Hiv Khiv

Hiv Khiv នាំចូលផ្តាច់មុខនូវផលិតផលសុខភាព និងសម្រស់​​ ពីប្រទេសថៃ និងម៉ាឡេសុី

25/11/2023
ពេលខូចក្រលៀន មានអ្វីកើតឡើង? ពេលខូចក្រលៀន ពិបាកណាស់ហើមដៃ ហើមជើង ហើមមុខ ហត់ពិបាកដកដង្ហើម នោមមិនចេញ ស្បែកខូចជ្រាវជ្រួញ ឆ្អឹ...
07/06/2023

ពេលខូចក្រលៀន មានអ្វីកើតឡើង?

ពេលខូចក្រលៀន ពិបាកណាស់
ហើមដៃ ហើមជើង ហើមមុខ
ហត់ពិបាកដកដង្ហើម នោមមិនចេញ ស្បែកខូចជ្រាវជ្រួញ ឆ្អឹងផុយ
ញុំស៊ុបមិនបាន ផឹកទឹកអត់កើត ផ្លែឈើត្រូវតម

ពេលខូចក្រលៀន អ្នកត្រូវលាងឈាម
លាងឈាម ១ អាទិត្យ ៣ ដង ទើបគ្រប់វេលា
១ដង ៤ ម៉ោងត្រូវដេកលើគ្រែ
១ដង ត្រូវចាក់ ២ ម្ជុលទំហំ ៣ មីលីមែត្រ ចូលក្នុងសាច់
ត្រូវបូមឈាម ថតសួត ពិនិត្យជាប្រចាំ
ត្រូវចាក់ថ្នាំ បណ្តុះគ្រាប់ឈាម បញ្ចូលឈាមជាប្រចាំ
ត្រូវវះកាត់ តសរសៃឈាម ច្រើនលើកច្រើនសារ
ចំណាយលាងឈាម ៧០ ដុល្លា ក្នុង មួយដងៗ ដោយមិនទាន់គិតថ្លាថ្នាំ។
ចំណាយមធ្យម ១០០០ ដុល្លា ក្នុងមួយខែ ជារៀងរហូត

ឈប់បាន ឈប់ទៅ
ឈប់លក់ ឈប់ទិញ អាហារបំប៉ន
ឈប់លក់ ឈប់ទិញ ថ្នាំផ្តេសផ្តាស ជាពិសេស ជឿគេតាមហ្វេសប៊ុក តិតុ អីនស្តាក្រាម
ឈប់លក់ ឈប់ទិញ ផលិតផលស្បែក ចាក់ថ្នាំស្បែក
ឈប់លក់ ឈប់ទិញ ឈុត ប៉ូវក្រលៀន តម្រងនោម បេះដូង ថ្លើម ល។
ឈប់លក់ ឈប់ទិញ ថ្នាំសម្រករាង ថ្នាំទ្បើងទម្ងន់ ល
ឈប់លក់ ឈប់ទិញ ថ្នាំបុរាណគ្មានគុណភាព

រូបភាពខាងក្រោមនេះបង្ហាញពី សសៃដៃរបស់អ្នកជំងឺលាងឈាម។
By:Dr.Tam
Pharmacy Cambodia

05/06/2023

សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា "ទាក់ទងដល់ការទប់ស្កាត់ការកា....

05/06/2023

🇰🇭💞🙏

05/06/2023

សាររបស់ដុកទ័ររតនាទៅកាន់ហ្វេនៗតារា Rap ទាំង២: អ្នកសិល្បៈខ្មែរសុទ្ធសឹងតែតំណាងឲ្យខ្មែរទាំងមូល មកដល់សម័យនេះហើ....

