្បែកដូចគ្នាមែន តែមានលក្ខណៈខុសគ្នាដែលអាចសំគាល់បាន៖

#ជំងឺHandFootandMouthDisease

កន្ទួលរាងមូលៗតូចៗ ពណ៌ក្រហម មានពងទឹកតូចៗ ឬដំបៅរាក់ៗ
ទីតាំងចម្បង៖ ដៃ (ជាពិសេសបាតដៃ), ជើង (ជាពិសេសបាតជើង), មាត់ និងអណ្តាត កន្ទួលក្នុងមាត់ច្រើនតែឈឺចាប់ និងអាចបង្កជាដំបៅ មិនសូវរាលដាលទៅតាមដងខ្លួននិងក្បាលទេ។

#ជំងឺអុតស្វាយ

កន្ទួលវិវត្តពីពណ៌ក្រហមទៅជាពងទឹក ដំបៅជ្រៅ ពេលបែកមានស្នាមដូចអ៊ុច (ក្នុងរូប) បន្ទាប់មកឡើងក្រមរ។
ទីតាំង៖ រាលដាលពេញដងខ្លួន មុខ និងក្បាល រួមទាំងដៃ ជើង និងអាចមានក្នុងមាត់ផងដែរ កន្ទួលកើតឡើងតាមដំណាក់កាលផ្សេងៗគ្នា (មានកន្ទួលនៅដំណាក់កាលផ្សេងៗគ្នាក្នុងពេលតែមួយ)
ច្រើនកើតតាមដងខ្លួននិងក្បាលជាងចុងដៃចុងជើង។

១. ទីតាំងកន្ទួល៖ HFMD ច្រើនលេចឡើងនៅបាតដៃបាតជើងនិងមាត់ ខណៈដែលជំងឺអុតស្វាយរាលដាលពេញដងខ្លួន។

២. ដំណាក់កាលនៃកន្ទួល៖ HFMD មានកន្ទួលស្ថិតក្នុងដំណាក់កាលដូចគ្នា ចំណែកជំងឺអុតស្វាយកន្ទួលស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នាក្នុងពេលតែមួយ។

៣. ការរមាស់៖ ជំងឺអុតស្វាយបង្កការរមាស់ខ្លាំង ចំណែកជំងឺ HFMD ច្រើនតែឈឺចាប់ជាងរមាស់។

៤. ការសះជារបស់កន្ទួល៖ HFMD ជាទូទៅមិនបន្សល់ស្នាមទេ ចំណែកជំងឺអុតស្វាយអាចបន្សល់ស្នាមស្លាកជាអចិន្ត្រៃយ៍។

៥. ប៉ះពាល់ដល់ក្រចកដៃជើង៖ HFMD អាចបណ្តាលឱ្យក្រចករលាត់ក្រោយពេលជាសះស្បើយ ចំណែកជំងឺអុតស្វាយមិនបណ្តាលឱ្យក្រចករលាត់ទេ។

ខ្លីៗអោយស្រួលចំនាំសិន ចាំចេញអត្ថបទអោយជាបន្តបន្ទាប់ទៀត បងប្អូនមានចំងល់ សំនួរ ទំលាក់ក្នុង Comment បាន។

ម៉ាក់ពេទ្យ

Address

ភូមិលេខ5 សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
Prey Vêng
141303

Website

Alerts

Be the first to know and let us send you an email when Raksmey Pich Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram