មន្ទីរសម្រាកព្យាបាលខេមរអង្គរ Khemarak Angkor Clinic

  • Home
  • Cambodia
  • Siem Reap
  • មន្ទីរសម្រាកព្យាបាលខេមរអង្គរ Khemarak Angkor Clinic

មន្ទីរសម្រាកព្យាបាលខេមរអង្គរ Khemarak Angkor Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរសម្រាកព្យាបាលខេមរអង្គរ Khemarak Angkor Clinic, Hospital, National Highway 6, Puok, Siem Reap.

គេហទំព័រមួយនេះមានការចែករំលែកព័ត៍មានដូចជា៖

- ការសែ្វងយល់អំពីសេវាកម្មផ្សេងៗនៅគ្លីនិកខេមរអង្គរ

- ការយល់ដឹងអំពីរោគសញាជំងឺ, វិធីសាស្រ្តបង្ការនិងព្យាបាល

- បទពិសោធន៍របស់អ្នកជំងឺដែលបានមកទទួលសេវាកម្ម

ទឹកចិត្តសប្បាយរីករាយរបស់អ្នកជំងឺនិងក្រុមគ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យបន្ទាប់ពីទទួលសេវាវះកាត់ដោយចោះ៣រន្ធសម្រាប់គ្រួស់ក្ន...
14/02/2024

ទឹកចិត្តសប្បាយរីករាយរបស់អ្នកជំងឺនិងក្រុមគ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យបន្ទាប់ពីទទួលសេវាវះកាត់ដោយចោះ៣រន្ធសម្រាប់គ្រួស់ក្នុងប្រមាត់នៅគ្លីនិកខេមរអង្គរ រីករាយថ្ងៃនៃក្តីស្រលាញ់💕💕💕

ទោះបីជាប្រមាត់ហើមនិងមានគ្រួសច្រើន ក៏យើងអាចវះកាត់ដោយចោះត្រឹមតែ៣រន្ធតូចៗ ដោយម៉ាសុីនវះកាត់ទំនើបនៅគ្លីនិកខេមរអង្គរស្រុកពួកខេ...
01/01/2024

ទោះបីជាប្រមាត់ហើមនិងមានគ្រួសច្រើន ក៏យើងអាចវះកាត់ដោយចោះត្រឹមតែ៣រន្ធតូចៗ ដោយម៉ាសុីនវះកាត់ទំនើបនៅគ្លីនិកខេមរអង្គរស្រុកពួកខេត្តសៀមរាប 💕💕💕

ការវះកាត់ដោយចោះ ចំពោះអ្នកជំងឺធ្លាយក្រពះថ្មីៗជាជំរើសដ៏ល្អ អាចអោយអ្នកជំងឺចេញទៅផ្ទះបានឆាប់ថ្ងៃទី៣ឬ ទី៤បន្ទាប់ពីវះ ឈឺចាប់តិច...
23/12/2023

ការវះកាត់ដោយចោះ ចំពោះអ្នកជំងឺធ្លាយក្រពះថ្មីៗជាជំរើសដ៏ល្អ អាចអោយអ្នកជំងឺចេញទៅផ្ទះបានឆាប់ថ្ងៃទី៣ឬ ទី៤បន្ទាប់ពីវះ ឈឺចាប់តិចតួច ស្នាមរបួស តូចៗបីរន្ធ 💕💕💕

ថ្ងៃទី០៦/០៤/២០២៣ អ៊ុំស្រី អាយុ ៥៥ឆ្នាំ គាត់ជាអ្នកស្រុកអង្គរជុំ ខេត្តសៀមរាប ។       អ៊ុំស្រីគាត់មានគីសដៃស្បូនហើយអ៊ុំស្រីប...
06/04/2023

ថ្ងៃទី០៦/០៤/២០២៣ អ៊ុំស្រី អាយុ ៥៥ឆ្នាំ គាត់ជាអ្នកស្រុកអង្គរជុំ ខេត្តសៀមរាប ។
អ៊ុំស្រីគាត់មានគីសដៃស្បូនហើយអ៊ុំស្រីបានសម្រេចចិត្តមកវះកាត់ជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរសម្រាកព្យាបាល ខេមរអង្គរ
ទីតាំង : ភូមិប្រុយទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប
Tel : 012 84 68 97 / 097 68 68 727
🙏🏻សូមអរគុណ🙏🏻

ចំណុចគួរយល់ដឹងពីជំងឺឫសដូងបាត 🔍✅ ជំងឺឫសដូងបាតជាជំងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ។ ជាធម្មតាមនុស្សគ្រប់រូបតែងតែមា...
29/10/2022

