13/04/2026
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ - មហាសង្រ្កាន្ត ម៉ោង ១០:៤៨ AM (Khmer New Year - Maha Songkran at 10:48 AM)
ថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦
April 14, 2026
===========
#ទូលបង្គំជាយើងខ្ញុំ ជាកូនចៅ បុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី៧ សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិលើលោក ឬទ្ធីបារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ និង ព្រះមហាក្សត្រីយានី ជាពិសេសព្រះបារមីនៃព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ប្រោះព្រំប្រទានព្រះពរ ជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
#ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង #សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមឲ្យមានព្រះរាជសុខភាពល្អបរិបូណ៍ និងគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍រៀងទៅ🙏 🙏🙏
=========
# Bopha Hospitals Dr med Beat Richner since 1992