04/06/2023

ខូឡាជេន​ជួយ​​ឲ្យស្បែក​ក្មេងជាងវ័យ និង​គ្មានស្នាមជ្រីវជ្រួញ​

គ្នា​យើង​​ភាគ​ច្រើន​ប្រាកដ​ជា​ដឹង​ហើយ​ថា​ខូឡាជេនគឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ការ​វិវឌ្ឍ​របស់​ស្បែក។ មនុស្ស​យើងគ្រប់​គ្នា​សុទ្ធ​តែ​ចង់​មាន​ស្បែក​ដែល​មើល​ទៅ​ក្មេង​ជាង​វ័យ។ អ៊ីចឹង​ខូឡាជេន​ជួយ​ពួក​យើង​ដោយ​របៀប​ម៉េច​ទៅ? បើ​ចង់​ដឹង​​ច្បាស់​គួរ​តែ​យល់​អំពី​មុខងារ​របស់​ខូឡាជេន​ដើម្បី​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ ការ​ណ៍​ដែល​មាន​ខូឡាជេន​មាន​សុខភាព​ល្អ​កាន់​តែ​ច្រើន​នោះ​ស្បែក​ក៏​កាន់​តែ​មាន​សុខភាព​ល្អតាមហ្នឹង​ដែរ​។

តើ​ខូឡាជេនមាន​មុខងារ​​អ្វី​ក្នុង​រចនា​សម្ព័ន្ធ​ស្បែក?

ខូឡាជេន​គឺ​ជា​ប្រូតេអ៊ីន​ដែល​មាន​ចំនួន​២៥%​នៃ​ចំនួន​ប្រូតេអ៊ីន​សរុប​ក្នុង​រាងកាយ​របស់មនុស្សយើង​។ ខូឡាជេន​មាន​មុខងារ​បឋម​គឺ​ភ្ជាប់​ជាលិកា​ក្នុង​រាងកាយ​ចូល​គ្នា។​ សរសៃ​ខូឡាជេននៅ​ក្នុង​ស្បែក​មាន​សភាព​ធូរ​រលុង​ដើម្បី​ជួយ​ក្នុង​ការ​បង្កើន​ភាព​រលាស់​នៃ​ស្បែក។

ខូឡាជេនរបស់​ស្បែក​ដែល​ល្អ​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រលាស់​ល្អ គ្មាន​ស្បែក​យារ​ធ្លាក់​ក្រោយ​ពេល​ស្រក​ទម្ងន់​ គ្មាន​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​យើង​ធ្វើ​ចលនា​ចុះ​ឡើងៗ​ គ្មាន​ការ​គាំង​មុខ​មួយ​ចំហៀង ​និង​គ្មាន​ស្លាក​ស្នាម​ក្រោយ​ត្រូវ​របួស។ បន្ថែម​ពី​នេះ​ទៀត​ខូឡាជេន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ទាំង​សុខភាព​រាង​កាយ​និង​សម្រស់។

បច្ចុប្បន្នជាមួយ​នឹង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដ៏​ជឿនលឿន​មនុស្ស​យើង​បាន​រក​ឃើញ​ថាពី​សារសំខាន់​ដែលខូឡាជេន​អាច​ផ្ដល់​ឲ្យ​ស្បែក។ សារធាតុ​នេះ​គឺ​ជា​កូន​សោ​សម្រាប់​ទ្រទ្រង់​រចនា​សម្ព័ន្ធ​ស្បែក​ជាមួយ​នឹង​បណ្ដាញ​សរសៃ​ដែល​ផ្ដល់​ឲ្យ​នូវ​គ្រោង​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​ និង​សរសៃ​ឈាម។

តើ​ទំនាក់ទំនង​រវាង​ខូឡាជេន​និង​ស្បែក​​​មាន​ល្ខណៈ​យ៉ាង​ដូច​ម្ដេច?