ចំណុចគួរយល់ដឹងពីជំងឺឫសដូងបាត 🔍

✅ ជំងឺឫសដូងបាតជាជំងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ។
ជាធម្មតាមនុស្សគ្រប់រូបតែងតែមានសរសៃរឈាមវែនដែលបង្កអោយកើតឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃរទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្កជារោគសញ្ញា។

❗️ កត្ដាចម្បងៗដែលនាំឱ្យកើតជំងឺឫសដូងបាត
- ការទល់លាមក ឫរាករ៉ាំរ៉ៃ
- ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ
- មុន និងក្រោយពេលសម្រាលកូន។

💊 វិធីព្យាបាល
ជំងឺឬសដូងបាតចែកជា ៤កំរិតៈ
- ទី១ : ប៉ោងនៅខាងក្នុងជាញឹកញយជុះមកមានឈាម
- ទី២ : ប៉ោងលៀនចេញមកក្រៅពេលជុះៗហើយចូលទៅក្នុងវិញ
- ទី៣: ប៉ោងលៀនចេញមកក្រៅពេលជុះៗហើយទាល់តែយកដៃរុញទើបចូល
- ទី៤: ប៉ោងលៀនចេញមកក្រៅ ទោះបីយកដៃរុញក៏មិនចូលដែរ។

វិធីព្យាបាលប្រែប្រួលទៅតាមកម្រិតនីមួយៗនៃជំងឺ៖
− កម្រិត ១ និង២ : ប្រើថ្នាំលេប និងផ្លាស់ប្តូរឥរិយាបថរស់នៅ ដូចជាញ៉ាំអាហារសំបូរជាតិកាកសរសៃបត់ជើងរាល់ថ្ងៃ ចៀសវាងអាហារដែលធ្វើអោយរាករួស។
- កម្រិត ៣ និង៤ : ការព្យាបាលដែលមានប្រសិទ្ធិភាព គឺកាវះកាត់ដោយគ្រូពេទ្យឯកទេសផ្នែកវះកាត់សរីរាង្គក្នុងពោះ។

✏️ វិធីការពារ
-ហូបអាហារដែលសំបូរជាតិកាកសរសៃដូចជាបន្លែផ្លែឈើ ញាំទឹកអោយបានគ្រប់គ្រាន់ ដើម្បីចៀសវាងការទល់លាមក
- ហាត់ប្រាណ ហូបស្អាត ផឹកស្អាតកុំអោយរាករួស
- បោះបង់ទំលាប់អង្គុយបន្ទោបង់ដែលចំណាយពេលយូរ។

[បរិយាកាសបន្ទប់វះកាត់] 🩹🩺បន្ទប់វះកាត់របស់មន្ទីរសម្រាកព្យាបាលខេមរអង្គរមានបំពាក់ដោយបរិក្ខារទំនើបៗ និងមានអនាម័យខ្ពស់ដែលអាចធ...
08/10/2022

[បរិយាកាសបន្ទប់វះកាត់] 🩹🩺

បន្ទប់វះកាត់របស់មន្ទីរសម្រាកព្យាបាលខេមរអង្គរមានបំពាក់ដោយបរិក្ខារទំនើបៗ និងមានអនាម័យខ្ពស់ដែលអាចធានាបាននូវប្រសិទ្ធិភាពនៃការវះកាត់របស់លោកអ្នក។

ព័ត៌មានបន្ថែម៖
☎️ 012 846 897 / 097 68 68 727 / 093 680 469
អាសយដ្ឋាន ៖ ផ្លូវជាតិលេខ៦ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប
#មន្ទីរសម្រាកព្យាបាលខេមរអង្គរ

[ចំណុចគួរយល់ដឹងពីជំងឺរលាកលំពែង] 🔍ជំងឺរលាកលំពែងគឺជា ជំងឺដែលធ្វើឲ្យរលាកហើយហើមទៅលើសាច់លំពែង។ ជំងឺរលាកលំពែងចែកចេញជាពីរប្រភេទ...
05/10/2022

[ចំណុចគួរយល់ដឹងពីជំងឺរលាកលំពែង] 🔍

ជំងឺរលាកលំពែងគឺជា ជំងឺដែលធ្វើឲ្យរលាកហើយហើមទៅលើសាច់លំពែង។ ជំងឺរលាកលំពែងចែកចេញជាពីរប្រភេទ គឺ រលាកលំពែងស្រួចស្រាវ និងរលាកលំពែងរ៉ាំរ៉ៃ។

