08/12/2025
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទទួលការបរិច្ចាគឈាម ដើម្បីត្រៀមសង្រ្គោះទាហានជួរមុខ និងអ្នកជំងឺ មកព្យាបាលក្នុងមន្ទីរពេទ្យ។ សាធារណជនដែលមានបំណងបរិច្ចាគឈាម អាចមកអគារបណ្តុះបណ្តាល នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានក្រុមគ្រូពេទ្យនៅប្រចាំការចាំទទួលការបរិច្ចាគឈាម ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។