បំបាត់​ស្នាម​ជ្រីវជ្រួញ

ផលិតផល​ធម្មជាតិ​នៃ​ខូឡាជេន​នឹង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ។ បន្ថែម​ពី​នេះ​ទៀត​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ ផ្សែង​ពុល​និង​ការ​ថែ​ទាំ​ស្បែក​មិន​បាន​ល្អ​អាច​ជះ​ឥទ្ធិពល​ក្នុង​ការ​ទទួលបានខូឡាជេន។ ខូឡាជេនត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ស្រទាប់​ខាង​ក្រោម​នៃ​ស្បែក​ដែល​មាន​ឈ្មោះ​ថា dermis។ ការ​ទទួលទាន​អាហារ​បំប៉ន​ខូឡាជេន​អាច​ជួយ​ស្រទាប់​ស្បែក​dermis​ រក្សា​ភាព​តឹង​ណែន​និង​ភាព​រលាស់​សម្រាប់​ស្បែក​ស្អាត​ឥត​ខ្ចោះ។

បង្កើន​ភាព​ក្មេង​ជាង​វ័យ​លើ​ស្បែក
សម្បុរ​ស្បែក​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ភាព​ក្មេង​ជាង​វ័យ​លើ​ស្បែក។ ទោះ​យ៉ាង​ណា​ក៏​ដោយ​សម្បុរ​ស្បែកអាច​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​ថែ​ទាំ​ស្រប​ពេល​ដែល​កម្រិត​ខូឡាជេន​ចាប់​ផ្ដើម​ធ្លាក់​ចុះ។ នៅ​ពេល​ដែល​យើង​មាន​វ័យកាន់តែចាស់​ ​ឬ​ស្បែក​របស់យើង​មិន​បាន​ការពារ​ពី​ព្រះ​អាទិត្យ​ ស្បែក​នឹង​ក្លាយ​ទៅ​ជា​គ្រើម​និង​យារ​ធ្លាក់។ ការ​រក្សា​ថែ​ទាំ​កម្រិត​ផលិត​ខូឡាជេន​អាច​ជួយ​រក្សា​សរសៃ​ឈាម​ឲ្យ​រួម​តូច ​និង​មិន​ធ្វើ​ឲ្យ​ឃើញ​សរសៃ​អាកទែ​ក្រោម​ស្បែក ​និង​ជួយ​ឲ្យ​យើង​រក្សា​ភាព​ក្មេង​ជាង​វ័យ។

ពង្រាប​ស្លាកស្នាម
ការ​កើត​មាន​ស្លាកស្នាម​គឺ​ជា​ការ​ដែល​រាងកាយ​ឆ្លើយ​តប​ទៅ​នឹង​របួស​ ឬ​បញ្ហា​ខ្លះ​ទៀត​ដូចជា​មុន។ ស្លាកស្នាម​ភាគ​ច្រើន​កកើត​ពី​ខូឡាជេន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ខូឡាជេន​នៅ​ក្នុង​ស្លាកស្នាម​ជួនកាល​មាន​សភាព​រឹង ​និង​មិន​សូវ​រលាស់​ជាង​ជាលិកា​ធម្មតា។លើស​ពី​នេះ​ទៅ​ទៀត​ស្នាម​មុន​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ធ្លាក់​សម្រស់​បាន​ផង​ដែរ។ នៅ​ពេល​ដែល​មាន​ស្លាកស្នាម​យើង​អាច​ទទួលទាន​អាហារ​បំប៉នខូឡាជេន​ដើម្បី​ជួយ​ជួសជុល​ស្បែក​ដែល​ខូចខាត។ សារធាតុ​អាមីណូ​អាស៊ីតដែល​មាន​នៅ​ក្នុង​ខូឡាជេន​អាច​ជួយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ។ យោង​ទៅ​តាម​ការ​សិក្សា​ការ​ប្រើប្រាស់​ខូឡាជេន​​ជួយ​ឲ្យ​មាន​ការ​កកើត​ជាលិកា​ដែល​មាន​សុខភាព​ល្អ​ និង​ជួយ​ពន្លឿន​ក្នុង​ដំណាក់​កាល​សះស្បើយ។

តើ​ធ្វើ​ដូច​ម្ដេច​ទើប​បង្កើត​បាន​ខូឡាជេន​តាម​បែប​ធម្មជាតិ?