ជំងឺរលាកលំពែងស្រួចស្រាវ គឺជាការរលាកភ្លាមៗ ឈឺចាប់ខ្លាំងនៅក្រោមចុងដង្ហើម ចាក់ទៅក្រោយខ្នង ។ មានកម្រិតស្រាល ឬ ធ្ងន់ធ្ងរដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត។ ភាគច្រើននៃជំងឺនេះ នឹងជាសះស្បើយពេញលេញ បន្ទាប់ពីទទួលបានការព្យាបាលត្រឹមត្រូវ ។ចំពោះករណីធ្ងន់ធ្ងរ អាចធ្វើឲ្យមានការហូរឈាមនៅក្នុងក្រពេញលំពែង ហើយធ្វើឲ្យរលួយកោសិកាក្រពេញធ្ងន់ធ្ងរ មានការបង្ករោគ ឬអាចធ្វើឲ្យកើតជាគីស។ ជំងឺរលាកលំពែងធ្ងន់ធ្ងរ អាចបង្ករប៉ះពាល់ដល់សរីរាង្គសំខាន់ៗផ្សេងទៀតដូចជា បេះដូង សួត និងតម្រងនោមជាដើម ។

ជំងឺរលាកលំពែងរ៉ាំរ៉ៃ គឺជាជំងឺដែលលំពែងទទួលរងការរលាកយូរអង្វែង។ ជំងឺនេះច្រើនកើតឡើងបន្ទាប់ពីមានជំងឺរលាកលំពែងស្រួចស្រាវ ហើយភាគច្រើនទៅអ្នកដែលញៀនស្រា។

✅ កត្តាចម្បងៗដែលធ្វើអោយកើតជំងឺរលាកលំពែងរួមមាន:
- ផឺកស្រា
- ជក់បារី
- ក្រួសក្នុងផ្លូវទឹកប្រមាត់
- ការវះកាត់នៅត្រង់ពោះ
- រងរបួសត្រង់ពោះ
- ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន
- ការឆ្លុះ ERCP ដើម្បីព្យាបាលគ្រួសក្នុងផ្លូវប្រមាត់។
- កម្រិតជាតិកាល់ស្យូមក្នុងឈាមខ្ពស់ ដែលអាចបង្កឡើយដោយក្រពេញ ប៉ារ៉ាទីរ៉ូអ៊ីត សកម្មខ្លាំងពេក
- កម្រិតខ្លាញ់ ទ្រីគ្លីសេរីត ក្នុងឈាមខ្ពស់
- ប្រវត្តិគ្រួសារមានជំងឺរលាកលំពែង។

✅ វិធីព្យាបាល :
+ ត្រូវសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាល
- តមអាហារនិងដាក់សុងក្រពះមួយរយះខ្លី ដើម្បីឲ្យលំពែងមានឱកាសសះស្បើយមកវិញ។
- ប្រើថ្នាំបំបាត់ការឈឺចាប់ដោយចាក់តាមសរសៃ ឬសាច់ដុំ
- ផ្តល់សារធាតុចិញ្ចឹម ទឹកនិងសារធាតុរ៉ែតាមសរសៃ។
- ថ្នាំផ្សះក្នុងករណីមានការបង្កររោគ
- វះកាត់ក្នងករណីរលួយលំពែង
+ ជំងឺរលាកលំពែងរ៉ាំរ៉ៃ អាចនឹងត្រូវការការព្យាបាលបន្ថែម អាស្រ័យលើស្ថានភាពជំងឺ
- ការគ្រប់គ្រងលើអាការៈឈឺចាប់
- ការវះកាត់ពេលមានគីស
- បង្កើនអង់ហ្ស៊ីមរំលាយអាហារ
- ផ្តាច់ការញៀនស្រា

✅ វិធីការពារ :
- ចៀសវាងការផឹកស្រា និងការជក់បារី
- ជ្រើសរើសរបបអាហារដែលមានជាតិខ្លាញ់តិច
- ត្រូវញ៉ាំទឹកឱ្យបានគ្រប់គ្រាន់

ព័ត៌មានបន្ថែម៖
☎️ 012 846 897 / 097 68 68 727 / 093 680 469
អាសយដ្ឋាន ៖ ផ្លូវជាតិលេខ៦ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប
#មន្ទីរសម្រាកព្យាបាលខេមរអង្គរ #ជំងឺលំពែងស្រួចស្រាវ

[សកម្មភាពតាមដានសុខភាពអ្នកជំងឺ]🥰ស្នាមញញឺមក្រោយពីទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលបន្ថែមនៅគេហដ្ឋានព័ត៌មានបន្ថែម៖☎️ 012 84...
03/10/2022

[សកម្មភាពតាមដានសុខភាពអ្នកជំងឺ]🥰
ស្នាមញញឺមក្រោយពីទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលបន្ថែមនៅគេហដ្ឋាន

ព័ត៌មានបន្ថែម៖
☎️ 012 846 897 / 097 68 68 727 / 093 680 469
អាសយដ្ឋាន ៖ ផ្លូវជាតិលេខ៦ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប
#មន្ទីរសម្រាកព្យាបាលខេមរអង្គរ

[ហេតុអ្វីត្រូវធ្វើការត្រួតពិនិត្យសុខភាព?]🩺ការពិនិត្យសុខភាពមានគោលបំណង ២ សំខាន់ៗដូចជា៖👉គោលបំណងទី១៖ ដើម្បីរកឱ្យឃើញ និងព្យាប...
30/09/2022

[ហេតុអ្វីត្រូវធ្វើការត្រួតពិនិត្យសុខភាព?]🩺

ការពិនិត្យសុខភាពមានគោលបំណង ២ សំខាន់ៗដូចជា៖
👉គោលបំណងទី១៖ ដើម្បីរកឱ្យឃើញ និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា
👉គោលបំណងទី២៖ ដើម្បីការពារ និងចៀសផុតពីការកើត ឬឆ្លងជំងឺថ្មីៗ

តើក្នុងឆ្នាំនេះ លោកអ្នកបានត្រួតពិនិត្យសុខភាពហើយឬនៅ? 🤔🩺

លោកអ្នកអាចមកទទួលសេវាកម្មត្រួតពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលខេមរអង្គរនៅថ្ងៃនេះ! 🥰✨

✅ មន្ទីរសម្រាកព្យាបាលខេមរអង្គរមានកញ្ចប់ពិនិត្យសុខភាពដូចជា៖
- កញ្ចប់ពិនិត្យសុខភាពមុនរៀបអាពាហ៍ពិពាហ៍ (សម្រាប់ស្ដ្រី និងសម្រាប់មនុស្សប្រុស)
- កញ្ចប់ពិនិត្យសុខភាពសម្រាប់អាយុក្រោម ៤០ ឆ្នាំ
- កញ្ចប់ពិនិត្យសុខភាពសម្រាប់អាយុ ៤០ ឆ្នាំឡើងទៅ។
#មន្ទីរសម្រាកព្យាបាលខេមរអង្គរ #ត្រួតពិនិត្យសុខភាព

[បរិយាកាសបន្ទប់សម្រាកព្យាបាល]🏥ទទួលបានការព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ និងសម្រាកព្យាបាលក្នុងបន្ទប់ធំទូលាយ ដែលមានផាសុខភាពខ្ពស...
28/09/2022

[បរិយាកាសបន្ទប់សម្រាកព្យាបាល]🏥

ទទួលបានការព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ និងសម្រាកព្យាបាលក្នុងបន្ទប់ធំទូលាយ ដែលមានផាសុខភាពខ្ពស់🌳

ព័ត៌មានបន្ថែម៖
☎️ 012 846 897 / 097 68 68 727 / 093 680 469
អាសយដ្ឋាន ៖ ផ្លូវជាតិលេខ៦ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប
#មន្ទីរសម្រាកព្យាបាលខេមរអង្គរ

សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ 🙏🏻✨ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ មន្ទីរសម្រាកព្យាបាលខេមរអង្គរ សូមគោរពជូនពរ ពុកម៉ែបងប...
23/09/2022

សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ 🙏🏻✨

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ មន្ទីរសម្រាកព្យាបាលខេមរអង្គរ សូមគោរពជូនពរ ពុកម៉ែបងប្អូនទាំងអស់
ឱ្យជួបតែសេចក្ដីសុខសេចក្ដីចម្រើនគ្រប់គ្នាៗ 🥰

☎️ 012 846 897 / 097 68 68 727 / 093 680 469
អាសយដ្ឋាន ៖ ផ្លូវជាតិលេខ៦ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប

#មន្ទីរសម្រាកព្យាបាលខេមរអង្គរ #បុណ្យភ្ជុំបិណ្យ

Address

National Highway 6, Puok
Siem Reap
17710

Telephone

+855976868727

Website

Alerts

Be the first to know and let us send you an email when មន្ទីរសម្រាកព្យាបាលខេមរអង្គរ Khemarak Angkor Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category