យោង​តាម​ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ កង្វះ​ខូឡាជេន​ជួនកាល​ធ្វើ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​លើ​ការ​ជា​សះស្បើយ​នៃ​ដំបៅ​រលាក​អញ្ចាញ​ធ្មេញ​ និង​ស្បែក​ឆាប់​ចាស់។ ការញ៉ាំ​​អាហារ​បំប៉ន​វីតាមីន​C​ និង​ការ​ជ្រើសរើស​អាហារ​បាន​ម៉ត់ចត់​យើង​​អាច​បង្កើន​ផលិតកម្មខូឡាជេន​ធ្វើ​ឲ្យ​សុខភាព​រាងកាយ និង​ស្បែក​មាន​ភាព​ប្រសើរ​ឡើង​ ។ វីតាមីន​C​មាន​ផ្ទុក​នៅ​ក្នុង​ផ្លែ​ឈើ ​បន្លែ​និង​អាហារ​សរីរាង្គ។

គុណ​សម្បត្តិ​របស់​ខូឡាជេន​​ក្នុង​រាងកាយ​គឺ​ពិត​ជា​មិន​អាច​ប្រកែក​បាន​ ដែល​ប្រយោជន៍​ភាគ​ច្រើន​បាន​ទៅ​លើ​ស្បែក​គួរ​ឲ្យ​កត់​សម្គាល់។ យើង​មិន​អាច​គេច​ពី​ដំណាក់​កាល​នៃ​ភាព​ចាស់​បាន​ទេ​ប៉ុន្តែយើងអាច​ធ្វើ​ឲ្យ​សុខភាព​ប្រសើរ​ឡើង​និង​មាន​ស្បែក​ស្អាត​ដោយ​ការ​ទទួលទាន​អាហារ​បំប៉ន​ខូឡាជេន។

29/05/2023

user13063206771608's short video with ♬ original sound - Sa muthear🇰🇭💚🌿

ជំងឺច្រាលអាស៊ីតក្រពះ👇👇👇ជំងឺច្រាលទឹកក្រពះ រឺជាជំងឺច្រាលអាសុីតក្រពះ គឺជាការហូរត្រឡប់របស់អាហារដែលបានរំលាយរួចពីក្នុងក្រពះបុក...
28/05/2023

ជំងឺច្រាលអាស៊ីតក្រពះ
👇👇👇
ជំងឺច្រាលទឹកក្រពះ រឺជាជំងឺច្រាលអាសុីតក្រពះ គឺជាការហូរត្រឡប់របស់អាហារដែលបានរំលាយរួចពីក្នុងក្រពះបុកចូលទៅក្នុងបំពង់អាហារវិញ។ ជំងឺនេះបង្កឡើងដោយមានរោគសញ្ញាចុកចុងដង្ហើម រមួល ភើជូរ និងអាចបង្កឲ្យមានអាការះចង់ក្អួតចង្អោរ និងពិបាកដកដង្ហើមជាដើម។ អ្នកជម្ងឺដែលមានស្ថានភាពជំងឺកើតឡើងក្នុងរយះពេលយូរ នឹងច្រើនដងក្នុងមួយថ្ងៃ គួរតែស្វែងរកការព្យាបាលអោយបានឆាប់បំផុត។

រោគសញ្ញា និង ផលវិបាកនៃជំងឺច្រាលជាតិអាស៊ីតក្រពះ ៖

• ក្តៅក្រហាយក្នុងទ្រូង បន្ទាប់ពីញាំអាហារ
• ពិបាកលេបអាហារ ឬឈឺពេលលេបអាហារ
• ភើ ចង្អោរចង់ក្អួត រឺក្អួត
• មានអារម្មណ៍ថាមានអ្វី១ទើនៅបំពង់ក
• ពិបាករំលាយអាហារ
• មានអារម្មណ៏ថាណែនពោះ និងឆ្អែត

វិបត្តិផ្លូវដង្ហើម ៖

• ក្លិនមាត់ ល្វិងមាត់ ភើរជូរ
• រលាកបំពង់ក ឈឺក ស្លេសច្រើន
• បញ្ហាសួត
• ក្អក់
• ស្អក់ញឹកញាប់
• ជម្ងឺហឺត

ដឹង​អត់​ថា​ យិនស៊ិន​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ប៉ុណ្ណា?យិនស៊ិន ជា​ប្រភេទ​នៃ​រុក្ខជាតិ​ដែល​រីក​លូតលាស់​យឺត​ជាង​គេ ...
19/05/2023

ដឹង​អត់​ថា​ យិនស៊ិន​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ប៉ុណ្ណា?

យិនស៊ិន ជា​ប្រភេទ​នៃ​រុក្ខជាតិ​ដែល​រីក​លូតលាស់​យឺត​ជាង​គេ និង​មាន​អាយុ​វែង។ ដើម​ឡើយ យិនស៊ិន ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ ដែល​ពេញ​និយម និង​ត្រូវ​បាន​រក​ឃើញ​នៅ​អាមេរិក​ខាង​ជើង ចិន និង កូរ៉េ ជា​ពិសេស នៅ​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ត្រជាក់។ យិនស៊ិន ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ៖

១. ជួយ​ផ្តល់​ថាមពល​ដល់​រាង​កាយ៖ យិនស៊ិន​ជួយ​រំញោច​សកម្មភាព​រាងកាយ និង​ស្មារតី​សម្រាប់​អ្នក​ដែល​ទន់​ខ្សោយ និង​អស់​កម្លាំង​ឲ្យ​មាន​កម្លាំង​ឡើង​វិញ ជា​ពិសេស​សម្រាប់​សុភាព​បុរស​ទាំង​ឡាយ។
២. ជួយ​សម្រក​ទម្ងន់៖ យិនស៊ិន​មាន​សមត្ថភាព​អាច​បង្ក្រាប​ចំណង់​អាហារ​របស់​អ្នក​បាន។ វា​ជួយ​រំលាយ​អាហារ និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ដោយ​អត្រា​ខ្ពស់។
៣. ពង្រឹង​ដល់​ការ​ចងចាំ និង​ប្រព័ន្ធ​ភាព​សុំា​ការពារ​រាង​កាយ៖ យិនស៊ិន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ចងចាំ និង​ការ​គិត។ ជួយ​ឲ្យ​រាង​កាយ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ និង​ជំងឺ។
៤. ប្រឆាំង​នឹង​ការ​រលាក
៥. ការពារ​ជំងឺ​មហា​រីក
៦. បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម
.sabay.com.kh

អ្នក​ប្រហែល​ជា​ពិបាក​ស្វែង​រក​យិនស៊ិន​បន្តិច​នៅ​កម្ពុជា តែ​អ្នក​អាច​ពិសា​យិនស៊ិន​បាន​ជាមួយ​ ភេសជ្ជៈ​យិនសុិន កាហ្វេ ផលិតផលសុទ្ធពីម៉ាឡេសុី អាចជួយដោះស្រាយបញ្ហាសុខភាពលោកអ្នកបានយ៉សងប្រសើរ។

13/05/2023

#កាហ្វេយិនសុិន #កាហ្វេសុខភាព #លើសឈាម #ទឹកនោមផ្អែម #ខ្លាញ់រុំបេះដូង #ឈឺសន្លាក់ #ខ្សោយតម្រង់នោម #ខ្សោយ

Address

Street 60
Siem Reap
710

Telephone

+855977997534

Website

Alerts

Be the first to know and let us send you an email when Hiv Khiv posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hiv Khiv:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram